- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងអំណរគុណចំពោះ អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន JETRO និងរដ្ឋាភិបាលជប៉ុន ដែលបានផ្ដល់ការគាំទ្រ និងសហការយ៉ាងសកម្មលើការរៀបចំឱ្យមានដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគរបស់ថ្នាក់ដឹកនាំកម្ពុជានាពេលកន្លងមក ពិសេសបេសកកម្មរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា កាលពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ នៅក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ លោកស្រី Marisa Haruta តំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានបញ្ជាក់ជូន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល
July 29, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉ក ដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្ម របស់កូរ៉េខាងត្បូងឈ្មោះថា វីដាប់ប៊ែលយូ & ស៊ី ឯ.ក (VW&C CO., LTD) បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងតំបន់អាស៊ានខណៈដែលក្រុមហ៊ុននេះបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម។ តាមការបញ្ជាក់នៅលើផេកផ្លូវការរបស់ ក្រសួងការងារ បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ
July 29, 2024 - សេដ្ឋកិច្ច
ប្រធានក្រុមហ៊ុនធំមួយ បានដឹកនាំវិនិយោគិនសេដ្ឋកិច្ចកូរ៉េ មកកម្ពុជាដើម្បី ស្វែងយល់ពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគ ក្នុងការពិនិត្យលទ្ធភាពបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ក្នុងវិស័យអេឡិចត្រូនិក និងយានយន្ដ, កសិកម្ម, ទូរគមនាគមន៍, សុខាភិបាល, អប់រំ, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងវិស័យឧស្សាហកម្មនានា។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំក្រុមការងារ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនសេដ្ឋកិច្ចកូរ៉េដែលដឹកនាំដោយលោក Park Bong Kyu ប្រធានក្រុមហ៊ុន Korea CEO Summit Co.,
July 27, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះពិនិត្យរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវ ដែលជាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតដ៏សំខាន់មួយរបស់រដ្ឋាករទឹកស្វយ័តសៀមរាប នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់រដ្ឋាករទឹកស្វយ័តសៀមរាប ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពប្រតិបត្តិការអាជីវកម្ម ដែលរួមមានយុទ្ធសាស្រ្តបង្កើនការតំណប្រើប្រាស់ទឹកស្អាត, ការគាំទ្រដល់អាជីវកម្មក្នុងស្រុក រួមទាំងវិស័យបដិសណ្ឋារកិច្ច, និងការជួយគាំទ្រប្រតិបត្តិករទឹកស្អាតឯកជនទាំង១០នៅក្នុងខេត្ត លើការធ្វើតេស្តគុណភាពទឹក។ ចាប់តាំងពីរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រាវត្រូវបានដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ រដ្ឋាករទឹកស្វយ័តសៀមរាបបានបង្កើនសមត្ថភាពផលិតទឹកស្អាតរបស់ខ្លួនបីដងពី ពោលគឺពី ៣០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ទៅ ៩០.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។ ការបង្កើនសមត្ថភាពផលិតនេះត្រូវបានព្យាករណ៍ថា នឹងបំពេញតម្រូវការទឹកស្អាតសម្រាប់ក្រុងសៀមរាប
July 27, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា យោងលើសេចក្តី «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» បានបង្ហាញថារាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងរៀបចំផែនការមេអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ទៅជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា ហើយទៅអនាគតអភិវឌ្ឍឱ្យក្លាយជាគោលដៅទេសចរណ៍ឆ្នេរកម្រិតពិភពលោក និងជាថ្នាលថ្មីសម្រាប់សេដ្ឋកិច្ចបៃតង។ គណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងរៀបចំផែនការមេអភិវឌ្ឍបណ្តាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា បានបើកកិច្ចប្រជុំលើកទី៤កាលពីថ្ងៃទី២៣ ខែកក្កដា ដើម្បីពិនិត្យ ផ្តល់យោបល់ និងផ្តល់គោលការណ៍ឯកភាពលើសេចក្តីព្រាង «ផែនការមេអភិវឌ្ឍបណ្ដាខេត្តជាប់ឆ្នេរសមុទ្រកម្ពុជា ជារបៀងសេដ្ឋកិច្ចពហុបំណង និងប្រទាក់ក្រឡា» ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងនិង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី, ឯកឧត្តមរដ្ឋមន្ត្រី,
