រោងចក្រផលិតស្បែកជើងដ៏ធំមួយ នឹងលេចវត្តមាននៅក្នុងខេត្តតាកែវ ខណៈក្រុមហ៊ុនចិនធំមួយ គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រនាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់អភិបាលខេត្តតាកែវ កាលបីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។

តាមរយៈការបង្ហោះនៅលើផេកផ្លូវការ បានឱ្យដឹងថា នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំប្រតិភូខេត្តតាកែវ អញ្ជើញជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ ក្រុមហ៊ុនយីតា (YITA) និងទស្សនកិច្ចខ្សែសង្វាក់ផលិតកម្ម ស្បែកជើង ស្ថិតនៅក្រុងក្វាងចូវ (Quanzhou) ខេត្ដហ្វូជៀន (Fujian) នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងនោះ ក្រុមហ៊ុន គ្រោងនឹងចុះពិនិត្យសិក្សាទីតាំងសាងសង់រោងចក្រស្បែកជើងដ៏ធំមួយ នៅទឹកដីខេត្តតាកែវយើងឆាប់ៗខាងមុខនេះ ៕
ប្រភព៖ ផេកផ្លូវការឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