- អាជីវកម្មApril 4, 2023 Khmernote
កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្សែសង្វាក់ Burger McDonald’s Corp កំពុងបិទការិយាល័យនៅសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ននៅសប្ដាហ៍នេះ ខណៈពេលក្រុមហ៊ុនកំពុងរៀបចំជូនដំណឹងដល់បុគ្គលិកអំពីការបញ្ឈប់ការងាររបស់ខ្លួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័នក្រុមហ៊ុនឱ្យកាន់តែទលំទូលាយ។ តាមប្រភពដដែលបានឱ្យដឹងថា នៅក្នុងអ៉ីមែលផ្ទៃក្នុងកាលពីសប្តាហ៍មុនទៅកាន់បុគ្គលិកអាមេរិក និងបុគ្គលិកអន្តរជាតិមួយចំនួន McDonald’s បានសុំឱ្យពួកគេធ្វើការពីផ្ទះចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ ដូច្នេះក្រុមហ៊ុនអាចធ្វើការសម្រេចចិត្តថាតើបុគ្គលិកណាខ្លះនឹងត្រូវកាត់ចេញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថាតើបុគ្គលិកប៉ុន្មាននាក់នឹងត្រូវបញ្ឈប់ពីការងារ ហើយMcDonald’s មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress
- អាជីវកម្មMarch 30, 2023 Khmernote
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពីសេចក្ដីសម្រេចលើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) របស់ក្រុមហ៊ុន CamGSM PLC ដែលគេស្គាល់ថា ជាក្រុមហ៊ុនទូរគមនាគមន៍ Cellcard របស់អ្នកឧកញ៉ា គិត ម៉េង ដែលជាក្រុមហ៊ុនរបស់ខ្មែរ។ ផ្សារមូលបត្រកម្ពុជាបញ្ជាក់ថា ខ្លួនបានសម្រេចឯកភាពជាគោលការណ៍លើពាក្យស្នើសុំពិនិត្យលទ្ធភាព អាចចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិ នៅទីផ្សារគោលរបស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ដើម្បីអាចចុះបញ្ជី និងជួញដូរជាផ្លូវការនៅ ផ្សារមូលបត្រកម្ពុជាបាន ក្រុមហ៊ុន Cellcard
- អាជីវកម្មMarch 30, 2023 Khmernote
រោងចក្រដំឡើងរថយន្ត ISUZU ដែលវិនិយោគដោយក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរជាផ្លូវការហើយ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ ក្រោមវត្តមានរបស់ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ យោងតាមប្រសាសន៍របស់ឯកឧត្តម សុខ ចិន្តាសោភា រោងចក្រដំឡើងរថយន្តនេះ គឺជាឧទាហរណ៍មួយឆ្លុះបញ្ចាំងពីចក្ខុ-វិស័យរបស់រាជរដ្ឋាភិបាល ដែលបានសម្រេចឱ្យមានការធ្វើការសិក្សាអំពីរបៀងកំណើនសេដ្ឋកិច្ច រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ កាលពីប្រមាណ២០ឆ្នាំមុន ដោយក្រសួងពាណិជ្ជកម្ម និងអង្គការ JICA របស់ជប៉ុនបាន។ គួរបញ្ជាក់ផងដែរថា រោងចក្រដំឡើងរថយន្តនេះ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិសង្គ្រោះជាតិ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោមទុនវិនិយោគប្រមាណ
- អាជីវកម្មMarch 27, 2023 Khmernote
ក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. របស់ប្រទេសចិន មានបំណងមកស្វែងយល់អំពីបរិស្ថានវិនិយោគ និងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ។ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានទទួលជួបប្រតិភូតំណាងក្រុមហ៊ុន Anhui Guangxin Agrochemical Co., Ltd. ដែលមានបំណងស្វែងយល់អំពីបរិស្ថានវិនិយោគនិងឱកាសវិនិយោគលើវិស័យជីកសិកម្មនៅកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានគូសបញ្ជាក់ថា ក្រុមហ៊ុន Anhui Guangxin Agrochemical
- អាជីវកម្មMarch 22, 2023 Khmernote
ក្រុមហ៊ុនលក់រាយល្បីៗរបស់ជប៉ុន កំពុងពង្រីកខ្លួននៅក្នុងប្រទេសវៀតណាមដោយបើកហាងជាច្រើនទីតាំង ហើយផ្ដោតទៅលើអ្នកប្រើប្រាស់ដែលជាអ្នកមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vnexpress កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។ តាមសារព័ត៌មានខាងលើ ក្រុមហ៊ុនលក់រាយល្បីៗទាំងនោះមានដូចជា ក្រុមហ៊ុន Uniqlo , MUJI និង Aeon ។ ក្រុមហ៊ុន Uniqlo ដែលឈាន់ជើងចូលទីផ្សារវៀតណាមកាលពី ៣ឆ្នាំមុន បានប្រកាសផែនការពង្រីកអាជីវកម្មនៅក្នុងខេត្ត Binh Duong ភាគខាងត្បូង ខណៈបច្ចុប្បន្នយីហោនេះ មានហាង ១៥ នៅក្នុងប្រទេស។ ក្រៅពី Uniqlo ក្រុមហ៊ុន Aeon ក៏បានចាប់ផ្តើមសាងសង់ផ្សារទំនើបទី៧
