នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ប្រទេសវៀតណាម គឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលកំពុងរីកចម្រើនចំនួនបួនសម្រាប់ក្រុមហ៊ុនរបស់ខ្លួន ដែលបានរួមចំណែកដល់ភាពជោគជ័យរបស់ក្រុមហ៊ុននៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ នេះ។
នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ត្រីមាសទី២ ក្រុមហ៊ុន Apple បានប្រកាសពីប្រាក់ចំណូលសរុបចំនួន ៨៣ពាន់លានដុល្លារ កើនឡើង ២% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាស្ថានភាពទីផ្សារប្រែប្រួលក៏ដោយ។
ជាមួយគ្នានេះ កាលពីខែចុងខែកក្កដាលោក Tim Cook បាននិយាយក្នុងអំឡុងពេលប្រកាសពីប្រាក់ចំណូលរបស់ក្រុមហ៊ុនថា៖ ” យើងបានបង្កើតកំណត់ត្រាប្រចាំត្រីមាសខែមិថុនានៅអាមេរិក នៅអឺរ៉ុប និងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ យើងក៏បានឃើញកំណត់ត្រាប្រាក់ចំណូលប្រចាំត្រីមាសក្នុងខែមិថុនា ទាំងនៅក្នុងទីផ្សារអភិវឌ្ឍន៍ និងកំពុងរីកចម្រើន ជាមួយនឹងកំណើនពីរខ្ទង់នៅក្នុងប្រទេសប្រេស៊ីល ឥណ្ឌូនេស៊ី និងវៀតណាម និងការកើនឡើងជិតទ្វេដងនៃប្រាក់ចំណូលនៅក្នុងប្រទេសឥណ្ឌា”។
មិនតែប៉ុណ្ណោះលោកបានបន្ថែមថា ក្រុមហ៊ុននៅតែបន្តប្រតិបត្តិតាមភូមិសាស្ត្រសំខាន់ៗមួយចំនួនជាមួយនឹងការជ្រៀតចូលទាបនៃទូរស័ព្ទ iPhone រវាងប្រទេសឥណ្ឌូនេស៊ី វៀតណាម និងឥណ្ឌា ដែលយើងបានធ្វើបានយ៉ាងល្អ” ។ គួរបញ្ជាក់ផងដែរថា យុទ្ធសាស្ត្ររបស់ក្រុមហ៊ុន គឺប្រើប្រាស់ម៉ូដែលស្មាតហ្វូនដើម្បីពង្រីកវត្តមានរបស់ខ្លួន ជាមួយនឹងការផ្សព្វផ្សាយផលិតផលផ្សេងទៀតដើម្បីធ្វើតាម៕


អត្ថបទ៖ លីនី
ប្រភព៖ vnexpress
រូបភាព៖ appleinsider, vgcloud.vn, vnecdn


