តស់ដាក់ពាក្យធ្វើការ! គិតត្រឹមថ្ងៃទី៦ ខែធ្នូ​ នេះ មានការងាររហូតដល់ទៅ ៥២ ៣៩០កន្លែង នៅតាមបណ្ដារាជធានី-ខេត្ត និងច្រើនមុខជំនាញកំពុងត្រូវការបុគ្គលិក
សេដ្ឋកិច្ច December 7, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដាលវិជ្ជាជិវៈ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៦ ខែធ្នូ​ ឆ្នាំ២០២៤នេះ មានការងាររហូតដល់ទៅចំនួន ៥២ ៣៩០ កន្លែងកំពុងផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋ យុវជន សិស្ស និងនិស្សិត។

ក្រសួងការងារ បានគូសបញ្ជាក់ថា ឱកាសការងារចំនួន ៥២ ៣៩០ កន្លែង មាននៅតាមបណ្ដារាជធានី-ខេត្ត ក្នុងនោះផ្នែកឧស្សហកម្ម ចំនួន ៤០ ៧៦១ ផ្នែកសេវាកម្ម ចំនួន ៣៧៦៨ និងផ្នែកកសិកម្ម ចំនួន ៧៨៦១។ ជាមួយគ្នានេះដែរ អ្នកបញ្ជាម៉ាស៊ីនដេរ ,កម្មករចំការដំណាំ ,កម្មករក្នុងផលិតកម្ម ,អ្នកត្រួតពិនិត្យដំណើរការការផលិតផលលោហធាតុ ,អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត អ្នកធ្វើស្បែកជើង និងអ្នកធ្វើការដែលពាក់ព័ន្ធ ,មន្រ្តីឥណទាន និងប្រាក់កម្ចី ,កម្មករវេចខ្ចប់ដោយដៃ ,អ្នករៀបដាក់ទំនិញតាមធ្វើក្នុងឃ្លាំង ,យន្តការិ និងអ្នកតម្លើងអគ្គិសនី និងមុខរបរផ្សេងៗ។

ដូច្នេះចំពោះបងប្អូន យុវជន សិស្ស និស្សិត ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទង ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ តាមរយៈទូរស័ព្ទ 1297 ឬ 1286 ឬ តេលេក្រាម និង CoolApp លេខ 077 23 23 78 ដើម្បីចុះឈ្មោះ និងសម្ភាសភ្លាមៗ ៕

ប្រភព៖ ក្រសួងការងារ និងបណ្ដាលវិជ្ជាជិវៈ