ព័ត៌មានចុងក្រោយ
  • ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោកសម្រាប់ឆ្នាំ២០២៥ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 9, 2025 Khmernote

    នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Jeremy Zwinger ប្រធានក្រុមហ៊ុន និងជានាយកប្រតិបត្តិ The Rice Trader (TRT) និងជាស្ថាបនិក World Rice Conference (WRC) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្ដែងនូវក្តីសោមនស្សរីករាយ និងកោតសរសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់ព្រះរាជាណាចក្រកម្ពុជា ដែលក្នុងនោះវិស័យស្រូវអង្ករ, ឡូជីស្ទីក, និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមទាំងបានបង្ហាញនូវជំនឿជឿជាក់ប្រកបដោយសុទិដ្ឋិនិយមអំពីសក្ដានុពលរបស់កម្ពុជា។ លោកប្រធានក្រុមហ៊ុនក៏បានសម្ដែងនូវការអបអរសាទរចំពោះកម្ពុជា

  • សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ដំណាំស្រូវនៅតែជាដំណាំយុទ្ធសាស្ត្រ យូរអង្វែងរបស់កម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 8, 2025 Khmernote

    នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប, អ្នកឧកញ៉ា​ ហ៊ុន​ ឡាក់​ ប្រធានក្រុមប្រឹក្សាភិបាលគោលនយោបាយស្រូវអង្ករ នៃសហព័ន្ធស្រូវអង្ករកម្ពុជា បានគោរពជម្រាបជូនសម្តេចបវរធិបតី អំពីវឌ្ឍនភាព និងសកម្មភាពការងាររបស់សហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការចូលរួមចំណែកជំរុញការនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ អ្នកឧកញ៉ាក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់លើគុណភាពស្រូវអង្ករកម្ពុជា, ការប្រមូលទិញស្រូវពីប្រជាកសិករ, ការរៀបចំសម្ងួត, ការស្ដុកទុក និងការនាំចេញស្រូវអង្ករទៅកាន់ទីផ្សារអន្តរជាតិ។​ សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធស្រូវអង្ករកម្ពុជា ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យស្រូវ អង្ករ និងបានគូសបញ្ជាក់ថា វិស័យកសិកម្មបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

  • កសិករស្រុកបារាយណ៍ ជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង ២០០០ហិកតា ក្នុងតម្លៃកិច្ចសន្យាពិសេសជាង ១ពាន់រៀលក្នុងមួយគីឡូក្រាម សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 8, 2025 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងកាលពីថ្មីៗនេះថា ក្នុងកាលៈទេសៈដែលថ្លៃស្រូវនៃពូជមកពីប្រទេសដទៃកំពុងស្ថិតក្នុងភាពស្រពេចស្រពិល និងមានការប្រែប្រួលខ្លាំង ប្រជាកសិករជិត១០០គ្រួសារនៅក្នុង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានស្ម័គ្រចិត្តចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប និងជ្រើសរើសផលិតស្រូវសែនក្រអូបលើផ្ទៃដីដាំដុះជាង២០០០ហិកតា ដើម្បីទទួលបានតម្លៃពិសេស ១៣៥០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃចុះកិច្ចសន្យាទុកជាមុន។ មន្ត្រីជាន់ខ្ណស់ខាងលើ បានបន្ថែមថា មានតែការចងក្រងគ្នាជាសហគមន៍កសិកម្មទំនើបទេ ទើបអាចទទួលបានការធានាថ្លៃទុកជាមុនតាមរយៈការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាទៅបាន។ ពូជស្រូវយុទ្ធសាស្ត្ររបស់កម្ពុជាដូចជាស្រូវសែនក្រអូប ដែលធ្លាប់ឈ្នះពានរង្វាន់មាសរហូតដល់ទៅ២ដង តែងមានស្ថេរភាពថ្លៃជាងស្រូវដទៃទៀត ព្រោះយើងមានទីផ្សារនាំចេញច្បាស់លាស់ ហើយក៏មានបណ្តាញរោងម៉ាស៊ីនដែលធ្វើការដោយផ្ទាល់ជាមួយក្រសួង ដែលអាចឱ្យយើងអន្តរាគមន៍ក្នុងករណីចាំបាច់បានផងដែរ។ បើមិនមានអ្វីប្រែប្រួលទេ សហគមន៍កសិកម្មទំនើប មួយនេះនឹងអាចដំណើរការបានក្នុងរយៈពេល២-៣ខែខាងមុខ ជាមួយនឹងការគ្រប់គ្រងម៉ាសុីនបូមទឹកខ្នាតធំ និងប្រព័ន្ធធារាសាស្ត្រដែលក្រសួងកសិកម្មទើបបានវិនិយោគរួចជាស្រេចក្នុងតំបន់នេះ ដែលនឹងក្លាយទៅជាមុខរបរបន្ថែមមួយទៀតរបស់សហគមន៍ផងដែរ៕

