- សេដ្ឋកិច្ចសេដ្ឋកិច្ច December 18, 2024 Khmernote
ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ ចាប់អារម្មណ៍ខ្លាំងវិនិយោគលើវិស័យថាមពលជីវម៉ាសនិងអប់រំនៅកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤។ នាព្រឹកថ្ងៃអង្គារ ទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម លីម ឡោកពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយ លោក LIANG Songshou ប្រធានសហព័ន្ធសិក្សាស្រាវជ្រាវសេដ្ឋកិច្ច ឧស្សាហកម្មតំបន់ឆ្នេរក្វាងទុង-ហុងកុង-ម៉ាកាវ និងសហការី ដើម្បីពង្រឹងនូវទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងខេត្តក្វាងទុងជាមួយកម្ពុជា ក៏ដូចជាស្វែងយល់បន្ថែមអំពីគោលនយោបាយដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ ថាមពល និងបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានសម្ដែងនូវការស្វាគមន៍
- BoostrongBoostrong December 18, 2024 Khmernote
ប្ដីកំពូលល្អ ទិញប៊ូសស្រ្តងត្រូវរង្វាន់ប្ដីល្អ បានលុយជិត 2ពាន់ដុល្លារ មិនប្រាប់ប្រពន្ធទេ ប៉ុន្តែប្រាប់ក្រុមហ៊ុនឱ្យយកលុយទៅប្រគល់នៅមាត់សមុទ្រ ដើម្បីស៊ុបប្រាយប្រពន្ធទុកជាកាដូរមុនថ្ងៃឆ្លងឆ្នាំ។ ម្ចាស់រង្វាន់ប្ដីល្អពីប៊ូសស្រ្តង ប្ដីឈ្មោះ យី ផន អាយុ 44ឆ្នាំ និងប្រពន្ធឈ្មោះ អ៉ឹម ពៅ អាយុ 42ឆ្នាំ មុខរបរធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅកំពង់សោម ក្រុងព្រះសីហនុ។ បងប្រុស ផន បានប្រាប់ថា ចេញពីធ្វើការរៀងអស់កម្លាំង ងងុយគេង ប្រពន្ធទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុងញុំា គាស់ផាច់ឃើញត្រូវរង្វាន់ប្ដីល្អ ក្នុងចិត្តអរជាខ្លាំង ប៉ុន្តែធ្វើធម្មតាមិនឱ្យប្រពន្ធដឹងទេ ព្រោះចង់ស៊ុបប្រាយប្រពន្ធនៅពេលក្រុមហ៊ុនយកលុយសុទ្ធគុណនឹង 2 ប្រគល់ឱ្យនិងនាំប្រពន្ធដើរលេងមាត់សមុទ្រមុនថ្ងៃឆ្លងឆ្នាំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 18, 2024 Khmernote
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញបើកវេទិកាវិនិយោគខេត្តព្រះសីហនុ នៅសណ្ឋាគារឆ្នេរសុខា ក្រុងព្រះសីហនុ ដោយមានការចូលរួមពីអគ្គកុងស៊ុលវៀតណាមប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ វិនិយោគិនបរទេស និងក្នុងស្រុក និងវិស័យឯកជន។ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 18, 2024 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន កម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដុំដំឡូងមីប្រមាណ ៦០០.០០០ ទៅ ៨០០.០០០ ហិកតា។ នៅក្នុងកិច្ចប្រជុំផ្តោតលើការដោះស្រាយបញ្ហាប្រឈម និងឱកាសពង្រីកសក្តានុពលសេដ្ឋកិច្ចនៃអនុវិស័យនេះ តាមរយៈការបង្កើនការកែច្នៃក្នុងស្រុក និងផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឧកញ៉ា ច្រាយ សុន ប្រធានសហព័ន្ធដំឡូងមីកម្ពុជា បានជម្រាបជូន ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថា បច្ចុប្បន្ន កម្ពុជានាំចេញដំឡូងមីស្រស់ ៩៥%
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 17, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅរមណីយដ្ឋានម៉ាហ្វីយ៉ា (Mafiya’s Resort) ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុប និង វាយតម្លៃការអនុវត្ត “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” រយៈពេល ១១ ខែ ឆ្នាំ២០២៤។ ក្នុងរយៈពេល ១១ ខែ នេះ, ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និង
