កសិករខេត្តបន្ទាយមានជ័យ ប្រមូលផលស្រូវនាងខុន បានទិន្ន​ផលល្អ​ព្រម​ទាំង​មាន​តម្លៃសមរម្យ អាចឱ្យកសិករទទួលបានប្រាក់ចំណេញ
សេដ្ឋកិច្ច December 27, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការ​ក្រសួង​​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយ ឯកឧត្តម ហុង ណារិត ឯកឧត្តម ស្រី សុទ្ធា លោកជំទាវ លី សាគីណា ឯកឧត្តម ប៉ុល សុផា អនុរដ្ឋលេខាធិការ លោក សាន វួន អនុប្រធានមន្ទីរកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទខេត្ត និងសហការី បានចុះជួបកសិករប្រមូល​ផល​ស្រូវធ្ងន់ និងជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវចំនួន៣ដែលមាន​ទីតាំងនៅ​ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

គោលបំណងនៃដំណើរការចុះជួបនោះ ដើម្បីស្វែងយល់ពីការចំណាយ​ក្នុង​ផលិតកម្មដំណាំស្រូវធ្ងន់ ជាពិសេសតម្លៃស្រូវ ទាំងនៅទីវាល និងនៅ​រោង​ម៉ាស៊ីនកិនស្រូវ។ លទ្ធផលទទួលបានជារួមមាន៖

នាឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ប្រាក់ ដាវីដ និងក្រុមការងារ​បានបន្តចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលប្រមូលទិញស្រូវធ្ងន់ចំនួន៣ មានទី១៖ រោងម៉ាស៊ីនកិនស្រូវ វិបុលតារា លោកស្រី មាស ដារ៉ា មាន​សេចក្តីរីករាយដែលក្រុមការងារក្រសួងកសិកម្មអញ្ជើញចុះមកដល់ទីតាំង។ ម្ចាស់រោងម៉ាស៊ីនរូបនេះបញ្ជាក់បន្ថែមថា គាត់បានទទួលទិញស្រូវធ្ងន់ ស្រូវ​នាងខុន ប្រមាណ ៣០០តោនក្នុងមួយថ្ងៃ ដើម្បីចូលរួមជួយកសិករ​ឱ្យ​មានជីវភាពល្អប្រសើរ។ រោងម៉ាស៊ីនកិនស្រូវនេះស្ថិតនៅភូមិអូរស្ងួត ឃុំបន្ទាយនាង ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ទី២៖ រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ដែលស្ថិតនៅភូមិធំជើង ឃុំអូរ​ប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ លោក ម៉េង បូរ៉ាន់ ជាម្ចាស់​រោងម៉ាស៊ីនបានថ្លែងអំណរគុណក្រសួងកសិកម្មតែងតែយកចិត្តទុកដាក់ចុះជួបពិភាក្សារកដំណោះស្រាយជូនប្រជាកសិករ និងរោងម៉ាស៊ីនរបស់​លោក ជាពិសេសតម្លៃកសិផល លោកបញ្ជាក់ថា ក្នុងរដូវប្រមូលផលនេះ លោក​​ប្រមូលទិញស្រូវនាងខុន បានជាង ១០០០តោនហើយ។

ទី៣៖ រោងម៉ាស៊ីនស្រូវ Signature of Asia លោក ផាត់ សុភក្តិ អនុ​ប្រធាន​រោងម៉ាស៊ីន បានស្នើដល់ក្រសួងកសិកម្មចងក្រងសហគមន៍​កសិកម្មទំនើបបន្ថែមទៀត ដើម្បីងាយស្រួលប្រមូលទិញស្រូវ និងណែនាំ​ដល់កសិករឱ្យប្រើជីសរីរាង្គធម្មជាតិជំនួយ និងប្រើប្រាស់ថ្នាំកសិកម្ម​ឱ្យបានត្រឹមត្រូវ ដើម្បីកាត់បន្ថយថ្លៃដើមនិងទទួលបានគុណភាព​ស្រូវស្តង់ដា តាមតម្រូវការទីផ្សារជាតិ និងអន្តរជាតិ៕

ប្រភព៖ ក្រសួងព័ត៌មាន