- សេដ្ឋកិច្ចសេដ្ឋកិច្ច February 25, 2025 Khmernote
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ីមានបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជា ដើម្បីទៅបំពេញតម្រូវការរបស់ប្រទេសរបស់ខ្លួនដែលមានការខ្វះខាត។ ការបង្ហាញបំណងចង់ទិញអង្ករ និងត្រីរ៉ស់កម្ពុជានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម Datuk Seri Haji Mohamad bin Sabu រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសន្តិសុខស្បៀងនៃសាធារណរដ្ឋម៉ាឡេស៊ី នៅទីស្តីការក្រសួងកសិកម្ម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយភាគីទាំងពីរ បានជជែកពិភាក្សាលើកិច្ចសហប្រតិបត្តិការ ដើម្បីផល ប្រយោជន៍ប្រទេសទាំងពីរ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុបានមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួនជាង ១,៥២១ ប៊ីលានរៀល ឬប្រមាណជាង ៣៨០លានដុល្លារសហរដ្ឋអាមេរិក ។ ថ្លែងប្រាប់ក្រុមការងារវិទ្យុជាតិកម្ពុជា លោក នង សុខុម ប្រធានសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ប្រមូលចំណូលបានចំនួន ១,៥២១.៧៦ ប៊ីលានរៀល ឬប្រមាណ ៣៨០.៤៤ លានដុល្លារសហរដ្ឋអាមេរិក ពោលស្មើនឹង ១០០.១៨ភាគរយ នៃផែនការកំណត់របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។ លោកប្រធានសាខាបន្តថា ការប្រមូលនេះ បើប្រៀធៀបនឹងឆ្នាំ២០២៣ មានចំនួន (១,៦១៥.៤១
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2025 Khmernote
យោងតាមការចុះផ្សយារបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះលើបណ្ដាញសង្គមឆេណែលតេឡេ ក្រាម ក្រសួងទេសចរណ៍បានបង្ហាញនូវសូចនាករ ទេសចរណ៍ និងស្ថិតិ ទេសចរណ៍ផ្លូវការឆ្នាំ២០២៤ ដែលបញ្ជាក់ថា កម្ពុជាទទួលបានចំណូលទេសចរណ៍អន្តរជាតិ ៣.៦៣៧ លានដុល្លារអាម៉េរិក កើនឡើង ១៨ភាគរយ។ ក្នុងសូចនាករសង្ខេបបានគូសរំលេចថា៖ ឆ្នាំ២០២៤ កម្ពុជាទទួលបានទេសចរអន្តរជាតិមានចំនួន ៦,៧០ លាននាក់ កើនឡើង ២២,៩ភាគរយ។ចំណែកទេសចរជាតិធ្វើដំណើរកម្សាន្តផ្ទៃក្នុងចំនួន ២២,៥២ លាននាក់ កើនឡើង ២០,១ភាគរយ ខណៈ ទេសចរជាតិចេញក្រៅប្រទេសចំនួន ១,៨៥ លាននាក់ កើនឡើង
- BoostrongBoostrong February 24, 2025 Khmernote
ប្រពន្ធណាមិនយំ បើប្ដីមកពីដឹកអីវ៉ាន់ ហ៊ានធ្វើរឿងបែបនេះ ហុចក្រវិលកំប៉ុងប៊ូសស្រ្តង ថាត្រូវរង្វាន់ប្រពន្ធល្អ 1 គាត់នឹកស្មានថា ប្ដីនឹងមានប្រពន្ធ 1ទៀត តែលុះស៉ើបសួរអ្នកធ្លាប់ត្រូវ ក៏ដឹងថា រង្វាន់នេះបានលុយច្រើនណាស់។ ម្ចាស់រង្វាន់ប្រពន្ធល្អ មានឈ្មោះថា សំ រដ្ឋា អាយុ 24ឆ្នាំ មុខរបរជាអ្នកដឹកអីវ៉ាន់ បច្ចុប្បន្នរស់នៅ ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ បងរដ្ឋាបានប្រាប់ថា គាត់បានដឹកអីវ៉ាន់ឱ្យគេនៅខណ្ឌកំបូល មេឃក្ដៅពេក ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង ស្រាប់តែគាស់ត្រូវរង្វាន់ប្រពន្ធល្អ ក៏ឆ្ងល់មិនដឹងថាជារង្វាន់អី ក៏ផុសវីដេអូនៅកន្លែងកំពុងត្រូវរង្វាន់សួរគេឱ្យជួយប្រាប់ លុះពេលបានលេខទំនាក់ទំនងមកក្រុមហ៊ុន ទើបដឹងថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 24, 2025 Khmernote
