Boostrong
  • ប៊ូសស្រ្តង បន្តចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពពលី ហើយឧបត្ថម្ភដល់គ្រួសារ ១០លានរៀល
    Boostrong
    August 15, 2025 Khmernote

    កាលពីព្រឹកថ្ងៃទី14 ខែសីហា ឆ្នាំ2025 លោក Christ Topher និងក្រុមការងារប៊ូសស្រ្តង ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឈ្មោះ ទីន រ៉សេត (ហៅប្រាក់ ពិសិដ្ឋ) និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ពពលី ព្រមទាំងជួយឧបត្ថម្ភ ១០លានរៀល ដល់ប្រពន្ធរបស់គាត់សម្រាប់សម្រាលបន្ទុកខ្លះក្នុងការចិញ្ចឹមកូនៗ។ ក្រុមហ៊ុនប៊ូសស្រ្តង នឹងបន្តបេសកកម្មជួយវីរៈកងទ័ពរបួស និងពលី ក្នុងយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ កូនខ្មែរត្រូវចងចាំថា វីរៈកងទ័ពគ្រប់រូប សុទ្ធតែជាវីរៈបុរសរបស់ប្រទេសជាតិទាំងមូល ទោះបីជាពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណា សូមគោរពដឹងគុណ និងផ្ដល់តម្លៃជូនពួកគាត់។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

  • ប៊ូសស្រ្តង បន្តយកប្រាក់លើកទឹកចិត្ត ១០លានរៀល ជូនវីរៈកងទ័ពរបួសដោយផ្សែងពុល
    Boostrong
    August 14, 2025 Khmernote

    បេះដូងខ្មែរតែមួយ! ក្រុមហ៊ុន ប៊ូសស្រ្តង ជួយហើយជួយទៀត ដល់ជនភៀសសឹក វីរៈកងទ័ពរបួស និងពលី។ ឥឡូវនេះ បន្តយកប្រាក់លើកទឹកចិត្ត ១០លានរៀល ដល់វីរៈកងទ័ព សេរី វុទ្ធ ដែលរងរបួសដោយផ្សែងពុលអំឡុងពេលសង្គ្រាមខ្មែរ-សៀម ហើយមានចិត្តអង់អាច ដោយដៃម្ខាងការពារកូនៗពីគ្រាប់ផ្លោង ដៃម្ខាងទប់ទល់នឹងសត្រូវការពារទឹកដីខ្មែរ។ យើងជាកូនខ្មែរ ត្រូវចងចាំថា ទាហានគ្រប់រូប សុទ្ធតែជាវីរៈបុរសរបស់ប្រទេសជាតិទាំងមូល ទោះពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណា សូមគោរពដឹងគុណ និងផ្ដល់តម្លៃជូនពួកគាត់។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

  • ប៊ូសស្រ្តង បន្តទៅសួរសុខទុក្ខវីរៈកងទ័ពរបួស ដោយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀល
    Boostrong
    August 12, 2025 Khmernote

    យើងកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណចំពោះវីរៈកងទ័ពជួរមុខទាំងអស់ ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីខ្មែរមិនឱ្យបាត់បង់សូម្បីតែមួយចំអាម។ ទោះឥឡូវស្ថានភាពស្ងប់ស្ងាត់ក៏ដោយ ក៏ក្រុមហ៊ុន ប៊ូសស្រ្តង នៅតែបន្តចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀលដល់វីរៈកងទ័ពរបួសក្នុងសមរភូមិ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរមួយកន្លែងក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង ជាក្រុមហ៊ុនខ្មែរពិត១០០% ដែលមានទឹកចិត្តល្អ តែងតែជួយលើគ្រប់វិស័យ។ ជាក់ស្ដែង អំឡុងពេលសង្រ្គាមរវាងខ្មែរ-សៀម ប៊ូសស្រ្តងជួយហើយជួយទៀតដល់ជនភៀសសឹក រហូតជួយដល់គ្រួសារវីរៈកងទ័ពពលីក្នុងសមរភូមិជាច្រើនគ្រួសារ។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលីដែរ បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

  • ប៊ូសស្រ្តង បន្តទៅសួរសុខទុក្ខវីរៈកងទ័ពរបួស ដោយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀល
    Boostrong
    August 12, 2025 Khmernote

    យើងកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណចំពោះវីរៈកងទ័ពជួរមុខទាំងអស់ ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីខ្មែរមិនឱ្យបាត់បង់សូម្បីតែមួយចំអាម។ ទោះឥឡូវស្ថានភាពស្ងប់ស្ងាត់ក៏ដោយ ក៏ក្រុមហ៊ុន ប៊ូសស្រ្តង នៅតែបន្តចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀលដល់វីរៈកងទ័ពរបួសក្នុងសមរភូមិ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរមួយកន្លែងក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង ជាក្រុមហ៊ុនខ្មែរពិត១០០% ដែលមានទឹកចិត្តល្អ តែងតែជួយលើគ្រប់វិស័យ។ ជាក់ស្ដែង អំឡុងពេលសង្រ្គាមរវាងខ្មែរ-សៀម ប៊ូសស្រ្តងជួយហើយជួយទៀតដល់ជនភៀសសឹក រហូតជួយដល់គ្រួសារវីរៈកងទ័ពពលីក្នុងសមរភូមិជាច្រើនគ្រួសារ។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលីដែរ បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

  • ស៊ែរឱ្យគ្រួសារគាត់បានដឹងផង! ប៊ូសស្រ្តង ឧបត្ថម្ភ ១០លានរៀល ជួយគ្រួសារវីរៈកងទ័ពពលីការពារភ្នំទ្រព្យ
    Boostrong
    August 9, 2025 Khmernote

    យេីងខ្មែរតែមួយ យេីងស៊ូការពារ គ្រួសារ ទឹកដី ជាតិសាសន៍ យេីងមិនឲ្យជនឈ្លានពានណាមកប៉ះពាល់បានទេ។  ក្រុមហ៊ុន ប៊ូសស្រ្តង សូមគោរពដឹងគុណ និងចងចាំនូវការពលីដ៏ធំមួយនេះដើម្បីការពារភ្នំទ្រព្យមិនឱ្យបាត់បង់ចេញពីផែនទីខ្មែរឡើយ។ ក្រុមហ៊ុនប៊ូសស្រ្តង ចូលរួមរំលែកទុក្ខ និងប្រកាសឧបត្ថម្ភ ១០លានរៀល ដល់ក្រុមគ្រួសារវីរៈកងទ័ពខ្មែរឥស្លាម ឈ្មោះ ទីន រ៉សេត (ហៅប្រាក់ ពិសិដ្ឋ) ដូច្នេះបងប្អូនជួយផ្សព្វផ្សាយបន្ត ដើម្បីឱ្យក្រុមគ្រួសារពួកគាត់បានទទួលដឹងផង។ ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

  • ខ្មែរជួយខ្មែរ! ប៊ូសស្រ្តង ជួយគ្រួសារវីរៈកងទ័ព ពលីដកទង់ជាតិសៀមពីភ្នំទ្រព្យ ១០លានរៀល
    Boostrong
    August 7, 2025 Khmernote

    រំជួលចិត្តណាស់ វីរៈកងទ័ព ទេព ម៉ាឡា បានពលីជីវិត ដោយបានដកទង់ជាតិសៀមពីភ្នំទ្រព្យ។ ក្រុមហ៊ុនប៊ូសស្រ្តង សូមគោរពដឹងគុណនូវភាពអង់អាចក្លាហាន និងការលះបង់ដ៏ធំមួយនេះ បានឧបត្ថម្ភ ១០លានរៀល ដើម្បីជួយសម្រួលបន្ទុកខ្លះដល់ក្រុមគ្រួសារ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ព ទេព ម៉ាឡា ដែលបានបាត់បង់កូនប្រុសល្អ ប្ដីល្អ ប៉ុន្តែការពលីមួយនេះ កូនខ្មែរគ្រប់រូបនឹងចងចាំជានិច្ច។ ទឹកដីខ្មែរ ត្រូវតែមានទង់ជាតិខ្មែរ! ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ ឈប់គាំទ្រផលិតផលថៃ។ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!

  • ប៊ូសស្រ្តង ជួយគ្រួសារវីរៈកងទ័ព ចឹក ឆុន ពលីដោយសារផ្សែងពុលសៀម ១០លានរៀល
    Boostrong
    August 6, 2025 Khmernote

    ទឹកចិត្តល្អណាស់ ក្រុមហ៊ុនប៊ូសស្រ្តង មិនឱបដៃឈរមើលទេ ជួយហើយជួយទៀតដល់បងប្អូនភៀសសឹក រហូតឥឡូវស្ងាត់សង្រ្គាម ក៏បន្តជួយវីរៈកងទ័ពរបួស និងពលីឈាមស្រស់ សាច់ស្រស់ការពារបូរណភាពទឹកដីខ្មែរ។ ដើម្បីជាការដឹងគុណដ៏ធំធេងរបស់វីរៈកងទ័ព ក្រុមហ៊ុន ប៊ូសស្ត្រង បានឧបត្ថម្ភ ១០លានរៀល ដល់គ្រួសារលោកអនុសេនីយ៍ឯក ចឹក ឆុន អាយុ ៤៥ឆ្នាំ ដែលបានពលីក្នុងសមរភូមិ ដោយសារផ្សែងពុលរបស់ទ័ពឈ្លានពានសៀម។ ហើយថវិកានេះ នឹងជួយសម្រួលបន្ទុកខ្លះដល់ភរិយារបស់លោក ចឹក ឆុន ក្នុងការចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង។ ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ដោយទិញប៊ូសស្រ្តង ១កំប៉ុង

  • ខ្មែរជួយខ្មែរ! យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ជួយគ្រួសារកងទ័ពរបួស និងពលី
    Boostrong
    August 1, 2025 Khmernote

    ប្រទេសជួបសង្រ្គាម គ្មានក្រុមហ៊ុនថៃណាមួយមកជួយខ្មែរឡើយ មានតែក្រុមហ៊ុនខ្មែរទេដែលជួយហើយជួយទៀត ខ្មែរជួយខ្មែរ ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៊ីចឹង។ ឥឡូវនេះប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,000,000,000៛ ជួយគ្រួសារកងទ័ពរបួស និងពលី។ ដូច្នេះបើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ជាផលិតផលខ្មែរពិត ១០០% ហើយក៏ជាក្រុមហ៊ុនចិត្តល្អ តែងតែជួយខ្មែរលើគ្រប់វិស័យ ជាពិសេសអំឡុងពេលសង្រ្គាមពីការឈ្លានពានរបស់ទាហានថៃ ក្រុមហ៊ុនប៊ូសស្រ្តងបានជួយដល់បងប្អូនខ្មែរភៀសសឹកយ៉ាងច្រើន ដូចជារៀបចំតង់ស្នាក់នៅ អង្ករសរុប ២២០តោន, ភេសជ្ជៈ៦០០០កេស, កន្ទេល ១០០០០ និងភួយ ១០០០០។

  • Boostrong មិនចោលបងប្អូនភៀសសឹកទេ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
    Boostrong
    July 28, 2025 Khmernote

    វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។ ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol ចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ ហើយក៏បានបន្ថែមអង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង។ ពួកយេីងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ

  • ចម្លែកម្ល៉េះ! កូនឈឺនាំសំណាងដល់ឪពុក បានកំណប់លុយពីប៊ូសស្រ្តង
    Boostrong
    July 18, 2025 Khmernote

    កូនល្អ ជាទ្រព្យនាំលាភសំណាង ខំធ្វើការរកលុយជួយគ្រួសាររហូតខ្លួនឯងឈឺហើយ នៅតែនាំលាភចូលផ្ទះឱ្យឪពុកត្រូវរង្វាន់កូនល្អពីប៊ូសស្រ្តងបានលុយជិត 2ពាន់ដុល្លារ មិនឱ្យគ្រួសារពិបាកអស់លុយព្យាបាលជំងឺ។ ម្ចាស់រង្វាន់កូនល្អពីប៊ូសស្រ្តង 888$ គុណ2 ឪពុកឈ្មោះ ឆឹង អ៊ាន ជាអ្នកនេសាទ និងកូនស្រីឈ្មោះ ឆឹង ម៉េងដានី ធ្វើការរោងចក្រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមសម្ដីប្អូនស្រី ដានី បានប្រាប់ថា គាត់កំពុងសម្រាកព្យួរសេរ៉ូម ស្រាប់តែឪពុកដាស់ឱ្យជួយមើលក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ឃើញរង្វាន់កូនល្អភ្លាម លោតស្រែកហ៊ោឱបឪពុកទាំងដៃនៅព្យួរសេរ៉ូមផ្អើលពេញពេទ្យ ភ្លេចថាខ្លួនកំពុងឈឺ ព្រោះចិត្តរំភើបពេក។ នេះបានថា ទីណាផឹកប៊ូសស្រ្តង ទីនោះមានលាភសំណាងធំ។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!!