មិនជឿកុំប្រមាថ ជិតដល់ថ្ងៃសម្រាលកូន រឿងនឹកស្មានមិនដល់ កូនក្នុងផ្ទៃនាំលាភសំណាងធំចូលផ្ទះ ឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ឈ្នះរង្វាន់ 130លានពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង។

ម្ចាស់រង្វាន់សេដ្ឋីក្មេងពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊េន បូឡុង អាយុ 28ឆ្នាំ ធ្វើការសំណង់ និងប្រពន្ធឈ្មោះ ងួន ដាលី អាយុ 26ឆ្នាំ បច្ចុប្បន្នរស់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ បងប្រុស បូឡុង បានប្រាប់ថា គាត់ខំធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីសន្សំលុយត្រៀមទុកពេលប្រពន្ធសម្រាលកូន លុះអស់កម្លាំងពេក ក៏ទិញប៊ូសស្រ្តង 1កំប៉ុង ផឹកប៉ូវកម្លាំង ស្រាប់តែគាស់ផាច់ ឃើញ 130លានរៀលភ្លាម រំភើបស្ទើរហោះ ខលប្រាប់ប្រពន្ធមុនគេ។ នេះបានហៅថា កូនលាភ កូនសំណាងមែន នាំទ្រព្យចូលផ្ទះឱ្យឪពុកម្ដាយក្លាយជាសេដ្ឋីភ្លាមៗ ហើយពួកគាត់ ថាពេលសម្រាលរួចនៅដើមសប្ដាហ៍ក្រោយ ពួកគាត់នឹងដាក់ឈ្មោះកូនថា ស្រីលាភ។
ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេង កែប្រែជីវិតបងប្អូនភ្លាមៗ!






