- សេដ្ឋកិច្ចសេដ្ឋកិច្ច December 10, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកមួយ មានបំណងធ្វើឱ្យប្រហុកក្រៀមកម្ពុជា ក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញ។ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតជូនឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុនខនហ្វីរេល និងក្រុមការងារចូលជួបសម្តែងការគួរសម និងបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន។ ទន្ទឹមនេះ ក្រុមហ៊ុន បានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីបំណងធ្វើឱ្យផលិតផលប្រហុកក្រៀមរបស់ខ្លួនក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនតម្លៃ បង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញ៕ ប្រភព៖ ក្រសួងព័ត៌មាន
- សេដ្ឋកិច្ចក្រុមហ៊ុនខ្មែរ-អាមេរិកចំនួន ២ បានចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារអាមេរិកសេដ្ឋកិច្ច December 10, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនខ្មែរ-អាមេរិកចំនួន ២ បានចាប់ដៃគ្នាវិនិយោគលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារអាមេរិក។ នៅក្នុងការចុះផ្សាយលើផេកផ្លូវការ កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ម្សិលមិញនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន២ ដែលវិនិយោគរួមគ្នាលើការកែច្នៃនាំចេញកន្ទក់របស់កម្ពុជាទៅទីផ្សារសហរដ្ឋអាម៉េរិក រួមមានក្រុមហ៊ុន Amru Rice ដឹកនាំដោយនាយកប្រតិបត្តិក្រុមហ៊ុន ឧកញ៉ា សុង សារ៉ន និងក្រុមហ៊ុន Stabil
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 10, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រទេសជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដែលមានទឹកប្រាក់ចំនួន ១.០០១ លានយ៉េន (ប្រមាណ ៧,២ លានដុល្លារ អាមេរិក) អនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងការបរទេស។ សេចក្តីប្រកាសព័ត៌មានដដែល បានបន្ថែមថា ហិរញ្ញប្បទានឥតសំណងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតងាកររបស់ជប៉ុន ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជំនួយនេះក៏នឹងរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ សូមបញ្ជាក់ជូនថា ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្តល់ហិរញ្ញប្បទាននេះ បានធ្វើឡើង ដោយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 9, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី ក្រសួងធនធានទឹក និង ឧតុនិយម បាន អនុញ្ញាតឱ្យ លោក Sun Xiangchunប្រធានក្រុមប្រឹក្សាភិបាលនៃ សាជីវកម្មសំណង់វិស្វកម្មស៊ីវិលចិន (CCECC) និងសហការី ចូលជួបសម្តែងការគួរសម និង ពិភាក្សា ការងារនៅទីស្ដីការក្រសួង ធនធានទឹក និង ឧតុនិយម ។ ក្នុងកិច្ចជំនួប ឯកឧត្តម
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 7, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដាលវិជ្ជាជិវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ មានការងាររហូតដល់ទៅចំនួន ៥២ ៣៩០ កន្លែងកំពុងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និងនិស្សិត។ ក្រសួងការងារ បានគូសបញ្ជាក់ថា ឱកាសការងារចំនួន ៥២ ៣៩០ កន្លែង មាននៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សហកម្ម ចំនួន ៤០ ៧៦១ ផ្នែកសេវាកម្ម ចំនួន ៣៧៦៨ និងផ្នែកកសិកម្ម ចំនួន ៧៨៦១។ ជាមួយគ្នានេះដែរ អ្នកបញ្ជាម៉ាស៊ីនដេរ ,កម្មករចំការដំណាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 7, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាថ្ងៃព្រហស្បតិ៍ ទី៥ ខែធ្នូ ឆ្នាំ២០២៤ លោក កែវ ប៊ុនថេង អនុព័ន្ធពាណិជ្ជកម្មប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចូលរួម និងរៀបចំតាំងបង្ហាញផលិតផលខ្មែរក្នុងទិវាអាស៊ាន (ASEAN Day) ដែលសហការរៀបចំដោយគណៈកម្មាធិការអាស៊ាន-អង់ការ៉ា និងសាកលវិទ្យាល័យ Ankara Haci Bayrum Veli នៅទីក្រុងអង់ការ៉ា សាធារណរដ្ឋតួកគីយ៉េ ដែលមានសមាសភាពចូលរួមមកពីក្រសួង-ស្ថាប័ននានា ស្ថានទូតបរទេស និស្សិត និងសាធារណៈជន ប្រមាណ ៥០០នាក់។ នៅក្នុងឱកាសនោះ លោកអនុព័ន្ធពាណិជ្ជកម្ម បានរៀបចំនូវស្តង់ពិព័រណ៌ដើម្បីតាំងបង្ហាញនូវផលិតផលសក្តានុពលរបស់កម្ពុជាមួយចំនួន រួមមាន៖ អង្ករ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 6, 2024 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីលក្ខខណ្ឌមួយចំនួន ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) រួមជាមួយអត្ថប្រយោជន៍ដែលនឹងទទួលបានបន្ទាប់ពីក្លាយជាសោធនិក។ បើតាមការចុះផ្សាយរបស់ ក្រសួងការងារ នៅលើផេកផ្លូវការកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន៖ ១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន ២. បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច១២ខែ ៣. មានអាយុយ៉ាងតិច៦០ឆ្នាំ ជាមួយគ្នានោះដែរ ក្រសួងការងារ ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ដែលត្រូវទទួលបាន ពេលក្លាយជាសោធនិកផងដែរ ដោយបន្ទាប់ពីក្លាយជាសោធនិក សមាជិក
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 6, 2024 Khmernote
ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤៣ ដែលមានទុនវិនិយោគសរុបប្រមាណ ៩៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពី សាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១.០៨% នៃទុនវិនិយោគសរុប ខណៈសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤.២៦%










