សេដ្ឋកិច្ច
  • ស្រួលជាងមុន! កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស និងកិនបង្ហាប់រួចរាល់ ដើម្បីសម្រួលដល់បងប្អូនធ្វើដំណើរនាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីខាងមុខនេះ
    សេដ្ឋកិច្ច
    April 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានជួសជុស កិនបង្ហាប់តួផ្លូវ សម្រាប់ធ្វើចរាចរណ៍ប្រើប្រាស់បណ្តោះអាសន្ន ដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ នាឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក្នុងរយៈពេល ២១ថ្ងៃ បានជួលជុលកែលម្អ ភ្ជួរ កៀរ កិន បង្ហាប់ តួផ្លូវកំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) លើកំណាត់ផ្លូវដែលមានប្រវែង ២០.៦២គម ត្រង់ចំណុច (PK 181+100

  • មួយត្រីមាសនៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង មានទុនវិនិយោគសរុប ២,២ពាន់លានដុល្លារ
    សេដ្ឋកិច្ច
    April 5, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា ក្នុងរយៈពេល ១ត្រីមាស នៃឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី និងគម្រោងពង្រីកផលិតកម្មចំនួន ១០៦គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ២,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានជាង ១០៧ពាន់កន្លែង។ សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

  • ស្អាតណាស់! រដ្ឋបាលខេត្តកំពង់ស្ពឺ  បង្ហាញប្លង់គំរូនៃគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ផ្លូវថ្មើរជើងខ្លះមានដាំដើមត្នោតអមសងខាងទៀត
    សេដ្ឋកិច្ច
    April 4, 2024 Khmernote

    រដ្ឋបាលខេត្តកំពង់ស្ពឺ នាល្ងាចថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ នេះ បានបង្ហាញប្លង់គំរូ នៃគម្រោងរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមន ដែលជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត សម្រាប់បងប្អូនខេត្តកំពង់ស្ពឺ។ តាមរយៈប្លង់គំរូ ហេដ្ឋារចនាសម្ព័ន្ធ និងកែលម្អស្ទឹងព្រែកត្នោត ក្រុងច្បារមនថ្មីនេះ ពិតជាស្រស់ស្អាត និងមានសណ្ដាប់ធ្នាប់មែនទែន ជាពិសសេស ហេដ្ឋារចនាសម្ព័ន្ធ មានការតុបតែងលំអជាមួយនឹងដើមត្នោតអមសងខាងផ្លូវទៀតផង។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល រដ្ឋមន្ត្រីក្រសួងដែនដី

  • រួសរាន់ដាក់ពាក្យ! ក្រុមហ៊ុនជប៉ុនមួយ នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ប្រកាសជ្រើសរើសបុគ្គលិកជាច្រើននាក់ ផ្នែក វិស្វករ និងផលិតកម្ម
    សេដ្ឋកិច្ច
    April 4, 2024 Khmernote

    ក្រុមហ៊ុនជប៉ុន Marunix (Cambodia) Co.,Ltd ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងត្រូវការជ្រើសរើសបុគ្គលិកជាច្រើននាក់ ផ្នែក វិស្វករ ផលិតកម្ម ។ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ៕ ប្រភព៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA)

  • ឱកាសការងាររដ្ឋ! ក្រសួងសេដ្ឋកិច្ចប្រកាសរើសបុគ្គលិកជាប់កិច្ចសន្យា ១១រូប ចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”
    សេដ្ឋកិច្ច
    April 4, 2024 Khmernote

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីជូនដំណឹង ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន ១១រូប ដើម្បីចូលបម្រើការងារនៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” ដែលស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ក្រសួងសេដ្ឋកិច្ច បានបញ្ជាក់ថា ការទទួលពាក្យចាប់ផ្ដើមពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី ឬ អាចចូលទៅក្នុងគេហទំព័រសម្រាប់ដាក់ពាក្យ៖ https://career.techostartup.center ។ សូមអានសេចក្ដីជូនដំណឹងនៅខាងក្រោម៖

  • ចិន​ បញ្ជូន​ផ្លែ​ទុរេនទៅឱ្យវៀតណាមវិញ ​ចំនួន​ ៣០ជើង ក្រោយរកឃើញមានសារធាតុពុលកាដមីញ៉ូម
    សេដ្ឋកិច្ច
    April 4, 2024 Khmernote

