ព័ត៌មានចុងក្រោយ
  • ផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧ គីឡូម៉ែត្រ សម្រេចលទ្ធផលសាងសង់បាន ១០០% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2024 Khmernote

    កំពត៖ នៅថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៤១ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យលទ្ធផលការងារសាងសង់ផ្លូវជាតិលេខ៤១ ដើម្បីធ្វើការប្រគល់-ទទួលជាបណ្តោះអាសន្ន ដោយមានការចូលរួមអមដំណើរដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមទីប្រឹក្សា ក្រុមការងារ PMU PIU ក្រុមហ៊ុនសាជីវកម្មស្ពាន-ថ្នល់ចិន(CRBC) និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស WACC ផងដែរ។ ការចុះពិនិត្យលើវឌ្ឍនភាពការងារនៅថ្ងៃនេះ ដើម្បីឈានទៅដំណាក់កាល នៃការប្រគល់-ទទួលបណ្តោះអាសន្ន មានន័យថាគម្រោងនេះសម្រេចលទ្ធផលសាងសង់បានរួចរាល់ទាំងស្រុងហើយ ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្តមរដ្ឋលេខាធិការ តែងបានចុះពិនិត្យផ្ទាល់ជាប្រចាំ តាមដានការងារបច្ចេកទេសសាងសង់របស់ក្រុមហ៊ុន ដើម្បីធានាការអនុវត្តប្រព្រឹត្តទៅស្របតាមបទដ្ឋានបច្ចេកទេស និងកិច្ចសន្យាសាងសង់

  • ឆ្នាំ២០២៤ កម្ពុជា មានគម្រោងវិនិយោគលើវិស័យឧស្សាហកម្មខ្ពស់ជាងគេ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 24, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធៀបនឹងឆ្នាំ២០២៣ នៅក្នុងឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង (កើនឡើងចំនួន១៤៦គម្រោងឬ៥៤%) មានទំហំទុនវិនិយោគ ៦៩០០ លានដុល្លារអាម៉េរិក (កើនឡើង ១ ៩៧៣ លានដុល្លារអាម៉េរិក ឬ៤០%) ដែលអាចបង្កើតការងារសរុប ប្រមាណ ៣៣ ម៉ឺនកន្លែង ក្នុងនោះ គម្រោងវិនិយោគលើវិស័យឧស្សាហកម្មមានអត្រាខ្ពស់ជាងគេរហូត ដល់ ៦៩%។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី២៣ ខែធ្នូ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្តីពីលទ្ធផលកិច្ចប្រជុំផ្លូវការលើកទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

  • ខេត្តតាកែវ នឹងមានរោងចក្រផលិតស្បែកជើងធំមួយ ខណៈក្រុមហ៊ុនគ្រោងចុះពិនិត្យសិក្សាទីតាំងសាងសង់នាពេលឆាប់ៗខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 23, 2024 Khmernote

    រោងចក្រផលិតស្បែកជើងដ៏ធំមួយ នឹងលេចវត្តមាននៅក្នុងខេត្តតាកែវ ខណៈក្រុមហ៊ុនចិនធំមួយ គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់អភិបាលខេត្តតាកែវ កាលបីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ បានឱ្យដឹងថា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តតាកែវ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនយីតា (YITA) និងទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ស្បែកជើង ស្ថិតនៅក្រុងក្វាងចូវ (Quanzhou) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។ ក្នុងនោះ ក្រុមហ៊ុន

  • ប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាជាង ២០លានដុល្លារ ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ដល់សិស្សក្រីក្រប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 23, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ តទៅ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធគាំពារសង្គម គ្រោងបញ្ចេញថវិកាប្រមាណ ២៧ លានដុល្លារអាម៉េរិក ដើម្បីបើកផ្តល់ជូនសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់បឋម និងមធ្យមសិក្សា ដែលជាសមាជិក គ្រួសារក្រីក្រ ដែលមាន បណ្ណសមធម៌ ក្រីក្រ១ និងក្រីក្រ ២, បើតាមការប៉ាន់ស្មានដំបូង មានប្រមាណ ៤៥ ម៉ឺននាក់នៅទូទាំងប្រទេស។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ថ្មីនេះ និងបូកបញ្ជូលបន្ថែម ក្នុងកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដែលពលរដ្ឋ

  • កុងតឺន័រ ឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកើនដល់ចំនួន ១ ០០០ ០០០ TEUs ជាកំណេីនខ្ពស់មិនធ្លាប់មាន សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 21, 2024 Khmernote

