សេដ្ឋកិច្ច
  • មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បង្ហាញដំណាំ ៥ប្រភេទកំពុងមានសក្តានុពលខ្លាំងនៅក្នុងខេត្តឧត្តរមានជ័យ
    សេដ្ឋកិច្ច
    April 21, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា មន្ទីរកសិកម្មខេត្តឧត្តរមានជ័យបញ្ជាក់ថា ដំណាំមានសក្តានុពល៥ប្រភេទ កំពុងមានការពេញនិយមដាំដុះ ពីកសិករក្នុងខេត្ត និងមានតម្រូវការទីផ្សារនាំចេញល្អប្រសើរ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តឧត្តរមានជ័យ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ប្រជាកសិករក្នុងមូលដ្ឋាននេះប្រមាណ៩០ភាគរយ បានពឹងអាស្រ័យលើវិស័យកសិកម្ម ខណៈផ្ទៃដីដាំដុះក្នុងទូទាំងខេត្ត មានប្រមាណជាង៣០ម៉ឺនហិកតា។ លោកថា ដោយសារទីតាំងភូមិសាស្ត្រ មានអំណោយផលល្អពីធម្មជាតិ ធ្វើឱ្យដំណាំសំខាន់ៗ៥ ប្រភេទមានសក្តានុពលខ្លាំង ដែលកសិករនិយមដាំដុះ និងអាចនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសបាន មានដូចជា៖ ដំណាំស្រូវ ចំនួនប្រមាណ១០ម៉ឺនហិកតា ដំឡូងមី ប្រមាណ៧ម៉ឺនហិកតា ស្វាយចន្ទី ប្រមាណ២ម៉ឺនហិកតា ស្វាយកែវរមៀត ប្រមាណ២ម៉ឺនហិកតា និងដំណាំកៅស៊ូ

  • ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា នេះ មជ្ឈមណ្ឌលការងារចល័តរបស់ NEA នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ
    សេដ្ឋកិច្ច
    April 21, 2024 Khmernote

    មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះផ្សព្វផ្សាយពីឱកាសការងារ និងផ្តល់សេវាការងារនៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានានៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ឆ្នាំ២០២៤។ ដូច្នេះ​ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារ ឬរកកន្លែងកម្មសិក្សានៅគ្រប់រាជធានី-ខេត្តទូទាំងប្រទេស សូមត្រៀមចុះឈ្មោះរកការងារ និងប្រឹក្សាយោបល់អំពីការងារ និងអាជីព និងទាក់ទងមក មជ្ឈមណ្ឌលការងារចល័តតាមរយៈលេខ ០១២ ៩០៦ ៦៦៤/០៨៦ ៨៦០ ០៦៦៕ ប្រភព៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រៀមខ្លួន! ចាប់ពីថ្ងៃទី២២-៣០ ខែមេសា ខាងមុខនេះ មជ្ឈមណ្ឌលការងារចល័តរបស់ទីភ្នាក់ងារជាតិមុខរបរ

  • គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារវៀតណាមមានការកើនឡើង ៥៣ភាគរយ
    សេដ្ឋកិច្ច
    April 21, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារប្រទេសវៀតណាមទទួលបានទឹកប្រាក់ជាង ១,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល ៣ខែ ឆ្នាំ២០២៤ កើនឡើង ៥៣ភាគរយ បើធៀបនឹង រយៈពេលដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ចាប់ពី ខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជា បាននាំចេញទំនិញទៅវៀតណាម សម្រេចបាន ទឹកប្រាក់ ១,៣ពាន់លានដុល្លារ កើនឡើង ៥៣ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ចំនួន ៩៣៣លានដុល្លារ ធ្លាក់ចុះជាង ២ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន សម្លៀកបំពាក់

  • ឱកាសល្អ! ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស និងថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ
    សេដ្ឋកិច្ច
    April 19, 2024 Khmernote

    ស្ថានទូតជប៉ុននៅកម្ពុជា ប្រកាសបើកទទួលពាក្យអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ យោងតាមការចុះផ្សាយរបស់ ស្ថានទូតជប៉ុននៅកម្ពុជា នារសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ នេះ ស្ថានទូតជប៉ុនបានគូសបញ្ជាក់ថា ការដាក់ពាក្យសុំអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្នុងឆ្នាំសិក្សា ២០២៥ ក្នុងកម្រិតថ្នាក់ឧត្តមសិក្សា ថ្នាក់មធ្យមសិក្សាបច្ចេកទេស (វិទ្យាស្ថានជាតិបច្ចេកវិទ្យារបស់ជប៉ុន) ថ្នាក់បណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាប់ផ្តើមបើកទទួលពាក្យចាប់ពីថ្ងៃទី១៩ ខែមេសា រហូតដល់ថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២៤។ សម្រាប់ព័ត៌មានលម្អិត សូមមើលតំណភ្ជាប់ខាងក្រោម។ តំណភ្ជាប់៖ https://www.kh.emb-japan.go.jp/itpr_en/11_000001_00486.html

  • តស់ដាក់ពាក្យធ្វើការ! រោងចក្រផលិតសំបកកង់រថយន្តធំមួយនៅខេត្តស្វាយរៀង ប្រកាសរើសបុគ្គលិកជាបន្ទាន់ចំនួន ៨០០នាក់ ចូលបម្រើការងារជាច្រើនផ្នែក
    សេដ្ឋកិច្ច
    April 19, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា រោងចក្រ ខាតថាយអឺរ ឯ.ក ផលិតសំបកកង់រថយន្ត នៅខេត្តស្វាយរៀង ប្រកាសជ្រើសរើសបុគ្គលិកបន្ទាន់ចំនួន ៨០០នាក់។ រោងចក្រខាងលើ ត្រូវការជ្រើសរើសកម្លាំងពលកម្មដើម្បីចូលបំពេញការងារនៅតាមផ្នែកមួយចំនួនដូចជា ផ្នែកបច្ចេកទេស ,ផ្នែកផលិត PCR1 ,ផ្នែកផលិត PCR2 ,ផ្នែកផលិត PCR3 ,ផ្នែកផលិតលាយជ័រកៅស៊ូ ,ផ្នែកផែនការផលិត និងផ្នែកគុណភាព។ ដូច្នេះសម្រាប់យុវជន និងអ្នកដែលកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក

  • កំណាត់ផ្លូវជាតិលេខ៣ (វាលរេញ-ត្រពាំងរពៅ) ត្រូវបានកៀរកិនបង្ហាប់ ស្រោចទឹក និងបន្តជួសជុសជាប្រចាំ ដើម្បីសម្រួលការដំណើរបងប្អូនប្រជាពលរដ្ឋ
    សេដ្ឋកិច្ច
    April 19, 2024 Khmernote

    យោងតាមការចុះផ្សាយ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានបន្តការងារថែទាំប្រចាំលើកំណាត់ផ្លូវជាតិលេខ៣ (ត្រពាំងរពៅ-វាលរេញ) ដោយឈូសឆាយ កៀរកិន បង្ហាប់ និងស្រោចទឹក ចន្លោះគ.ម១៩៩+០០០ ដល់២០១+០០០ ស្ថិតក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ដើម្បីជួយសម្រួលចរាចរណ៍ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ កំណាត់ផ្លូវនេះនៅតែបន្តជួសជុល ជាប្រចាំក្នុងឆ្នាំ២០២៤ ដើម្បីឈានទៅដល់ការអនុវត្តការងារសាងសង់ជាក់ស្តែងឱ្យស្របទៅតាមបទដ្ឋានបច្ចេកទេសខ្ពស់នាពេលខាងមុខ។ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ ក៏សូមបងប្អូនប្រជាពលរដ្ឋធ្វើដំណើរប្រកដោយសុខសុវត្ថិភាព និងសូមមេត្តាយោគយល់អធ្យាស្រ័យ ករណីមានការរំខានក្នុងអំឡុងពេលជួសជុលនេះ៕ ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

  • គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបាន ៥២.១២ %
    សេដ្ឋកិច្ច
    April 18, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បច្ចុប្បន្ននេះគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៥២.១២% ហើយ។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានចង្អុលបង្ហាញឱ្យឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការ និងជាប្រធានគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅរដូវប្រាំង ត្រឹមខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ ត្រូវសម្រេចឱ្យបាន ៦០%។ ឯកឧត្តម សូរ វ៉ិចទ័រ ប្រធានគម្រោង បានបញ្ជាក់ថាពេលនេះ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ដែលចាប់ផ្តើមពីបំបែកផ្លូវជាតិលេខ៤ រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • នាយករដ្ឋមន្រ្តីវៀតណាម ស្នើសុំមេធំក្រុមហ៊ុន Apple ធ្វើឱ្យ​វៀតណាម​ក្លាយជា​មជ្ឈមណ្ឌល​ផលិត​របស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោក
    សេដ្ឋកិច្ច
    April 17, 2024 Khmernote

    លោក Pham Minh Chinh នាយករដ្ឋមន្រ្តីវៀតណាម បានស្នើឱ្យលោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple ជួយធ្វើឱ្យប្រទេសវៀតណាមក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារពិភពលោករបស់ខ្លួន។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress កាលពីថ្ងៃអង្គារ ទី១៦ ម្សិលមិញនេះបានឱ្យដឹងថា លោក Chinh បានប្រាប់ទៅកាន់នាយកប្រតិបត្តិក្រុមហ៊ុន Apple នៅការិយាល័យរដ្ឋាភិបាលនៅទីក្រុងហាណូយ ថា លោកសូមកោតសរសើរចំពោះការពង្រីករបស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលបានបង្កើតការងារចំនួន ២០០,០០០កន្លែង។ ទន្ទឹមនឹងនោះ លោកបានជំរុញឱ្យក្រុមហ៊ុនជួយគាំទ្រប្រទេសវៀតណាមក្នុងការផលិតផលិតកម្មបៃតង និងផលិតកម្មថាមពលស្អាត ទន្ទឹមនឹងនោះ ក៏កំពុងអភិវឌ្ឍកម្លាំងពលកម្មដែលមានជំនាញខ្ពស់ ដើម្បីធ្វើឱ្យប្រទេសក្លាយជាមជ្ឈមណ្ឌលផលិតកម្មរបស់ខ្លួន ខណៈលោកនាយក​រដ្ឋមន្ត្រី​បាន​សន្យា​ថា​

  • ឱកាសការងារ! សាលាអន្តរជាតិល្បីឈ្មោះមួយ ប្រកាសរើសគ្រូបង្រៀនភាសាចិនជាច្រើននាក់ជាបន្ទាន់នៅគ្រប់សាខាទាំងអស់
    សេដ្ឋកិច្ច
    April 17, 2024 Khmernote

    សាលារៀន ប៊ែលធី អន្តរជាតិ ត្រូវការជ្រើសរើស គ្រូបង្រៀនភាសាចិន ជាច្រើននាក់នៅគ្រប់សាខាទាំងអស់ជាបន្ទាន់ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ (រូបតំណាង) ដូច្នេះ សម្រាប់ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចាប់អារម្មណ៍ចង់ដាក់ពាក្យ សូមទាក់ទងមក NEA ឥឡូវនេះ។ ព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងាររាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារតាមរយៈលេខទូរស័ព្ទ 077 232378 / 016 786655 និងគេហទំព័រ

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ រំពឹងកើនក្នុងរង្វង់ ៦.៦% ខណៈចំណូលជាមធ្យមសម្រាប់មនុស្សម្នាក់អាចកើនដល់ ២ ០៧១ដុល្លារ
    សេដ្ឋកិច្ច
    April 12, 2024 Khmernote

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឲ្យដឹងថា សេដ្ឋកិច្ចកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះរំពឹងថា អាចនឹងមានកំណើនរង្វង់ ៦.៦% ខណៈផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ជាមធ្យមសម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា កើនឡើងដល់ ២០៧១ដុល្លារអាមេរិក។ នេះបើតាមសារលិខិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើជូនជនរួមជាតិកម្ពុជា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ តាមរយៈសារលិខិត, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងឆ្នាំ២០២៣កន្លងទៅ សេដ្ឋកិច្ចកម្ពុជា