- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី០៩ ខែសីហានេះ មន្រ្តីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា កម្ពុជាបានទទួលចំណូលជាង ៥លានដុល្លារក្នុងមួយឆ្នាំពីរ៉ែមាស ហើយគិតត្រឹមដើមខែសីហានេះ ក្រុមហ៊ុន Renaissance ផលិតមាសបានចំនួន២៣២ដុំ ស្មើនឹងចំនួន ៣,៥៤៣គីឡូ ដែលនេះបង្ហាញពីការអនុវត្តបានល្អរបស់ក្រុមហ៊ុន។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល» នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៉ឹង ឌីប៊ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា មកទល់ពេលនេះ ក្រុមហ៊ុន Renaissance ដែលជាក្រុមហ៊ុនមកពីប្រទេសអូស្ត្រាលី គឺបានផលិតមាសបានគិតជាដុំចំនួន២៣២ដុំ គិតជាគីឡូក្រាម
August 9, 2022 - បុគ្គលជោគជ័យ
នៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះ ឪពុករបស់លោក Elon Musk គឺលោក Errol បាននិយាយថា គាត់មិនមានមោទកភាពចំពោះគាត់ នោះទេ ទោះបីជា Musk ជោគជ័យលើរឿងជាច្រើន និងជាអ្នកមានបំផុតលំដាប់ទី១ លើលោកក៏ដោយ។ អំឡុងពេលសម្ភាសន៍ក្នុងកម្មវិធី “Kyle and Jackie O Show” កាលពីថ្ងៃចន្ទ លោក Errol បានបង្ហាញថា គាត់មិនមានមោទកភាពចំពោះលោក Elon Musk ដែលជាកូនប្រុសរបស់គាត់ទេ ដោយសារតែត្រកូល Musk សម្រេចបាន “រឿងជាច្រើនអស់រយៈពេលជាយូរណាស់មកហើយ”។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ
August 9, 2022 - សេដ្ឋកិច្ច
យោងតាមស្ថានទូតអ៊ុយក្រែននៅលីបង់បាននិយាយកាលពីថ្ងៃច័ន្ទថា Razoni ដែលជាកប៉ាល់ដឹកទំនិញដំបូងគេដែលបានចាកចេញពីអ៊ុយក្រែនក្រោមកិច្ចព្រមព្រាងដោយអង្គការសហប្រជាជាតិ កំពុងស្វែងរកកំពង់ផែមួយផ្សេងទៀតដើម្បីផ្ទុកទំនិញគ្រាប់ធញ្ញជាតិរបស់ខ្លួន ខណៈដែលអ្នកទិញជនជាតិលីបង់ដំបូង បានបដិសេធមិនទទួលការដឹកជញ្ជូនក្រោមហេតុផលដោយសារការពន្យារពេលជាងប្រាំខែ។ ស្ថានទូតបាននិយាយនៅក្នុងសារបង្ហោះនៅលើហ្វេសប៊ុកថា យោងទៅតាមព័ត៌មានដែលផ្តល់ដោយអ្នកដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែននៅលើកប៉ាល់ Razoni អ្នកទិញនៅក្នុងប្រទេសលីបង់បានបដិសេធមិនទទួលយកទំនិញដោយសារតែការពន្យារពេលក្នុងលក្ខខណ្ឌដឹកជញ្ជូន។ ដូច្នេះហើយ បច្ចុប្បន្នអ្នកដឹកជញ្ជូនកំពុងស្វែងរកអ្នកដឹកជញ្ជូនផ្សេងទៀត ដើម្បីដឹកជញ្ជូនទំនិញទាំងនៅក្នុងប្រទេសលីបង់ ទ្រីប៉ូលី ឬប្រទេស និងកំពង់ផែផ្សេងទៀត។ គួរបញ្ជាក់ផងដែរថា កប៉ាល់ Razoni បានចាកចេញពី Odesa កាលពីសប្តាហ៍មុនដោយដឹកពោតចំនួន ២៦,៥២៧ តោន។ បន្ទាប់ពីចាកចេញកប៉ាល់នេះគ្រោងនឹងមកដល់ប្រទេសលីបង់នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា ប៉ុន្តែកប៉ាល់បានប្តូរទិសដៅទៅកំពង់ផែ Mersin របស់ប្រទេសទួរគី ហើយបច្ចុប្បន្នកំពុងបោះយុថ្កានៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសតួកគី នេះបើយោងតាមទិន្នន័យអ្នកតាមដានកប៉ាល់ Refinitiv៕ អត្ថបទ៖
August 9, 2022 - សេដ្ឋកិច្ច
