សេដ្ឋកិច្ច
  • ត្រៀមខ្លួន! ក្រុមហ៊ុនធំៗចំនួន ១៣ នឹងផ្ដល់ឱកាសការងារជាង ៧០០កន្លែងដាក់ពាក្យភ្លាម សម្ភាសភ្លាម នៅក្នុងវេទិកាការងាររបស់ NEA នាថ្ងៃទី២៥ ខែមេសានេះ
    សេដ្ឋកិច្ច
    April 23, 2024 Khmernote

    វេទិកាការងារ និងកម្មសិក្សាការងារ សហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ នឹងមានការចូលរួមពីក្រុមហ៊ុនធំៗចំនួន១៣ ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួន ៧៤៣ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសការងារដោយផ្ទាល់ភ្លាមៗជាមួយតំណាងក្រុមហ៊ុនទាំងនោះបានចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

  • រំភើបណាស់! កម្ពុជា នឹងមានភូមិខ្មែរនៅប្រទេសជប៉ុននាពេលខាងមុខ
    សេដ្ឋកិច្ច
    April 23, 2024 Khmernote

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយលោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួង គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា (KOJIMA HOLDINGS) ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa) ដើម្បីបង្ហាញពីសម្ភារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ

  • កម្ពុជា-ចិន ចុះហត្ថលេខាលើពិធីសារចំនួនពីរ ដើម្បីអភិវឌ្ឍន៍កសិកម្ម និងលក្ខខណ្ឌនៃការនាំចេញចំណីសត្វសុនខធ្វើពីស្បែកគោ នៅកម្ពុជាទៅចិន
    សេដ្ឋកិច្ច
    April 23, 2024 Khmernote

    កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរនៅក្នុងប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម វ៉ាង យី (WANG YI) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សូមជម្រាបថា ពិធីសារទាំងពីរ ដែលឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមចុះហត្ថលេខា ក្រោមអធិបតីភាព ឯកឧត្តម

  • កម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារសំខាន់ៗ ៣ ក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការសម្រប សម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧
    សេដ្ឋកិច្ច
    April 22, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៧ ដែល​ដឹកនាំដោយឯកឧត្តម វ៉ាង យី (WANG Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយា​ល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រី ការ​បរទេស នៃសាធារណរដ្ឋប្រជាមានិតចិន និងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុ​ប្រធាន​ទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះ ឯកសារសំខាន់ៗមួយចំនួន ត្រូវបានចុះហត្ថលេខា ដើម្បី​ពង្រឹង​បន្ថែមទៀតនូវទំនាក់ទំនងដ៏ជិតស្និទ្ធ និងល្អប្រសើរដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិ​ការ​លើ​គ្រប់វិស័យ។ ក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ឯកសារសំខាន់ៗទាំងនោះរួមមាន

  • ឱកាសការងារសម្រាប់អ្នកខេត្តសៀមរាប! ក្រុមហ៊ុន Chailease Royal  ប្រកាសរើសបុគ្គលិកចូលបំរើការងារជាច្រើនផ្នែកនៅខេត្តសៀមរាប
    សេដ្ឋកិច្ច
    April 22, 2024 Khmernote

    ក្រុមហ៊ុន Chailease Royal ប្រកាសជ្រើសរើសបុគ្គលិកចំនួន ១១នាក់ ដើម្បីបំរើការងារនៅខេត្តសៀមរាប នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នេះ។ ក្រុមហ៊ុនខាងលើ ត្រូវការជ្រើសរើសបុគ្គលិក ដើម្បីចូលបំពេញការងារនៅតាមផ្នែកមួយចំនួនដូចជា៖ Motor Loan Senior Officer, Vehicle Loan Officer, Credit Assessment Officer , Customer Service Officer។ ដូច្នេះសម្រាប់

  • មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បង្ហាញដំណាំ ៥ប្រភេទកំពុងមានសក្តានុពលខ្លាំងនៅក្នុងខេត្តឧត្តរមានជ័យ
    សេដ្ឋកិច្ច
    April 21, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបញ្ជាក់ថា ដំណាំមានសក្តានុពល៥ប្រភេទ កំពុងមានការពេញនិយមដាំដុះ ពីកសិករក្នុងខេត្ត និងមានតម្រូវការទីផ្សារនាំចេញល្អប្រសើរ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ប្រជាកសិករក្នុងមូលដ្ឋាននេះប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម ខណៈផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត មានប្រមាណជាង៣០ម៉ឺនហិកតា។ លោកថា ដោយសារទីតាំងភូមិសាស្ត្រ មានអំណោយផលល្អពីធម្មជាតិ ធ្វើឱ្យដំណាំសំខាន់ៗ៥ ប្រភេទមានសក្តានុពលខ្លាំង ដែលកសិករនិយមដាំដុះ និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន មានដូចជា៖ ដំណាំស្រូវ ចំនួនប្រមាណ១០ម៉ឺនហិកតា ដំឡូងមី ប្រមាណ៧ម៉ឺនហិកតា ស្វាយចន្ទី ប្រមាណ២ម៉ឺនហិកតា ស្វាយកែវរមៀត ប្រមាណ២ម៉ឺនហិកតា និងដំណាំកៅស៊ូ

  • ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា នេះ មជ្ឈមណ្ឌលការងារចល័តរបស់ NEA នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ
    សេដ្ឋកិច្ច
    April 21, 2024 Khmernote

    មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ​ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬរកកន្លែងកម្មសិក្សានៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមត្រៀមចុះឈ្មោះរកការងារ និងប្រឹក្សាយោបល់អំពីការងារ និងអាជីព និងទាក់ទងមក មជ្ឈមណ្ឌលការងារចល័តតាមរយៈលេខ ០១២ ៩០៦ ៦៦៤/០៨៦ ៨៦០ ០៦៦៕ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ខាងមុខនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ

  • គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារវៀតណាមមានការកើនឡើង ៥៣ភាគរយ
    សេដ្ឋកិច្ច
    April 21, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កើនឡើង ៥៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបាន ទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើង ៥៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ៩៣៣លានដុល្លារ ធ្លាក់ចុះជាង ២ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់

  • ឱកាសល្អ! ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ
    សេដ្ឋកិច្ច
    April 19, 2024 Khmernote

    ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានទូតជប៉ុនបានគូសបញ្ជាក់ថា ការដាក់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស (វិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ជប៉ុន) ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមមើលតំណភ្ជាប់ខាងក្រោម។ តំណភ្ជាប់៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00486.html

  • តស់ដាក់ពាក្យធ្វើការ! រោងចក្រផលិតសំបកកង់រថយន្តធំមួយនៅខេត្តស្វាយរៀង ប្រកាសរើសបុគ្គលិកជាបន្ទាន់ចំនួន ៨០០នាក់ ចូលបម្រើការងារជាច្រើនផ្នែក
    សេដ្ឋកិច្ច
    April 19, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា រោងចក្រ ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នៅខេត្តស្វាយរៀង ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៨០០នាក់។ រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារនៅតាមផ្នែកមួយចំនួនដូចជា ផ្នែកបច្ចេកទេស ,ផ្នែកផលិត PCR1 ,ផ្នែកផលិត PCR2 ,ផ្នែកផលិត PCR3 ,ផ្នែកផលិតលាយជ័រកៅស៊ូ ,ផ្នែកផែនការផលិត និងផ្នែកគុណភាព។ ដូច្នេះសម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក