សេដ្ឋកិច្ច
  • ប្រធានាធិបតីឥណ្ឌូនេស៊ី បង្ហើបថា ការ​នាំ​ចូល​អង្ករ​បាន​តិច​ជាង ៥% នៃ​តម្រូវការ​ក្នុងប្រទេស ខណៈទីភ្នាក់ងារភ័ស្តុភាររដ្ឋ ព្យាករថា តម្រូវការ​អង្ករ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​២០២៤​ នេះ នឹង​ឡើង​ដល់ ​៣១,២​លាន​តោន
    សេដ្ឋកិច្ច
    May 15, 2024 Khmernote

    លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៣ ខែឧសភា ថ្មីៗនេះ បានបង្ហើបថា ការនាំចូលអង្ករតាមរយៈទីភ្នាក់ងារភ័ស្តុភាររដ្ឋ (Bulog) សម្រេចបានតិចជាង ៥% នៃតម្រូវការសរុបរបស់ប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ សារព័ត៌មាន vietnamplus កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះដែរ ទីភ្នាក់ងារភ័ស្តុភាររដ្ឋ បាន​ព្យាករ​ថា​ តម្រូវការ​អង្ករ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​ក្នុង​ឆ្នាំ​២០២៤​ នឹង​ឡើង​ដល់ ​៣១,២​លាន​តោន ដែលចំនួននេះ បាន​ន័យ​ថា ការ​នាំ​ចូល​អង្ករ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​សម្រេច​បាន​ត្រឹម​តែ ៤,១% នៃ​តម្រូវ​ការ​សរុប​ក្នុង​ប្រទេស។ ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ផងដែរថា ការនាំចូលអង្ករចាំបាច់ត្រូវធ្វើឡើង ដើម្បីរក្សាស្ថិរភាពតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់។

  • កម្ពុជា ចង់អោយចិនបង្កើនទំហំពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍ជាមួយកម្ពុជា
    សេដ្ឋកិច្ច
    May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងសុន្ទរកថាចំពោះសមាជិកគណៈកម្មាធិការបក្សកុម្មុនីស្តចិន ប្រចាំខេត្តយូណាន និងប្រចាំទីក្រុងគុនមីញ ដើម្បីជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ឧស្សាហកម្ម កិច្ចការវិនិយោគ និងទេសចរណ៍រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសផ្តល់ឱកាសឱ្យវិនិយោគិន ធុរជនកម្ពុជា-ចិន បានពិភាក្សា ផ្លាស់ប្តូរព័ត៌មាន និងចាប់ដៃគូពាណិជ្ជកម្មជាមួយគ្នា។ ថ្លែងក្នុងសន្និសីទ China-Cambodia Industrial Cooperation Promotion Conference កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងភ្នំពេញ ឯកឧត្តម ស៊ាង

  • កម្ពុជា រកចំណូលពីការនាំចេញស្រូវ និងអង្ករសរុបជាង ៨៧០លានដុល្លារក្នុង ៤ខែដំបូងឆ្នាំ២០២៤
    សេដ្ឋកិច្ច
    May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន មន្រ្តីនៃមន្ទីកសិកម្មខេត្តបាត់ដំបង បានឱ្យដឹងថា បច្ចុប្បន្នទូទាំងខេត្តបាត់ដំបង មានម៉ាស៊ីនកិនស្រូវចំនួន ៦៥៨គ្រឿង ក្នុងនោះខ្នាតធំតាមស្តង់ដារសម្រាប់ផលិតជាអង្ករ នាំចេញទៅក្រៅប្រទេសមានចំនួន ១១៤គ្រឿង ខ្នាតមធ្យមមានចំនួន ២៦១គ្រឿង និងខ្នាតតូចមាន ២៨៣គ្រឿង ហើយក្នុងនោះមានឡសម្ងួតស្រូវមានចំនួន ៩៦គ្រឿងផងដែរ។ លោក ហេង សិទ្ធ មន្ត្រីកសិកម្មខេត្តបាត់ដំបងបានដឹងនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ថា រយៈពេលប៉ុន្មានឆ្នាំមុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវខ្នាតធំទូទាំងខេត្តបាត់ដំបងជួបបញ្ហាប្រឈមដោយខ្វះដើមទុនប្រមូលទិញស្រូវស្តុកទុក ខណៈគ្រានោះឡសម្ងួតស្រូវ ក៏នៅមានកម្រិតនៅឡើយ ដែលធ្វើឱ្យសង្វាក់ផលិតកម្មដើរយឺត រហូតដល់ចុងឆ្នាំ២០២៣ រោងម៉ាស៊ីនខ្នាតធំក្នុងខេត្តទាំង១១៤គ្រឿង បានដំណើរការបានល្អប្រសើរឡើងវិញចន្លោះពី ៧០-៩០ ភាគរយនៃសង្វាក់ផលិតកម្ម។ ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានទីតាំងនៅស្រុកថ្មគោលខេត្តបាត់ដំបង លោក

