ក្រុមហ៊ុនក្នុងស្រុក មានបំណងធ្វើឱ្យប្រហុកក្រៀមកម្ពុជា ក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញ
សេដ្ឋកិច្ច December 10, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមហ៊ុនក្នុងស្រុកមួយ មានបំណងធ្វើឱ្យប្រហុកក្រៀមកម្ពុជា ក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញ។

នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃចន្ទ ទី៩ ខែធ្នូ ឆ្នាំ២០២៤ បានអនុញ្ញាតជូនឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុនខនហ្វីរេល និងក្រុមការងារចូលជួបសម្តែងការគួរសម និងបង្ហាញពីវឌ្ឍនភាពការងាររបស់ក្រុមហ៊ុន។

ទន្ទឹមនេះ ក្រុមហ៊ុន បានជម្រាបជូន លោកជំទាវរដ្ឋមន្ត្រី អំពីបំណងធ្វើឱ្យផលិតផលប្រហុកក្រៀមរបស់ខ្លួនក្លាយជាផលិតផលសម្គាល់ភូមិសាស្រ្ត ដើម្បីបង្កើនតម្លៃ បង្កើនទំនុកចិត្តលើគុណភាព និងជំរុញការនាំចេញ៕

ប្រភព៖ ក្រសួងព័ត៌មាន