- BoostrongBoostrong November 20, 2024 Khmernote
ប៊ូសស្រ្តងបន្តបង្កើតប្រវត្តិសាស្រ្តគុនខ្មែរ ប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោទី7 អមជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ នៅបរិវេណជិតរង្វង់មូលសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី22-23 ខែវិច្ឆិកា ឆ្នាំ2024 ចាប់ពីម៉ោង8យប់តទៅ។ ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែជិះឡានប៊ូសស្រ្តង! ទិញប៊ូសស្រ្តងជួយគុនខ្មែរ ប៊ូសស្រ្តងឱ្យឡានគុនខ្មែរ 6គ្រឿងហើយ រួមមានកីឡាករគុនខ្មែរ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា, ចាន់ ប៊ុនហឿន និង បឺត សង្ឃឹម។ ឥឡូវនេះ ប៊ូសស្រ្តងបានដាក់ឡានខ្លាញ់គោ1គ្រឿងទៀតឱ្យគុនខ្មែរ តើនរណាស័ក្តិសមជាម្ចាស់ឡានខ្លាញ់គោនេះ? ចំពោះលក្ខខណ្ឌប្រកួតដណ្ដើមឡាន ក្រុមហ៊ុនសម្រេចយកបេក្ខភាពគុនខ្មែរ 8រូប ដោយជម្រុះតាមខេត្ត
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្ដម Sultan Ahmed Bin Sulayem ប្រធានក្រុមហ៊ុន DP World ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ នៅក្នុងឱកាសនៅជំនួប ឯកឧត្ដមនាយកប្រតិបត្តិក្រុមហ៊ុន DP World បានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ក្រុមហ៊ុន DP World គឺជាក្រុមហ៊ុនរបស់ប្រទេសអេមីរាត់អារ៉ាប់រួម ដែលមានជំនាញក្នុងវិស័យកំពង់ផែ ឡូជីស្ទីក
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានជំរុញទីម័រឡេស្តេ គួរតែពិចារណាលើការវិនិយោគលើវិស័យស្រូវ និងអង្ករនៅកម្ពុជា តាមរយៈបង្កើតឃ្លាំងស្តុកម៉ាស៊ីនកិនស្រូវ។ ក្នុងឱកាសអនុញ្ញាតឱ្យ លោក អ៊ឺមេណេហ្ស៊ីលដូ គុប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ (ទីម័រខាងកើត) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងមានមោទនភាពចំពោះការរីកចម្រើនលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ កម្ពុជានិងទីម័រឡេស្តេ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តបាត់ដំបង ទទួលជួបសម្តែងការគួរសម ពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបតិ្តការរវាងរដ្ឋបាលខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគណៈប្រតិភូទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉ ដឹកនាំដោយលោក ជុង វ៉ុនអូ (CHONG WON O) អភិបាលក្រុងស៊ុងដុង-ហ្គូ ដែលជំនួបនេះធ្វើឡើងនៅសាលាខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ គំនិតផ្ដួចផ្ដើមនៃកិច្ចសហប្រតិបតិ្តការដែលភាគីទាំងពីរបានចុះហត្ថលេខាមានបីចំណុចសំខាន់ៗរួមមាន៖ទី១.កិច្ចព្រមព្រៀងពង្រឹងទំនាក់ទំនាក់កិច្ចសហប្រតិបត្តិការមានប្រយោជន៍ផ្ដល់ឱ្យគ្នាទៅវិញទៅមកដោយឈរលើគោលការណ៍ស្មើភាព និងមិត្តភាព,ទី២.កិច្ចខិតខំជំរុញកិច្ចសហប្រតិបត្តិការទំនាក់ទំនងដើម្បីកិច្ចអភិវឌ្ឍន៍សម្បូរបែប ដូចជាការអប់រំ បណ្ដុះបណ្ដាល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ និងការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងទី៣.ការកសាងទំនុកចិត្តទៅវិញទៅមកក្នុងស្មារតីភាតរភាព
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2024 Khmernote
នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានសមាគមជប៉ុន-កម្ពុជា បានគោរពរាយការណ៍ជូន សម្ដេចបវរធិបតី អំពីវឌ្ឍនភាពនៃការងាររបស់សមាគមក្នុងរយៈពេលកន្លងមក ដែលបានចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងជប៉ុន និង កម្ពុជា។ ឯកឧត្តមប្រធានសមាគម បានគោរពជម្រាបជូន សម្ដេចបវរធិបតី ថា សមាគមក៏បានបើកដំណើរការិយាល័យរបស់ខ្លួន ប្រចាំនៅកម្ពុជាកាលពីខែមេសា ឆ្នាំ២០២៤ និងបានសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ
- BoostrongBoostrong November 19, 2024 Khmernote
លេងមួយក្បាច់នេះ ម៉ែភ័យមិនស្ទើរទេ កូនខលមកប្រាប់ថាត្រូវឡានកៀរ ម៉ែនេះទន់ដៃទន់ជើងអស់ ដល់សួរឱ្យជាក់ទើបដឹងថា កូនគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងសោះ។ បងស្រី ឃួន ហុង អាយុ 26ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិព្រៃល្ងៀង សង្កាត់ចោមចៅ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បងស្រីហុង ប្រាប់ថា ចេញពីធ្វើការសម្រាកញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តងញុំា ថ្ងៃនេះលាភធំ គាស់ផាច់ឃើញរូបឡានភ្លាមរំភើបឡើងញ័រមាត់ ខលទៅប្រាប់ម៉ែថា គាត់ត្រូវរង្វាន់ឡានគេហើយ ម៉ែស្ដាប់មិនសូវច្បាស់ ស្មានតែកូនត្រូវឡានគេកៀរ គាត់ទន់ដៃទន់ជើងអស់ព្រោះបារម្ភពីកូន លុះពេលកូនមកដល់ផ្ទះ សួរបញ្ជាក់ទើបដឹងច្បាស់ថា កូនត្រូវរង្វាន់ឡានសោះ នាំគ្នាអរហ៊ោពេញផ្ទះ។ ប៊ូសស្រ្តងរង្វាន់ច្រើន ឆ្ងាញ់ជាងគេ! ចង់បានឡានថ្មីខ្លាញ់គោជិះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច November 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់សភាខេត្តក្វាងទុងនៃសាធារណរដ្ឋប្រជាមានិតចិនបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យបានកាន់សកម្មនិងគ្រប់ជ្រុងជ្រោយនៅគ្រប់កម្រិតនិងគ្រប់វិស័យ ពិសេសការភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដែលជាមូលដ្ឋានគ្រឹះនាំមកនូវផលប្រយោជន៍ ដល់ប្រទេសនិងប្រជាជនទំាងសងខាង។ សម្តេចបានលើកឡើងដូច្នេះ នៅក្នុងឱកាស អនុញ្ញាតជូន ឯកឧត្តម ហួង លី (Huang Li) ប្រធានគណៈកម្មាធិការសង្គមកិច្ច នៃសភាតំណាងប្រជាជនចិនខេត្តក្វាងទុង ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាសដែល ឯកឧត្តម បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមហួង លី និងគណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់
- ទេសចរណ៍ទេសចរណ៍ November 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម អ៉ិត វិជិត នាយកប្រតិបត្តិក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជាបានធ្វើទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅទីស្នាក់ការសមាគមជាតិទីភ្នាក់ងារទេសចរណ៍នៃប្រទេសសិង្ហបុរី (NATAS)។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីចូលរួមពិភាក្សា និងស្វែងយល់ពីលទ្ធភាពក្នុងការសហការផ្សព្វផ្សាយ កម្ពុជា ជាគោលដៅឈានមុខសម្រាប់ទេសចរសិង្ហបុរី តាមរយៈការរៀបចំដំណើរកម្សាន្ត ផ្លាស់ប្ដូរបទពិសោធន៍ និងភាពជាដៃគូជាមួយទីភ្នាក់ងារទេសចរណ៍សំខាន់ៗនៅក្នុងប្រទេសសិង្ហបុរី។ NATAS បានកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ. ដើម្បីបង្ហាញពីសក្តានុពលទាក់ទាញដ៏សំខាន់សម្រាប់កំណើនភ្ញៀវទេសចរសិង្ហបុរីមកទស្សនាកម្ពុជា។ តាមមរយៈ កិច្ចខិតខំប្រឹងប្រែងរបស់ក.ផ.ផ. កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរសិង្ហបុរីបន្ថែមទៀតនៅឆ្នាំ២០២៥ខាងមុខនេះ ដែលនេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក.ផ.ផ. និងNATAS.។ គួរបញ្ជាក់ថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤នេះ កម្ពុជាបានទទួលភ្ញៀវទេសចរសិង្ហបុរីប្រមាណ ៣១,១៧៦នាក់។ កិច្ចប្រជុំនេះទទួលបានលទ្ធផល និងផ្លែផ្កាគួរជាទីមោទនៈ










