ព័ត៌មានចុងក្រោយ
  • ប្រធានសមាគមជប៉ុន-កម្ពុជា៖ វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 13, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសមាគមជប៉ុន-កម្ពុជា បានបង្ហា​ញ​នូ​​វជំនឿយ៉ាងមុ​តមាំ​ថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹ​ង​ចា​ប់អា​រម្ម​ណ៍លើ​ការ​វិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ ក្នុងជំនួបពិភាក្សាការងារ ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រាជា​ណាច​ក្រ​ក​ម្ពុជា នៅថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២​៥​៦​៧ ត្រូវនឹ​ង​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKA) ប្រធានសមាគមជប៉ុន- កម្ពុជា និងជាអតីតឯកអគ្គរា​ជ​ទូត​ជប៉ុ​ន​ប្រ​ចាំព្រះ​រាជណាចក្រកម្ពុជា

  • រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ស្នើកាត់បន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 12, 2023 Khmernote

    រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុហ្វីលីពីន ស្នើកាត់បន្ថយពន្ធលើការនាំចូលអង្ករ ដើម្បីទប់ស្កាត់ការកើនឡើងនៃតម្លៃលក់រាយដែលជំរុញឱ្យមានអតិផរណា។ លោក Benjamin Diokno បានប្រាប់អ្នកយកព័ត៌មានថា ក្រសួងហិរញ្ញវត្ថុ និងផែនការសេដ្ឋកិច្ច កំពុងស្នើឱ្យកាត់បន្ថយអត្រាពន្ធនាំចូលអង្ករពី ៣៥ភាគរយ មកនៅចន្លោះពីសូន្យ ទៅ ១០ភាគរយ។ លោក Diokno ក៏បាននិយាយផងដែរថា ក្រសួងក៏កំពុងលើកទឹកចិត្តវិស័យឯកជនឱ្យនាំចូលអង្ករបានទាន់ពេលវេលា និងតាមដានការអ្នកផ្គត់ផ្គង់ណាដែលនាំចូល និងបញ្ចេញអង្ករលក់ខុសច្បាប់។ គួរបញ្ជាក់ផងដែរថា ប្រទេសហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករដ៏ធំបំផុតមួយរបស់ពិភពលោកកាលពីសប្តាហ៍មុនបានដាក់កម្រិតតម្លៃអង្ករដើម្បីការពារអ្នកប្រើប្រាស់។ អតិផរណារបស់ប្រទេសហ្វីលីពីនបានឡើងដល់ ៤.២ ភាគរយនៅក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ២០១៩។ អត្រាអតិផរណារបស់ប្រទេសនេះ ឡើងលឿនដោយមិននឹកស្មានដល់ជាលើកដំបូងក្នុងរយៈពេលប្រាំពីរខែមកត្រឹម ៥.៣ ភាគរយនៅក្នុងខែសីហា ដោយភាគច្រើនបណ្ដាលមកពីការកើនឡើងនៃថ្លៃម្ហូបអាហារ និងការដឹកជញ្ជូន៕ អត្ថបទ៖

  • សារព័ត៌មានជប៉ុន ចុះផ្សាយថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលដំបូងក្នុងតំបន់អាស៊ីដែលបានដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 12, 2023 Khmernote