- អាជីវកម្មMarch 22, 2023 Khmernote
កសិករមួយរូបនៅក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន ៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួង កសិកម្ម រុក្ខប្រមាញ់ និងនេសាទ។ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារ បានចុះពិនិត្យការដាំដុះបន្លែ និងដំណាំរួមផ្សំច្រើនប្រភេទក្នុងដីលំនៅដ្ឋាន ដែលប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាពរបស់កសិករឈ្មោះ ទុយ
- អាជីវកម្មMarch 20, 2023 Khmernote
អគ្គនាយកក្រុមហ៊ុន Samsung Vietnam Complex លោក Choi Joo Ho បាននិយាយថា ក្រុមហ៊ុននេះនឹងមិនផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្មស្មាតហ្វូនពីប្រទេសវៀតណាមទៅកាន់ប្រទេសឥណ្ឌានោះទេ។ អគ្គនាយករូបនេះ បានលើកឡើងដូច្នេះ បន្ទាប់ពីសារព័ត៌មាន The Korea Herald បានដកស្រង់ប្រភពមួយកាលពីខែមុនដោយនិយាយថា ក្រុមហ៊ុន Samsung Electronics បានសម្រេចចិត្តផ្លាស់ប្តូរការផលិតម៉ូដែលស្មាតហ្វូនរបស់ខ្លួនជាបណ្តើរៗទៅកាន់ប្រទេសឥណ្ឌា រួមទាំងទូរស័ព្ទដែលផលិតនៅប្រទេសវៀតណាមផងដែរ។ សារព័ត៌មានខាងលើ ក៏បានលើកឡើងទៀតថា ការផ្លាស់ប្ដូរនេះ គឺធ្វើឡើងដើម្បីកាត់បន្ថយការខូចខាតពីសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន និងជ្រៀតចូលកាន់តែជ្រៅទៅក្នុងសេដ្ឋកិច្ចទីប្រាំរបស់ពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះ លោក Choi បានបដិសេធព័ត៌មាននេះ ដោយបានបញ្ចាក់ថា នៅប្រទេសវៀតណាម
- អាជីវកម្មMarch 20, 2023 Khmernote
ផ្សារទំនើប អ៉ីអន ម៉ល មានជ័យនឹងបិទដំណើរការបណ្ដោះអាសន្ននៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ រហូតដល់មានការជម្រាបម្ដងទៀត នេះបើយោងតាមការបង្ហោះរបស់ផេកផ្លូវការរបស់ផ្សារទំនើប AEON MALL Mean Chey មុននេះបន្តិច។ យោងតាមការបង្ហោះខាងលើ ការបិទដំណើរការបណ្ដោះអាសន្ននេះ គឺដោយសារតែមានការកាត់ផ្ដាច់ប្រព័ន្ធអគ្គិសនីភ្លាមៗ។ យ៉ាងណាមិញ សម្រាប់ផ្សារលក់ទំនិញ AEON Supermarket នៅតែបើកដំណើរការជាធម្មតា ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ហើយលោកអ្នកអាចប្រើប្រាស់បាននៅចំណត A និង G។ ផ្សារទំនើប AEON MALL Mean Chey
- អាជីវកម្មMarch 13, 2023 Khmernote
ដោយសារបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា រោងចក្រផលិតស្បែកជើងមួយរបស់ចិន ដែលមានមូលដ្ឋាននៅទីនោះ ឥលូវនេះបានសម្រេចចិត្ត ផ្លាស់មកដាក់ទុនវិនិយោគនៅកម្ពុជាវិញ អាស្រ័យដោយកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ក៏ដូចជាមានគោលនយោបាយជាច្រើនទៀតក្នុងការលើកទឹកចិត្តអ្នកវិនិយោគមកកាន់កម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ លោក ហ៊ូ ឆាវហ៊ុយ ប្រធានក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនផលិតស្បែកជើង អល វីន ស៊ូ បានបញ្ជាក់បែបនេះទៅកាន់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ក្នុងឱកាសរូបលោក មានបំណងស្វែងរកកិច្ចគាំទ្រការបង្កើតរោងចក្រផលិតស្បែកជើងនៅប្រទេសកម្ពុជា ដែលមានទីតាំងស្ថិតនៅឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
- អាជីវកម្មMarch 9, 2023 Khmernote
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅនេះ អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំផ្ដល់ជូនលិខិតសរសើរលើកទឹកចិត្តជូនសហគ្រាស ដែលបានបង់ពន្ធច្រើនជាងគេ ឆ្នាំ២០២២ និងទទួលបានអនុលោមភាព សារពើពន្ធប្រភេទមាស និងទទួលបានការចុះហត្ថលេខា ដោយសម្ដេចតេជោ នាយករដ្ឋមន្រ្តី។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន ទាំង ១០ ដែលបានបង់ពន្ធច្រើនជាងគេ ក្នុងឆ្នាំ២០២២ និងទទួលបាន អនុលោមភាពសារពើពន្ធ ប្រភេទមាស រួមមាន៖ ១. ក្រុមហ៊ុន Heineken (Cambodia) CO.,LTD ២. ធនាគារ Advanced Bank of