ព័ត៌មានចុងក្រោយ
  • ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ត្រូវបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 6, 2024 Khmernote

    ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញពីលក្ខខណ្ឌមួយចំនួន ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) រួមជាមួយអត្ថប្រយោជន៍ដែលនឹងទទួលបានបន្ទាប់ពីក្លាយជាសោធនិក។ បើតាមការចុះផ្សាយរបស់ ក្រសួងការងារ នៅលើផេកផ្លូវការកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ដើម្បីទទួលបានប្រាក់សោធនជរាភាព (ប្រាក់ចូលនិវត្តន៍ ឬប្រាក់រ៉ឺត្រែត) កម្មករនិយោជិតទាំងអស់ត្រូវបំពេញលក្ខខណ្ឌមួយចំនួនរួមមាន៖ ១. បានចុះបញ្ជីនៅ ប.ស.ស. ផ្នែកប្រាក់សោធន ២. បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច១២ខែ ៣. មានអាយុយ៉ាងតិច៦០ឆ្នាំ ជាមួយគ្នានោះដែរ ក្រសួងការងារ ក៏បានគូសបញ្ជាក់ពីអត្ថប្រយោជន៍ដែលត្រូវទទួលបាន ពេលក្លាយជាសោធនិកផងដែរ ដោយបន្ទាប់ពីក្លាយជាសោធនិក សមាជិក

  • ក្នុងខែវិច្ឆិកាថ្មីៗនេះ គម្រោងវិនិយោគចំនួន ៤៣ ដែលមានទុនសរុប ៩៤០លានដុល្លារ ត្រូវបានរដ្ឋអនុម័ត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 6, 2024 Khmernote

    ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ៤៣ ដែលមានទុនវិនិយោគសរុបប្រមាណ ៩៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៣៩ពាន់កន្លែង។ យោងតាមការសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានចេញផ្សាយនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១១គម្រោង។ គួរបញ្ជាក់ផងដែរថា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ការវិនិយោគមកពី សាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៥១.០៨% នៃទុនវិនិយោគសរុប ខណៈសាធារណរដ្ឋប្រជាមានិតចិនស្ថិតនៅលំដាប់លេខរៀងទី២ ដោយបានរួមចំណែក ២៤.២៦%

  • រយៈពេល១១ ឆ្នាំនេះ កំណើនវិនិយោគ មានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កំណើននៃការវិនិយោគក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ មានប្រមាណ ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ខណៈការវិនិយោគរបស់វៀតណាមជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧ លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់នេះ ត្រូវបាន ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំក្នុងស្រុក (ពីដើមអាកាស្យា និងដើមប្រេងខ្យល់) របស់ក្រុមហ៊ុន TNTVN Forestry Co.,LTD ដែលមានទីតាំងស្ថិតនៅសង្កាត់លេខ ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នៅក្នុងពិធីនេះ មានការអញ្ជើញចូលរួមជាអធិបតីផងដែរពីសំណាក់ឯកឧត្តម Nguyen Huy Tang ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា,

  • កម្ពុជា-ឡាវ ចុះហត្ថលេខា កិច្ចព្រមព្រៀងស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចបវរធិបតីបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី និងគណៈប្រតិភូដែលបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេលពីរថ្ងៃ, ថ្ងៃទី៤-៥ ខែធ្នូ, ព្រមទាំងបានអបអរសាទរចំពោះជោគជ័យរបស់ឡាវ ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២៤។ សម្ដេចបវរធិបតីបានបង្ហាញនូវជំនឿជឿជាក់ថា តាមរយៈដំណើរទស្សនកិច្ចផ្លូវការនេះ ចំណងមិត្តភាពកម្ពុជា-ឡាវ នឹងត្រូវបានពូនជ្រុំ ឱ្យកាន់តែរឹងមាំថែមទៀត។ ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រីឡាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល​ និង​ប្រជាជនកម្ពុជា​

  • គម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ ប្រវែង ៩៥,២៧ គីឡូម៉ែត្រ ជិតរួចរាល់ហើយ គិតត្រឹមបំណាច់ខែវិច្ឆិកាកន្លងទៅថ្មីៗនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 4, 2024 Khmernote

    កំពត៖ នៅថ្ងៃអង្គារ ទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារចុះពិនិត្យការងារសាងសង់ផ្លូវជាតិលេខ៤១ ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួល នាពេលខាងមុខផងដែរ មានន័យថា គម្រោងនេះសម្រេចលទ្ធផលសាងសង់ជិតរួចរាល់ទាំងស្រុងហើយ ដោយឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះជាប់ផ្ទាល់ប្រចាំ ដើម្បីដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន សំដៅឱ្យការសាងសង់ប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់

  • ក្រោយ​បញ្ចប់​ការ​វាស់វែង ​និងចេញបណ្ណកម្មសិទ្ធិ​ដីធ្លី​ ក្រសួងដែនដីរំពឹង​ថានឹង ទទួលចំណូល​ប្រមាណ ២៥០​លានដុល្លារ​ក្នុងមួយឆ្នាំ​ពាក់ព័ន្ធនឹ​ងអចលនទ្រព្យ​ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ December 3, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុង​ពិធី​បិទសន្និ​បាត​បូក​សរុបលទ្ធផល​ការងារ​កាលពីចុងសប្ដាហ៍​កន្លងទៅ ឯកឧត្តម​ សាយ សំអាល់ ឧប​នាយករដ្ឋមន្ត្រី​ និងជារដ្ឋ​មន្ត្រី​ក្រសួ​ង​​​​រៀបចំដែនដី ​នគរូបនីយកម្ម​ និងសំណង់​ មានប្រសាសន៍ថា ក្រោយ​បញ្ចប់​ការ​វាស់វែង ចុះបញ្ជី​ និងចេញបណ្ណ​កម្ម​សិទ្ធិ​ដីធ្លី​រួចរាល់ ក្រសួង​រំពឹងថា​ នឹងជួយ​ប្រមូលចំណូល​ពន្ធពាក់​ពន្ធ​នឹង​អចលនទ្រព្យ​ប្រមាណ​២៥០​លានដុល្លា​រ​អាមេរិក​ក្នុង​មួយឆ្នាំ​។​ យោងតាមរបាយការណ៍ប្រចាំឆ្នាំបានឱ្យដឹងថា ក្រសួងរៀបចំដែន​ដី នគរូបនីយកម្ម និ​ងសំណង់​ បានវាស់វែង ​និ​ងចុះបញ្ជីដីធ្លី​បាន​​ចំនួន​ជាង ​៧លាន​​ ៧សែ​ន​ក្បាល​ដី និង​បានចេញបណ្ណ​ប្រមាណ​ ៧លាន​បណ្ណ​ ។​ នៅក្នុង​អាណត្តិទី​៧​នេះ ក្រសួង​បាន​វាស់វែង​ដីធ្លី​បន្ថែម​បាន​​ប្រមាណ ៣លាន​ក្បាល​ដី និងចេញបណ្ណ​ប្រមាណ ៥៩​ម៉ឺន​បណ្ណ​បន្ថែមទៀត ។ចំណែកក្បា​ល​ដី​នៅ​សេស​សល់​ប្រមាណ​

  • ឯកឧត្តម ឃឹម ហ្វីណង់៖ ក្រសួងកសិកម្ម កំពុងប្រញាប់បញ្ចប់ផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍កសិកម្មទំនើប ក្រោយមានការគាំទ្រអង្គការបរទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 3, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបស្រូវនាងអំនឹងផលិតជាអង្ករលក់រាយដោយផ្ទាល់ ជូនអ្នកទិញយកទៅបរិភោគក្នុងពេលឆាប់ៗនេះ។ នេះបើតាមការឱ្យដឹងពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុកខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្តថា ក្រសួងកំពុងប្រញាប់ប្រញាល់បញ្ចប់សេចក្តីព្រាងនៃផែនការផ្នែកលក់ និងទីផ្សារជូនសហគមន៍ ដូចជាការរចនាឡូហ្គូ ការវិចខ្ចប់ និងការផលិតមាតិកាផ្សព្វផ្សាយលើបណ្តាញសង្គមជាដើម ដែលទទួលបានការគាំទ្រពីអង្គការ Swiss Contact។ ខុសពីពេលកសិករនៅធ្វើស្រែរៀងៗខ្លួន ដែលពួកគាត់ភាគច្រើនបានត្រឹមតែលក់ជាស្រូវសើមទៅតាមតម្លៃទីផ្សារនាពេលប្រមូលផលប៉ុណ្ណោះ អីឡូវនេះសហគមន៍អាចមានទុនបង្វិលគ្រប់គ្រាន់ដើម្បីកែច្នៃលក់ជាអង្ករ មានជម្រើសថ្លៃលក់ចេញ និងទទួលបានតម្លៃបន្ថែម ក៏ដូចជាផលចំណេញខាងផ្នែកសេដ្ឋកិច្ចកាន់តែច្រើនជាងមុន។ មន្ត្រីជានខ្ពស់ក្រសួងកសិកម្មខាងលើ បានពួកម៉ែបងប្អូនចូលចិត្តប្រភេទស្រូវចម្ការ អង្កររឹងល្មម មានសុវត្ថិភាព

  • ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែក សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០២៤ ទូរថភ្លើងដឹកទំនិញថ្មីចំនួន ៦០គ្រឿងបន្ថែមពីប្រទេសចិន បានមកដល់កម្ពុជាហើយ។ បើតាមការបង្ហោះរបស់ ក្រសួងសាធារណការ នៅលើផេកផ្លូវការ បានបញ្ជាក់ថា ទូរថភ្លើងដឹកទំនិញថ្មីនេះ នឹងប្រើប្រាស់ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញតាមផ្លូវដែកឱ្យកាន់តែល្អប្រសើរ។ ទូរថភ្លើងទាំងនេះ បានមកដល់នៅយប់ថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០២៤ និងបានលើកដាក់ចុះពីនាវាដោយជោគជ័យ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០២៤។ គួរបញ្ជាក់ផងដែរថា នេះជាការបោះជំហានទៅមុខដ៏សំខាន់ ក្នុងការផ្តល់ជូននូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ហើយការមកដល់នៃទូរថភ្លើងដឹកទំនិញទាំង ៦០គ្រឿងនេះគ្រាន់តែជាដំណាក់កាលដំបូងតែប៉ុណ្ណោះ ក្នុងចំណោមការបញ្ជាទិញសរុប ២២១គ្រឿង