Boostrong
  • ប៊ូសស្រ្តងចិត្តល្អជួយទៀតហើយ អ្នកបាត់បង់ជីវិត 5លានរៀល អ្នករបួសម្នាក់ 1លានរៀល
    Boostrong
    November 13, 2025 Khmernote

    ស៊ែរឱ្យគ្រួសារជនរងគ្រោះនៅភូមិព្រៃចាន់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ មិនទុកបងប្អូនចោលទេ ជួយឧបត្ថម្ភបន្ទាន់ដល់ប្រជាជនស្លូតត្រង់ដែលបាត់បង់ជីវិត 5លានរៀល និងជួយថ្លៃព្យាបាលដល់អ្នករងរបួសម្នាក់ 1លានរៀល។ នេះហើយស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសុខទុក្ខជាមួយគ្នា! ក្រុមហ៊ុនប៊ូសស្រ្តង តែងតែយកចិត្តទុកដាក់ មិនទុកបងប្អូនខ្មែរយើងចោលឡើយ ដូចជាក់ស្ដែងគ្រាន់តែទទួលដំណឹងដ៏សែនសោកសៅ ប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់បានបាត់បង់ជីវិត1នាក់ និងរងរបួស4នាក់ បន្ទាប់ពីទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា កាលពីម្សិលមិញ ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025។ Mr. Christ ប្រធានរោងចក្រប៊ូសស្រ្តង ក៏ស្នើសុំឱ្យអន្តរជាតិជួយរកយុត្តិធម៍ជូនប្រទេសខ្មែរយើងផង ខ្មែរចង់បានសន្តិភាព ខ្មែរស្រលាញ់សន្តិភាព។ ប៊ូសស្រ្តងចិត្តល្អ តែងតែងជួយខ្មែររហូត! ចង់ជួយខ្មែរ ញុំាប៊ូសស្រ្តង!

  • ស៊ែរឱ្យម្ចាស់រង្វាន់ ១៣០លានឃើញផង បើមិនទាក់ទងមកក្រុមហ៊ុន គឺមិនបើករង្វាន់ឱ្យទេ!
    Boostrong
    November 11, 2025 Khmernote

    សូមជួយស៊ែរដំណឹងបន្ទាន់នេះផង អ្នកលក់ប៊ូសស្រ្តងនៅក្រុងបាវិត ឆោឡោស្វែងរកម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលដែលបាត់ខ្លួនមិនព្រមទាក់ទងមកក្រុមហ៊ុនសោះ ក្រោយពីទិញប៊ូសស្រ្តងនៅកន្លែងគាត់ គាស់ត្រូវរង្វាន់ធំ។ មកទល់ដល់ពេលនេះ ក្រុមហ៊ុនប៊ូសស្រ្តង និងអ្នកលក់ប៊ូសស្រ្តង មិនទាន់រកឃើញគាត់ទេ សង្ស័យតែត្រូវរង្វាន់ធំ លុយច្រើនពេក រហូតដល់ 130លាន ស្មើនឹងជិត 4ម៉ឺនដុល្លារឯណោះ គាត់ភ័យខ្លាចផង ហើយអរផង ទើបមិនហ៊ានជួបអ្នកលក់។ បើតាមសម្ដីក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា រង្វាន់សេដ្ឋីក្មេង 130លាន គឺអ្នកឈ្នះទទួលបាន 100លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង 30នាក់ បានម្នាក់ៗ1លានរៀល។ ដូច្នេះបងប្អូនជួយស៊ែឱ្យគាត់បានដឹងផង ដើម្បីឱ្យក្រុមហ៊ុនប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិល ថាពិតជាត្រូវរង្វាន់ 130លានមែន ឬយ៉ាងណា។ ហើយក៏សូមផ្ដាំទៅអ្នកលក់ប៊ូសស្រ្តងជុំវិញក្រុងបាវិតទាំងអស់

  • ប្រទេសមានសន្តិភាព ប៊ូសស្រ្តងចិត្តល្អ រៀបចំប៊ូហ្វេនំបញ្ចុក 3តោន ជូនកងទ័ពពិសារ
    Boostrong
    November 7, 2025 Khmernote