(ពោធិ៍សាត់)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពត៌មាន បានឱ្យដឹងថា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារមន្ទីរជំនាញ ចុះពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន និងជំរុញដំណើរការបើកច្រកព្រំដែន «ច១-ឆាំរ៉ាក» ឱ្យទៅជាច្រកតំបន់ពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងប្រទេសថៃ ក្នុងពេលឆាប់ៗខាងមុខ។ ការចុះពិនិត្យទីតាំងខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគប្រទេសទាំងពីរ ដែលកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកព្រំដែននេះ ជាព្រំដែនដែលមានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍ល្អ យ៉ាងឆាប់រហ័ស៕ ប្រភព៖ ក្រសួងពត៌មាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 22, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយក្រុមហ៊ុន OLAM International Limited ដែលជាក្រុមហ៊ុនពាណិជ្ជកម្មស្រូវអង្ករខ្នាតអន្តរជាតិ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ជំនួបនេះ បានធ្វើឡើងក្នុងគោលបំណងចង់ជួយសម្រួលទីផ្សារស្រូវអង្ករក្នុងប្រទេសកម្ពុជា ជួយកាត់បន្ថយថ្លៃដើមផលិត បង្កើនប្រាក់ចំនេញ និងថ្លៃកសិផលជូនប្រជាកសិករ។ ការប្រជុំនេះ មានគោលដៅក្នុងការកំណត់ពីរបៀបរបបនៃការផលិតដើម្បីទទួលបានតម្លៃបន្ថែមខ្ពស់ កាត់បន្ថយការប្រើប្រាស់ធាតុចូលកសិកម្ម ផលិតកម្មមានគុណភាពខ្ពស់ ធានាទីផ្សារចេញពីការអនុវត្តកសិកម្មល្អ(GAP)។ លើសពីនេះ ការអនុវត្តកសិកម្មល្អទ្រង់ទ្រាយធំ
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 22, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងតាកែវ សម្រេចការសាងសង់បានជាង ៩០% ហើយ គិតត្រឹមរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ និងគ្រោងដាក់ឲ្យដំណើរការជាផ្លូវការនៅខែកក្កដាខាងមុខនេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ សូមជម្រាបជូនថា គណៈប្រតិភូជាន់ខ្ពស់ នៃស្ថានទូតអូស្រ្តាលី និងហ្វីលីពីន បានអញ្ជើញទស្សនកិច្ច ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ព្រមទាំងផ្នែកខ្លះនៅស្រុកបាទី ខេត្តតាកែវ។ ព្រលានយន្តហោះថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២ ៦០០ហិកតា
- សេដ្ឋកិច្ចសេដ្ឋកិច្ច February 21, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដោយមើលឃើញនូវសក្តានុពល ក៏ដូចជាទីតាំងអំណោយផលរបស់ខេត្តកំពតសម្រាប់ការវិនិយោគ ក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) របស់ប្រទេសចិនមួយគ្រោងនឹងបើករោងចក្រក្នុងពេលឆាប់ៗខាងមុខនេះ ខណៈរោងចក្រនេះត្រូវការកម្លាំងពលកម្មប្រមាណ ៣ ០០០នាក់។ អភិបាលខេត្តករំពឹងថា ការបើករោងចក្រនេះនឹងជួយផ្តល់ការងារដល់បងប្អូនកូនក្មួយដែលជាកម្មករក្នុងខេត្ត ពិសេសនិងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះផ្ទាល់។ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអនុញ្ញាតិអោយ លោក Wayne Lin ប្រធានក្រុមហ៊ុន KENPAX ដែលជាក្រុមហ៊ុនផលិតគ្រឿងបរិក្ខាពេទ្យ (ផលិតផលវេជ្ជសាស្រ្ត) មកពីប្រទេសចិន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការវិនិយោគសាងសង់រោងចក្រ ដែលមានទីតាំងស្ថិតនៅក្នុងស្រុកជុំគិរី។ ឯកឧត្ដមអភិបាលខេត្តកំពត










