Boostrong
  • ប៊ូសស្រ្តង ជួយគ្រួសារវីរៈកងទ័ព ចឹក ឆុន ពលីដោយសារផ្សែងពុលសៀម ១០លានរៀល
    Boostrong
    August 6, 2025 Khmernote

    ទឹកចិត្តល្អណាស់ ក្រុមហ៊ុនប៊ូសស្រ្តង មិនឱបដៃឈរមើលទេ ជួយហើយជួយទៀតដល់បងប្អូនភៀសសឹក រហូតឥឡូវស្ងាត់សង្រ្គាម ក៏បន្តជួយវីរៈកងទ័ពរបួស និងពលីឈាមស្រស់ សាច់ស្រស់ការពារបូរណភាពទឹកដីខ្មែរ។ ដើម្បីជាការដឹងគុណដ៏ធំធេងរបស់វីរៈកងទ័ព ក្រុមហ៊ុន ប៊ូសស្ត្រង បានឧបត្ថម្ភ ១០លានរៀល ដល់គ្រួសារលោកអនុសេនីយ៍ឯក ចឹក ឆុន អាយុ ៤៥ឆ្នាំ ដែលបានពលីក្នុងសមរភូមិ ដោយសារផ្សែងពុលរបស់ទ័ពឈ្លានពានសៀម។ ហើយថវិកានេះ នឹងជួយសម្រួលបន្ទុកខ្លះដល់ភរិយារបស់លោក ចឹក ឆុន ក្នុងការចិញ្ចឹមបីបាច់កូនៗតែម្នាក់ឯង។ ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ដោយទិញប៊ូសស្រ្តង ១កំប៉ុង

  • ខ្មែរជួយខ្មែរ! យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល ជួយគ្រួសារកងទ័ពរបួស និងពលី
    Boostrong
    August 1, 2025 Khmernote

    ប្រទេសជួបសង្រ្គាម គ្មានក្រុមហ៊ុនថៃណាមួយមកជួយខ្មែរឡើយ មានតែក្រុមហ៊ុនខ្មែរទេដែលជួយហើយជួយទៀត ខ្មែរជួយខ្មែរ ដូចក្រុមហ៊ុនប៊ូសស្រ្តងអ៊ីចឹង។ ឥឡូវនេះប៊ូសស្រ្តងបានបង្កើត យុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១,000,000,000៛ ជួយគ្រួសារកងទ័ពរបួស និងពលី។ ដូច្នេះបើបងប្អូនចង់ចូលរួមយុទ្ធនាការនេះ បងប្អូនគ្រាន់តែទិញប៊ូសស្រ្តង ១កំប៉ុង ដូចបានជួយកងទ័ពផ្ទាល់ ១,០០០៛ ផងដែរ។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង ជាផលិតផលខ្មែរពិត ១០០% ហើយក៏ជាក្រុមហ៊ុនចិត្តល្អ តែងតែជួយខ្មែរលើគ្រប់វិស័យ ជាពិសេសអំឡុងពេលសង្រ្គាមពីការឈ្លានពានរបស់ទាហានថៃ ក្រុមហ៊ុនប៊ូសស្រ្តងបានជួយដល់បងប្អូនខ្មែរភៀសសឹកយ៉ាងច្រើន ដូចជារៀបចំតង់ស្នាក់នៅ អង្ករសរុប ២២០តោន, ភេសជ្ជៈ៦០០០កេស, កន្ទេល ១០០០០ និងភួយ ១០០០០។

  • Boostrong មិនចោលបងប្អូនភៀសសឹកទេ! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
    Boostrong
    July 28, 2025 Khmernote

    វីរៈកងទ័ព លះបង់សាច់ស្រស់ឈាមស្រស់ដើម្បីការពារជាតិមាតុភូមិ រីឯបងប្អូនខ្មែរនៅជាយដែនក៏ត្រូវភៀសខ្លួនក្រោមស្នូរកាំភ្លើងពីការឈ្លានពានរបស់ថៃទៅកាន់ទីកន្លែងមានសុវត្ថិភាព ដោយគ្មានផ្ទះ គ្មានសាលារៀន ប៉ុន្តែមានក្ដីសង្ឃឹម តាមរយៈបងប្អូនខ្មែររួមគ្នាតែមួយ មិនចោលគ្នាក្នុងគ្រាលំបាក។ ក្រុមហ៊ុន Boostrong, ទឹកផ្លែឈើ Freshy, GANZBERG និងភេសជ្ជៈ Idol ចូលរួមឧបត្ថម្ភអង្ករ ១០០តោន និងភេសជ្ជៈ៣០០០កេស ជូនបងប្អូនភៀសសឹកនៅឧត្តរមានជ័យ និងព្រះវិហារ។ ហើយក៏បានបន្ថែមអង្ករ ១២០ តោន, ភេសជ្ជៈ ៣,០០០ កេស, កន្ទេល ១០០០០ និងភួយ ១០០០០ ជូនបងប្អូនភៀសសឹកនៅខេត្តសៀមរាប និងបាត់ដំបង។ ពួកយេីងសូមបួងសួងដល់វត្ថុស័កសិទ្ធទាំងឡាយ ជួយកងទ័ពកម្ពុជាក៏ដូចជាប្រទេសកម្ពុជាទាំងមូលទទួលបានជ័យជម្នះ

  • ចម្លែកម្ល៉េះ! កូនឈឺនាំសំណាងដល់ឪពុក បានកំណប់លុយពីប៊ូសស្រ្តង
    Boostrong
    July 18, 2025 Khmernote

    កូនល្អ ជាទ្រព្យនាំលាភសំណាង ខំធ្វើការរកលុយជួយគ្រួសាររហូតខ្លួនឯងឈឺហើយ នៅតែនាំលាភចូលផ្ទះឱ្យឪពុកត្រូវរង្វាន់កូនល្អពីប៊ូសស្រ្តងបានលុយជិត 2ពាន់ដុល្លារ មិនឱ្យគ្រួសារពិបាកអស់លុយព្យាបាលជំងឺ។ ម្ចាស់រង្វាន់កូនល្អពីប៊ូសស្រ្តង 888$ គុណ2 ឪពុកឈ្មោះ ឆឹង អ៊ាន ជាអ្នកនេសាទ និងកូនស្រីឈ្មោះ ឆឹង ម៉េងដានី ធ្វើការរោងចក្រ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ បើតាមសម្ដីប្អូនស្រី ដានី បានប្រាប់ថា គាត់កំពុងសម្រាកព្យួរសេរ៉ូម ស្រាប់តែឪពុកដាស់ឱ្យជួយមើលក្រវិលកំប៉ុងប៊ូសស្រ្តង ក៏ឃើញរង្វាន់កូនល្អភ្លាម លោតស្រែកហ៊ោឱបឪពុកទាំងដៃនៅព្យួរសេរ៉ូមផ្អើលពេញពេទ្យ ភ្លេចថាខ្លួនកំពុងឈឺ ព្រោះចិត្តរំភើបពេក។ នេះបានថា ទីណាផឹកប៊ូសស្រ្តង ទីនោះមានលាភសំណាងធំ។ ប៊ូសស្រ្តង រង្វាន់ច្រើន ឆ្ងាញ់ជាងគេ!!

  • គេឡើងផ្ទះថ្មីគេសប្បាយ ឯងវិញផ្អើលអាចារ្យ១ភូមិដោយសារតែប៊ូសស្ត្រង១កំប៉ុង
    Boostrong
    July 3, 2025 Naren

    តើនេះជាបារមីជំនាងផ្ទះឬយ៉ាងណា? កំពុងសូត្រមន្តឡើងផ្ទះថ្មី ស្រាប់តែបារមីបង្ហាញឬទ្ធ គាស់ប៊ូសស្រ្តងដាក់សែន ឈ្នះរង្វាន់កូនល្អ បានលុយជិត2ពាន់ដុល្លារ ផ្អើលទាំងអាចារ្យ ផ្អើលទាំងអ្នកភូមិរត់មកមើល។ ប្ដីប្រពន្ធល្អ កំពូលសំណាង ប្ដីឈ្មោះ ម៉ោង ហឿង អាយុ 39ឆ្នាំ និងប្រពន្ធឈ្មោះ ទុយ សាមាន អាយុ46 ឆ្នាំ រស់នៅភូមិតាពេជខាងត្បូង ឃុំរក្សាជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី សាមាន បានប្រាប់ថា គាត់ធ្វើផ្ទះអស់លុយគ្មានសល់ ក៏ទៅជំពាក់ប៊ូសស្រ្តងគេ 2កំប៉ុង ទុកដាក់សែនឡើងផ្ទះថ្មី លុះពេលអាចារ្យសូត្រធម៍បានពាក់កណ្ដាល ទើបនឹកឃើញទៅគាស់ប៊ូសស្រ្តង គាស់ផាចផ្អើលទាំងអាចារ្យសូត្រធម៍លែងត្រូវ

  • បាត់មាស ៥ហ៊ុន រកហត់ពេក ទិញប៊ូសស្រ្តងត្រូវរង្វាន់ធំបានជិត ២ពាន់ដុល្លារ
    Boostrong
    June 27, 2025 Khmernote

    តើជាគ្រោះឬក៏លាភ? ទើបយំស្ដាយ រកមាស 5ហ៊ុន មិនឃើញ មកឃើញរង្វាន់ប្រពន្ធល្អក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង។ បងស្រី ចន្នី បានប្រាប់ថា គាត់បាត់មាស 5ហ៊ុន ដើររកហត់ពេកនៅតែមិនឃើញ ក៏ទៅទិញប៊ូសស្រ្តងត្រជាក់ៗ ផឹកពីរនាក់ប្ដី ស្រាប់តែប្ដីរត់មកឱបគាត់ ប្រាប់ថាឈ្នះរង្វាន់ 88$ លុះមើលឱ្យច្បាស់ទើបដឹងថា ជារង្វាន់ប្រពន្ធល្អ 888$ គុណនឹង2 ស្មើ 1776$ ក៏ស្រែកអរផ្អើលភូមិ ភ្លេចអស់រឿងបាត់មាស។ ម្ចាស់រង្វាន់ប្រពន្ធល្អ ប្ដីឈ្មោះ សឹម សារី អាយុ 27ឆ្នាំ និងប្រពន្ធឈ្មោះ ភាព ចន្នី

  • យល់សប្ដិឃើញពស់ ២ក្បាល ព្រឹកឡើងស្រែកផ្អើលភូមិ ព្រោះបានលាភធំពីប៊ូសស្រ្តង!
    Boostrong
    June 23, 2025 Khmernote

    មួយលានសំណាង លោកយាយអូន យល់សប្ដិឃើញពស់ 2ក្បាល ព្រឹកឡើងស្រែកផ្អើលពេញភូមិរត់មកមើល ទើបដឹងថា គាត់ត្រូវរង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង បាន 888$គុណនឹង 2។ ម្ចាស់រង្វាន់ ប្ដីឈ្មោះ សុខ នឿន អាយុ53ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីន អូន អាយុ 48ឆ្នាំ ប្រកបរបរជាអ្នកធ្វើស្រែចម្ការ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកយាយអូន បានប្រាប់ថា យប់ឡើងយប់សប្តិឃើញពស់ 1ក្បាល ព្រឹកឡើងមុននឹងទៅស្រែចម្ការ ផឹកប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញ 888$ លោតផង ស្រែកហ៊ោផង

  • វីវហើយ! ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ធំ ច្រលំបោះកំប៉ុងចោល
    Boostrong
    June 20, 2025 Khmernote

