- សេដ្ឋកិច្ចសេដ្ឋកិច្ច May 27, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលពីពេលថ្មីៗបានជូនដំណឹងផង និងអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង។ស្របគ្នានេះដែប្រធានសមាគមត្រចៀកកាំខ្មែរ (KSA) បានបង្ហាញនូវក្តីរំពឹងខ្ពស់ចំពោះទីផ្សារសំបុកត្រចៀកកាំកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងសេចក្តីជូនដំណឹង ក្រសួងកសិកម្មបានបញ្ជាក់ថា ពិធីសារដើម្បីនាំចេញសំបុកត្រចៀកកាំពីកម្ពុជា ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជាជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ។ ក្រសួងកសិកម្មបានអំពាវនាវដល់ម្ចាស់កន្លែងកែច្នៃបឋមសំបុកត្រចៀកកាំសម្រាប់នាំចេញ និងម្ចាស់ផ្ទះថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដែលមានបំណងនាំចេញសំបុកត្រចៀកកាំ ទៅកាន់ប្រទេសចិន សូមមកដាក់ពាក្យស្នើសុំនៅទីស្តីការក្រសួង ។ ក្រសួងបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវពាក្យស្នើសុំ អង្គភាពជំនាញនឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃ ដោយអនុលោម តាមបទដ្ឋានបច្ចេកទេសពាក់ព័ន្ធដូចមានកំណត់ក្នុងពិធីសារ និងសម្របសម្រួលជាមួយភាគីគយចិនដើម្បីនាំចេញ។ គប្បីជម្រាបជូនថា
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 26, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក ចាវ ជានជីន អភិបាលក្រុងអ៊ូស៊ី ខេត្តជាំងស៊ូ សាធារណរដ្ឋប្រជាមានិតចិនបានអោយដឹងថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។ យោងតាមប្រភពក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអោយដឹងថា គម្រោងនេះបានលើកឡើងនៅក្នុងឱកាសដែលលោកអភិបាលក្រុងអ៊ូស៊ី បានដឹកនាំគណៈប្រតិភូមកទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជាហើយបានចូលជួប ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងសប្តាហ៍នេះ។ លោកអភិបាលក្រុងអ៊ូស៊ី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។ លោក ចាវ ជានជីន ក៏បានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 24, 2025 Khmernote
កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កម្ពុជាបានប្រារព្ធពិធីអបអរសាទរ ការ ទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ និងសំណេះសំណាលជាមួយកម្មករ-និយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តំបន់សេដ្ឋកិច្ច។ជាមួយនឹងសមិទ្ធផលទើបទទួលបាន តំបន់សេដ្ឋកិច្ច ពិសេស ដ៏មានសក្តានុពល ក៏រំពឹងថា នឹងទទួលបានក្រុមហ៊ុនពី៣០០ ទៅ៤០០ក្រុមហ៊ុន នឹងបោះជំហានចូលមកកាន់ទីនេះនៅពេលខាងមុខ។ ក្តីរំពឹងខាងលើបានពន្លេចឱ្យឃើញក្នុងជំនួបរវាងឯកឧត្តម ស៊ូ គុនលីង អភិបាល ខេត្តជាំងស៊ូ ក្នុងដំណើរទស្សនកិច្ចខេត្តព្រះសីហនុ ជាមួយឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុកាលពីថ្ងៃទី២១ ខែឧសភា គឺនៅមុនមួយថ្ងៃនៃពិធីអបអរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ទទួលបាន២០០ក្រុមហ៊ុន ជាមួយនឹងការផ្តល់ការងារចំនួនបីម៉ឺននាក់។
- BoostrongBoostrong May 24, 2025 Khmernote
មិនធម្មតាមែន ប្ដីប្រពន្ធអ្នកកំពង់ចាម ទើបរៀបការថ្មីថ្មោង មកធ្វើការនៅភ្នំពេញបាន5ថ្ងៃសោះ ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ 1គ្រឿងជាចំណងដៃធំ។ ម្ចាស់រង្វាន់ឡានថ្មីខ្លាញ់គោប៊ូសស្រ្តង ប្ដីឈ្មោះ ស៊ូ ទ្រី អាយុ 25ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ សំបូរ សុម៉ាលី អាយុ 18ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ស៊ូទ្រី បានប្រាប់ថា ខ្លួនទើបរកការងារធ្វើនៅភ្នំពេញបាន5ថ្ងៃ រីឯប្រពន្ធមិនទាន់មានការងារធ្វើទេ ហើយជីវភាពក៏កំពុងជួបការលំបាក ស្រាប់តែមានលាភធំ ទិញប៊ូសស្រ្តងញុំា 1កំប៉ុង ឈ្នះរង្វាន់ឡានថ្មីខ្លាញ់គោ ស្រែកហ៊ោឡើងភ្លាត់សម្លេងផ្អើលពេញការដ្ឋានសំណង់ និងបានបង្ហោះល្បីពេញហ្វេសប៊ុក។ ឥឡូវនេះ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 23, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា សម្តេចបវរធិបតីសូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់បងប្អូនកម្មករ កម្មការនី និយោជកទាំងអស់ និងបានសម្តែងនូវសេចក្ដីសោមនស្សរីករាយដែលបានជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការនី នៅទីនេះ ហើយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំងចូលរួមអបអរសាទរដល់ការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ។ កំពុងដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 21, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវដឹកជញ្ជូនត្រង់ថ្មីមួយដែលភ្ជាប់កំពង់ផែ Wuxi របស់ចិន ជាមួយកំពង់ផែក្រុងព្រះសីហនុ ត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ដោយរំពឹងថានឹងកាត់បន្ថយពេលវេលា និងការចំណាយប្រតិបត្តិការយ៉ាងច្រើន។ នេះបើយោងតាមការលើកឡើងរបស់ឯកឧត្តម វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកនៅព្រឹកថ្ងៃទី២១ ខែឧសភា។ ឯកអគ្គរដ្ឋទូត វ៉ាង បានសរសេរថា ការតភ្ជាប់ផ្ទាល់នេះត្រូវបានរំពឹងថានឹងកាត់បន្ថយ រយៈពេលដឹកជញ្ជូនពី ៧ ទៅ ១០ ថ្ងៃ និងកាត់បន្ថយ ការចំណាយប្រហែល ២០% ទៅ ៣០%
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 20, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងចិន បានកើនឡើងដល់ជាង ៥.៦ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ ដោយបង្ហាញពីការកើនឡើងចំនួន២៧ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤ និងគិតជាទឹកប្រាក់មានចំនួន ៤.៤៨ពាន់លានដុល្លារ។ នេះយោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ.)។ ប្រភពដដែលបានកត់សម្គាល់ថា ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិនបានធ្លាក់ចុះបន្តិច ក្នុងចំនួន ១.៧ ភាគរយ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលមានទំហំសរុប ៤៧៨.៦៣ លានដុល្លារ។ ផ្ទុយទៅវិញ ការនាំចូលពីប្រទេសចិនបានកើនឡើងដល់ចំនួន ៣០.៥ភាគរយ គិតជាទឹកប្រាក់ចំនួន ៥.២១ពាន់លានដុល្លារ។ របាយការណ៍ដដែលបានបញ្ជាក់ថាទិន្នន័យនេះបានគូសបញ្ជាក់ពីទំនាក់ទំនងសេដ្ឋកិច្ចដែលកំពុងកើនឡើងរវាងប្រទេសទាំងពីរ ដោយប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់កម្ពុជា ជាប្រភពសំខាន់នៃទំនិញប្រើប្រាស់ វត្ថុធាតុដើម
- សេដ្ឋកិច្ចសេដ្ឋកិច្ច May 19, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោក វណ្ណ វិទ្យា អគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងឆុងឈីង បានអញ្ជើញចូលរួមសន្និសីទផ្សព្វផ្សាយស្ដីអំពីឱកាសវិនិយោគនៅកម្ពុជា “Belt and Road: Cambodia’s Investment Opportunities Chongqing Promotional Symposium” ដែលបានរៀបចំដោយ Asia-Pacific Summit កាលពីពេលថ្មីៗនេះ នៅទីក្រុងឆុងឈីង ខេត្តហ៊ូណាន សាធារណរដ្ឋប្រជាមានិតចិន។ លោកអគ្គកុងស៊ុល បានឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែឧសភានេះថា សន្និសីទនេះរៀបចំឡើងក្នុងគោលបំណងស្វែងយល់ពីការអភិវឌ្ឍជាបន្តបន្ទាប់ និងកាលានុវត្តភាពថ្មីៗនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍រវាងកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើម “ខ្សែក្រវ៉ាត់