    យោងតាមការចុះផ្សាយនៅលើផេកផ្លូវការសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានឱ្យដឹងថា កុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុមានកំណេីនខ្ពស់មិនធ្លាប់មាន ពោលគឺកើនបានដល់ចំនួន ១ ០០០ ០០០ TEUs ស្មើនឹងកំណេីនជាង ២៩%។ ជាមួយនឹងកំណើនជាទីគាប់ប្រសើរនេះ នាព្រឹកនេះ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ បានរៀបចំ ពិធីអបអរសាទរការសម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន ១លានTEUs ដោយឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុផែស្វយ័តក្រុងព្រះសីហនុ បានអញ្ជើញជាអធិបតី។

  • តំណាងធនាគារកម្ពុជា គាំទ្រលើការបន្ធូរបន្ថយការប្រាក់លើកម្ចី សម្រាប់ការអភិវឌ្ឍលំនៅឋាន និងទិញអចលនទ្រព្យ មកត្រឹម ៨% ក្នុងមួយឆ្នាំ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងក្របខ័ណ្ឌក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ “ឌ” វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៩ ខែធ្នូនេះ បានជួបពិគ្រោះពិភាក្សាការងារជាមួយតំណាងធនាគារជាតិនៃកម្ពុជា, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ PPCB, ធនាគារ J Trust, ធនាគារ RHB, ធនាគារ First Commercial Bank, ធនាគារ FTB, ធនាគារ Agri-Bank, ធនាគារ SBI LY

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ ខណៈគម្រោងវិនិយោគ និងទុន ក្នុងឆ្នាំ២០២៤ មានការកើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច December 20, 2024 Khmernote

    នាព្រឹកថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាលេីកដំបូង​ បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលទី៧​ ដំណេីរការ​ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលផង​ និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផង។ ជាមួយគ្នានេះដែរ សម្ដេចបវរធិបតី បានបង្ហាញលទ្ធផលស្ថិតិគម្រោងវិនិយោគដែលបានអនុម័ត​ ដោយ​ ក.អ.ក.​ នៅលើផេកផ្លូវការ ដោយបានបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ក.អ.ក. បានអនុម័តគម្រោងចំនួន​ ៤១៤គម្រោង បើធៀបនឹងឆ្នាំ២០២៣​ ដែលមានចំនួន ​ ២៦៨គម្រោង​ ឃើញថាមានកេីនឡេីង​ ១៤៦គម្រោង​ ស្មើនឹង ៥៤%។ ចំណែក​ទុនវិនិយោគវិញ ក្នុងឆ្នាំ​២០២៤

  • មានអ៉ីចឹងទៀត លោកតាវ័យ 60ឆ្នាំ ត្រូវរង្វាន់ប្ដីល្អពី «ប៊ូសស្រ្តង » ភ្លាម ចូលស្ដីដណ្ដឹងប្រពន្ធភ្លាម! Boostrong
    Boostrong
    Boostrong December 19, 2024 Khmernote

    លទ្ធផលចាំសន្សំលុយគ្រប់ចាំដណ្ដឹងប្រពន្ធ ឥឡូវចូលវ័យ 60ឆ្នាំ ទើបសន្សំលុយគ្រប់ ពេលទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ប្ដីល្អ។ ក្រុមហ៊ុនយកលុយ ២ចំណែកប្រគល់ឱ្យភ្លាម ចូលស្ដីដណ្ដឹងប្រពន្ធភ្លាមតែម្ដង។ បើតាមការបញ្ជាក់ពីក្រុមហ៊ុនប៊ូសស្រ្តងឱ្យដឹងថា រង្វាន់ប្ដីល្អនេះ បើប្ដីគាស់ត្រូវ ប្ដីបាន 888$ បូកបន្ថែមឱ្យប្រពន្ធ 888$ ទៀត ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល លោកតា អ៉ីវ ម៉េង គាត់មានប្រពន្ធហើយ តែស្នើឱ្យក្រុមហ៊ុនរៀបចំប្រគល់លុយបែបចូលស្ដីដណ្ដឹងប្រពន្ធឱ្យគាត់ ព្រោះចង់ឱ្យប្រពន្ធសប្បាយចិត្ត ហើយបានរំលឹកអនុស្សាវរីយ៍ចាស់ផង ដូច្នេះលោកតា អ៉ីវ ម៉េង និងប្រពន្ធ ទទួលបានទឹកប្រាក់សរុប 1776ដុល្លារ បច្ចុប្បន្នប្រកបមុខរបរលក់ដូរអីវ៉ាន់គ្រប់មុខ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។