ស៊ែរឱ្យម្ចាស់រង្វាន់ ១៣០លានឃើញផង បើមិនទាក់ទងមកក្រុមហ៊ុន គឺមិនបើករង្វាន់ឱ្យទេ!
Boostrong November 11, 2025 Khmernote

សូមជួយស៊ែរដំណឹងបន្ទាន់នេះផង អ្នកលក់ប៊ូសស្រ្តងនៅក្រុងបាវិត ឆោឡោស្វែងរកម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលដែលបាត់ខ្លួនមិនព្រមទាក់ទងមកក្រុមហ៊ុនសោះ ក្រោយពីទិញប៊ូសស្រ្តងនៅកន្លែងគាត់ គាស់ត្រូវរង្វាន់ធំ។

មកទល់ដល់ពេលនេះ ក្រុមហ៊ុនប៊ូសស្រ្តង និងអ្នកលក់ប៊ូសស្រ្តង មិនទាន់រកឃើញគាត់ទេ សង្ស័យតែត្រូវរង្វាន់ធំ លុយច្រើនពេក រហូតដល់ 130លាន ស្មើនឹងជិត 4ម៉ឺនដុល្លារឯណោះ គាត់ភ័យខ្លាចផង ហើយអរផង ទើបមិនហ៊ានជួបអ្នកលក់។

បើតាមសម្ដីក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា រង្វាន់សេដ្ឋីក្មេង 130លាន គឺអ្នកឈ្នះទទួលបាន 100លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង 30នាក់ បានម្នាក់ៗ1លានរៀល។

ដូច្នេះបងប្អូនជួយស៊ែឱ្យគាត់បានដឹងផង ដើម្បីឱ្យក្រុមហ៊ុនប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិល ថាពិតជាត្រូវរង្វាន់ 130លានមែន ឬយ៉ាងណា។ ហើយក៏សូមផ្ដាំទៅអ្នកលក់ប៊ូសស្រ្តងជុំវិញក្រុងបាវិតទាំងអស់ បើបានទទួលដំណឹងពីអ្នកឈ្នះ 130លាននេះហើយ សូមទាក់ទងមកក្រុមហ៊ុន ព្រោះអ្នកលក់ 30នាក់នៅជិតនោះ នឹងទទួលបានម្នាក់ 1លានរៀលផងដែរ៕