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី ” ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។ ពិធីនេះ បានធ្វើឡើងនារសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នេះបើយោងតាមផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដម វេង សាខុន។ ឯកឧត្តមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណជូនចំពោះលោកនាយកមជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ចំពោះកិច្ចខិតខំប្រឹងប្រែង សហ ការជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការជំរុញ លើកទឹកចិត្ត និងគាំទ្រផលិតផលកសិកម្មថ្មីមួយទៀតគឺការបើកទីផ្សារទឹកមាត់ត្រចៀកកាំកម្ពុជាឲ្យនាំចេញទៅកាន់ទីផ្សារចិននាពេលអនាគតដ៏ខ្លី។ ឯកឧត្តម
August 9, 2022 - ទេសចរណ៍
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍កំពុងសិក្សាពីការរៀបចំដាក់ចេញកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗបន្ថែមទៀត ដើម្បីជំរុញចលនាទេសចរទៅទស្សនានៅខេត្តសៀមរាប ពិសេសគឺដើម្បីត្រៀមចាប់ផ្តើមបើកឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងត្រៀមការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២នៅកម្ពុជា។ ថ្លែងក្នុងកិច្ចប្រជុំអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍លើកទី១នៃគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ នាថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងសិក្សាជាមួយស្ថានប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ដាក់ចេញនូវកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសសម្រាប់ខេត្តសៀមរាប ដោយក្នុងនោះនឹងសិក្សាស្នើសុំការពិនិត្យ និងសំរេចពីរាជរដ្ឋាភិបាលលើសំណើមួយចំនួន។ សំណើបង្កើតកញ្ចប់ទស្សនកិច្ចពិសេសសម្រាប់ខេត្តសៀមរាប ដែលគ្រោងស្នើទៅកាន់រាជរដ្ឋាភិបាលនោះ រួមមាន៖ ១. បណ្ណចូលទស្សនារមណីយដ្ឋានអង្គរពេញមួយជីវិត (Angkor Life time Pass)
August 9, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថាការនាំចេញអង្កររបស់កម្ពុជានៅចុងឆ្នាំនេះ នឹងមានកំណើនកើនឡើងតាមផែនការដែលបានគ្រោងទុក ពី ៧៥ម៉ឺន ទៅ ៨០ម៉ឺនតោន។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ចាប់ពីខែ សីហានេះ រហូតដល់ខែ ធ្នូ ឆ្នាំ២០២២ ការនាំចេញអង្កររបស់កម្ពុជា នឹងមានកំណើនងើបឡើងវិញ ខណៈនៅក្នុងឆ្នាំ២០២២នេះ សហព័ន្ធស្រូវអង្ករបានកំណត់ផែនការសកម្មភាព នៃការនាំចេញអង្ករឱ្យបានចន្លោះពី ៧៥ម៉ឺន ទៅ ៨០ ម៉ឺនតោន ដែលចាត់ ទុកជាការបើកទំព័រថ្មីក្នុងឆ្នាំ ២០២២ ជាឆ្នាំស្តារស្ថានភាពឱ្យមានកំណើន បន្ទាប់ពីកម្ពុជាបានជួបឧបសគ្គមួយ ចំនួន
August 8, 2022 - អាជីវកម្ម
