- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2024 Khmernote
រោងចក្រផលិតស្បែកជើងដ៏ធំមួយ នឹងលេចវត្តមាននៅក្នុងខេត្តតាកែវ ខណៈក្រុមហ៊ុនចិនធំមួយ គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់អភិបាលខេត្តតាកែវ កាលបីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ បានឱ្យដឹងថា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តតាកែវ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនយីតា (YITA) និងទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ស្បែកជើង ស្ថិតនៅក្រុងក្វាងចូវ (Quanzhou) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក្រុមហ៊ុន
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 23, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិក គ្រួសារក្រីក្រ ដែលមាន បណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូង មានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែម ក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 21, 2024 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មាន ពោលគឺកើនបានដល់ចំនួន ១ ០០០ ០០០ TEUs ស្មើនឹងកំណេីនជាង ២៩%។ ជាមួយនឹងកំណើនជាទីគាប់ប្រសើរនេះ នាព្រឹកនេះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានរៀបចំ ពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs ដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតី។
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 20, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៩ ខែធ្នូនេះ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 20, 2024 Khmernote
នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧ ដំណេីរការ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី បានបង្ហាញលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត ដោយ ក.អ.ក. នៅលើផេកផ្លូវការ ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក.អ.ក. បានអនុម័តគម្រោងចំនួន ៤១៤គម្រោង បើធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួន ២៦៨គម្រោង ឃើញថាមានកេីនឡេីង ១៤៦គម្រោង ស្មើនឹង ៥៤%។ ចំណែកទុនវិនិយោគវិញ ក្នុងឆ្នាំ២០២៤
- BoostrongBoostrong December 19, 2024 Khmernote
លទ្ធផលចាំសន្សំលុយគ្រប់ចាំដណ្ដឹងប្រពន្ធ ឥឡូវចូលវ័យ 60ឆ្នាំ ទើបសន្សំលុយគ្រប់ ពេលទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ប្ដីល្អ។ ក្រុមហ៊ុនយកលុយ ២ចំណែកប្រគល់ឱ្យភ្លាម ចូលស្ដីដណ្ដឹងប្រពន្ធភ្លាមតែម្ដង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនប៊ូសស្រ្តងឱ្យដឹងថា រង្វាន់ប្ដីល្អនេះ បើប្ដីគាស់ត្រូវ ប្ដីបាន 888$ បូកបន្ថែមឱ្យប្រពន្ធ 888$ ទៀត ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល លោកតា អ៉ីវ ម៉េង គាត់មានប្រពន្ធហើយ តែស្នើឱ្យក្រុមហ៊ុនរៀបចំប្រគល់លុយបែបចូលស្ដីដណ្ដឹងប្រពន្ធឱ្យគាត់ ព្រោះចង់ឱ្យប្រពន្ធសប្បាយចិត្ត ហើយបានរំលឹកអនុស្សាវរីយ៍ចាស់ផង ដូច្នេះលោកតា អ៉ីវ ម៉េង និងប្រពន្ធ ទទួលបានទឹកប្រាក់សរុប 1776ដុល្លារ បច្ចុប្បន្នប្រកបមុខរបរលក់ដូរអីវ៉ាន់គ្រប់មុខ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 19, 2024 Khmernote
ផលិតផលសក្ដានុពលជាច្រើនមុខរបស់កម្ពុជា បានបង្ហាញខ្លួននៅក្នុងកម្មវិធីពិពរ័ណ៍ធំមួយឈ្មោះថា OTOP City 2024 នាប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា នាថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ លោក ហុក សុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជា អមស្ថានទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសថៃឡង់ដ៍ បានចូលរួមរៀបចំសម្របសម្រួលស្តង់ពិព័រណ៍ស្ថានទូតកម្ពុជា និងបានចូលរួមក្នុងកម្មវិធីសម្ពោធពិព័រណ៍ OTOP City 2024 ក្នុងឱកាសនោះ ស្តង់ពិព័រណ៍របស់ស្ថានទូតកម្ពុជា បានដាក់តាំងបង្ហាញនូវផលិតផលដ៏មានសក្តានុពលរបស់ប្រទេសកម្ពុជាមួយចំនួន រួមមាន៖ គ្រាប់ស្វាយចន្ទីរ ម្រេច
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 19, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា វិនិយោគិនចិនមានបំណងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យកែច្នៃកសិផលកសិកម្មសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ។ តាមរយៈការចុះផ្សាយនៅលើំផេកផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា អមដោយសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន តំណាងដោយលោកស្រី ចូវ ហួយថុង អគ្គនាយករងក្រុមហ៊ុន ចុងខឺប៉ីហ្វាង មកពីទីក្រុង សិនយ៉ាង ខេត្ត លាវនីង សាធារណរដ្ឋប្រជាមានិតចិន។ ក្រុមហ៊ុន ចុងខឺប៉ីហ្វាង ជាក្រុមហ៊ុនដែលមានសកម្មភាពធុរកិច្ចក្នុងវិស័យកសិកម្មជាយូរឆ្នាំមកហើយ។ មានមតិក្នុងជំនួបខាងលើ ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានគូសរំលេចពីកំណើននៃរំហូរវិនិយោគនៅកម្ពុជាជារួម ជាពិសេស










