Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានកសិ-ឧស្សាហកម្ម បានឱ្យដឹងថា ក្រុមហ៊ុន IS KHMER CO.LTD ដែលជាសម្ព័ន្ធរបស់ក្រុមហ៊ុន INSUNG CO.,LTD ស្ថិតនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់អារម្មណ៍លើការកែច្នៃប្រេងចេញពីសម្បកស្វាយចន្ទី ដើម្បីប្រើប្រាស់ជាថាមពល។ ការចាប់អារម្មណ៍របស់ក្រុមហ៊ុនខាងនេះ ត្រូវបានលើកឡើងនៅកិច្ចពិភាក្សាការងាររវាង លោកបណ្ឌិត ចាយ ជីម ប្រធាននាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី ជាមួយ លោក ស៊ីន ដុងខាង តំណាងក្រុមហ៊ុន IS KHMER CO.LTD ដើម្បីស្វែងយល់អំពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីកម្ពុជា នៅនាយកដ្ឋានកសិ-ឧស្សាហកម្ម។

    October 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បន្ទាប់ពីការចរចាជាច្រើនឆ្នាំ, កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្លាយជាសមាជិកទី ១៤៨ នៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។ បច្ចុប្បន្ននេះ អង្គការ WTO មានសមាជិកចំនួន ១៦៦ ប្រទេស ដែលរួមទាំងប្រទេសទីម័រឡេស្តេរ និងកូម៉ូរ៉ូស ដែលទើបបានចូលជាសមាជិកពេញសិទ្ធិនៅក្នុងឆ្នាំ២០២៤នេះ។ តើក្នុងរយៈពេល២០ឆ្នាំ ដែលកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) កម្ពុជាទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ? កម្ពុជាទទួលបានផលប្រយោជន៍ដ៏ធំសម្បើម ពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដែលបានគាំទ្រដល់កំណើនសេដ្ឋកិច្ច និងសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកល ដូចខាងក្រោម៖ ១. ច្រកចូលទីផ្សាសកល៖ កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ

    October 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងអជ្ញាធរពាក់ព័ន្ធ នាថ្ងៃទី៦ ខែតុលាម្សិលមិញនេះ បាននាំយកស្រូវពូជ OM 5451 ចំនួន ១៨.៣០០គីឡូក្រាម ប្រគល់ជូនប្រជាកសិកររងគ្រោះដោយសារទឹកជំនន់ ចំនួន១៨៣គ្រួសារ លើផ្ទៃដីសរុប ១៩៤ហិកតា ប៉ះពាល់ចំនួន ៣សង្កាត់ ក្នុងក្រុងក្រចេះ។ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍បញ្ជាក់ថា ការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

    October 7, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលជំនួបសំណេះសំណាលជាមួយគណៈប្រតិភូសមាគមសម្ព័ន្ធ ខ្មែរ-ចិន នៅកម្ពុជា នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប សម្ដេចធិបតីបានថ្លែងអំណរគុណចំពោះសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដែលបានចូលរួមបរិច្ចាគថវិកា ដោយស្ម័គ្រចិត្ត ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលនេះជាការគាំទ្រដល់រាជរដ្ឋាភិបាល​ក្នុងការបន្តកសាង និងអភិវឌ្ឍប្រទេសជាតិ​ ក៏ដូចជាការកសាង​ផ្លូវ​ក្រវាត់​ព្រំដែន។ សម្ដេចធិបតីបានគូសបញ្ជាក់ជូនគណៈប្រតិភូសមាគមថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើការអភិវឌ្ឍខេត្តតាមព្រំដែន ដោយសម្ដេចបានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបន្តអភិវឌ្ឍបន្ថែមទៀត ដោយផ្ដោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវតភ្ពាប់ និងផ្លូវក្រវាត់ព្រំដែន, ការដាក់ចេញនូវកម្មវិធីផ្តល់ដីសង្គមកិច្ចដល់ប្រជាជនដែលខ្វះដី​ពិត​ប្រាកដ តាមរយៈកម្មវិធីផ្ដល់ដី​ ការពារព្រៃ​ ដើម្បីរួមគ្នាអភិវឌ្ឍប្រកបដោយចីរភាព

    September 28, 2024
  • ទេសចរណ៍

    យោងតាការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរជាតិអប្សរា និងក្រុមហ៊ុន អ៉ីមមើស៊ីវ ​អង្គរ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ចុះអនុស្សរណៈនៃការយោគយល់​គ្នាស្តីពី​ការបង្កើត «សារមន្ទីរអ៉ីមមើស៊ីវ អង្គរ»។តាមរយៈអនុស្សរណៈ​នៃការយោគយល់គ្នានេះ គឺដើម្បីបង្កើតសារមន្ទីរអ៉ីមមើស៊ីវ អង្គរ ដើម្បីបង្កើតបទពិសោធន៍ថ្មី ឬជាកញ្ចប់ទេសចរណ៍ថ្មីនៅ​ក្នុង​ខេត្តសៀមរាប។ បន្ទាប់ពីការចុះហត្ថលេខា ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក​អាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ភាពជាដៃគូនៃកិច្ចសហ​ប្រតិបត្តិការនេះ ស្របតាមបេសកកម្មរបស់អាជ្ញាធរជាតិអប្សរា ក្នុងការថែរក្សា និងផ្សព្វផ្សាយរមណីយដ្ឋានអង្គរ។ គម្រោងកិច្ច​សហប្រតិបត្តិការនេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរទទួល​បាន​បទពិសោធន៍ថ្មីៗកាន់តែប្រសើរ និងរួមចំណែកដល់កិច្ចខិតខំ​ប្រឹងប្រែងអភិរក្សបែបឌីជីថល ធ្វើឱ្យអង្គរ​ជារូបតំណាងផ្នែក​វប្បធម៌ពិភពលោកដ៏រឹងមាំ។ ឯកឧត្តមបន្តថា គម្រោងខាងលើនេះ អាជ្ញាធរជាតិអប្សរានឹងផ្តល់

    September 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ​បាន​បង្ហាញថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​កម្ពុជាជាមួយបណ្តា​ប្រទេសដែលជា​សមាជិក​អាស៊ាន ក្នុង​រយៈពេល ៨ ខែ​​នៃ​ឆ្នាំ២០២៤​ មានទំហំ​ទឹកប្រាក់ប្រមាណ ១០.៤៩ ពាន់​​លាន​ដុល្លារ​អាមេរិក ​កើនឡើង ១១.៨ ភាគរយ​ធៀបនឹង​ឆ្នាំ២០២៣ ក្នុងរយៈពេល​ដូចគ្នាមានទំហំទឹកប្រាក់ ៩.៣៨ ពាន់​លាន​ដុល្លារ។ ទំហំពាណិជ្ជ​កម្មកម្ពុជា-អាស៊ាន​ ស្មើនឹងប្រមាណ ២៨.៤ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុបរបស់កម្ពុជា ដែលគិតជាទឹកប្រាក់ប្រមាណ ៣៦.៩ ពាន់​លាន​ដុល្លារ​។ នៅក្នុងរបាយ​ការណ៍ដដែល​​បាន​ឱ្យ​ដឹង​ថា គិតចាប់ពីខែមករា រហូត​ដល់ខែសីហាកម្ពុជា​បាន​នាំ​ចេញ​ផលិតផលចម្រុះ​ទៅ​កាន់​បណ្តាប្រទេស​​ដែលជាសមាជិកអាស៊ាន​មានទំហំទឹកប្រាក់ ​ប្រមាណ ៣.៤៣ ពាន់​លាន​ដុល្លារ ​កើន​ឡើង ១០

    September 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សមាគមស្វាយចន្ទីកម្ពុជា សមាគមត្រចៀកកាំខ្មែរ និងសមាគមសម្ព័ន្ធ​ដំឡូងមីកម្ពុជាកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ បានចុះ​អនុស្សរណៈ​យោគយល់ (MoU) ជាមួយរដ្ឋបាលគយចិន នៅទីក្រុង​ណាន​នីង ខេត្តគ័ងស៊ី ប្រទេសចិន ដែលតាមរយៈការ​ចុះហត្ថលេខានេះ គ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមី របស់កម្ពុជាអាចនាំ​ចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន។ លោក ស៊ុយ កុកធាន ប្រធានសមាគមត្រចៀកកាំខ្មែរបាន​ប្រាប់​បណ្ដាញសារព័ត៌មានថា អនុស្សរណៈយោគយល់គ្នានេះ ផ្តោតទៅ​លើកិច្ចសហប្រតិបត្តិការ និងជំរុញការនាំចេញឱ្យបានឆាប់លើ​ផលិតផលគ្រាប់ស្វាយចន្ទី សំបុកត្រចៀកកាំ និងដំឡូងមីរបស់កម្ពុជា។ ទីផ្សារដែលធំបំផុតសម្រាប់សំបុកត្រចៀកកាំដែលកែច្នៃហើយ គឺប្រទេសចិន ។លោកប្រធានសមាគមមានសុទិដ្ឋិនិយមថា​តាមរយៈ​អនុស្សរណៈនេះ សំបុកត្រចៀកកាំនឹងអាចមានការឡើងថ្លៃមិនខាន

    September 27, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និង ជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាថ្ងៃទី២៦ ខែកញ្ញានេះ បានដឹកនាំកិច្ចប្រជុំលើកទី ១០ ដើម្បីពិនិត្យគម្រោង វិនិយោគ និង ធុរកិច្ច ដែលបានស្នើការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្រួលនីតិវិធី ក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ។ អង្គប្រជុំបានសម្រេចជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពិសេស ដល់គម្រោងចំនួន ៣០ ដែលមានទុនវិនិយោគសរុប ៥៩០ លានដុល្លារអាមេរិក ជាអាទិ៍ រោងចក្រស្ល និង

    September 26, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយ លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូក្រសួងទេសចរណ៍ និងក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍ទេសចរណ៍អន្ដរជាតិជប៉ុន “Tourism Expo Japan 2024” ចាប់ពីថ្ងៃទី២៦-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលមានការចូលរួមពីអ្នកសារព័ត៌មាន ក្រុមហ៊ុនអន្តរជាតិ និងស្ថាប័ននានា មកពីជាង ៨០ប្រទេស ក្នុងតំបន់ និងពិភពលោក និងមានអ្នកទិញអន្តរជាតិចំនួន ២៨០នាក់ ដោយរំពឹងថា

    September 26, 2024
  • PR

    ផ្ទុះការកកស្ទះយ៉ាងខ្លាំង កង់បី 1000គ្រឿងជាង សម្រុកមកចាក់ហ្គាសហ្វ្រីពីប៊ូសស្រ្តង ទៅវត្តកាន់បិណ្ឌ ហើយអ្នកខ្លះក៏ទៅលេងស្រុក នៅហ្គារ៉ាស់សាំងសូគីម៉ិចអូរឌឹម ខណ្ឌកំបូល។ នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង បង្កើតកម្មវិធីហ្វ្រីហ្គាសឱ្យកង់បី ដើម្បីជាចំណែកមួយជួយសម្រុកបន្ទុកជីវភាពបងៗអ្នករត់កង់បី តាំងពីម៉ោង ៨ព្រឹក ដល់ម៉ោង២រសៀល ក៏នៅមានបងៗអ្នករត់កង់បី បន្តមកចាក់ហ្គាសជាហូរហែផងដែរ។ បើតាមបញ្ជាក់ពីក្រុមហ៊ុនប៊ូសស្រ្តងបានឱ្យដឹងថា អតិថិជនប៊ូសស្រ្តង គឺជាចំណែកមួយដ៏ធំជួយឱ្យកម្មវិធីហ្រ្វីហ្គាសនេះកើតឡើង។ ដូចនេះបងប្អូនដែលចង់ឱ្យប៊ូសស្រ្តងរៀបចំកម្មវិធីធំៗល្អៗបែបនេះនៅក្នុងស្រុកខេត្តបងប្អូន កុំភ្លេចទិញប៊ូសស្រ្តងញុំាទាំងអស់គ្នា។ ប៊ូសស្រ្តងរង្វាន់ច្រើន ឆ្ងាញ់ជាងគេ!

    September 25, 2024