    ឃើញហេីយស្រក់ទឹកភ្នែក វីរៈកងទ័ពនិងគ្រួសារបានជុំគ្នា ក្នុងកម្មពិធីញ៉ាំនំបញ្ចុកសន្តិភាពប៊ូសស្ត្រង។ នេះបានហៅថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ប៊ូសស្រ្តងមិនដែលនៅស្ងៀមឡើយ តាំងពីមានជម្លោះព្រំដែន រហូតប្រទេសមានសុខសន្តិភាព។ ជាការអរគុណនូវភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីមិនឱ្យជនណាឈ្លានពានបានសូម្បី ១ ចំអាម ប៊ូសស្រ្តងចិត្តល្អ រៀបចំប៊ូហ្វេនំបញ្ចុកសន្តិភាព 3តោន ជូនវីរៈកងទ័ពជួរមុខ និងគ្រួសារកងទ័ពពិសារ ថ្ងៃបុណ្យអុំទូក កាលពីថ្ងៃទី6 វិច្ឆិកា ឆ្នាំ2025 នៅខេត្តព្រះវិហារ។ គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈដ៏ធំ ដែលចិត្តល្អ ជួយទាំងជនភៀសសឹក ជួយកងទ័ពរងរបួស និងគ្រួសារកងទ័ពពលីក្នុងសមរភូមិ ថែមទាំងធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលី។ ឥឡូវប្រទេសមានសន្តិភាពឡើងវិញ

  • ខំធ្វើសំណង់ស្ទើរមួយជីវិត បែរមកក្លាយជាសេដ្ឋីត្រឹមប៊ូសស្រ្តង 1កំប៉ុងវិញ
    Boostrong
    November 5, 2025 Naren

    វាសនាមនុស្សមើលមិនឃើញ ប្ដូរពីធ្វើសំណង់ មកក្លាយជាសេដ្ឋីក្មេងភ្លាមៗ នរណាមិនរំភើប។ បងប្រុស សំអន អរពេក ភ្លេចញុំាបាយ ញុំាទឹក 2ថ្ងៃ ហើយដើរយំសើចតែម្នាក់ឯង សូម្បីតែចូលបន្ទប់ទឹកក៏ឱបក្រវិលកំប៉ុងត្រូវរង្វាន់សេដ្ឋីក្មេងតាមខ្លួនរហូតដែរ។ គួរឱ្យដឹងផងដែរថា ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊ុយ សំអន អាយុ34ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ ឡា សុភ័ស អាយុ31ឆ្នាំ ជាស្រី្តមេផ្ទះ។ បងប្រុស សំអន បានប្រាប់ថា គាត់កំពុងធ្វើសំណង់នៅកំពង់សោម ហត់អស់កម្លាំងពេក ក៏ទិញប៊ូសស្រ្តងត្រជាក់ៗមួយកំប៉ុង គាស់ផាច់ញ័រដៃភ្លាម ភ័យផង អរផង

  • សង្សារគ្នា 4ឆ្នាំ អត់អេតាស៊ីវិល ត្រូវរង្វាន់ប្ដីល្អ ទាសុំបើក2ចំែណកពីប៊ូសស្រ្តងដែរ
    Boostrong
    October 25, 2025 Khmernote

    សង្សារគ្នា 4ឆ្នាំ អត់អេតាស៊ីវិល ត្រូវរង្វាន់ប្ដីល្អ ទាសុំបើក2ចំែណកពីប៊ូសស្រ្តងដែរបែកញើសជោគខ្លួន រស់នៅជាមួយគ្នា4ឆ្នាំ មានឈ្មោះត្រឹមជាសង្សារ ស្រាប់តែត្រូវរង្វាន់ប្ដីល្អពីប៊ូសស្រ្តង ស្នើសុំឱ្យក្រុមហ៊ុនបើករង្វាន់គុណនឹង2 ដូចប្ដីប្រពន្ធស្របច្បាប់គេផង។ ម្ចាស់រង្វាន់ប្ដីល្អនេះ បងប្រុសឈ្មោះ ភួង មុងតុង អាយុ55ឆ្នាំ ធ្វើការផ្នែកអនាម័យ និងបងស្រីឈ្មោះ វង ចន្ថា អាយុ 45ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ពួកគាត់បានប្រាប់ថា ពួកគាត់រស់នៅជាមួយគ្នា4ឆ្នាំ ចាស់ទុំទាំងសងខាងក៏បានដឹងលឺដែរ គ្រាន់តែគ្មានអេតាស៊ីវិល។ ហើយជាទូទៅចេញពីធ្វើការ ពួកគាត់តែងតែទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំង ស្រាប់តែថ្ងៃនេះមានសំណាង ត្រូវរង្វាន់ប្ដីល្អ 888$ តែក៏ភ័យបែកញើសជោគខ្លួនដែរ

  • ប៊ូសស្រ្តង បន្តជួយឧបត្ថម្ភគ្រួសារកងទ័ពពលីដោយសារផ្សែងពុល ១២លានរៀល
    Boostrong
    October 23, 2025 Khmernote

    បងប្អូនខ្មែរជួយស៊ែឱ្យអន្តរជាតិបានឃើញផង វីរៈកងទ័ពខ្មែរម្នាក់ទៀតហើយ បានពលីដោយសារផ្សែងពុល។ ខ្មែរនឹងចងចាំនៃការលះបង់ដ៏ធំធេងដើម្បីការពារបូរណភាពទឹកដីរបស់វីរៈកងទ័ពជួរមុខទិសតាថាវ ជា កុលបុត្រ។ Mr. Christ តំណាងក្រុមហ៊ុនប៊ូសស្រ្តង បានចូលរួមរំលែកទុក្ខ និងឧបត្ថម្ភដល់គ្រួសារវីរៈកងទ័ពពលី ចំនួន ១២លានរៀល។ គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ដោយកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង១លានកំប៉ុង បរិច្ចាគ១០០០លានរៀល និងធ្វើបុណ្យដ៏ធំឧទ្ទិសកុសលជូនដល់កងទ័ពពលីទៀត។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ! ប៊ូសស្រ្តង ឆ្ងាញ់

  • វ៉ាវ! ប៊ូសស្រ្តងកំប៉ុងថ្មី ១កំប៉ុង = មាសជិត ១០តម្លឹង
    Boostrong
    October 18, 2025 Khmernote

    ចង់ក្លាយជាសេដ្ឋី ទិញប៊ូសស្រ្តងកំប៉ុងថ្មី ព្រោះមាសជិត ១០តម្លឹងឯណោះ ទើបមានស្មើប៊ូសស្រ្តងកំប៉ុងថ្មី ១កំប៉ុង។ ប៊ូសស្រ្តងកំប៉ុងថ្មី ឆ្ងាញ់ រសជាតិដិតជ្រៅ ជាងភេសជ្ជៈប៉ូវកម្លាំងផ្ទះលេខ២។ ប៊ូសស្រ្តងកំប៉ុងថ្មី មានរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល ជាច្រើនរង្វាន់នៅលើទីផ្សារ។ ដូច្នេះបងប្អូនកុំភ្លេចទិញប៊ូសស្រ្តងកំប៉ុងថ្មីនៅជិតផ្ទះ ដើម្បីស្វែងរកសំណាងធំផ្លាស់ប្ដូរជីវភាព។ ជាពិសេស សាកភ្លក្សរសជាតិថ្មីដ៏សែនឆ្ងាញ់ ដែលដិតជ្រៅ ជាប់ចិត្ត មិនអាចមិនភ្លេចបាន និងប៉ូវកម្លាំងភ្លាមៗ។ គួរបញ្ជាក់ផងដែរ ចំពោះលក្ខខណ្ឌរង្វាន់សេដ្ឋីក្មេង ១៣០លានរៀល គឺអ្នកឈ្នះទទួលបាន១០០លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង ៣០នាក់ បានម្នាក់ ១លានរៀល។ ប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!

  • ស្ដែងម្ល៉េះ! យល់សប្តិចាប់បានត្រី ព្រឹកឡើងឈ្នះរង្វាន់ធំពីប៊ូសស្រ្តង
    Boostrong
    October 16, 2025 Khmernote

