កក្រើកត្បូងឃ្មុំ ប៊ូសស្រ្តងលេងឈុតធំដាក់ឡានទី7 ឱ្យគុនខ្មែរ ហើយមានប្រគំតន្រ្តីដ៏ធំអស្ចារ្យ
Boostrong November 20, 2024 Khmernote

ប៊ូសស្រ្តងបន្តបង្កើតប្រវត្តិសាស្រ្តគុនខ្មែរ ប្រកួតដណ្ដើមឡានថ្មីខ្លាញ់គោទី7 អមជាមួយមហាព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំអស្ចារ្យ នៅបរិវេណជិតរង្វង់មូលសាលាខេត្តត្បូងឃ្មុំ ថ្ងៃទី22-23 ខែវិច្ឆិកា ឆ្នាំ2024 ចាប់ពីម៉ោង8យប់តទៅ។

ប៊ូសស្រ្តងជួយគុនខ្មែរ អ្នកខ្លាំងពូកែជិះឡានប៊ូសស្រ្តង! ទិញប៊ូសស្រ្តងជួយគុនខ្មែរ ប៊ូសស្រ្តងឱ្យឡានគុនខ្មែរ 6គ្រឿងហើយ រួមមានកីឡាករគុនខ្មែរ ព្រំ សំណាង, ពេជ្រ សម្បត្តិ, ឃីម បូរ៉ា, លន បញ្ញា, ចាន់ ប៊ុនហឿន និង បឺត សង្ឃឹម។ ឥឡូវនេះ ប៊ូសស្រ្តងបានដាក់ឡានខ្លាញ់គោ1គ្រឿងទៀតឱ្យគុនខ្មែរ តើនរណាស័ក្តិសមជាម្ចាស់ឡានខ្លាញ់គោនេះ?

ចំពោះលក្ខខណ្ឌប្រកួតដណ្ដើមឡាន ក្រុមហ៊ុនសម្រេចយកបេក្ខភាពគុនខ្មែរ 8រូប ដោយជម្រុះតាមខេត្ត 4វគ្គយក 4រូប មកប្រកួតផ្ដាច់ព្រ័ត្រដណ្ដើមឡាននៅថ្ងៃទី18 ខែមករា ឆ្នាំ2025 ដើម្បីស្វែងរកអ្នកខ្លាំងពិតប្រាកដក្លាយជាម្ចាស់ឡានថ្មីខ្លាញ់គោទី 7ពីប៊ូសស្រ្តង។

ដូច្នេះតើបេក្ខភាពដណ្ដើមឡានរូបណានឹងអាចឆ្លងផុតវគ្គជម្រុះក្នុងសប្ដាហ៍នេះ កុំភ្លេចចូលរួមទស្សនាឱ្យបានច្រើនកុះករនៅថ្ងៃទី22-23 ខែវិច្ឆិកានេះ នៅខេត្តត្បូងឃ្មុំ ក្នុងនោះក៏មានការប្រគំតន្រ្តីដ៏ធំអស្ចារ្យ ជួបជាមួយកំពូលIdol ក្នុងចិត្តលោកអ្នកប្រចាំរស្មីហង្សមាសផងដែរ។

បងប្អូនទិញប៊ូសស្រ្តង គឺមានចំណែកចូលរួមជួយឲ្យមហាព្រឹតិការណ៍ប្រកួតដណ្ដើមឡាននេះកើតឡើងបាន!
សូមបន្តការគាំទ្រប៊ូសស្រ្តង ដើម្បីឱ្យមានព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះបន្តទៀត!