កូនត្រូវរង្វាន់ឡានថ្មី ទូរស័ព្ទទៅប្រាប់ម្ដាយ ម្ដាយស្ដាប់មិនច្បាស់ ឮតែកូនឡានកៀរភ័យទន់ដៃទន់ជើង
Boostrong November 19, 2024 Khmernote

លេងមួយក្បាច់នេះ ម៉ែភ័យមិនស្ទើរទេ កូនខលមកប្រាប់ថាត្រូវឡានកៀរ ម៉ែនេះទន់ដៃទន់ជើងអស់ ដល់សួរឱ្យជាក់ទើបដឹងថា កូនគាត់ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោពីប៊ូសស្រ្តងសោះ។

បងស្រី ឃួន ហុង អាយុ 26ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិព្រៃល្ងៀង សង្កាត់ចោមចៅ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បងស្រីហុង ប្រាប់ថា ចេញពីធ្វើការសម្រាកញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តងញុំា ថ្ងៃនេះលាភធំ គាស់ផាច់ឃើញរូបឡានភ្លាមរំភើបឡើងញ័រមាត់ ខលទៅប្រាប់ម៉ែថា គាត់ត្រូវរង្វាន់ឡានគេហើយ ម៉ែស្ដាប់មិនសូវច្បាស់ ស្មានតែកូនត្រូវឡានគេកៀរ គាត់ទន់ដៃទន់ជើងអស់ព្រោះបារម្ភពីកូន លុះពេលកូនមកដល់ផ្ទះ សួរបញ្ជាក់ទើបដឹងច្បាស់ថា កូនត្រូវរង្វាន់ឡានសោះ នាំគ្នាអរហ៊ោពេញផ្ទះ។
ប៊ូសស្រ្តងរង្វាន់ច្រើន ឆ្ងាញ់ជាងគេ! ចង់បានឡានថ្មីខ្លាញ់គោជិះ ទិញប៊ូសស្រ្តងញុំា៕