Khmernote
  • សេដ្ឋកិច្ច

    យោងតាមរបាយការណ៍ចេញផ្សាយនៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើងក្នុងអត្រា ៥,៥% ក្នុងឆ្នាំ ២០២៣ និង ៦,០% នៅឆ្នាំ ២០២៤ ជំរុញដោយការងើបឡើងវិញ ដ៏រឹងមាំនៃវិស័យទេសចរណ៍ និងកំណើនខ្ពស់ក្នុងវិស័យសេវាកម្ម។ នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma មានប្រសាសន៍ថា «ទោះបីជាតម្រូវការពិភពលោកចុះខ្សោយក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាមានដំណើរការល្អនៅឆ្នាំ២០២២ ជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍ដែលកំពុងបន្ត។ ទស្សនវិស័យសេដ្ឋកិច្ចរបស់កម្ពុជាមានភាពវិជ្ជមានជាមួយនឹងកំណើនដ៏រឹងមាំ ឱនភាពគណនីចរន្តដែលរួមតូច និងកម្រិតអតិផរណាមធ្យមនៅឆ្នាំ២០២៣។» ជាមួយគ្នានេះដែរ ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development

    April 5, 2023
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អភិបាលខេត្តរតនគិរី បានសន្យាថា នឹងខិតខំធ្វើយ៉ាងណាឱ្យមានព្រលានយន្តហោះ មួយ ដែលមានទំហំទីតាំងរហូតដល់១៤០០ហិកតា នៅចំណុចកណ្តាលរវាងខេត្តចំនួន៤ ដែលមានព្រំប្រទល់ជាប់គ្នា។ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស អញ្ជើញទៅធ្វើការវិនិយោគឱ្យបានច្រើនផងដែរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាព ជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក» នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅទីស្តីការ គណៈរដ្ឋមន្ត្រី ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈ អភិបាលខេត្តរតនគិរី អំពាវនាវ វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ទៅធ្វើការវិនិយោគក្នុងខេត្ត នាភូមិភាគឦសាននេះ ហើយក្នុងនាមជារដ្ឋបាលខេត្តត្រៀមខ្លួនស្វាគមន៍

    April 4, 2023
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នំបញ្ចុកសៀមរាប ដែលផលិតឡើងតាមបែបបុរាណមានរសជាតិឆ្ងាញ់ និងកេរ្តិ៍ឈ្មោះ ល្បីល្បាញ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលខេត្តសៀមរាប ចុះសិក្សានិងវាយតម្លៃចុះបញ្ជីម៉ាកសមូហភាព។ ឯកឧត្តម ហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសេវាពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ការចុះបញ្ជីម៉ាកសមូភាពនំបញ្ចុកសៀមរាបនេះ មានសារៈសំខាន់ណាស់ទី១ គឺដើម្បីចងក្រងសៀវភៅបន្ទុកមួយ និងរូបមន្តនៃការផលិតនំ បញ្ចុកសៀមរាប ពីព្រោះថា កន្លងមកនេះ ប្រជាពលរដ្ឋអ្នកផលិតនំបញ្ចុកនៅឃុំព្រះដាក់ តែងតែផលិតនំបញ្ចុកឡើងតាមទម្លាប់ពីដូនតាយើងមក ប៉ុន្តែពុំទាន់បានចងក្រងជា ឯកសារអំពីរូបមន្តនៃការផលិតនៅឡើយទេ។ ដូចនេះហើយ បានជាថ្ងៃនេះនាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សហការជាមួយអាជីវក ផលិតករ នំបញ្ចុកសៀមរាប និងអាជ្ញាធរមូលដ្ឋាន ដើម្បីចងក្រងរូប មន្តនៃការផលិតនំបញ្ចុកសៀមរាបមួយ

    April 4, 2023
  • អាជីវកម្ម

    តម្លៃកាក់គ្រីបតូ Dogecoin បានកើនឡើងជាង ៣០% បន្ទាប់ពីលោក Elon Musk ដែលទើបតែក្លាយជានាយកប្រតិបត្តិ ក្រុមហ៊ុន Twitter នាពេលថ្មីៗនេះ បានផ្លាស់ប្ដូរឡូហ្គូ របស់ក្រុមហ៊ុនពីរូបចាបខៀវមកដាក់រូបឆ្កែ ដែលត្រូវបានគេស្គាល់ថា ជាឡូហ្គូ របស់ Dogecoin។ កាលផ្លាស់ប្ដូរមកជារូបឆ្កែ shiba inu នេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមហាសេដ្ឋីអាមេរិក Elon Musk បានបង្ហោះរូបភាពបែបកំប្លែង (Meme) លើបណ្តាញសង្គម Twitter នៅក្នុងថ្ងៃទី៣ ខែមេសា ធ្វើឱ្យតម្លៃកាក់គ្រីបតូ Dogecoin ហក់ឡើងយ៉ាងខ្លាំងក្នុងរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។

    April 4, 2023
  • បុគ្គលជោគជ័យ

    ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ បង្កើនវិសាលភាពនៃការប្រមូលទិញជ្រូកពីកសិដ្ឋានក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើបែបនេះ នៅក្នុងដំណើរទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។ នាឱកាសទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាសន្ទនាជាមួយ ឯកឧត្តម ម៉ម ប៊ុននាង ឯកឧត្តម គង់ សារាជ និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញសាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ស្តីពីស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ប្រចាំជីវភាពដែលបានប្រមូលពីទីផ្សាររាជធានី-ខេត្ត។

    April 4, 2023
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន Apple Inc កំពុងកាត់បន្ថយការងារមួយចំនួននៅក្នុងក្រុមលក់រាយនៃសាជីវកម្ម​របស់ខ្លួន នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Bloomberg ដែលទទួលបានពីអ្នកដែលដឹងពីបញ្ហានេះ។ បើតាមប្រភព ការបញ្ឈប់ការងារនឹងប៉ះពាល់ដល់អ្វីដែលក្រុមហ៊ុន Apple ហៅថា ក្រុមអភិវឌ្ឍន៍ និងការអភិរក្សរបស់ខ្លួន ចំនែកឯចំនួនមុខតំណែងដែលត្រូវបានដកចេញមិនអាចបញ្ជាក់បានឡើយ ប៉ុន្តែទំនងជាមានតិចតួចណាស់។ ទោះជាយ៉ាងណាក្ដី ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ពិភពលោកមួយនេះ មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយលើរបាយការណ៍នេះទេ។ គួរបញ្ជាក់ផងដែរថា ការព្រួយបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ចដោយសារតែការកើនឡើងអត្រាការប្រាក់ បានជំរុញឱ្យមានការកាត់បន្ថយការងារជាបន្តបន្ទាប់នៅទូទាំងក្រុមហ៊ុននៅអាមេរិកក្នុងប៉ុន្មានខែថ្មីៗនេះ។ ក្នុងនោះ ក្រុមហ៊ុន Meta មេធំរបស់ Facebook កាលពីខែមុនបានប្រកាស នឹងកាត់បន្ថយការងារចំនួន ១០,០០០ នៅឆ្នាំនេះ ដែលធ្វើឱ្យ Meta

    April 4, 2023
  • អាជីវកម្ម

    កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ខ្សែសង្វាក់ Burger McDonald’s Corp កំពុងបិទការិយាល័យនៅសហរដ្ឋអាមេរិកជាបណ្ដោះអាសន្ននៅសប្ដាហ៍នេះ ខណៈពេលក្រុមហ៊ុនកំពុងរៀបចំ​ជូនដំណឹងដល់បុគ្គលិកអំពីការបញ្ឈប់ការងាររបស់ខ្លួន ដែលជាផ្នែកមួយនៃការរៀបចំរចនាសម្ព័នក្រុមហ៊ុនឱ្យកាន់តែទលំទូលាយ។ តាមប្រភពដដែលបានឱ្យដឹងថា នៅក្នុងអ៉ីមែលផ្ទៃក្នុងកាលពីសប្តាហ៍មុនទៅកាន់បុគ្គលិកអាមេរិក និងបុគ្គលិកអន្តរជាតិមួយចំនួន McDonald’s បានសុំឱ្យពួកគេធ្វើការពីផ្ទះចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃពុធ ដូច្នេះក្រុមហ៊ុនអាចធ្វើការសម្រេចចិត្តថាតើបុគ្គលិកណាខ្លះនឹងត្រូវកាត់ចេញ។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ គេ​មិន​ទាន់​ដឹង​ទេថា​តើ​បុគ្គលិក​ប៉ុន្មាន​នាក់​នឹង​ត្រូវ​បញ្ឈប់​ពី​ការងារ ហើយMcDonald’s មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើ​របស់ Reuters សម្រាប់​ការ​ធ្វើ​អត្ថាធិប្បាយ​ផងដែរ៕ អត្ថបទ៖ លីនី ប្រភព៖ vnexpress

    April 4, 2023
  • សេដ្ឋកិច្ច

    តាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៣ខែ ពោលចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ១១,១៣៥,៤៩២ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេស ចំនួនសរុប ២៣៦,៣៤១នាក់។ គ្រឹះស្ថានអង្គរ បានបញ្ជាក់ថា សម្រាប់ខែមីនា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៣,៧៤៨,៧០០ ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន ៧៩,៣៩០នាក់។ សូមជម្រាបថា ក្នុងរយៈពេល៣ខែ ឆ្នាំ២០២៣នេះ រដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប៤៧២,៦៨២ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ

    April 3, 2023
  • សេដ្ឋកិច្ច

    កាលពីថ្ងៃព្រហស្បតិ៍ កន្លងទៅថ្មីៗនេះ រថយន្តកុងតឺន័រជាង ៨០០គ្រឿងបានជាប់គាំងនៅច្រកព្រំដែនវៀតណាម-ចិនក្នុងខេត្ត Lang Son ចំពេលមានការកើនឡើងនៃការដឹកជញ្ជូនកសិផលនៅពាក់កណ្ដាលរដូវប្រមូលផល។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ដែលបានចុះផ្សាយកាលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ថ្មីៗនេះ។ តាមសារព័ត៌មានខាងលើ រថយន្តកុងតឺន័រដែលជាប់គាំងនោះភាគច្រើនជារថយន្តដឹកកសិផលវៀតណាមដូចជា ខ្នុរ ទុរេន ស្វាយ និងផ្លែស្រកានាគ ដោយសារតែផ្លែឈើទាំងនេះ កំពុងស្ថិតក្នុងរដូវប្រមូលផលក្នុងប្រទេសវៀតណាម ហើយអ្នកនាំចេញបានពន្លឿនការចែកចាយរបស់ពួកគេទៅកាន់អ្នកទិញចិន ដើម្បីធានាថាផ្លែឈើទៅដល់ជាមួយគុណភាពល្អបំផុត។ ជាមួយគ្នានេះដែរ ការជាប់គាំងមិនមែនមានតែច្រកព្រំដែន Lang Son នោះទេ គឺសូម្បីតែច្រកទ្វារព្រំដែនអន្តរជាតិ Dong Dang ក៏មានការជាប់គាំងកុងតឺន័រដឹកទំនិញដែរ ពោលគឺ កុងតឺន័រដែលឆ្លងកាត់ ១ពាន់គ្រឿងក្នុងមួយថ្ងៃ

    April 3, 2023
  • សេដ្ឋកិច្ច

    ឯកឧត្តម វី សំណាង អភិបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមហ៊ុនយ៉ាងតិចចំនួន ១០ នឹងមកវិនិយោគនៅក្នុងខេត្តកំពង់ស្ពឺឆាប់ៗនេះ ហើយត្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ១០,០០០នាក់។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងតាមរយៈការបង្ហោះនៅលើគណនីផេកផ្លូវការ បន្ទាប់ពីបានដឹកនាំប្រតិភូខេត្តកំពង់ស្ពឺ ទៅទស្សនៈកិច្ចនៅតាមក្រុមហ៊ុននានាជាច្រើន រួមទាំងបានជួបប្រជុំដើម្បីបង្ហាញពីសក្តានុពលខេត្ត នៅទីក្រុងហុងកុង។ ជាមួយគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត ក៏មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ៕ អត្ថបទ៖ លីនី

    April 3, 2023