  • ស្អែកនេះ! ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ដាក់ពាក្យភ្លាម សម្លាសភ្លាម នៅក្នុងពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត
    សេដ្ឋកិច្ច
    May 15, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ស្អែកនេះ ពិព័រណ៍ការងារ និងសន្និសីទវិទ្យាសាស្រ្ត លើកទី៣ ឆ្នាំ២០២៤ រយៈពេលពីរថ្ងៃនឹងចាប់ផ្តើមហើយចាប់ពី ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ នេះ នៅក្នុងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ ក្រុមហ៊ុន សហគ្រាសធំៗចំនួន ៧២ នឹងផ្តល់ឱកាសការងារជាច្រើនកន្លែង ជូនដល់យុវជន សិស្ស/និស្សិត អ្នកស្វែងរកការងារធ្វើ និងសាធារណៈជន។ យុវជន សូមត្រៀម CV ដើម្បីចូលរួមដាក់ពាក្យ

  • ក្រុមហ៊ុនកូរ៉េ ចង់វិនិយោគលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម នៅកម្ពុជា
    សេដ្ឋកិច្ច
    May 13, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING និងក្រុមហ៊ុន Defytime ដឹកនាំដោយលោកតាបណ្ឌិត កុល ផេង។ ក្នុងជំនួបពិភាក្សានាឱកាសនេះ ក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY PLANT ENGINEERING បានធ្វើបទបង្ហាញជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីព័ត៌មានបឋមនៃគម្រោងស្នើសុំវិនិយោគរបស់ក្រុមហ៊ុនលើការផលិតថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាម ព្រមទាំងបានឆ្លៀតឱកាសនេះដើម្បីស្នើសុំគោលការណ៍ណែនាំបន្ថែមពី

  • សញ្ញាល្អ! ក្រុមហ៊ុនឯកជនមួយ សន្យាបើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ក្នុងទីក្រុងមួយនៅប្រទេសអារ៉ាប៊ីសាអូឌីត ឱ្យបាននាពេលខាងមុខ
    សេដ្ឋកិច្ច
    May 13, 2024 Khmernote

    ក្រុមហ៊ុនឯកជនមួយ មានបង្ហាញបំណងចង់បើកមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត និងសន្យាថា នឹងបើកឱ្យបាននៅពេលខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ។ តាមរយៈការចុះផ្សាយនៅលើផេកផ្លូវការ ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីថ្ងៃទី៨-៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ស៊ាង ថៃ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំគណ:ប្រតិភូក្រសួងពាណិជ្ជកម្ម ទៅបំពេញទស្សនកិច្ចនៅទីក្រុងបាងកក នៃព្រះរាជាណាចក្រថៃ ដោយនៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ គណ:ប្រតិភូបានបំពេញទស្សនកិច្ចនៅផ្សារលក់ដុំទំនិញមួយកន្លែងមានឈ្មោះថាតាឡាតថៃ ដែលជាផ្សារធំជាងគេនៅទីក្រុងបាងកក មានលក់ផលិតផលកសិកម្ម បន្លែ ផ្លែឈើ ត្រីសាច់

  • រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ជំរុញក្រុមហ៊ុនធំមួយ នាំចូល និងចែកចាយកសិផលខ្មែរឱ្យច្រើនថែមទៀតទៅទីផ្សារកូរ៉េ និងបន្ថែមមុខទំនិញដូចជា មៀនប៉ៃលិន និងចេក
    សេដ្ឋកិច្ច
    May 13, 2024 Khmernote

    លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្មបានជំរុញឱ្យក្រុមហ៊ុន Hyundai Agro (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយកសិផលខ្មែរនៅប្រទេសកូរ៉េខាងត្បូង ឱ្យនាំចូល និងចែកចាយកសិផលខ្មែរឱ្យច្រើនថែមទៀត និងបន្ថែមមុខទំនិញដូចជា មៀនប៉ៃលិន និងចេក ជាដើម។ ការជំរុញដល់ក្រុមហ៊ុនខាងលើនេះ គឺត្រូវបានធ្វើឡើងនៅក្នុងឱកាសដែល លោកជំទាវ ចម និម្មល បានអញ្ជើញ​ដឹកនាំគណៈប្រតិភូ​កម្ពុជា ធ្វើទស្សនកិច្ចនៅឃ្លាំងស្តុកកសិផល​មួយកន្លែងនៅទីក្រុងសេអ៊ូល ដើម្បីស្វែងយល់អំពី​ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការដឹកជញ្ជូន ការរក្សាទុក និងការចែក​ចាយ​កសិផលនាំចូលពីកម្ពុជាមកទីផ្សារកូរ៉េ ដែលក្នុងនោះដែរ ក៏មានផ្លែស្វាយរបស់កម្ពុជាម៉ាករំដួល ដែលត្រូវបាន​នាំចូល​និងចែកចាយដោយក្រុមហ៊ុន Hyundai Agro (Cambodia)

  • សញ្ញាល្អ! វិនិយោគិនអាល្លឺម៉ង់ច្រើនរូប មកស្វែងរកការវិនិយោគនៅកម្ពុជា ហើយចាប់អារម្មណ៍វិនិយោគក្នុងវិស័យសំខាន់ៗមួយចំនួនដូចជា​ វិស័យសំណង់ និងទេសចរណ៍
    សេដ្ឋកិច្ច
    May 11, 2024 Khmernote

    ប្រតិភូធុរកិច្ច និងវិនិយោគិនអាល្លឺម៉ង់ជាច្រើនរូប មកស្វែងរកការវិនិយោគបន្ថែមនៅកម្ពុជាហើយចាប់អារម្មណ៍វិនិយោគក្នុងវិស័យសំណង់ ទេសចរណ៍ ការផ្គត់ផ្គង់ទឹកស្អាត ការកែច្នៃឡើងវិញ ព័ត៌មានវិទ្យា វិនិយោគបៃតង និងរចនាសម្ព័ន្ធឧស្សាហកម្មនៅកម្ពុជា។ យោងតាមការចុះផ្សាយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹថា ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការី បានទទួលជួបគណៈប្រតិភូធុរកិច្ចនិងវិនិយោគអាល្លឺម៉ង់ចំនួនប្រមាណ៣០រូប ដឹកនាំដោយលោក Alexander Ziehe ប្រធានសមាគមធុរកិច្ចអាល្លឺម៉ង់ (German

  • ក្រុមហ៊ុនធំមួយ គ្រោងវិនិយោគរហូតដល់ ១០០លានដុល្លារក្នុងវិស័យទឹកស្អាតនៅកម្ពុជា
    សេដ្ឋកិច្ច
    May 11, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានទទួលជួបតំណាងក្រុមហ៊ុន Hainan Litree Purifying Technology Co., Ltd. និងបានពិភាក្សាការងារដោយផ្តោតលើគម្រោងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគរបស់ខ្លួនក្នុងវិស័យទឹកស្អាតនៅកម្ពុជា។ នាយកប្រតិបត្តិ លោកបណ្ឌិត Cai Yunlong បានរាយការណ៍ថា ក្រុមហ៊ុន Hainan Litree Purifying Technology ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩២ និងបានកសាងកេរ្តិ៍ឈ្មោះខាងបច្ចេកវិទ្យា

  • ដំណឹងល្អ! MinebeaMitsumi ដែលជាក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏ធំរបស់ជប៉ុន គ្រោងបោះទុន ២០៥លានដុល្លារ សង់រោងចក្រនៅកម្ពុជា
    សេដ្ឋកិច្ច
    May 10, 2024 Khmernote

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា​ ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបន្លាស់ដ៏ធំរបស់ជប៉ុន MinebeaMitsumi គ្រោងបោះទុនវិនិយោគសង់រោងចក្រមួយនៅកម្ពុជា ក្នុងទំហំទឹកប្រាក់ប្រមាណ ៣២ពាន់លានយ៉េន ស្មើនឹងប្រមាណជាង ២០៥ លានដុល្លារ។ (រូបតំណាង) សារព័ត៌មានខាងលើ បានបញ្ជាក់ថា ការសង់រោងចក្រថ្មីនៅកម្ពុជានេះ គឺដើម្បីបំពេញតម្រូវការដែលកំពុងកើនឡើងពីសំណាក់ឧស្សាហកម្មរថយន្ត និងឧស្សាហកម្មផ្សេងៗទៀត។ បើយោងតាមផែនការ ការសាងសង់រោងចក្រនៅកម្ពុជា នឹងចាប់ផ្តើមនៅឆ្នាំសារពើពន្ធ២០២៤ នេះ ហើយរំពឹងថាចាប់ផ្ដើមដាក់ឱ្យដំណើរការនៅដើមឆ្នាំសារពើពន្ធឆ្នាំ២០២៦ ខណៈរោងចក្រនេះ នឹងផលិតគ្រឿងបន្លាស់រថយន្ត និងគ្រឿងបន្លាស់សម្រាប់គ្រឿងចក្រ។ សូមបញ្ជាក់ផងដែរថា ក្រុមហ៊ុន MinebeaMitsumi បានសម្រេចមកបោះទុនវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ២០១១ ទទួលបានជោគជ័យខ្លាំង ពោល គឺចាប់ផ្ដើមពីទុន ២៣លានដុល្លារ