ព័ត៌មានចុងក្រោយ
  • រយៈពេល ៨ខែនៃឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធចូលថវិកាជាតិបានជាង ២៥០០លានដុល្លារ ថយចុះជាង ២២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 15, 2023 Khmernote

    ក្នុងរយៈពេល ៨ខែនៃឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលពន្ធចូលថវិកាជាតិបានចំនួន ១០ ៣២៩,៧៨ ប៊ីលានរៀល ឬប្រមាណ ២ ៥៥០ លានដុល្លារស្មើនឹង ៧១,៤១% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ តួលេខនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែសីហា និងសម្រាប់រយៈពេល ៨ខែ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត ដែលរៀបចំតាមប្រព័ន្ធអនឡាញ (Zoom Meeting)ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។ ចំណែក ការប្រមូលចំណូលក្នុងខែសីហា ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារមានចំនួន ៩៦២ ប៊ីលានរៀល

  • រួសរាន់បង់! នៅសល់តែ ១៥ថ្ងៃទៀតប៉ុណ្ណោះ ការបង់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ នឹងត្រូវផុតកំណត់ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ September 15, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ​២០២៣ នេះ បានចេញសេចក្ដីជូនដំណឹង រំលឹកជាថ្មីម្ដងទៀត ពីថ្ងៃផុតកំណត់បង់ប្រាក់ពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ពោលគឺនៅសល់តែរយៈពេល ១៥ថ្ងៃទៀតតែប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋានពន្ធដារ ក៏បានបញ្ជាក់ផងដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យ នឹងត្រូវរងនូវទោសប្បញ្ញត្តិតាមច្បាប់ជាធរមាន៕

  • សមាគមជប៉ុន-កម្ពុជា សន្យាកៀរគរអ្នកវិនិយោគ និង SMEs ជប៉ុនបន្ថែមទៀត ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាគមជប៉ុន-កម្ពុជា (JCA) បានសន្យាថានឹងទាក់ទាញអ្នកវិនិយោគ និងសហគ្រាសធុនតូចនិងមធ្យម (SMEs) ពីប្រទេសជប៉ុនចូលមកធ្វើការវិនិយោគនៅកម្ពុជាឱ្យបានច្រើនបន្ថែមទៀត ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងធនធានមនុស្សនៅកម្ពុជាឱ្យកាន់តែមានសមត្ថភាព ដើម្បីដើរឱ្យទាន់តម្រូវការសង្គម សេដ្ឋកិច្ចដែលកំពុងមានការរីកចម្រើននាពេលបច្ចុប្បន្ន និងអនាគត។ ការសន្យានេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក តាកាហាស៉ី ហ្វ៊ូមីអាគិ (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។ ឯកឧត្តម ហេង

  • មិនបាច់ទៅផ្ទាល់! អគ្គនាយកដ្ឋានពន្ធដារ ណែនាំម្ចាស់យានយន្តថ្មីដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ អាចបង់ពន្ធបានតាមរយៈមុខងារថ្មីនៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2023 Khmernote

    អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន អាចធ្វើការបង់ពន្ធបានតាមរយៈមុខងារថ្មីនៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App)។ លោក លោកស្រី ជាម្ចាស់យានយន្តថ្មី ដែលទើបចុះបញ្ជីបានជោគជ័យនៅក្រសួងសាធារណការ និងដឹកជញ្ជូន មិនចាំបាច់មកចុះបញ្ជី និងបង់ពន្ធដោយផ្ទាល់នៅរដ្ឋបាលសារពើពន្ធ ឬ ធនាគារពាណិជ្ជជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារទៀតទេ គឺអាចប្រើប្រាស់មុខងារបន្ថែមយានយន្តថ្មី នៃកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ (GDT Taxpayer App) ដើម្បីបង់ពន្ធលើមធ្យោបាយដឹកជញ្ជូនបានដោយខ្លួនឯង ដោយគ្រាន់តែបញ្ចូលទិន្នន័យមួយចំនួន ដែលមានក្នុងប័ណ្ណសម្គាល់យានយន្ត (កាតគ្រី) និងបញ្ចូលរូបថតឯកសារសំខាន់ៗចំនួន ៣ រួមមាន៖ – ប័ណ្ណសម្គាល់យានយន្ត – អត្តសញ្ញាណប័ណ្ណម្ចាស់យានយន្ត

  • ធនាគារ និងអង្គការជប៉ុនធំៗចំនួន២ នឹងរៀបចំសិក្ខាសិលាមួយនៅទីក្រុងតូក្យូ បង្ហាញពីសក្ដានុពលវិនិយោគនៅកម្ពុជា ដល់ក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុន នៅខែធ្នូខាងមុខនេះ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 14, 2023 Khmernote

    ធនាគារ និងអង្គការជប៉ុនធំៗចំនួន ២ គ្រោងរៀបចំសិក្ខាសាលាមួយស្ដីពីឱកាសវិនិយោគនៃប្រទេសកម្ពុជា នៅទីក្រុងតូក្យូ នាពាក់ កណ្តាលខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ ដោយមានការចូលរួមពីសមាគមធុរកិច្ចជប៉ុន “ខេដាន់រេន” ដែលសុទ្ធតែជាក្រុមហ៊ុនល្បីៗក្នុងប្រទេសជប៉ុន។ កាលរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួប លោក ខូអ៊ីជិ ហ្សៃគី នាយកប្រតិបត្តិប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃធនាគារមីហ្ស៊ូហូ និងលោក សាតូ ណូប៊ូហ្វ៊ូមី នាយកសាខារាជធានីភ្នំពេញ នៃធនាគារមីហ្ស៊ូហូ។ នាឱកាសនោះ លោក ខូអ៊ីជិ

  • iPhone 15 នឹង​ដាក់លក់​ក្នុង​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ខាងមុខនេះតទៅ ខណៈម៉ូដែលថ្លៃជាងគេមានតម្លៃជិត ២ពាន់ដុល្លារ អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 13, 2023 Khmernote

    iPhone 15 ដែលទើបតែប្រកាសចេញកាលពីយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ នេះ នឹង​ត្រូវ​ដាក់លក់​ក្នុង​ប្រទេស​វៀតណាម​ចាប់​ពី​ថ្ងៃ​ទី២៩ ខែ​កញ្ញា ខាងមុខនេះតទៅ ដោយម៉ូដែលដែលថ្លៃជាងគេមានតម្លៃរហូតដល់ទៅ ៤៦.៩៩ លាន​ដុង (ប្រមាណ ១,៩៥០ ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress។ សារព័ត៌មានដដែលបានឱ្យដឹងថា តម្លៃម៉ូដែលទាំង ៤ ដែលដាក់លក់នៅវៀតណាម គឺជាតម្លៃដែលចុះបញ្ជីដោយ Apple Store Online Vietnam និងអ្នកចែកចាយបន្តដែលទទួលបានការអនុញ្ញាតភ្លាមៗ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក Apple បានបង្ហាញស្មាតហ្វូនចុងក្រោយបំផុតរបស់ខ្លួនកាលពីព្រឹកថ្ងៃពុធនេះ។ ជាក់ស្ដែង iPhone 15, 15 Plus,

  • ស្អែកនេះក្រុមហ៊ុនធំៗចំនួន ៧ ផ្ដល់ឱកាសការងារជាង ៤០០កន្លែង ដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម នៅបរិវេណក្រសួងការងារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឱកាសការងារសរុប ចំនួន ៤៤១កន្លែង ពីក្រុមហ៊ុនធំៗចំនួន ៧ នឹងត្រូវនាំមកជូនយុវជនសិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ សម្រាប់យុវជន សិស្ស/និស្សិត និងប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុនទាំងនោះបាន

  • ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ រដ្ឋ បានចាប់ផ្ដើមសិក្សាគម្រោងថ្មីៗជាច្រើន ក្នុងនោះក៏មានគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2023 Khmernote

    ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈប្រតិភូពាក់ព័ន្ធ បានលើកឡើងថា រាជរដ្ឋាភិបាល បានចាប់ផ្ដើមសិក្សាគម្រោងថ្មីៗជាច្រើន ក្នុងនោះក៏មាន ការសិក្សាគម្រោងផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងបែបនេះ នៅក្នុងដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសចំនួន៣ ក្នុងខេត្តព្រះសីហនុ រួមមាន៖ ១.តំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ២. តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង ៣. តំបន់សេដ្ឋកិច្ចពិសេសខេមបូឌាន ចេជាង ហ្គ័រជី ព្រមទាំងការចុះពិនិត្យមើលសកម្មភាពផលិតកម្មរបស់ក្រុមហ៊ុនចំនួន៥ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងនេះផងដែរ។ បច្ចុប្បន្ន តំបន់សេដ្ឋកិច្ចពិសេសទាំង៣នេះបានផ្តល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ៣៣.១០០នាក់។