    មិនជឿ កុំប្រមាថ ចាស់បុរាណពោលថា ឱ្យតែយល់សប្ដិចាប់បានត្រី ដឹងតែមានលាភសំណាងធំចូលផ្ទះ។ ជាក់ស្ដែងដូចអ៊ុស្រីម្នាក់នេះអ៊ីចឹង យល់សប្តិចាប់បានត្រី៣ថ្ងៃជាប់ៗគ្នា ក៏ទទួលបានលាភសំណាងធំចូលផ្ទះ ឈ្នះរង្វាន់ជិត2ពាន់ដុល្លារពីប៊ូសស្រ្តង។ ម្ចាស់រង្វាន់កូនល្អ 888$គុណ2 ឈ្មោះ អៀង អ៊ាម អ្នកភូមិហៅគាត់ យាយឡូយ ដែលជាអ្នកលក់នំបញ្ចុក និងកូនប្រុសឈ្មោះ ប៉ាវ សាអែម ធ្វើការសំណង់ បច្ចុប្បន្នរស់នៅភូមិអង្គក្អោត ឃុំព្រៃទទឹង ស្រុកមេសាង  ខេត្តព្រៃវែង។ អ៊ុស្រីគាត់ប្រាប់ថា គាត់មកពីដកស្មៅនៅស្រែ រៀងហត់អស់កម្លាំង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា1កំប៉ុង គាស់ផាច់ ស្រែកផ្អើល ហៅអ្នកភូមិឱ្យមកជួយពិនិត្យក្រវិលកំប៉ុង ទើបដឹងច្បាស់ថា ត្រូវរង្វាន់កូនល្អ

  • កក្រើកក្នុងថ្ងៃតែ១ គុនខ្មែរ ៣រូប ក្លាយជាទូតសុឆន្ទៈធំរបស់ភេសជ្ជៈប៊ូសស្រ្តង
    Boostrong
    September 27, 2025 Naren

    កក្រើកមេឃ កក្រើកដីក្នុងថ្ងៃតែ១នៅខណ្ឌកំបូល ប៊ូសស្រ្តងលេងឈុតធំ រៀបចំប្រកួតប្រដាល់ដ៏ធំវាយលក្ខណៈអំបោះឆៅ លើសង្វៀនមូល BOOSTRONG KING OF THE RING KUN KHMER ថែមទាំងចុះហេត្ថលេខាប្រកាសទូតសុឆន្ទៈថ្មីម្ដង៣នាក់។ អបអរសាទរកីឡាករគុនខ្មែរលំដាប់A ធឿន ធារ៉ា, អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង គឺជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ធំដែលមានចិត្តល្អ តែងតែជួយគុនខ្មែរជាហូរហែរ ធ្លាប់ផ្ដល់ផ្ទះ ផ្ដល់ឡានសរុប៧គ្រឿង និងប្រាក់ឧបត្ថម្ភជាច្រើនលើកទឹកចិត្តកីឡាករគុនខ្មែរ។ លើសពីនេះ អំឡុងពេលជម្លោះខ្មែរ-ថៃ

  • ជ្រះថ្លាណាស់! ប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០អង្គ ធ្វើបុណ្យឧទ្ទិសកុសលជូនកងទ័ពពលី
    Boostrong
    September 9, 2025 Khmernote

    ភាពឈឺចាប់ដែលខ្មែរនឹងចងចាំអស់មួយជីវិតនៃការពលីរបស់វីរៈកងទ័ពដែលតស៊ូទប់ទល់ការពារទឹកដីពីសត្រូវឈ្លានពាន។ កាលពីបិណ្ឌ១ ប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ បងប្អូនខ្មែរយ៉ាងច្រើន ក៏បានចូលរួមមកធ្វើបុណ្យ និងគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលីផងដែរនៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ខ្មែរនឹងចងចាំអស់មួយជីវិតនូវវីរៈភាពដ៏អង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន។ គួរបញ្ជាក់ផងដែរថា បច្ច័យពុទ្ធបរិស័ទចូលបុណ្យគ្រួសារកងទ័ពពលី តាម QR បុណ្យ សរុប ៦៩១៧ដុល្លារ, បច្ច័យចូលបុណ្យពីក្រុមហ៊ុនប៊ូសស្រ្តងជូនគ្រួសារកងទ័ពពលី សរុប ១៤៥លានរៀល និងបច្ច័យប៊ូសស្រ្តងចូលបុណ្យ កសាងវត្តពោធិ៍ ៥០០០ដើម សរុប ១១៤១០ដុល្លារ។ ចំពោះបងប្អូនខ្មែរដែលមានបំណងចង់ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីដែរ បងប្អូនអាចរកទិញផលិតផលខ្មែរ ដូចជាទឹកផ្លែឈើហ្រ្វេសស៊ី, ភេសជ្ជៈប៊ូសស្រ្តង