    សារព័ត៌មានរបស់ប្រទេសជប៉ុន NHK WORLD-JAPAN បានចុះផ្សាយថា ធនាគារជាតិនៃកម្ពុជា ជាធនាគារកណ្តាលដំបូងក្នុងតំបន់អាស៊ីដែលបានដាក់ឱ្យប្រើប្រាស់រូបិយប័ណ្ណឌីជីថល កាលពីខែតុលា ឆ្នាំ២០២០។ យន្តការនេះរួមចំណែកក្នុងការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ និងជំរុញការប្រើប្រាស់ការទូទាត់តាមអេឡិចត្រូនិកនៅតំបន់ជនបទ។ សារព័ត៌មានខាងលើ បានផលិតវីដេអូចុះផ្សាយពីធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងនោះបានភ្ជាប់ជាមួយខ្លឹមសារដូច្នេះ៖ «នៅខែតុលា ឆ្នាំ២០២០ ធនាគារជាតិនៃកម្ពុជា បានក្លាយជាធនាគារកណ្តាលដំបូងគេនៅអាស៊ីដែលដាក់ឱ្យដំណើរការរូបិយប័ណ្ណឌីជីថល។ ជាមួយនឹងប្រាក់ដុល្លារអាមេរិកតំណាងឱ្យ ៩០% នៃសាច់ប្រាក់ដែលកំពុងចរាចរនៅក្នុងប្រទេស ធនាគារបានសម្រេចចិត្តលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុកតាមរយៈបច្ចេកវិទ្យា។ បីឆ្នាំក្រោយមក ការទូទាត់តាមឌីជីថល គឺជាការមើលឃើញទូទៅនៅក្នុងតំបន់ទីក្រុង ដែលជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់សេដ្ឋកិច្ចដែលផ្តោតលើសាច់ប្រាក់។ ឥឡូវនេះ ធនាគារបានបង្វែរទិសដៅរបស់ខ្លួនមកកាន់ជនបទម្ដង។ តើ​ការ​ផ្លាស់​ប្តូរ​នឹង​មាន​ន័យ​យ៉ាង​ណា​សម្រាប់​ជីវិត​អ្នក​ស្រុក​ជនបទ?» សូមទស្សនាវីដេអូចុះផ្សាយពីធនាគារជាតិនៃកម្ពុជា សារព័ត៌មាន NHK

  • ប៊ូសស្រ្តងចែកម៉ូតូថ្មី ៩គ្រឿងឱ្យអ្នកត្រូវរង្វាន់សុខៗ មានអ្នកគាស់ត្រូវរង្វាន់ម៉ូតូថ្មី ១គ្រឿងទៀត Boostrong
    Boostrong
    Boostrong September 11, 2023 Khmernote

    ប៊ូសស្រ្តងបញ្ឈរភ្នែកហើយពេលនេះ មកចែករង្វាន់ម៉ូតូថ្មី ៩គ្រឿង ដល់អ្នកឈ្នះរង្វាន់ ស្រាប់តែមានបងប្រុសម្នាក់ទៀតគាស់ត្រូវរង្វាន់ម៉ូតូថ្មី ១គ្រឿងដែរ ក្រុមហ៊ុនក៏សម្រេចចិត្តដឹកម៉ូតូពីភ្នំពេញមក១គ្រឿងទៀត មកប្រគល់ជូនបងប្រុសភ្លាមៗ។ បងប្រុសម្នាក់នោះ មានឈ្មោះ យឿន រ៉ានី អាយុ ៣៧ មុខរបរជាអ្នកស្រែចម្ការ និងជាជាងប៉ះម៉ូតូ បច្ចុប្បន្នរស់នៅភូមិក្បាលក្រពើ ឃុំវើល ស្រុកពួក ខេត្តសៀមរាប។ គាត់ថាគ្រាន់តែលឺដំណឹងប៊ូសស្ត្រងមកប្រគល់រង្វាន់ម៉ូតូនៅក្រុងសៀមរាបភ្លាម ក៏ខំជិះម៉ូតូឌុបមកកន្លែងចែករង្វាន់ម៉ូតូ ក្នុងគោលបំណងចង់ឱ្យក្រុមហ៊ុនពិនិត្យក្រវិលកំប៉ុង ហើយបានម៉ូតូថ្មីយកទៅផ្ទះ ព្រោះទើបតែគាស់ត្រូវថ្មីៗ តែចែដន្យក្រុមហ៊ុនថាចែកអស់ ព្រោះម៉ូតូថ្មីយកមកតែ ៩គ្រឿងដើម្បីចែករង្វាន់ ប៉ុន្តែប៊ូសស្រ្តងចិត្តល្អ ក៏ឱ្យក្រុមការងារពីភ្នំពេញដឹកម៉ូតូ ១ គ្រឿងបន្ថែម មកប្រគល់ជូនគាត់ភ្លាមៗតែម្ដង។ ម្ចាស់រង្វាន់ម៉ូតូថ្មីទាំង

  • អង្ករខ្មែរកាន់តែមានទីផ្សារ ខណៈក្រុមហ៊ុននាំចេញអង្ករធំំមួយនៅក្នុងស្រុក ទទួលបាន​ការបញ្ជាទិញអង្ករចំនួន ១០ទូកុងតឺន័រ ពីប្រទេសអូស្រ្តាលី អាជីវកម្ម
    អាជីវកម្ម
    អាជីវកម្ម September 11, 2023 Khmernote

    Amru Rice (Cambodia) ដែលជា​ក្រុមហ៊ុន​នាំ​​ចេញ​អង្ករដ៏​ធំមួយនៅក្នុងស្រុក ទទួលបានការបញ្ជាទិញអង្ករចំនួន ១០ទូកុងតឺន័រ ពីប្រទេសអូស្រ្តាលី ដែល​នេះ​ គឺជា​ការ​រួមចំណែក​ដល់​ការពង្រីក​ទីផ្សារ​នាំចេញ​អង្ករ​របស់​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ​។ យោងតាមការបង្ហោះនៅលើផេកផ្លូវការ Amru Rice Cambodia Co., Ltd បានឱ្យដឹងថា ក្រុមហ៊ុនទទួលបានការបញ្ជាទិញសរុប ១០ទូកុងតឺន័រ ក្នុងនោះអង្ករក្រអូប ២កុងតឺន័រ ត្រូវបាននាំចេញទៅប្រទេសអូស្រ្តាលីរួចមកហើយ តាមរយៈដំណើរទស្សនកិច្ចស្តីពីកសិ-ចំណីអាហារកម្ពុជាដែលបានរៀបចំ និងគាំទ្រដោយរាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធី CAPRED កាលពីដើមខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ ដែលនេះជាសមិទ្ធផលមួយគួរជាទីពេញចិត្តក្រោយពីដំណើរទស្សនកិច្ចនេះ។ ក្រុមហ៊ុនបានបន្ថែមថា៖ «តាមរយៈដំណើរទស្សនកិច្ចដែលរៀបចំនិងគាំទ្រដោយ CAPRED ថ្នាក់គ្រប់គ្រង Amru

  • ១៣ ចំណុចដែលអ្នកជាប់ពន្ធមិនត្រូវធ្វើ ដើម្បីចៀសផុតពីការផាកពិន័យទោសប្បញ្ញត្តិពីរដ្ឋបាលសារពើពន្ធ អចលនទ្រព្យ
    អចលនទ្រព្យ
    អចលនទ្រព្យ September 11, 2023 Khmernote

    ការបង់ពន្ធជូនរដ្ឋ ជាកាតព្វកិច្ចរបស់ពលរដ្ឋគ្រប់រូប ប៉ុន្តែពន្ធដារមានច្រើនប្រភេទទាំងពន្ធលើបុគ្គល ក៏ដូចជាពន្ធលើគ្រឹះស្ថានផ្សេងៗ។ បើយោងតាមមាត្រា ២៣៥ នៃច្បាប់ស្ដីពីសារពើពន្ធ បុគ្គលដែលបានប្រព្រឹត្តអំពើរាំងស្ទះដល់ការអនុវត្តបទប្បញ្ញត្តិស្ដីពីពន្ធដារ នឹងត្រូវទទួលការផាកពិន័យជាប្រាក់ ៥លានរៀលដល់ ១០លានរៀល ដោយមិនទាន់គិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។ ដូច្នេះ​ប្រសិនបើអ្នកកំពុងជាប់ពន្ធ ហើយមិនចង់ជាប់ពិន័យគួរចៀសវាង ១៣ ចំណុចខាងក្រោមនេះ៖ ១. ការមិនបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ស្របតាមការកំណត់របស់ច្បាប់ស្ដីពីសារពើពន្ធ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗទៀត ២. ការមិនបានជូនដំណឹងទៅរដ្ឋបាលសារពើពន្ធអំពីការផ្លាស់ប្ដូរព័ត៌មាននៃការចុះបញ្ជី ៣. ការមិនបានដាក់លិខិតប្រកាសសារពើពន្ធ ៤. ការមិនបានប្រើប្រាស់ប្រព័ន្ធកត់ត្រាដែលកំណត់ដោយរដ្ឋបាលសារពើពន្ធ ៥. ការមិនបានចេញវិក័យបត្រ ៦. ការមិនផ្ដល់ព័ត៌មាន ឬ មិនបានបញ្ជូនរបាយការណ៍តាមការស្នើសុំ ៧.ការមិនអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធធ្វើការពិនិត្យបញ្ជិកាគនេយ្យ ឬ

  • ឯកឧត្តម ហេង សួរ អះអាងថា រោងចក្រនៅកំពង់ស្ពឺ ត្រូវការកម្លាំងពលកម្ម ៤ពាន់នាក់បន្ថែម ខណៈកម្មករសរុបមានជាង ១៤ម៉ឺននាក់ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ទី០៩ ខែកញ្ញា ឆ្នាំ២០២៣ បានថ្លែងថា ក្នុងរយៈពេល៨ខែដើមឆ្នាំ២០២៣នេះ រោងចក្រនៅខេត្តកំពង់ស្ពឺកំពុងត្រូវការកម្មករប្រមាណ ៤ពាន់នាក់ បន្ថែម ក្នុងខណៈដែលវិស័យសេដ្ឋកិច្ចទាំងមូលមានឱកាសប្រមាណ ១ម៉ឺន៧ពាន់កន្លែងបន្ថែមទៀត។ ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់ ក្នុងខេត្តកំពង់ស្ពឺ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា៖ “យោងតាមរបាយការណ៍តម្រូវការកម្លាំងពលកម្មដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) គិតត្រឹមថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទូទាំងប្រទេសមានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ១ម៉ឺន៧ពាន់នាក់ ហើយសម្រាប់នៅខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មថ្មីប្រមាណ ៤ពាន់នាក់”។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ

  • ការចរចាប្រាក់ខែកម្មករ៖ សហជីពស្នើ ២១៥ដុល្លារ និយោជកស្នើ ២០១ដុល្លារ ខណៈរាជរដ្ឋាភិបាលថានឹងខិតខំសម្របសម្រួលឱ្យភាគីទាំង២កាន់តែយល់គ្នា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច September 11, 2023 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅក្នុងការចរចារប្រាក់ឈ្នួលអប្បបរមាកម្មករនយោជិតឆ្នាំ២០២៤ កាលពីសប្តាហ៍មុន ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ រីឯភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលលើកឡើងថា នឹងខិតខំសម្របសម្រួលដើម្បីឱ្យភាគីទាំង២ កាន់តែកែសម្រួលគោលជំហររបស់ខ្លួនឱ្យកាន់តែកៀកប្រហាក់ប្រហែលគ្នា។ កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានបើកកិច្ចប្រជុំជាលើកទី៣ ដើម្បីពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ឯកឧត្តម ហេង សួរ មានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចប្រជុំនេះថា ការស្នើតួលេខនេះគឺជាគោលជំហរដំបូងរបស់ភាគីនីមួយៗ ហើយឯកឧត្តមជឿជាក់ថា នៅក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ ភាគីទាំង២