  • ឯកឧត្តម ឃឹម ហ្វីណង់៖ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ផ្ទៃដីធ្វើស្រែក្នុងខេត្តពោធិ៍សាត់ កើនឡើង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2025 Khmernote

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ ថា ពីរទៅបីឆ្នាំចុងក្រោយនេះ ផ្ទៃដីផលិតកម្មស្រូវក្នុងខេត្តពោធិ៍សាត់បានកើនឡើងគួរឱ្យកត់សម្គាល់ពីជាង១៥០ ០០០ហិកតា រហូតដល់ជិត ២០០ ០០០ហិកតា បើគិតត្រឹមដំណាច់ឆ្នាំ២០២៤ ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរកសិកម្មខេត្តពោធិ៍សាត់ និងទិសដៅបន្តសម្រាប់ ឆ្នាំ២០២៥ នៅចុងសប្តាហ៍កន្លងទៅនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកខេត្តពោធិ៍សាត់ ឯកឧត្តម ឃឹម ហ្វីណង់ បានណែនាំឱ្យមន្ទីរព្យាយាមចងក្រងបងប្អូនកសិករដែលធ្វើផលិតកម្មស្រូវប្រាំងនៅលើតំបន់ដែលមានភាពប្រថុយប្រថានខ្ពស់ទាំងនោះ ឱ្យទៅជាសហគមន៍កសិកម្មទំនើប និងរៀបចំជាផែនទីតម្រង់ទិសឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលគ្រប់គ្រង ផ្សព្វផ្សាយ ក៏ដូចជាត្រៀមផែនការអន្តរាគមន៍ក្នុងករណីចាំបាច់។

  • ក្រសួងសេដ្ឋកិច្ច ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥ ថា នឹងទទួលបានក្នុងរង្វង់ ៦,៣ភាគរយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 6, 2025 Khmernote

    យោងតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃ និងព្យាករកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះថា នឹងទទួលបានក្នុងរង្វង់៦,៣ភាគរយ។ ជាមួយគ្នានេះផលិតផលក្នុងស្រុកសរុប សម្រាប់មនុស្សម្នាក់ៗនៅ ឆ្នាំ២០២៥នេះ ត្រូវបានរំពឹងថា នឹងកើនឡើងដល់ ២៩២៤ ដុល្លារ ដែលជាការកើនឡើងជាង ៤០ ភាគរយ ធៀបនឹងតួលេខ ដែលបានព្យាករនៅឆ្នាំ ២០២៤ ។ ការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៥នេះ បានធ្វើឡើងយោងទៅតាម កំណើនសេដ្ឋកិច្ចកម្ពុជា ដែលបានរំពឹងថានឹងងើបឡើងវិញក្នុងអត្រា ៦,០% នៅក្នុងឆ្នាំ ២០២៤នេះ ដោយយោងទៅលើសកម្មភាពនៃការវិនិយោគលើសហគ្រាសធុនតូច និងមធ្យម, ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងបៃតង ជាមួយ នឹងការចាប់ផ្តើម និងពន្លឿនការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១»

  • រាជរដ្ឋាភិបាល បង្កើតក្រុមការងារបច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃ សមរម្យ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ January 6, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារ បច្ចេកទេសសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋាន តម្លៃសមរម្យនៅកម្ពុជា ក្នុងគោលបំណងជំរុញការអភិឌ្ឍគម្រោងលំនៅឋានតម្លៃសមរម្យសម្រាប់ជួយដល់ប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសមន្ត្រីរាជការឱ្យទទួលបានលំនៅឋានស្នាក់នៅសមរម្យ។ ក្រុមការងារ បច្ចេកទេសនេះ ជាសេនាធិការ នៃគណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោង អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដែលមានសមាសភាពចំនួន ១២រូប ក្នុងនោះឯកឧត្តម ឱម ម៉ាក់ធារិទ្ធ ដែលជាអគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន គឺជាប្រធានក្រុមការងារ។ ក្រុមការងារបច្ចេកទេសនេះ មានតួនាទី និងភារកិច្ច សំខាន់ៗដូចជា សម្របសម្រួលការលើកលែងពន្ធ ការបន្ធូរបន្ថយពន្ធ ឬការដាក់ពន្ធជាបន្ទុករបស់រដ្ឋ ដោយធ្វើការវាយតម្លៃផលប៉ះពាល់លើចំណូលរបស់រដ្ឋ ដើម្បីជាមូលដ្ឋាននៃការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល

  • ក្រសួងរៀបចំដែនដី បើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់កម្ចីដែលមានការប្រាក់សមរម្យ ជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធ ក្នុងគោលដៅផ្ដល់លទ្ធភាពឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានផ្ទះសម្បែងរស់នៅសមរម្យ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច January 4, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិភាក្សាការងារទាក់ទិនទៅនឹងប្រាក់កម្ចីរបស់អ្នកអភិវឌ្ឍន៍លំនៅឋាន និងអតិថិជន ដោយស្វែងរកការសម្របសម្រួល និងរៀបចំនីតិវិធីឯកភាពក្នុងការ ផ្តល់លទ្ធភាពឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន និងទិញលំនៅឋាន ទទួលបានកម្ចីមានការប្រាក់សមរម្យទទួលយកបាន ដែលអត្រាការប្រាក់ថ្មីនេះ នឹងផ្តល់ឱ្យអតិថិជនក៏ដូចជាស្ថាប័នហិរញ្ញវត្ថុ បន្តដំណើរការទូទាត់កាន់តែមានសុវត្ថិភាព និងងាយស្រួល។ ថ្លែងក្នុងកិច្ចប្រជុំជាមួយក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ ផ្នែកឯកជន “ក្រុមឌ” វិស័យធនាគារនិងហិរញ្ញវត្ថុដែលបានធ្វើឡើងនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី៣ ខែមករា ឆ្នាំ២០២៥។ ទន្ទឹមនេះក៏ដើម្បីស្តាប់ និងពិភាក្សាស៊ីជម្រៅជាមួយស្ថាប័នធនាគារ ហិរញ្ញវត្ថុ និង ភាគីពាក់ព័ន្ធ

  • ឆ្នាំ២០២៤ ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យកើន​ឡើង​ដល់ ១៣,៥១ពាន់​លានដុល្លារ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ January 3, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិស័យសំណង់ និងអចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា នាឆ្នាំ២០២៤​កន្លងទៅនេះ មាន​សញ្ញាវិជ្ជមាន​ឡើងវិញ ក្នុងនោះ ការ​ផ្ដល់​ឥណទាន​ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ​ បានកើនទំហំទឹកប្រាក់ ១៣,៥១​ ពាន់​លានដុល្លារ​អាមេរិក។ នេះបើតាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា​ចេញផ្សាយកាលពីចុង​ខែធ្នូ ឆ្នាំ២០២៤​ថ្មីៗនេះ។ ក្នុង​របាយការណ៍ដែលគិតត្រឹម​ខែ​តុលា ឆ្នាំ២០២៤ បានបង្ហាញថា ឥណទានក្នុងវិស័យសំណង់​មានទំហំទឹក​ប្រាក់ប្រមាណ ២៩ ១៩៩​ពាន់​​លានរៀល ឬស្មើនឹ​ង​ប្រមាណ ៧,៣ពាន់លានដុល្លារ បើប្រៀប​​ធៀប​នឹង​​ឆ្នាំ២០២៣​មានការកើនឡើង​ប្រមាណ ៣៣,៣ភាគរយ ។ ចំណែក​ការ​ផ្ដល់ឥណទាន​ទៅក្នុងវិស័យ​អច​ល​ន​ទ្រ​​ព្យមានទំហំ​ទឹកប្រាក់ប្រមាណ ២៤ ៨៦៣ពាន់លានរៀល ឬ​ស្មើនឹងប្រមាណ ៦,២១ពាន់លាន​ដុល្លារ​​ បើ​ប្រៀបធៀបនឹង​ឆ្នាំ២០២៣​ កើនឡើង​ប្រមាណ​១៧,៨ភាគរយ​ ។​​