- អចលនទ្រព្យអចលនទ្រព្យ December 17, 2024 Khmernote
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ទីក្រុងទំនើបនៅលើផ្ទៃដីជាង ២០០ហិកតារបស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប គឺជាការវិនិយោគដ៏ត្រឹមត្រូវ និងបានបង្ហាញយ៉ាងច្បាស់ថា វិស័យអចលនទ្រព្យនៅកម្ពុជាបាន និងកំពុងងើបឡើងវិញជាបណ្តើរៗហើយ ខណៈដែលយើងកំពុងធ្វើដំណើរប្រកបដោយក្តីសង្ឃឹមឆ្ពោះទៅរកការសម្រេចគោលដៅនៃការអភិវឌ្ឍប្រទេសកម្ពុជា ការគិតគូលើការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលជាការងារមិនអាចខ្វះបាន។ ការបញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីដូចនេះធ្វើឡើងនាពិធីបើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃីរបស់ក្រុមហ៊ុន ធីភីម៉ូរ៉ាល់ គ្រុប ស្ថិតនៅក្នុងសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ដើម្បីឱ្យកម្ពុជាក្លាយជាអរិយប្រទេសដ៏ជឿនលឿន និងរុង រឿង
- សេដ្ឋកិច្ចអភិបាលខេត្តព្រះសីហនុ៖ អគារចំនួន៤០ ក្នុងចំណោម១០១អគារ កំពុងសាងសង់ឡើងវិញ ក្រោយសម្របសម្រួលឱ្យវិនិយោគបន្តសេដ្ឋកិច្ច December 16, 2024 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តព្រះសីហនុ ថ្លែងថា អគារចំនួន៤០បាននិងកំពុងសាងសង់ ហើយអគារចំនួន៧បានសាងសង់រួចរាល់ ក្នុងចំណោមអគារជាប់គាំងសរុបចំនួន១០១ ដែលបានសម្របសម្រួលឱ្យវិនិយោគបន្ត ដែលនេះគឺជាដង្ហើមជីវិតថ្មីក្នុងវិស័យសំណង់ និងការវិនិយោគរបស់ខេត្តព្រះសីហនុ ។ ឯកឧត្ដម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា បញ្ហាជាប់គាំងសំណង់អគារទាំងអស់នេះ កើតឡើងដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលម្ចាស់អភិវឌ្ឍន៍មិនបានត្រឡប់មកបន្ដគម្រោងវិញ ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគខេត្ដព្រះសីហនុឆ្នាំ២០២៤នេះ ការបំពេញបែបបទនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ ។ ឯកឧត្តម បានបន្តថា ជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការជួយសម្របសម្រួលពីក្រុមការងារពាក់ព័ន្ធរបស់រដ្ឋបាលខេត្ត បច្ចុប្បន្ននេះសំណង់ចំនួន១០១អគារដែលជាប់គាំង បានត្រៀមខ្លួនសម្រាប់ការរស់ឡើងវិញហើយ ។ ឯកឧត្តមបានបន្ថែមថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច December 16, 2024 Khmernote
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នេះ បានចេញ សេចក្តីជូនដំណឹងស្តីពីការប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២២ (22nd EPS-TOPIK) និងការប្រឡងតេស្តជំនាញ (Skill Test) សម្រាប់វិស័យឧស្សាហកម្ម។ ជាមួយគ្នានោះដែរ ក្រសួងការងារ បានគូសបញ្ជាក់ថា នៅខែមេសា ឆ្នាំ២០២៥ នឹងមានការចែកពាក្យប្រឡងតេស្តសមត្ថភាពភាសាកូរ៉េ ក្រោមប្រព័ន្ធអនុញ្ញាតមុខរបរលេីកទី២៣ និងការប្រឡងតេស្តជំនាញ សម្រាប់វិស័យឧស្សាហកម្ម និងកសិកម្ម។ ចំពោះព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖ ប្រភព៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ










