ព័ត៌មានចុងក្រោយ
  • ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 19, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវជាតិលេខ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ានហាយវ៉េលេខ១ (AH1) ដែលតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ ទីក្រុងបាងកក និងទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចដ៏មានសក្តានុពល។ ផ្លូវជាតិនេះមានប្រវែងសរុប ៤០៧,៤៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។ ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងការបង្កើនការនាំចេញ-នាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ផ្លូវនេះក៏បានជួយសម្រួល និងធ្វើឱ្យជីវភាពប្រជាពលរដ្ឋកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕ ប្រភព៖ ក្រសួងព័ត៌មាន

  • គណៈប្រតិភូជប៉ុន សន្យានឹងខិតខំជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជា សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 17, 2025 Khmernote

    គណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute) ដែលមានមូលដ្ឋាននៅទីក្រុងតូក្យូ ប្រទេសជប៉ុន សន្យាថានឹងខិតខំចូលរួមជំរុញឱ្យមានការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់ទាក់ទាញការវិនិយោគរបស់ជប៉ុនមកកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ។ ការសន្យាខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី ជាមួយគណៈប្រតិភូនៃវិទ្យាស្ថានអភិវឌ្ឍន៍ជប៉ុន (Japan Development Institute -JDI) ដឹកនាំដោយលោកបណ្ឌិត Shoichi KOBAYASHI ប្រធានវិទ្យាស្ថាន ដោយមានការចូលរួមពីតំណាងក្រុមហ៊ុន BELT ROAD CAPITAL MANAGEMENT

  • គម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅស្រុកព្រៃនប់ នឹងផ្តល់ឱកាសការងារសរុបប្រមាណ៧០០០កន្លែង សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 16, 2025 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញលើ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយអេសអាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះ លោកអភិបាលរងបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ផ្តល់ការសម្របសម្រួលនានាដើម្បីជួយសម្រួលដល់ការអភិវឌ្ឍគម្រោង។ ដោយឡែកក្រុមហ៊ុនប្រឹក្សាយោបល់ត្រូវប្រមូលយកមតិយោបល់ ជាធាតុចូលដ៏មានសារៈសំខាន់ ដែលបានលើកឡើងដោយមន្ទីរ-អង្គភាព​ជំនាញ ដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។

  • ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ ដោយមានការចូលរួមពី ឯកឧត្តម ហ៊ឺ បាវី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តភ្នំពេញ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមប្រឹក្សាភិបាល និងមន្ត្រីត្រួតពិនិត្យរដ្ឋអមកំពង់ផែស្វយ័តភ្នំពេញ ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ភាគហ៊ុនិក និងថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់របស់កំពង់ផែស្វយ័តភ្នំពេញ ជាច្រើនរូបទៀត។ កំពង់ផែស្វយ័តភ្នំពេញ

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារចេញទៅអាម៉េរិក ដើម្បីចរចាពាក់ព័ន្ធបញ្ហាពន្ធទំនិញ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 10, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា -សហរដ្ឋអាម៉េរិក រួមដំណើរដោយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារធ្វើដំណើរទៅសហរដ្ឋអាម៉េរិក។ គោលបំណងនៃការធ្វើដំណើរទៅសហរដ្ឋអាម៉េរិកនេះ គឺដើម្បីចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៣ និងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ៕ ប្រភព៖ ក្រសួងព័ត៌មាន

  • ត្រីមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានពន្ធដារ​ ប្រមូលចំណូលបានជាង ១ ២០០លានដុល្លារ សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 9, 2025 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២៥ កន្លងទៅនេះពន្ធដារបានប្រមូលពន្ធអាករគ្រប់ប្រភេទ​ចូលក្នុងកញ្ចប់ថវិកាជាតិបានចំនួន ៥ ០២៨,០១​ប៊ីលានរៀល (ប្រមាណ ១ ២៥៣,៨៧លានដុល្លារអាមេរិក)។ ចំណូលនេះស្មើនឹង ៣០,៨៨ភាគរយ នៃផែនការកំណត់ក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រា​ប់ការគ្រប់គ្រងឆ្នាំ២០២៥។ ព្រឹត្តិបត្រពន្ធដារ ត្រីមាសទី១ ដែលអគ្គនាយកដ្ឋានពន្ធដារទើប​ចេញផ្សាយនៅ​ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងចំណោមចំណូល​ដែលប្រមូល​បាន ១ ២៥៣,៨៧លានដុល្លារ គឺមាន ៤ ០៩២,៤១ពាន់លានរៀល ស្មើនឹង​ ៨១,៣៩ ភាពរយ បានពីការប្រមូលពន្ធអាករអ្នកជាប់ពន្ធធំ។ ប្រភពដដែលបន្តថា សម្រាប់ចំណូលពីអ្នកជាប់ពន្ធមធ្យមវិញនោះ គឺពន្ធដារ​ប្រមូល​បាន ៧៣៧,៩១

  • រយៈពេល ៣ខែដើមឆ្នាំ ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេរមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១% សេដ្ឋកិច្ច
    សេដ្ឋកិច្ច
    សេដ្ឋកិច្ច May 8, 2025 Khmernote

    (ភ្នំពេញ)៖ គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ និងការបូបរបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារ ដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា គិតត្រឹមរយៈពេល ៣ខែដើមឆ្នាំ២០២៥នេះ ការនាំចេញផលិតផលវាយនភ័ណ្ឌកាត់ដេររបស់កម្ពុជាមានទឹកប្រាក់ប្រមាណ ៣,៥ពាន់លានដុល្លារដែលបានកើនឡើង ២០.១ភាគរយ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ឯកឧត្តមបានបន្តថា ទីផ្សារអាស៊ាន មានកំណើន ២៤ភាគរយ ខណៈដែលទីផ្សារសហភាពអឺរ៉ុបមានចំនួន ២០.៨ភាគរយ ដោយឡែកទីផ្សារជប៉ុនក៏មានមានកំណើន ១៩,៩ភាគរយ។ សូម្បីតែទីផ្សារសហរដ្ឋអាមេរិក ក៏នៅតែមានការកើនឡើងជិត ២៥,៧ភាគរយផងដែរ។ ឯកឧត្តម

  • ចង់ឱ្យប្ដីស្គាល់រសជាតិពពោះ? ចុះឈ្មោះឥឡូវនេះ Boostrong ឱ្យរង្វាន់ 1ម៉ឺនដុល្លារ Boostrong
    Boostrong
    Boostrong May 7, 2025 Khmernote

    ប៊ូសស្រ្តង ប្រកាសស្វែងរកកូនល្អ ប្ដីល្អ មកប្រកួតពពោះដឹងគុណម្ដាយ យករង្វាន់ 1ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀតពីប៊ូសស្ត្រង ក្នុងមហាព្រឹត្តិការណ៍ “Boostrong កូនល្អសងគុណម្ដាយ” ប្រកួតថ្ងៃទី11 ខែឧសភា ឆ្នាំ2025 ចាប់ពីម៉ោង 4រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។   មហាព្រឹត្តិការណ៍នេះ តម្រូវឱ្យកូនល្អទាំងអស់ចូលរួមដាក់កំប៉ុងប៊ូសស្រ្តងក្នុងអាវដូចស្រ្តីពពោះ ដើម្បីដឹងពីទុក្ខលំបាក និងការតស៊ូររបស់អ្នកម្ដាយគ្រប់រូបកំឡុងពេលពពោះ។ ជាពិសេសនឹកដឹងគុណម្ដាយ ពេលម្ដាយពពោះ 9ខែ 10ថ្ងៃ ម្ដាយពពោះកូនដោយក្ដីស្រលាញ់ ម្ដាយលះបង់គ្រប់យ៉ាង និងស៊ូទ្រាំលំបាកខ្លួនឯងឱ្យតែអាចថែរក្សាកូនក្នុងផ្ទៃមានសុខភាពល្អ។ ដូច្នេះកូនល្អគ្រប់រូប អាចចុះឈ្មោះប្រកួតពពោះសងគុណម្ដាយ តាមរយៈផេកផ្លូវការ