July 26, 2024 - សេដ្ឋកិច្ច
ជាដំណឹងដ៏ល្អមួយ សម្រាប់បងប្អូនកសិករ ជាពិសេសសហគមន៍កសិកម្មទំនើប បន្ទាប់ពីឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីពិនិត្យលទ្ធភាពសហការគ្នាជាមួយនិងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ។ យោងតាមការចុះផ្សាយនៅលើ ផេកផ្លូវការរបស់ឯកឧត្តម ផ្ទាល់ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ នេះ បានបញ្ជាក់គូសបញ្ជាក់ដូជ្នេះថា៖ «ពិភាក្សាការងារជាមួយផ្សារទំនើបឡាក់គី និងពិនិត្យលទ្ធភាពសហការគ្នាជាមួយនឹងសហគមន៍កសិកម្មទំនើប ជាពិសេសព្យាយាមតភ្ជាប់ទីផ្សារសម្រាប់សហគមន៍បន្លែនៅត្រាំកក់ទុកឱ្យហើយ។ ក្រោយពីបានជួបច្រើន ជជែកច្រើនរួចមក ពិតជាមានអារម្មណ៍ថា កសិផលខ្មែរមិនខ្វះអ្នកនៅរង់ចាំជួយគាំទ្រនោះទេ ទាំងអ្នកលក់ដុំ លក់រាយ និងអ្នកបរិភោគ សំខាន់ឱ្យតែថ្លៃសមរម្យ និងការផ្គត់ផ្គង់មានស្ថេរភាពមិនដាច់។
July 26, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នឹង ឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានយល់ស្របចំពោះសំណើ នៃការគិតគូរ ក្នុងការយកប្រជាជនជាស្នូល ហើយជាពិសេស គឺការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកអគ្គិសនី ដោយខាងភាគីមិត្តវៀតណាម ទទួលយកសំណើររបស់សម្ដេចតេជោ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា ដើម្បីធ្វើយ៉ាងណាបន្តផ្គត់ផ្គង់អគ្គិសនីដល់កម្ពុជា ២៥០មេហ្គាវ៉ាត់ ដែលបន្តកិច្ចសន្យាចាប់ពីឆ្នាំ២០២៥ បន្តទៀត ហើយភាគីវៀតណាម គឺពេញចិត្តក្នុងការផ្គត់ផ្គង់ឱ្យបានលើសនឹងបន្ថែមទៀត ហើយបើសិនជាអាច គឺភាគីវៀតណាម បើកទូលាយដល់ ៤០០មេហ្គាវ៉ាត់
July 26, 2024 - សេដ្ឋកិច្ច
ឆមាសទី១ នៃឆ្នាំ២០២៤ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលបានជាង ៧ ៧៦៧ ប៊ីលានរៀល ឬប្រមាណជា ១ ៩១៧.៩៦លានដុល្លារ ដែលស្មើនឹង ៤៦.០៦% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ តួលេខខាងលើនេះត្រូវបានបង្ហាញដោយ ឯកឧត្តម គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២៤ ព្រមទាំងទិសដៅ សម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថ្មីៗនេះ។ ឯកឧត្តម គង់ វិបុល បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២៤
July 26, 2024 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រិន ឬម្ចាស់ក្រុមហ៊ុនជាច្រើនបានផ្លាស់ប្តូរពីការជួលផ្ទះល្វែង ផ្ទះវីឡា រាប់ទាំងសណ្ឋាគារមួយចំនួនផងនោះ ទៅជាការជួលអគារការិយាល័យស្តង់ដារជំនួសវិញ ដែលជាហេតុធ្វើឱ្យកំណើននៃតម្រូវការ និងការផ្គត់ផ្គង់ការិយាល័យ (Office Space) ក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ក្រោយវិបត្តិកូវីដ១៩។ក្នុងឆ្នាំ២០២៤នេះ ការផ្គត់ផ្គង់ការិយាល័យជួលនៅក្នុងរាជធានីភ្នំពេញ រំពឹងថានឹងមានកំណើនប្រមាណជិត ២០ម៉ឺនម៉ែត្រការ៉េបន្ថែមទៀត។ របាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia កាលពីពេលថ្មីនេះបានបង្ហាញថា ជាទូទៅ ការផ្គត់ផ្គង់ការិយាល័យត្រូវបានបែងចែកជា៣កម្រិត រួមមានកម្រិត A, B, C ខណៈដែលកម្រិត C មានអត្រាផ្គត់ផ្គង់ច្រើនជាងគេ ។បន្ទាប់មកគឺកម្រិត B ។ ដោយឡែកចំណែកអគារការិយាល័យកម្រិត
July 25, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ក្រុមហ៊ុនរ៉ូយ៉ាល់រេលវេ (Royal Railway Cambodia-RRC)) បានដំណើរការបើកសាកល្បងខ្សែរថភ្លើង Kiha183-182 លើផ្លូវដែកទិសខាងជើង(ភ្នំពេញ-ប៉ោយប៉ែត) ចំនួន ៤ទូ នេះគឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558។ ដំណើរការបើកសាកល្បងរថភ្លើងជប៉ុន លើផ្លូវភាគខាងជើង រហូតដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ព្រំដែនកម្ពុជា-ថៃ) នេះ គឺដើម្បីពិនិត្យមើលផ្លូវដែកសម្រាប់អ្នកដំណើរ និងជាសារប្រាប់ទៅដល់អ្នកដំណើរ ពីការដំណើរការឡើងវិញ ខ្សែរថភ្លើងសម្រាប់អ្នកដំណើរ (ភ្នំពេញ-ប៉ោយប៉ែត) បន្ទាប់ពីផ្អាកអស់រយៈពេលវែង ដើម្បីឱ្យក្រុមការងារបច្ចេកត្រួតពិនិត្យ
July 25, 2024












