ព័ត៌មានចុងក្រោយ
  • រយៈពេល១១ ឆ្នាំនេះ កំណើនវិនិយោគ មានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ មានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់នេះ ត្រូវបាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,LTD ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា,

  • កម្ពុជា-ឡាវ ចុះហត្ថលេខា កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​

  • គម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ ប្រវែង ៩៥,២៧ គីឡូម៉ែត្រ ជិតរួចរាល់ហើយ គិតត្រឹមបំណាច់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2024 Khmernote

    កំពត៖ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ មានន័យថា គម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ ដោយឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់

  • ក្រោយ​បញ្ចប់​ការ​វាស់វែង ​និងចេញបណ្ណកម្មសិទ្ធិ​ដីធ្លី​ ក្រសួងដែនដីរំពឹង​ថានឹង ទទួលចំណូល​ប្រមាណ ២៥០​លានដុល្លារ​ក្នុងមួយឆ្នាំ​ពាក់ព័ន្ធនឹ​ងអចលនទ្រព្យ​ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ December 3, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុង​ពិធី​បិទសន្និ​បាត​បូក​សរុបលទ្ធផល​ការងារ​កាលពីចុងសប្ដាហ៍​កន្លងទៅ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួ​ង​​​​រៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់​ មានប្រសាសន៍ថា ក្រោយ​បញ្ចប់​ការ​វាស់វែង ចុះបញ្ជី​ និងចេញបណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​រួចរាល់ ក្រសួង​រំពឹងថា​ នឹងជួយ​ប្រមូលចំណូល​ពន្ធពាក់​ពន្ធ​នឹង​អចលនទ្រព្យ​ប្រមាណ​២៥០​លានដុល្លា​រ​អាមេរិក​ក្នុង​មួយឆ្នាំ​។​ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានឱ្យដឹងថា ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំណង់​ បានវាស់វែង ​និ​ងចុះបញ្ជីដីធ្លី​បាន​​ចំនួន​ជាង ​៧លាន​​ ៧សែ​ន​ក្បាល​ដី និង​បានចេញបណ្ណ​ប្រមាណ​ ៧លាន​បណ្ណ​ ។​ នៅក្នុង​អាណត្តិទី​៧​នេះ ក្រសួង​បាន​វាស់វែង​ដីធ្លី​បន្ថែម​បាន​​ប្រមាណ ៣លាន​ក្បាល​ដី និងចេញបណ្ណ​ប្រមាណ ៥៩​ម៉ឺន​បណ្ណ​បន្ថែមទៀត ។ចំណែកក្បា​ល​ដី​នៅ​សេស​សល់​ប្រមាណ​

  • ឯកឧត្តម ឃឹម ហ្វីណង់៖ ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 3, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផលិតជាអង្ករលក់រាយដោយផ្ទាល់ ជូនអ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុកខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រសួងកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact។ ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។ មន្ត្រីជានខ្ពស់ក្រសួងកសិកម្មខាងលើ បានពួកម៉ែបងប្អូនចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព

  • ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ។ បើតាមការបង្ហោះរបស់ ក្រសួងសាធារណការ នៅលើផេកផ្លូវការ បានបញ្ជាក់ថា ទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ទូរថភ្លើងទាំងនេះ បានមកដល់នៅយប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា នេះជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ហើយការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង

  • ក្រុមហ៊ុនអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិអង្គរ គ្រោងអភិវឌ្ឍតំបន់ជុំវិញ ដោយទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2024 Khmernote

    យោងតា​មការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩។ នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។ លោកបានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ

  • ឯកឧត្តម ហេង សួរ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing អាចពិនិត្យមើលទីតាំងក្នុងគ្រឹះស្ថាន TVET ដែលអាចបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្តនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច November 30, 2024 Khmernote

    (ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនតូយូតា ដឹកនាំដោយលោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd. នៅថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះគម្រោងបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញយានយន្ត (Toyota Traning Center) នៅកម្ពុជា ដែលស្នើដោយក្រុមហ៊ុនតូយូតា ដើម្បីអភិវឌ្ឍន៍ជំនាញក្នុងវិស័យយានយន្តនៅកម្ពុជា។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងបានត្រៀមខ្លួនរួចរាល់ក្នុងការសហការជាមួយក្រុមហ៊ុន