    គ្រោះក្នុងលាភ លាភក្នុងគ្រោះ ផឹកប៊ូសស្រ្តង ត្រូវរង្វាន់ប្រពន្ធល្អ ស្មើលុយជិត 2ពាន់ដុល្លារ ច្រលំបោះកំប៉ុងចោល ស្មានតែមិនត្រូវរង្វាន់ ដូច្នេះតើក្រុមហ៊ុនបើករង្វាន់ឱ្យយ៉ាងម៉េច? ម្ចាស់រង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង ប្ដីឈ្មោះ នុត ឃាង ជាជាងផ្សារដែក និងប្រពន្ធ ឈ្មោះ ញ៉ែម ស្រ៊ុន បច្ចុប្បន្នរស់នៅខណ្ឌកំបូល រាជធានីភ្នំពេញ។ បើតាមសម្ដីបងប្រុស ឃាង បានឱ្យដឹងថា គាត់បានមកពីផ្សារដែកឱ្យគេ រៀងអស់កម្លាំង កូនក៏ទិញប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញខ្មៅៗ ស្មានតែមិនត្រូវ ពេលផឹកអស់ ក៏បោះកំប៉ុងចោល ប៉ុន្តែមិនអស់ចិត្ត ក៏ឱ្យកូនជួយមើលបន្ថែម ទើបដឹងថា

  • ហេតុតែកូនប្រសារគេ មកលេងផ្ទះម៉ែក្មេកម្ដង ត្រូវរង្វាន់ធំពីប៊ូសស្រ្តង បាន 1776$
    Boostrong
    June 13, 2025 Khmernote

    រកឯណាបាន ទេវតាចារឱ្យមានប្រពន្ធល្អម្ដង2 ម៉ែដណ្ដឹងប្រពន្ធឱ្យ1ហើយ នាំមកលេងផ្ទះបានប្រពន្ធល្អ1ទៀតពីប៊ូសស្រ្តង ស្រែកហ៊ោផ្អើលពេញភូមិ។ ម្ចាស់រង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង ឈ្មោះ ជិន ពន្លឺ អាយុ25ឆ្នាំ និងគូដណ្ដឹងឈ្មោះ ឆោម ស្រីលីន អាយុ21ឆ្នាំ ធ្វើការរោងចក្រ បច្ចុប្បន្នរស់នៅភូមិក្រាំងត្រែង ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ។ ប្អូនប្រុសពន្លឺ បានប្រាប់ថា ម៉ែទើបដណ្ដឹងប្រពន្ធឱ្យថ្មីៗ ពេលសម្រាកពីការងារនាំគូដណ្ដឹងមកលេងផ្ទះម្ដង ទិញប៊ូសស្រ្តងញុំា ត្រូវរង្វាន់ប្រពន្ធល្អ បាន888$ គុណនឹង2 ស្មើនឹង 1776$។ ទិញប៊ូសស្រ្តងរង្វាន់ច្រើន! ផឹកប៊ូសស្រ្តងឆ្ងាញ់ជាងគេ!

  • ចុះឈ្មោះងាយៗ ឈ្នះ 10000ដុល្លារ ប្រកួតបីមិត្តភក្តិ ពុក ពូ បងប្អូនប្រុស ថ្ងៃទី15 មិថុនានេះ
    Boostrong
    June 12, 2025 Khmernote

    ឈ្នះលុយសុទ្ធ 10000$ ភ្លាមៗ គ្រាន់តែចុះឈ្មោះប្រកួតបីបុរស ក្នុងព្រឹត្តិការណ៍ “ប៊ូសស្រ្តង ទិវាគុណឪពុក” ប្រកួតថ្ងៃអាទិត្យ ទី15 ខែមិថុនា ឆ្នាំ2025 ចាប់ពីម៉ោង 4រសៀល នៅបរិវេណដីឡូតិ៍ក្បែរវត្ដស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ។   របៀបប្រកួត តម្រូវឱ្យបុរសបីបុរស ឬស្រ្តីបីបុរស ដោយអាចបីមិត្តភក្ដិ បងប្អូនប្រុស ក្មួយប្រុស អ៊ុប្រុស ឪពុក ពូ ដែលមានអាយុ 18ឆ្នាំឡើង បីយូរជាងគេឈ្នះរង្វាន់កូនល្អ 1ម៉ឺនដុល្លារ ម៉ូតូថ្មី និងសម្ភារៈមានតម្លៃជាច្រើនទៀតពីប៊ូសស្ត្រង។ ជាពិសេស ព្រឹត្តិការណ៍នេះ