Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឱ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះថា ក្នុងឱកាសចុងសប្តាហ៍នេះ (១៣-១៤) មានភ្ញៀវទេសចរ បានចេញដើរទស្សនាកម្សាន្ត សរុប ១៨០,២៩៦នាក់។ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ទៀតថា ភ្ញៀវសរុបមានចំនួន ១៨០,២៩៦នាក់ ក្នុងនោះ មានភ្ញៀវជាតិ១៧៥,៨០១នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៤,៤៩៥នាក់ ដែលបានដើរកម្សាន្តក្នុងប្រទេស។ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានបង្ហាញអំពីគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តព្រះសីហនុ ៣៤,៣០៦នាក់ *

    November 15, 2021
  • សេដ្ឋកិច្ច

    ក្រសួងព័ត៌មាននាថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ជាង ៩២០លានដុល្លារ កើនឡើង ៥.២៧% ខណៈការនាំចូលពីជប៉ុន ក្នុងទឹកប្រាក់ជាង ៤៩៥លានដុល្លារ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ របាយការណ៍បានឲ្យដឹងទៀតថា ទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១នេះ មានការកើនឡើង ១.៣០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០។ ទំនិញដែលត្រូវបាននាំចេញពីកម្ពុជា ទៅជប៉ុនរួមមាន៖ វាយណ្ឌភាព, ស្បែកជើង, ស្បៀងអាហារ និងគ្រឿងអេឡិចត្រូនិក ជាដើម-ល-។ ចំណែកឯជប៉ុន

    November 13, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនអាកាសចរណ៍ Thai Airways International (THAI) ត្រូវបានគេឱ្យដឹងថា នឹងស្វែងរកប្រាក់កម្ចីចំនួន ២៥ ពាន់លានបាត (ប្រមាណ ៧៦២ លានដុល្លារ) ដើម្បីបង្កើនសាច់ប្រាក់ងាយស្រួលក្នុងផ្នែកហិរញ្ញវត្ថុរបស់ខ្លួន ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នេះ ពង្រីកសេវាកម្មហោះហើរដឹកទំនិញរបស់ខ្លួនទៅកាន់ផ្លូវចំនួន ៣០បន្ថែមទៀតចាប់ពីពេលនេះរហូតដល់ខែមីនាឆ្នាំក្រោយ។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Arkhom Termpittayapaisith បាននិយាយថា អ្នកគ្រប់គ្រងផែនការស្តារអាជីវកម្មរបស់ក្រុមហ៊ុនអាកាសចរណ៍នាពេលថ្មីៗនេះ បានជួបជាមួយនាយករដ្ឋមន្ត្រី ប្រាយុធ ចានអូចា ដើម្បីរាយការណ៍អំពីផែនការនេះ ហើយនាយករដ្ឋមន្រ្តីទំនងជានឹងអនុម័តនៅផែនការនេះ។ លោក Arkhom បានបន្តថា ក្រសួងហិរញ្ញវត្ថុ ដែលជាម្ចាស់ភាគហ៊ុនមួយក្នុងចំណោមភាគទុនិករបស់ក្រុមហ៊ុនអាកាសចរណ៍បានយល់ស្របផែនការស្តារនីតិសម្បទាដែលត្រូវបានអនុម័តដោយតុលាការក្ស័យធនកណ្តាលកាលពីថ្ងៃទី១៥ ខែមិថុនា មានការរីកចម្រើនជាងការរំពឹងទុក។ គួរបញ្ជាក់ផងដែរថា

    November 13, 2021
  • អាជីវកម្ម

    ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រសួងបានដាក់ចេញនូវ «វិធានសុវត្ថិភាពសម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក» ដោយភ្ជាប់នូវលក្ខខណ្ឌនៃការអនុវត្តមួយចំនួន ឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មី និងស្ថានភាពនាពេលបច្ចុប្បន្ន។ ការ ដាក់ចេញនូវវិធាននេះ គឺក្នុងគោលបំណងជួយសម្រួលដល់មូលដ្ឋានអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដែលត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ និងដើម្បីចូលរួមបង្ការ និងរក្សាបាននូវសុវត្ថិភាពទំនុកចិត្ត និងផ្តល់ភាពកក់ក្តៅជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងបុគ្គលិកបម្រើការ និងស្របពេលដែលរាជរដ្ឋាភិបាល បាននឹងកំពុងអនុវត្តយ៉ាងសកម្មនូវយុទ្ធនាការជាតិចាក់វ៉ាក់សំាងកូវីដ-១៩ និងជំរុញផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទាំងអស់ប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវវិធានការទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩។ ការបើកដំណើរការអាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកឡើងវិញនេះនឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់បុគ្គលិកនយោជិត និងរួមចំណែកទ្រទ្រង់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលរៀនរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងថ្មី។ ក្នុងន័យនេះ ក្រសួងទេសចរណ៍បានណែនាំដល់ម្ចាស់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែកទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំការអនុវត្តឱ្យបានម៉ឺងម៉ាត់នូវខ្លឹមសារប្រកាសលេខ១១៣ ប្រក ចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្មក្លឹបកម្សាន្តរង្គសាល-ឌីស្កូតែក ដូចខាងក្រោម៖ ១៖

    November 13, 2021
  • សេដ្ឋកិច្ច

    យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ កាលពីថ្ងៃសុក្រ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន​ ចាន់ថុល បានអញ្ជើញចូលរួមដឹកនាំក្រុមការងារគណៈកម្មការ ចុះត្រួតពិនិត្យទីតាំងសម្រាប់រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ

    November 13, 2021
  • អាជីវកម្ម

    យោងតាមការស្ទង់មតិមួយបានរកឃើញថា ជំងឺរាតត្បាត កូវីដ-១៩ បានធ្វើឱ្យក្រុមហ៊ុនទេសចរណ៍នៅប្រទេសវៀតណាម ៩៦% ត្រូវផ្អាកដំណើរការ ហើយមិដឹងថាពេលណាទើបក្រុមហ៊ុនទាំងនោះអាចចាប់ផ្តើមឡើងវិញនោះទេ។ ការស្ទង់មតិធ្វើឡើងតាមអ៉ីនធឺណេតដោយ VnExpress និងគណៈកម្មាធិការអភិវឌ្ឍន៍វិស័យឯកជនក្នុងខែសីហា ឆ្នាំ២០២១ ដោយការស្ទង់មតិ ១,៨៥៣ អ្នកឆ្លើយតបបាននិយាយថា ៨៥% នៃក្រុមហ៊ុនទាំងនោះបានបង្ហាញថា ប្រាក់ចំណូលធ្លាក់ចុះយ៉ាងហោចណាស់ពាក់កណ្តាល ហើយ ៥៤% មិនប្រាកដថាអាចស៊ូទ្រាំបានដល់ពេលណានោះទេ។ ជាមួយគ្នានោះដែរ ការស្ទង់មតិក៏បាន​បង្ហាញថា ការលំបាកចម្បងរបស់ពួកគេគឺ ការទូទាត់ប្រាក់បៀវត្សរ៍ ប្រាក់កម្ចីធនាគារ ការជួល ឧបករណ៍ប្រើប្រាស់ និងការធានារ៉ាប់រងដែលត្រូវទូទាត់បន្តកន្ទុយគ្នា។ គួរឱ្យដឹងផងដែរថា ជំងឺរាតត្បាតបានបំផ្លាញឧស្សាហកម្មទេសចរណ៍ និងបំផ្លាញកំណើននៃការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិរបស់ប្រទេសវៀតណាម។ ជាក់ស្ដែង យោងតាមការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ប្រទេសវៀតណាមបានស្វាគមន៍ភ្ញៀវបរទេសចំនួន

    November 12, 2021
  • Boostrong

    ពិតជាកំពូលកម្មវិធីមហាសំណាងមែន ឈ្នះងាយៗ ផុយៗ គ្រាន់តែតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ក៏បានឈ្នះមាស 1 តម្លឹងដែរ។ កាលពីរសៀលថ្ងៃទី 06 ខែវិចិ្ឆកា ឆ្នាំ2021 នេះ មានអ្នកឈ្នះមាស 1តម្លឹង មកពីខេត្តកណ្ដាល ឡើងមកទទួលមាសសុទ្ធពីប៊ូសស្រ្តងផ្ទាល់។ អ្នកស្រីយែម នីសា ជាអ្នកខេត្តកណ្ដាល ភូមិត្រពាំងត្នោត ឃុំម្កាក់ ស្រុកអង្គស្នួល ដែលបានតេចូលក្នុងកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ ហើយបានឆ្លើយសំនួរបានត្រឹមត្រូវ ឆ្លងដល់វគ្គជ្រើសរើសប្រអប់ប៊ូសស្រ្តងចំនួន 5 ក្នុងចំណោមប្រអប់ជាតួអក្សរ BOOSTRONG ចំនួន 9។ លុះដល់វគ្គបើកប្រអប់ អ្នកស្រីជ្រើសរើសបានសុទ្ធតែជាមេដាយមាសទាំង 5 ស្លាក

    November 12, 2021
  • សេដ្ឋកិច្ច

    បើទោះបីជាប្រទេសកម្ពុជាត្រូវបាន​វាយលុកដោយវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៅក្នុងប្រទេសក៏ដោយក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនបរទេសឥតស្រាកស្រាន។ ជាក់ស្ដែង នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៤ ដែលមានដើមទុនវិនិយោគសរុប ៥៤៤.៨លានដុល្លារអាមេរិក និងផ្ដល់ឱកាសការងារជាង ១ម៉ឺនកន្លែង។ ជាមួយគ្នានេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- R M A AUTOMOTIVE (CAMBODIA) CO., LTD: គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន

    November 12, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា កម្ពុជាត្រូវការថវិកាប្រមាណ ៤៨ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តគម្រោងចំនួន ៣៣០ ដែលត្រូវបានកំណត់នៅក្នុងផែនការមេប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងការតភ្ជាប់ ក្នុងរយៈពេល១០ឆ្នាំខាងមុខ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានលើកឡើងដូច្នេះនៅក្នុង កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ (ATM) ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) តាមរយៈ ប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូត Michael W. Michalak អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់នៃក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហរដ្ឋអាមេរិក (US-ABC) ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន អគ្គលេខាធិការ អាស៊ាន

    November 12, 2021
  • សេដ្ឋកិច្ច

    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ បានឱ្យដឹងថានិងភរិយា​កូនចៅ​រួមជាមួយ​និង​ថ្នាក់ដឹកនាំ​បុគ្គលិក​ កម្មករ​ក្រោមឱវាទ​ក្រុមហ៊ុន​អឹមភិក​ M’sPig ដែលជា​បុត្រ​សម្ព័ន​របស់​ក្រុមហ៊ុន​ម៉ុង​ ឫទ្ធី​គ្រុប​ធ្វេីពិធី​បញ្ចុះ​បឋមសីលា​សាងសង់​រោងចក្រ​ផលិត​ចំណី​សត្វ​ ថ្មីមួយទៀតនៅលើទឹក ដីខេត្តព្រះសីហនុ។ យោងតាមប្រសាសន៍រស់ឯកឧត្តម រោងចក្រ​ផលិត​ចំណី​សត្វ​ ថ្មីមាន​កម្លាំង​ផលិត ​៣០តោនក្នុង​មួយម៉ោង​ បេីគិតជា​មធ្យម​១៨,០០០តោនក្នុងមួយខែ​ នោះមានន័យថា ឯកឧត្តមបាន​បង្កេីត​ទីផ្សារ​ឲ្យ​កសិករ​ដឹកកសិផល​ មកលក់​ដោយសេរី​មិនចាំបាច់​ដឹក​ឆ្លងដែន​យកទៅលក់នៅឯបរទេស​ ក្នុងចំនួនទឹកប្រាក់ ​៤២លានដុល្លារ​សហរដ្ឋអាមេរិក​ជារៀងរាល់ឆ្នាំ និងបន្ថែម​លេីរោងចក្រផលិតចំណីសត្វ​ដែលកំពុងតែ​ដំណេីរ​ការ​បច្ចុប្បន្ន​ បានប្រមូល​ទិញ​កសិផល​ពី​ប្រជាកសិករ​យេីង​អស់រយៈពេល​៤ឆ្នាំ​កន្លងមក​ ក្នុង​ទឹកប្រាក់​ជា​មធ្យម​២១លានដុល្លារ​សហរដ្ឋអាមេរិក ​ជារៀងរាល់​ឆ្នាំ​។ សូមបញ្ជាក់ផងដែរថា រោងចក្រ​ផលិត​ចំណី​សត្វ​នេះ​ មានទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ត្រង់​គីឡូម៉ែត្រ​លេខ​១៥៨​ ភូមិ​មនោរម្យ​

    November 12, 2021