កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្សែសង្វាក់ Burger McDonald’s Corp កំពុងបិទការិយាល័យនៅសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ននៅសប្ដាហ៍នេះ ខណៈពេលក្រុមហ៊ុនកំពុងរៀបចំជូនដំណឹងដល់បុគ្គលិកអំពីការបញ្ឈប់ការងាររបស់ខ្លួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័នក្រុមហ៊ុនឱ្យកាន់តែទលំទូលាយ។
តាមប្រភពដដែលបានឱ្យដឹងថា នៅក្នុងអ៉ីមែលផ្ទៃក្នុងកាលពីសប្តាហ៍មុនទៅកាន់បុគ្គលិកអាមេរិក និងបុគ្គលិកអន្តរជាតិមួយចំនួន McDonald’s បានសុំឱ្យពួកគេធ្វើការពីផ្ទះចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ ដូច្នេះក្រុមហ៊ុនអាចធ្វើការសម្រេចចិត្តថាតើបុគ្គលិកណាខ្លះនឹងត្រូវកាត់ចេញ។
ប៉ុន្តែទោះយ៉ាងណាក៏ដោយ គេមិនទាន់ដឹងទេថាតើបុគ្គលិកប៉ុន្មាននាក់នឹងត្រូវបញ្ឈប់ពីការងារ ហើយMcDonald’s មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយផងដែរ៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress


