- Khmernote
- សេដ្ឋកិច្ច
ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានបង្ហាញនូវចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី)។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ។ គោលបំណងនេះ ត្រូវបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម រដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងតំណាងក្រុមហ៊ុន Ave Arup Limited
August 11, 2022 - អាជីវកម្ម
ក្រុមហ៊ុនផលិតរថយន្តរបស់ចិន BYD បានប្រកាសថា ខ្លួននឹងចូលទៅក្នុងទីផ្សាររថយន្តប្រទេសថៃ ដោយគ្រោងនឹងធ្វើការជាមួយក្រុមហ៊ុនចែកចាយរថយន្តថាមពលថ្មីក្នុងស្រុក RÊVER Automotive ។ នេះបើយោងតាមការលើកឡើងរបស់ BYD នៅលើគណនី Weibo របស់ខ្លួនកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន BYD បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងចូលរួមក្នុងពិព័រណ៍រថយន្តអន្តរជាតិនៅឆ្នាំនេះនៅប្រទេសថៃ ដើម្បីបង្ហាញម៉ូដែលរថយន្តជាច្រើនទៀត។ ទីផ្សាររថយន្តអគ្គិសនីរបស់ប្រទេសថៃ មានការរីកចម្រើនយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយក្រុមហ៊ុនផលិតរថយន្តទូទាំងពិភពលោកជិត ៣០ បានចូលទីផ្សាររបស់ប្រទេស ហើយបានបង្កើតការងារដល់ប្រជាជនចំនួន ១០០,០០០ នាក់។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែកក្កដា ក្រុមហ៊ុន BYD បានលក់រថយន្តថ្មីចំនួន ១៦២,៥៣០ គ្រឿង កើនឡើង
August 11, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថា កម្ពុជា អាចលក់កាបូនបាន គឺជារបត់ថ្មីមួយ ដែលកម្ពុជាអាចរកចំណូលបានពីការអភិរក្សធនធានធម្មជាតិ ខណៈដែលថវិកាដែលទទួលបានពីការលក់ ឥណទានកាបូន នឹងត្រូវយកទៅអភិវឌ្ឍក្នុងគោលដៅ ចំនួនពីរ គឺប្រើដើម្បីធ្វើសកម្មភាពអភិរក្ស ធនធានធម្មជាតិ តាមរយៈការបំពាក់នូវសម្ភារៈបច្ចេកទេស មធ្យោបាយ និងការឧបត្ថម្ភផ្សេងៗដល់មន្ត្រីឧទ្យានុរក្ស ទីពីរ សម្រាប់អភិវឌ្ឍនៅក្នុងសហគមន៍ មូលដ្ឋាន ដែលនៅជុំវិញតំបន់ទាញយកឥណទានកាបូន។ នៅក្នុងសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការអភិរក្សព្រៃឈើ ក្នុងតំបន់ការពារធម្មជាតិ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់
August 11, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាកំពុងគិតលើកកម្ពស់តម្លៃនៃការផលិតរបស់របរធ្វើដោយ ដៃដើម្បីបង្កើនផលិតផលក្នុងស្រុក ដែលជួយបង្កើនជីវភាពអ្នកផលិតឱ្យកាន់តែល្អប្រសើរ ។ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យម(SMEs)នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សិប្បកម្មផលិតដោយដៃរបស់កម្ពុជាមានសក្តានុពល បើទោះបីវិស័យនេះ កំពុងពឹងផ្អែកទៅលើការនាំចូលវត្ថុធាតុដើម រាជរដ្ឋាភិបាលកម្ពុជាបានកាត់បន្ថយនូវពន្ធការនាំ ចូលវត្ថុធាតុដើមផលិតផលធ្វើដោយដៃនិងលើកទឹកចិត្តយកផលិតផលដែលផលិតបានយកមកដាក់លក់ក្នុងទីផ្សារផលិតផលកសិករខ្មែរ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការអភិវឌ្ឍន៍ជីវភាពរបស់កសិករខ្មែរ។ លោកបានបន្តថា ការលើក ស្ទួយក្នុងការប្រើប្រាស់ផលិត ផលសិប្បកម្មជាតិរបស់ប្រជាជនខ្មែរ ក៏អាចទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឱ្យស្គាល់ពីផលិតផលធ្វើដោយដៃ ដ៏គួរឱ្យកោតសរសើររបស់កម្ពុជា ហើយក៏ចង់បង្ហាញពីការលើកទឹកចិត្តដល់សិប្បកម្មខ្មែរដែលផលិតផលទាំងនោះផងដែរ។ លោកបានបញ្ជាក់ថា សម្រាប់ថ្ងៃអនាគត ប្រសិនបើមានការគាំទ្រពីអតិ ថិជនទាំងជាតិនិងអន្តរជាតិ ទីផ្សារផលិតផលកសិករខ្មែរនឹងពង្រីកខ្លួនទៅកន្លែងដ៏ទៃទៀត។ « វិស័យឧស្សាហ កម្មធុនតូច
August 11, 2022 - សេដ្ឋកិច្ច
មជ្ឈមណ្ឌលស្ថិតិជាតិឡាវបានបង្ហាញថា អត្រាអតិផរណាក្នុងខែកក្កដា ឆ្នាំ២០២២ មានចំនួន ២៥,៦ % បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយនេះគឺជាការកើនឡើងពី ២៣.៦% នៅក្នុងខែមិថុនា។ ដោយតួលេខនេះគឺជាអត្រាអតិផរណាខ្ពស់បំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមក្នុងឆ្នាំ ២០០០ ហើយមានឥទ្ធិពលយ៉ាងខ្លាំងទៅលើអ្នកដែលមានចំណូលទាប។ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះដែរ តម្លៃអាហារ ឱសថ ថ្លៃធ្វើដំណើរ និងទំនិញប្រើប្រាស់ក្នុងប្រទេសឡាវបានហក់ឡើងយ៉ាងខ្លាំង ជាពិសេស តម្លៃប្រេងឥន្ធនៈបានកើនឡើង ១០៦.៥% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន និងប្រាក់គីបឡាវធ្លាក់ថ្លៃ វាជាកត្តាសំខាន់មួយទៀតដែលជំរុញឱ្យអតិផរណាកើនឡើង។ ហេតុនេះហើយទើបធ្វើឲ្យឡាវក្លាយជាប្រទេសដែលមានអតិផរណាខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍ ដែលពីមុនឡាវជាប្រទេសដែលនាំចូលផលិតផលច្រើនជាងការនាំចេញរួចទៅហើយ ហើយឥឡូវនេះ តម្រូវការរូបិយប័ណ្ណបរទេសក្នុងប្រទេសឡាវកំពុងកើនឡើងសម្រាប់ការនាំចូលទំនិញ និងការសងបំណុល ជាលទ្ធផលប្រាក់គីបបានធ្លាក់ថ្លៃបន្ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះរដូវវស្សានេះត្រូវបានគេរំពឹងទុកថា ផលិតផលកសិកម្មនឹងចេញមកតិចជាងធម្មតា នេះនឹងបណ្តាលឱ្យមានការថយចុះនៃបរិមាណទិន្នផលដែលត្រូវបានផ្គត់ផ្គង់ដល់ទីផ្សារ តម្លៃនៃផលិតផលទាំងនេះក៏នឹងកើនឡើងផងដែរ៕
August 11, 2022 - អាជីវកម្ម
ក្រុមហ៊ុនរចនាផលិតផលមួយនៅទីក្រុង ញូវយ៉ក នៃសហរដ្ឋអាមេរិក បាននឹងកំពុងត្រៀមផលិតផលតុក្កតាជារូបលោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន ដែលកំពុងតស៊ូប្រយុទ្ធនឹងការលុកលុយរបស់រុស្ស៊ីតាំងពីខែកុម្ភៈមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ndtv។ ក្រុមហ៊ុន FCTRY កាលពីជាង ១សប្ដាហ៍មុន បានចាប់ផ្ដើមយុទ្ធនាការមួយដែលមានឈ្មោះថា Kickstarter ដើម្បីប្រមូលថវិកាសម្រាប់ផលិតតុក្កតារូបលោក Zelensky។ ក្រោយមកក្រុមហ៊ុនបានសម្រេចគោលដៅប្រមូលថវិកាបានចំនួន ៣០,០០០ដុល្លារក្នុងរយៈពេលត្រឹមតែ ៣ម៉ោងប៉ុណ្ណោះ ហើយចាប់តាំងពីពេលនោះមកបានរៃអង្គាសបានជាង ១២០,០០០ដុល្លារ។ លោក Jason Feinberg នាយកប្រតិបត្តិ និងជានាយកច្នៃប្រឌិតរបស់ FCTRY បាននិយាយថា លោក Zelensky គឺជាអ្នកដឹកនាំដ៏ល្អឥតខ្ចោះសម្រាប់ពេលនេះ។ គួរឱ្យដឹងថា
August 10, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ប្រទេសថៃអាចនឹងក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកនៅឆ្នាំនេះ ខណៈការនាំចេញអង្កររបស់ប្រទេសថៃក្នុងរយៈពេល ៦ខែដំបូងនៃឆ្នាំនេះ បានកើនឡើង ៥៦.៦% ដល់ចំនួន ៣.៥ លានតោន ផ្ដល់ប្រាក់ចំណូលប្រហែល ១.៧ ពាន់លានដុល្លារ។ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ លោក Chalermchai Sree-on មានប្រសាសន៍ថា នេះជាដំណឹងល្អសម្រាប់កសិករថៃ ហើយការកើនឡើងនៃការនាំចេញនេះនឹងជួយជំរុញតម្លៃស្រូវក្នុងប្រទេស។ ជាមួយគ្នានេះដែរ លោកបានកត់សម្គាល់ថា បើឆ្នាំនេះ ថៃអាចនាំចេញអង្ករបាន ៧លានតោន នោះប្រទេសថៃគួរតែអាចយកឈ្នះវៀតណាម និងក្លាយជាប្រទេសនាំចេញអង្ករធំជាងគេទីពីររបស់ពិភពលោក។ លើសពីនេះទៅទៀត លោក Chalermchai រំពឹងថា ការនាំចេញអង្កររបស់អូស្ត្រាលី
August 10, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១០ ខែសីហា នេះ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID បញ្ជាក់ជំហរថា ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ ខ្លួននឹងជួយកម្ពុជាលើការជំរុញឱ្យមានការវិនិយោគ ពីក្រុមហ៊ុនឯកជនក្នុងទឹកប្រាក់ទំហំ ៣៨លានដុល្លារ បង្កើតការងារជាង៣ពាន់កន្លែង និងជួយកសិករ និងក្រុមហ៊ុនឯកជនក្នុងវិស័យកសិកម្មឱ្យទទួលបានហិរញ្ញវត្ថុលើវិស័យកសិកម្មទំហំ ១៥លានដុល្លារ និងបង្កើនការលក់ផលិតផលកសិកម្មឱ្យបាន ១០០លានដុល្លារ។ ការបញ្ជាក់ជំហរបែបនេះ ធ្វើឡើងបន្ទាប់ពីប្រកាសដាក់ឱ្យដំណើរការនូវគម្រោងជំនួយថវិកា ពីសហរដ្ឋអាមេរិកចំនួន២៥លានដុល្លារ សម្រាប់ការគាំទ្រខ្សែច្រវាក់ផលិតកម្មវិស័យកសិកម្មកម្ពុជា ក្រោមគម្រោង«កម្ពុជាហាវែស III» កាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២។ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានឱ្យដឹងថា
August 10, 2022 - សេដ្ឋកិច្ច
យោងតាមការរាយការណ៍របស់ Bloomberg បានឱ្យដឹងថា ប្រទេសរុស្ស៊ី កំពុងប្រកួតប្រជែងជាមួយនឹងអារ៉ាប៊ីសាអូឌីត ដោយលក់ប្រេងបញ្ចុះតម្លៃ។ តាមសារព័ត៌មានដដែល ប្រទេសរុស្ស៊ីកំពុងដាក់ការបញ្ចុះតម្លៃយ៉ាងសន្ធឹកសន្ធាប់លើប្រេងឆៅរបស់ខ្លួន ដើម្បីប្រកួតប្រជែងនឹងតម្លៃប្រេងរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។ បើតាមការគណនា របស់ Bloomberg និងទិន្នន័យរបស់រដ្ឋាភិបាលឥណ្ឌាបង្ហាញថា ប្រេងរបស់រុស្ស៊ីមានតម្លៃថោកជាងប្រេងរបស់អារ៉ាប៊ីសាអូឌីតចាប់ពីខែមេសាដល់ខែមិថុនា។ ការបញ្ចុះតម្លៃនេះបានពង្រីកដល់ជិត ១៩ដុល្លារ ក្នុងមួយបារ៉ែលក្នុងខែឧសភា ខណៈកាលពីមុនបញ្ចុះត្រឹម ១៣ដុល្លារក្នុងមួយបារ៉ែល។ គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា រុស្ស៊ីបានយកឈ្នះអារ៉ាប៊ីសាអូឌីតក្នុងនាមជាអ្នកផ្គត់ផ្គង់ប្រេងឆៅធំជាងគេទីពីររបស់ឥណ្ឌា នៅពីក្រោយប្រទេសអ៉ីរាក់។ ជាមួយគ្នានេះ ឥណ្ឌាឈរក្នុងនាមជាអតិថិជនប្រេងឆៅធំបំផុតមួយរបស់ពិភពលោក ដោយបាននាំចូលប្រហែល ៨៥% នៃការផ្គត់ផ្គង់របស់ខ្លួន៕ អត្ថបទ៖ លីនី ប្រភព៖ yahoo រូបភាព៖ theguardian,
August 10, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សេដ្ឋកិច្ចក្នុងស្រុកកំពុងបន្តងើបឡើងវិញ បន្ទាប់ពីការធ្លាក់ចុះក្នុងវិបត្តិនៃការរាតត្បាតជំងឺកូវីដ-១៩ ស្របពេលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឌីជីថលលើវិស័យឧស្សាហកម្មនិងសេវាកម្ម។ លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម (SMEs) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រោយពីស្ថានភាពវិបត្តិកូវីដ១៩ សេដ្ឋកិច្ចរបស់កម្ពុជាកំពុងងើបឡើង ខណៈការវិនិយោគ ក្នុងការផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋកំពុងមានតម្រូវការ។ ដូច្នេះជាពេលវេលាដែលសហគ្រាស ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនឱ្យបានទូលំទូលាយទៅក្នុងផ្នែកឡូហ្ស៊ីស្ទិក ។ លោកបានបញ្ជាក់ថា កម្ពុជាបាននិងកំពុង ជំរុញការនាំចេញ ជាពិសេសទំនិញកសិផលតាមរយៈកិច្ចសម្រួលពាណិជ្ជ កម្មនិងកាត់បន្ថយចំណាយថ្លៃដើមក្នុងការធ្វើអាជីវកម្មនិងបន្តរក្សាលំនឹង និងថ្លៃទំនិញលក់រាយនៅលើទីផ្សារ។ « ស្ថានភាពបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំក្នុងវិបត្តិកូវីដ១៩ នេះ
August 10, 2022