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ប្រទេសវៀតណាម គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួនសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ នេះ។ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី២ ក្រុមហ៊ុន Apple បានប្រកាសពីប្រាក់ចំណូលសរុបចំនួន ៨៣ពាន់លានដុល្លារ កើនឡើង ២% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាស្ថានភាពទីផ្សារប្រែប្រួលក៏ដោយ។ ជាមួយគ្នានេះ កាលពីខែចុងខែកក្កដាលោក Tim Cook បាននិយាយក្នុងអំឡុងពេលប្រកាសពីប្រាក់ចំណូលរបស់ក្រុមហ៊ុនថា៖ ” យើងបានបង្កើតកំណត់ត្រាប្រចាំត្រីមាសខែមិថុនានៅអាមេរិក នៅអឺរ៉ុប និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងក៏បានឃើញកំណត់ត្រាប្រាក់ចំណូលប្រចាំត្រីមាសក្នុងខែមិថុនា ទាំងនៅក្នុងទីផ្សារអភិវឌ្ឍន៍ និងកំពុងរីកចម្រើន ជាមួយនឹងកំណើនពីរខ្ទង់នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី
August 8, 2022 - បុគ្គលជោគជ័យ
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីពេលថ្មីៗនេះ លោក Elon Musk បាននិយាយថា បើសិនជា Twitter អាចបញ្ជាក់បានថា ក្នុងចំណោមគណនី ១០០ គឺជាគណនីពិតទាំងអស់ មិនក្លែងក្លាយ លោកនឹងទិញយកបណ្ដាញសង្គមមួយនេះតាមតម្លៃនៃកិច្ចព្រមព្រៀង ៤៤ពាន់លានដុល្លារអាមេរិកភ្លាមៗ។ មហាសេដ្ឋីមានជាងគេបំផុតលើពិភពលោករូបនេះ បានសរសេរនៅលើ Twitter កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែសីហា ថា “ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើក្រុមហ៊ុនបង្ហាញថា ឯកសារ SEC របស់ពួកគេមិនពិត នោះការទិញនឹងមិនកើតឡើងទេ”។ ទោះបីជាយ៉ាងនេះក្ដី មកទល់ពេលនេះ ខាង
August 8, 2022 - អាជីវកម្ម
Mars Wrigley ក្រុមហ៊ុនផលិតស្ករគ្រាប់ដ៏ល្បី និងធំមួយរបស់អាមេរិកដែលគ្រប់គ្រងប្រ៊េនសូកូឡា Snickers បានចេញមុខសុំទោសជាសាធារណៈ បន្ទាប់ពីបានផ្សាយពាណិជ្ជកម្មពីដុំស្ករសូកូឡារបស់ខ្លួន ភ្ជាប់ជាមួយការលើកឡើងថា តៃវ៉ាន់ជាប្រទេសមួយ រហូតបង្កឱ្យមានការខឹងសម្បារពីចិនដីគោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia កាលពីថ្ងៃទី០៦ ខែសីហា កន្លងទៅនេះ។ តាមរយៈវីដេអូ និងរូបភាព ដែលបានបង្ហាញនៅលើគេហទំព័រ Snickers បានឱ្យដឹងថា ក្រុមហ៊ុនបានផ្សព្វផ្សាយពីដុំសូកូឡា Snickers ពិសេសដែលផលិតឡើងក្នុងចំនួនមានកំណត់ ដោយប្រូម៉ូតថា ផលិតផលនេះមានលក់នៅតែក្នុងប្រទេស កូរ៉េខាងត្បូង ម៉ាឡេស៊ី និងតៃវ៉ាន់ប៉ុណ្ណោះ។ ពាណិជ្ជកម្មដែលមានក្រុមចម្រៀងប្រុសកូរ៉េខាងត្បូង BTS បានបង្កឱ្យមានការខឹងសម្បារយ៉ាងខ្លាំងនៅលើប្រព័ន្ធបណ្ដាញសង្គម Weibo
August 8, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា រដ្ឋមន្រ្តីការបរទេសជប៉ុន បានបញ្ជាក់ថា ជប៉ុននឹងគាំទ្រដល់ការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យវាដំណើរការជាកំពង់ផែស្នូលនៅទាំងកម្ពុជា និងក្នុងតំបន់។ ការបញ្ជាក់នូវជំហរនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសជប៉ុន-កម្ពុជាទ្វេភាគីជាមួយឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនៅថ្ងៃទី៤ ខែ សីហានេះ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបាននិងកំពុងប្រារព្វនៅរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់
August 8, 2022












