- Khmernote
- សេដ្ឋកិច្ច
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានស្នើសុំឱ្យឯកឧត្តមឯកអគ្គរាជទូតអូស្រ្ដាលី ពិចារណារផ្តល់ឱកាសជូនដល់ពលករកម្ពុជាបានចេញទៅធ្វើការនៅប្រទេសអូស្ត្រាលីឱ្យបានចំនួនច្រើនលើផ្នែកកសិកម្ម ដូចកម្ពុជាដែល បានបញ្ជូនពលករទៅសាធារណរដ្ឋកូរ៉េដែរ។ ការស្នើសុំនេះ បានធ្វើឡើងក្នុងឱកាសដែលឯកឧត្ដមរដ្ឋមន្រ្ដីបានអនុញ្ញាតឱ្យឯកឧត្តម Pablo Chiho Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំកម្ពុជាចូលជួបពិភាក្សាការងារ នាពេលព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាអំពីចំណាប់អារម្មណ៍របស់កម្ពុជាលើគម្រោងទិដ្ឋាការកសិកម្មអូស្រ្តាលី ដែលត្រូវបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ ឯកឧត្តមឯកអគ្គរាជទូត Pablo Chiho Kang បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា រដ្ឋាភិបាលអូស្រ្តាលីគ្រោងផ្តល់ទិដ្ឋាការផ្នែកកសិកម្ម (Australian Agriculture Visa) សម្រាប់ប្រទេសដៃគូរបស់អូស្ត្រាលី។ ឯកឧត្តមបានបញ្ជាក់ថា ទិដ្ឋាការផ្នែកកសិកម្មនេះ មានលក្ខណៈបើកចំហដល់ប្រទេសជាដៃគូរបស់អូស្ត្រាលី ដោយប្រទេសអាស៊ានត្រូវចាត់ទុកជាប្រទេសគោលដៅសំខាន់។
September 28, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា យុវជនមួយរូបអាចច្នៃកាបូបចេញពីស្បែកគោ-ក្របីដោយប្រើដៃ កំពុងទទួលបានការគាំទ្រពីអតិថិជន សម្រាប់យកទៅប្រើប្រាស់ និងលក់បន្ត ខណៈដែលបច្ចុប្បនុ្នការកែច្នៃកាបូបដោយដៃមិនសូវមានអ្នកផលិតនោះទេ ។ យុវជន មុំ ភារុន ម្ចាស់អាជីវកម្មផលិតកាបូប ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនញ រាជធានីភ្នំពេញ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោក បានចាប់របរផលិតកាបូបនេះ អស់រយៈពេលជាង៦ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់អ្នកប្រើប្រាស់ប្រចាំថ្ងៃ និងចង់លើកស្ទួយផលិតផលក្នុងស្រុកដោយច្នៃចេញពីដៃ ។ លោកបន្តថា សម្រាប់កាបូបផលិតដោយដៃនេះ គឺផ្ដោតលើការយកស្បែកក្រពើ ស្បែកគោ និងស្បែកក្របីមកផលិត និងបានសម្រិត សម្រាំងយកគុណភាពជាចម្បង។ លោកបានបន្ថែមថា មូលហេតុដែលលោក ចាប់យករបរនេះ ដោយសារតែលោក ស្រឡាញ់ ពិសេសគឺចង់ឲ្យប្រជាពលរដ្ឋខ្មែរបានដឹងថា
September 28, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋ មន្ត្រីក្រសួងពាណិជ្ជកម្ម អះអាងថា ទំនិញរបស់កម្ពុជាចំនួនជាង៩០មុខ អាចនាំទៅទីផ្សារប្រទេសចិនដោយរួចពន្ធគយទាំងស្រុង ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា និងចិនចូលជាធរមានក្នុងពេលខាងមុខនេះ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ទំនិញរបស់កម្ពុជាដែលនឹងនាំចេញទៅចិន ក្រោមអត្រាពន្ធគយសូន្យនេះ មានផលិតផលកសិកម្មដូចជា គ្រាប់ស្វាយចន្ទី ស្វាយ ចេក ទុរេន មៀន ស្រកានាគ ព្រមទាំងផលិតផលកែច្នៃ និងឧស្សាកម្មមានគ្រឿងឧបភោគនិងបរិភោគ កង់ សម្លៀកបំពាក់ ស្បែកជើង គ្រឿងផ្គុំអេឡិចត្រូនិច ខ្សែភ្លើង ជាដើម។ ឯកឧត្តម បានឱ្យដឹងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងរាជរដ្ឋាភិបាលកម្ពុជា
