Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ក្នុងឱកាសគម្រប់១ឆ្នាំនៃការបើកដំណើរជាផ្លូវការ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤នេះ អាកាសយានដ្ឋានអន្ដរជាតិ សៀមរាប​អង្គរ បានប្រកាសបញ្ចុះតម្លៃចំណត និងប្រតិបត្ដិការផ្សេងៗ សម្រាប់ជើង​ហោះហើរថ្មី ក៏ដូចជាក្រមហ៊ុនអាកាសចរណ៍ថ្មី ដើម្បីលើក​ទឹក​ចិត្ដ និងទាក់ទាញដល់ក្រុមហ៊ុនអាកាសចរណ៍ថ្មីដែលប្រតិបត្តិការជើងហោះហើរចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា កម្រៃសិទ្ធិហោះហើរ​តែម្ខាង​ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរអន្តរជាតិ​ចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ រួមមានផ្តល់ការ​ចុះកម្រៃ ៥០ភាគរយដូចគ្នា ជាមួយ Airlines ផ្សេងទៀតដែរ សម្រាប់​ជើង​ហោះហើរបន្ថែម និងជើងហោះហើរ​ដោយយន្តហោះជួល។ ផ្តល់ការចុះកម្រៃ ៥០ភាគរយ ចំពោះជើងហោះហើរជាប្រចាំគ្រប់ជើង​ហោះហើរ

    October 19, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាន​ឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នារសៀលថ្ងៃទី១៧ ខែតុលា ម្សិលមិញនេះ បានអនុញ្ញាតជូនឧកញ៉ា ហ៊ុន ឡាក់ ប្រធានក្រុមហ៊ុន Tropicam Fruit and Vegetable Co., Ltd. និងលោក Laurent STAUCH នាយកប្រតិបត្តិនៃក្រុមហ៊ុន Overenden/Smarteden ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ អំពីការលើកកម្ពស់ការនាំចេញផលិតផលកសិកម្មខ្មែរទៅកាន់ទីផ្សារអឺរ៉ុប។ ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវរដ្ឋមន្ដ្រី ក៏បានអញ្ជើញជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Tropicam Fruit and

    October 18, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សហគ្រាសក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប ត្រូវបាន​រាជរដ្ឋាភិបាល​​បន្តផ្តល់ការលើកទឹកចិត្តពន្ធដារ ដើម្បីជួយ​ស្ដារ​វិស័យ​ទេសចរណ៍ឱ្យបានល្អប្រសើរឡើងវិញស្របតាមវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ប្រកាសនេះមានវិសាលភាពអនុវត្តចំពោះ​សហគ្រាស​ក្នុង​វិស័យទេស​ចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ដែលបានចុះបញ្ជីពន្ធដារ និងមានសកម្មភាព​អាជីវកម្មនៅខេត្តសៀមរាប។ ចំពោះសហគ្រាសក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលស្ថិតនៅខេត្តសៀមរាប ត្រូវទទួលបានការលើកទឹកចិត្ត​ពន្ធដារដូចខាងក្រោម៖ ១- លើកលែងការបង់ពន្ធអាករប្រចាំខែគ្រប់ប្រភេទ វៀរលែងតែអាករលើតម្លៃបន្ថែម និងអាករលើការស្នាក់នៅ​គិតចាប់ពីខែកក្កដា ឆ្នាំ២០២៤ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥។ ២- លើកលែងពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៤។ ចំពោះ​ប្រាក់រំដោះពន្ធលើប្រាក់ចំណូលដែលសហគ្រាសបានបង់រួចនឹងត្រូវបានអនុញ្ញាតជាឥណទានពន្ធសម្រាប់កាត់កងជាមួយពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០២៥។ ៣-

    October 18, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន Cambodia Angkor Air គ្រោងបង្កើន និងបន្ថែមជើងហោះហើរត្រង់ទីក្រុងធំនានាៗ នៅប្រទេសចិន និងជើងហោះហើរក្នុងស្រុក ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការផ្តល់នូវភាពងាយស្រួលក្នុងការធ្វើដំណើរដល់ភ្ញៀវទេសចរបរទេស និងចិនមកទស្សនាប្រទេសកម្ពុជា។ គម្រោងខាងលើនេះ ត្រូវបានលើកឡើងនៅក្នុង ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ រវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិត Zhan David នាយកប្រតិបត្តិ និងជាតំណាងក្រុមហ៊ុន Cambodia Angkor Air រួមទាំងសហការី កាលពីរសៀលថ្ងៃពុធ ទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីជម្រាបជូនពីស្ថានភាពអាជីវកម្មក្រុមហ៊ុន បញ្ហាប្រឈម

    October 18, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារជាតិនៃកម្ពុជា (NBC) និងក្រុមហ៊ុន Ant International ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានប្រកាសដាក់​ឱ្យដំណើរ​ការជាផ្លូវការគម្រោងទូទាត់ឆ្លងដែនតាមឃ្យូអរកូដ (QR Code ) តាមរយៈប្រព័ន្ធបាគង និងកម្មវិធីទូទាត់ Alipay+ ដើម្បីជួយ​សម្រួល​ដល់ការទូទាត់របស់ភ្ញៀវទេសចរ និងការលក់រាយនៅកម្ពុជាឱ្យកាន់​តែងាយស្រួល។រហូតមកដល់ពេលនេះធនាគារជាតិនៃ​កម្ពុជា បាន​ដំណើរការដោយជោគជ័យនូវគម្រោងទូទាត់ឆ្លងដែនជាមួយប្រទេសចំនួន៥រួចមកហើយ។ ពិធីសម្ពោធបាន​ប្រព្រឹត្ត​ទៅកាលពីដើមសប្ដាហ៍នេះ​នៅ​សណ្ឋាគារ​សូហ្វីតែល រាជធានីភ្នំពេញក្រោម​អធិបតីភាព​របស់លោកជំទាវ​បណ្ឌិត ជា សេរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និង លោក Edward Yue អ្នកគ្រប់គ្រងទូទៅទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ អូស្ត្រាលី និងនូវែល​សេឡង់ នៃក្រុមហ៊ុន Ant International

    October 17, 2024
  • Boostrong

    អុញនោះ ផ្អើលផ្ទុះការវែកញែករង្វាន់ប្ដីល្អនៅវេងស្រេង ដោយអ្នកខ្លះថា រង្វាន់ប្ដីល្អ គេបើកប្ដីឱ្យ ហើយអ្នកខ្លះទៀតថា គេបើកលុយសុទ្ធឱ្យ សូម្បីតែបងប្រុស សៀន សេន ដែលជាអ្នកត្រូវរង្វាន់ប្ដីល្អ ក៏មិនទាន់ដឹងច្បាស់ ថាគេបើករង្វាន់អ្វីឱ្យដែរ ព្រោះធ្លាប់តែឃើញគេបើករង្វាន់ឡានខ្លាញ់គោ ម៉ូតូថ្មី។ បងប្រុស សៀន សេន អាយុ 26ឆ្នាំ មានប្រពន្ធឈ្មោះ វ៉ុន សុកនី អាយុ 24ឆ្នាំ ធ្វើការរោងចក្រជាមួយគ្នា បច្ចុប្បន្នរស់នៅភូមិត្រពាំងថ្លឹង ខណ្ខពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បងប្រុសនិយាយថា ពេលសម្រាកញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តង 2កំប៉ុងញុំាជាមួយប្រពន្ធ ស្រាប់តែគាស់ប៊ូសស្រ្តងញុំា

    October 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រធានស្តីទីរដ្ឋសភានិងសមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន បានប្តេជ្ញាខិតខំរួមគ្នាជំរុញការកសាងសហគមន៍ ជោគវាសនាតែមួយ និងជំរុញការបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យកើនឡើងថែមទៀតក្នុងបណ្តាឆ្នាំខាងមុខ។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម ឈី ឈីងសាន (Qu Qingshan) សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន និងជាប្រធានវិទ្យាស្ថានប្រវត្តិសាស្រ្ត និងអក្សរសាស្រ្ត នៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។ ក្នុងជំនួបពិភាក្សាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជំនួបនាពេលនេះ គឺដើម្បីពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក៏ដូចជាការ

    October 17, 2024
  • សេដ្ឋកិច្ច

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបង្ហាញថា ចាប់តាំងពីបើកដំណើរការរយៈពេល ១ឆ្នាំនេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរទទួលបានជើងហោះហើរ ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១៤,៥៥៦ជើង អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង ១,៣០០,០៤៨នាក់ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៨២តោន ហើយរំពឹងថានឹងមានអ្នកដំណើរ (ចេញ-ចូល) កើនដល់១លាន៥០ម៉ឺននាក់នៅដំណាច់ឆ្នាំ ២០២៤។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានមានប្រសាសន៍ថា ការអភិវឌ្ឍវិស័យអាកាសចរណ៍ស៊ីវិលនៅតែជាកត្តាដ៏សំខាន់នៃគោល នយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការតភ្ជាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ ជំរុញវិស័យទេសចរណ៍ និងពាណិជ្ជកម្ម ជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការវិនិយោគបរទេស

    October 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Julien Nargeot អនុប្រធានក្រុមហ៊ុន Gulfstream Aerospace Corporation ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ ក្នុងឱកាសនៃជំនួប លោក Julien Nargeot បានសម្ដែងនូវការកោតសរសើរចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យនៅកម្ពុជា និងការចាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍នៅកម្ពុជា។ លោក Julien Nargeot បានគោរពជម្រាបជូនសម្ដេចធិបតីថា ក្រុមហ៊ុន Gulfstream Aerospace Corporation

    October 16, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនធំមួយ ដែលមានបណ្តាញទូរទស្សន៍ជាង ២៨ប៉ុស្តិ៍ មានអ្នកទស្សនាជាង ១០​លាន​នាក់នៅប្រទេសជប៉ុន ស្នើសុំផលិតវីដេអូផ្សព្វផ្សាយពីទេសចរណ៍កម្ពុជាទៅកាន់អន្តរជាតិ។ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន​លោក កាតូ កាហ្សូមូរី (KATO Kazunori) សមាគមជប៉ុន – កម្ពុជា, ឧកញ៉ា សាយ សុភ័ក្រ្តា (សូគីម៉ិចគ្រូប) និងលោក តាកេអ៊ូជី មេអ៊ី​(TAKEUCHI Mei ) តំណាងក្រុមហ៊ុន TBS Holdings Inc.

    October 16, 2024