    យោងតាមនាយកដ្ឋានការពាររុក្ខជាតិ បានឱ្យដឹងថា ប្រទេសចិនបានបញ្ជូនផ្លែទុរេនទៅឱ្យវៀតណាមវិញចំនួន ៣០ជើង ដោយលើកឡើងថា បានរកឃើញសារធាតុពុលកាដមីញ៉ូម (cadmium) គិតចាប់តាំងពីប្រទេសវៀតណាម បានចាប់ផ្ដើមនាំចេញផ្លែទុរេនទៅកាន់ប្រទេសចិនជាផ្លូវការនៅក្នុងខែកញ្ញា ឆ្នាំ២០២២។ លោក Nguyen Quang Hieu ប្រធានផ្នែកសហប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិនៃនាយកដ្ឋានបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទថា ទំហំផ្លែទុរេនដែលបានបញ្ចូនត្រលប់មកវិញនេះ ស្មើនឹង ០,០១% នៃការនាំចេញទុរេនសរុប ក្នុងអំឡុងពេលនោះ ហើយវាក៏មិនប៉ះពាល់ដល់ការនាំចេញទុរេននៅឡើយទេ ប៉ុន្តែជាការព្រមានធ្ងន់ធ្ងរដល់អ្នកដាំដុះ និងវេចខ្ចប់។ ទន្ទឹមនឹងនេះ លោកបានបន្តថា នាយកដ្ឋាន​នៅ​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ប្រភព​នៃ​សារធាតុ​កាដាមមីញ៉ូម ដែល​អាច​ជា​ដី ទឹក ឬ​ការ​បំភាយ​ឧស្ម័ន​ចេញ​ពី​រោងចក្រ​ក្បែរ​នោះ​ទេ។ លោកបានបន្ថែមថា វាក៏អាចមាននៅក្នុងទឹកដែលប្រើសម្រាប់លាងសម្អាតផលិតផលផងដែរ។ ខណៈពេលដែលមន្ត្រីកំពុងធ្វើការដើម្បីកំណត់ប្រភពនោះ នាយកដ្ឋានបានណែនាំអ្នកផលិត

  • ក្រុមហ៊ុនសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ បញ្ជាក់ថា ការសាងសង់នឹងបញ្ចប់មុនផែនការ
    សេដ្ឋកិច្ច
    April 3, 2024 Khmernote

    ក្រចេះ៖ នាល្ងាចថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ បន្ទាប់ពីបានជួបសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តចំនួន៣ រួមមាន កំពង់ចាម ត្បូងឃ្មុំ និង ក្រចេះ រួចមក ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានអញ្ជើញដឹកនាំគណៈប្រតិភូអមដំណើរ មន្ត្រីជំនាញបច្ចេកទេស នៃក្រុមការងារអនុវត្តគម្រោង ចុះទៅពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ ដោយមានការចូលរួមផងដែរពី តំណាងរដ្ឋបាលខេត្តក្រចេះ តំណាងក្រុមហ៊ុនសំណង់សៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន។ សូមបញ្ជាក់ថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ

  • ឱកាសការងារថ្មី ៣០០កន្លែង! ក្រុមហ៊ុនមួយនៅខេត្តកោះកុង ប្រកាសរើសកម្មករ និយោជិត ដើម្បីចូលបំពេញការងារជាច្រើនផ្នែក
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ក្រុមហ៊ុន KKN Apparel Co.,Ltd នៅខេត្តកោះកុង កំពុងផ្ដលឱកាសការងារថ្មីបន្ថែមទៀត ៣០០កន្លែង។ ក្រុមហ៊ុនខាងលើនេះ ត្រូវការជ្រើសរើសកម្មករនិយោជិតជាច្រើនផ្នែកដូចជា ផ្នែកដេរ ផ្នែកអ៊ុតស្លាក ផ្នែកវេចខ្ចប់ ផ្នែកតុកាត់ ផ្នែកឃ្លាំង និងផ្នែកត្រួតពិនិត្យគុណភាព។ ដូច្នេះ សម្រាប់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារ សូមទាក់ទងមកដាក់ពាក្យជាមួយ NEA

  • ក្រសួងបរិស្ថាន កំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ នេះបានឱ្យដឹងថា ក្រសួងកំពុងគិតគូរចំពោះការវិនិយោគជាមួយប្រទេសជប៉ុន ធ្វើឱ្យកម្ពុជាស្អាត គ្មានសំណល់ប្លាស្ទិក។ នៅក្នុងជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា ព្រមទាំងប្រតិភូអមចំនួន ១២រូបផ្សេងទៀត ដែលសុទ្ធតែជាអ្នកវិនិយោគមកពីប្រទេសជប៉ុននៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី ០១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា៖ « កម្ពុជាស្អាត មិនមានសំណល់ប្លាស្ទិក គឺជាយុទ្ធសាស្រ្តបន្ថែមមួយទៀតអមជាមួយយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិករបស់ក្រសួងបរិស្ថាន ដែលមានការគាំទ្រ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន ៤,៣% ក្នុងឆ្នាំ ២០២៣ និង ៤,៩% ក្នុងឆ្នាំ ២០២៤
    សេដ្ឋកិច្ច
    April 2, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី « បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា» ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ ក្រោមមូលបទ “បញ្ចេញសក្តានុពលអាស៊ាន៖ បច្ចេកវិទ្យា ចីរភាព និងកំណើនប្រកបដោយបរិយាប័ន្ន” បានគូសបញ្ជាក់ថា អាស៊ាន បានក្លាយជាសេដ្ឋកិច្ចធំ ជាងគេទីប្រាំនៅលើសកលលោក និងតែងបង្ហាញពីភាពធន់នៃសេដ្ឋកិច្ច នៅពេលប្រឈម នឹងភាពមិនប្រាកដប្រជាសកល ។ សម្តេចធិបតី បានបន្តថា យោងតាមការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន បូកបី (AMRO), សេដ្ឋកិច្ចអាស៊ាន ត្រូវបានព្យាករថានឹងមានកំណើន