September 28, 2021 - សេដ្ឋកិច្ច
រដ្ឋមន្ត្រីក្រសួងកសិកម្ម បញ្ជាក់ថា ការប្រើបច្ចេកវិទ្យាថ្មីកៀរពង្រាបដីស្រែ ដោយប្រព័ន្ធឡាហ៊្សែរ អាចជួយបង្កើនទិន្នផលស្រូវពី ២០ ទៅ ៣០ ភាគរយ តាមរយៈការធ្វើឱ្យដី ស្រែរាបស្មើល្អ ងាយគ្រប់គ្រងរបាយទឹក និងរបាយជីបានស្មើល្អ ងាយស្រួលគ្រប់គ្រងសមាសភាពចង្រៃ ងាយស្រួលក្នុងការ សាបព្រោះ ស្រូវដុះលូតលាស់ស្មើល្អ ស្រូវទុំស្មើល្អ ងាយស្រួលក្នុងការប្រើប្រាស់គ្រឿងយន្ត ការប្រើប្រាស់ទឹកមានប្រសិទ្ធភាពខ្ពស់ គ្រាប់ស្រូវមានសម្បុរ ទម្រង់ និងទំហំធំល្អប៉ុនគ្នានៅដំណាក់កាលទុំ និងបន្ថយការបាត់បង់ក្រោយពេលប្រមូលផល។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានឱ្យដឹងថា មួយក្នុងចំណោមអនុវិស័យជាច្រើន ដែលក្រសួងកសិកម្ម
September 25, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដំណាំត្របែកគីមជូ នៅស្រុកស្អាង ខេត្តកណ្តាល កំពុងមានតម្រូវការទីផ្សារខ្លំាង ដោយសារតែវាមានរសជាតិស្រួយផ្អែមឆ្ងាញ់ ជាងត្របែកនៅខេត្តដ៏ទៃ។ លោកស្រី គាង លក្ខិណា ប្រជាកសិករដាំផ្លែត្របែកគីមជូ រស់នៅក្នុងភូមិព្រែកតាសៅ ស្រុកស្អាង ខេត្តកណ្ដាល បានប្រាប់វិទ្យុជាតិ កម្ពុជាថា ដំណំាត្របែកនៅក្នុងស្រុកនេះ កំពុងប្រមូលផលបានច្រើន សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផង និងនាំចេញទៅកាន់រាជធានី-ខេត្ត ផ្សេងៗផងដែរ ខណៈដែលឈ្មួញខ្លះ បានចុះទៅទិញដល់ចម្ការតែម្តង។ លោកស្រីបន្ថែមថា ផ្លែត្របែកគីមជូក្នុងស្រុកស្អាង មានរសជាតិឆ្ងាញ់ណាស់ ហើយវាគឺជាប្រភេទដំ់់ណាំធម្មជាតិ ដែលមិនមានប្រើប្រាស់ជីគីមីអ្វីទេ សំខាន់គឺវាមានអត្ថប្រយោជន៍ច្រើន ចំពោះសុខភាពមនុស្ស ពីព្រោះផ្លែត្របែកបានជួយបញ្ចុះកម្រិតជាតិស្ករក្នុងឈាម ជួយកាត់បន្ថយជំងឺបេះដូងនិងសម្រួលដល់ប្រព័ន្ធ រំលាយអាហារ ។
September 25, 2021 - សេដ្ឋកិច្ច
ការនាំចេញអង្កររបស់ប្រទេសថៃ បានវិលមករកភាពល្អប្រសើរវិញហើយក្នុងរយៈពេល ៣ខែជាប់ៗគ្នាមកនេះ ដោយសារតែបរិមាណផលិតកម្មកើនឡើង និងប្រាក់ធ្លាក់ចុះ។ នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា គោលដៅនាំចេញ ៦ លានតោន គួរតែសម្រេចបាននៅឆ្នាំ ២០២១ នេះ។ លោក Keerati Rushchano អគ្គនាយក នាយកដ្ឋានពាណិជ្ជកម្មបរទេស (DFT) បាននិយាយថា ការនាំចេញអង្ករនៅក្នុងខែមិថុនានិងកក្កដា បានកើនឡើង ៧.៣៥% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លោកបាននិយាយថា ផ្អែកលើពាក្យសុំអាជ្ញាប័ណ្ណនាំចេញអង្ករដែល (DFT) ទទួលបានអង្ករចំនួន ៨៣១,២៦០ តោនត្រូវបាននាំចេញក្នុងខែសីហា និង ៦៣១,៣៦៣ តោននៅខែកញ្ញា។
September 25, 2021 - ទេសចរណ៍
មន្រ្តីមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថា មន្ទីរកំពុងតែត្រៀមតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន ១៣កន្លែងធំៗ សម្រាប់ដំណើរការទទួលភ្ញៀវទេសចរមកលេងកម្សាន្តជាមួយ នឹងការអនុវត្តវិធាននានាទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះ។ លោក ហម អរុណ ប្រធានការិយាល័យគ្រប់គ្រង់ឧស្សា ហកម្មទេសចរណ៍ខេត្តបាត់ ដំបង បានឱ្យដឹងថា មន្រ្តីជំនាញទេសចរណ៍កំពុងបន្តធ្វើការចុះផ្សព្វផ្សាយ និងត្រួត ពិនិត្យ និងវាយតម្លៃទីតាំង រមណីយដ្ឋានទេសចរណ៍ដែលត្រូវបើកដំណើរការ គឺធ្វើយ៉ាងណាឱ្យម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះ អនុវត្តន៍នូវវិធានសុវត្តិភាពទេសចរណ៍ និងនិតិវិធីស្តង់ដារប្រតិបត្តិអប្បបរមា (SOP)តាមគន្លងប្រក្រតីភាពថ្មី ។ លោកបញ្ជាក់ថា នៅពេលបញ្ចប់ការផ្សព្វផ្សាយនិងត្រួតពិនិត្យវាយ តម្លៃរួចរាល់ មន្ទីរនឹងដាក់លិខិតស្នើសុំទៅថ្នាក់ដឹកនាំខេត្ត ដើម្បីបើកអាជីវកម្មទេស ចរណ៍ទាំងនេះឱ្យបានលឿន។ លោកបញ្ជាក់ថា
September 25, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែងជាង៨៤ គីឡូ ម៉ែត្រ និងផ្លូវល្បឿនលឿនវាងក្រុងបាត់ដំបង ត្រូវបានប្រកាសដាក់ឱ្យធ្វើចរាចរណ៍ជាផ្លូវការ ចាប់ពីថ្ងៃទី២៣ ខែ កញ្ញា ឆ្នាំ២០២១នេះតទៅ។ ឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ តំណាង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥ បាត់ដំបង-ខេត្តបន្ទាយមាន ជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ចំណាយថវិកាអស់ជាង ១៦០លានដុល្លារ បានបើកការដ្ឋានសាងសង់កាលពីឆ្នាំ២០១៨
September 25, 2021 - អាជីវកម្ម
MC: សហគ្រាសមួយកន្លែងក្នុងខេត្តពោធិ៍សាត់បានកែច្នៃកែវក្រដាស បំពង់បឺត ធ្វើអំពីអង្ករខ្មែរ ដំឡូងនិងពោត ដើម្បីកាត់បន្ថយសំណល់ប្លាស្ទីក ខណៈដែលបច្ចុប្បន្នមានកំណើនប្រជាជនជាច្រើនកំពុងប្រើប្រាស់ ផលិតផលប្លាស្លីក នាំឲ្យប៉ះពាល់ដល់បរិស្ថាន។ អ្នកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម៖ លោកជំទាវ ទិត សុខុម ស្ថាបនិកសហគ្រាស កែច្នៃកែវក្រដាស និងបំពង់បឺត ដែលស្ថិតនៅក្នុង ភូមិតាកែវក្រោម ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា លោកជំទាវបានបង្កើតសហគ្រាសកែច្នៃកែវក្រដាស និងបំពង់បឺត ធ្វើពីអង្ករ ដំឡូង និងពោតនេះ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់សម្រាប់ប្រជាពលរដ្ឋ ទូទាំងខេត្ត និងនាំចេញទៅកាន់រាជធានី ខេត្ដផ្សេងៗទៀតក្នុងគោលបំណងចូលរួមចំណែក់លុបបំបាត់កាក សំណល់ប្លាស្ទីក នៅក្នុងប្រទេសផងដែរ។
September 24, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា សហរដ្ឋអាមេរិក បានបើកការិយាល័យកសិកម្មលើក ដំបូងរបស់ខ្លួននៅកម្ពុជា ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់ទងនឹងកសិកម្ម ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា W. Patrick Murphy បានឱ្យដឹងថា ត្បិតតែការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មអាមេរិក ហៅកាត់ថា USDA ស្ថិតនៅក្នុងស្ថានទូតអាមេរិកនៅភ្នំពេញមែន ប៉ុន្តែការងាររបស់គេមាននៅទូទាំងប្រទេសកម្ពុជា ដើម្បីទ្រទ្រង់កិច្ចសហការ និងពាណិជ្ជកម្មទ្វេភាគី ផ្នែកកសិកម្ម សម្រាប់ជាផលប្រយោជន៍នៃប្រទេសទាំងពីរ។ ឯកឧត្តម បានបញ្ជាក់នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២១នេះថា ប្រទេសកម្ពុជាចូលចិត្តផលិតផល និងបច្ចេកវិទ្យាកសិកម្មរបស់អាមេរិក ហើយការិយាល័យថ្មីរបស់ក្រសួងកសិកម្មសហរដ្ឋអាមេរិកនេះ
September 23, 2021












