អ្នកមាននៅលើពិភពលោកគិត និងធ្វើខុសពីមនុស្សធម្មតា ហើយគំនិតដែលប្លែកពីគេនោះ គឺថាអ្នកមានបំផុតភាគច្រើនមិនត្រឹមតែត្រូវការប្រាក់ចំណូលរបស់ខ្លួនតែមួយមុខទេ ប៉ុន្តែពួកគេត្រូវបន្ថែម និងរក្សាតួលេខប្រាក់ចំណូលកុំឲ្យធ្លាក់ចុះផងដែរ។ យ៉ាងណាណាមិញប្រសិនបើអ្នកធ្លាប់ចង់ពីររបៀបដែលអ្នកមានទាំងនោះទទួលបានជោគជ័យផ្នែកហិរញ្ញវត្ថុនោះ អ្នកត្រូវចាប់ផ្ដើមពីអ្វីដែលអ្នកមានដឹងអំពីលុយ នេះគឺជារឿង ៧ យ៉ាងដែលអ្នកមានបំផុតលើពិភពលោកដឹងអំពីលុយ៖
១.លុយស្មើនឹងសេរីភាព៖ លោក Kevin O’Leary ដែលជាអ្នកជំនួញជនជាតិកាណាដា និងជាវិនិយោគិនដែលជោគជ័យលើក្រុមហ៊ុន Shark Tank ធ្លាប់បាននិយាយថា “ លុយស្មើនឹងសេរីភាព” នោះហើយជាអ្វីដែលអ្នកមានដឹង។ ខណៈលុយមិនអាចទិញសេរីភាពបានមែន ប៉ុន្តែមានលុយគ្រប់គ្រាន់មិនត្រឹមតែបំពេញតំរូវការមូលដ្ឋានរបស់អ្នកដូចជា អាហារ ឬ ទីជំរកប៉ុណ្ណោះទេ ប៉ុន្តែវាផ្តល់ឲ្យអ្នកនូវសេរីភាពក្នុងការជ្រើសរើសអ្វីដែលអ្នកចង់ធ្វើ នៅពេលអ្នកចង់ធ្វើវា។
២.ស្វែងរកឱកាសវិនិយោគជារៀងរាល់ថ្ងៃ៖ អ្នកមានតែងតែគិតអំពីអនាគត ដែលជាមូលហេតុដែលពួកគេទន្ទឹងរង់ចាំឱកាសវិនិយោគថ្មីៗនៅក្នុងជីវិតប្រចាំថ្ងៃ។ ខណៈក្មេងជំទង់កំពុងមមាញឹកនឹងប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ កំពុងស្វែងរករបស់របរថ្មីៗនៅហាងលក់ទំនិញ ពួកអ្នកមានៗកំពុងរកវិធីដើម្បីបង្កើនទ្រព្យសម្បត្តិរបស់ពួកគេមិនថាពួកគេនៅទីណាក៏ដោយ។ ហើយពួកគេតែងតែស្តាប់ទោះបីជាពួកគេមិនចូលចិត្តអ្វីដែលពួកគេបានលឺអំពីការវិនិយោគក៏ដោយ។

៣.នៅឲ្យឆ្ងាយពីការវិនិយោគស្មុគស្មាញ៖ អ្នកមានដឹងថាស្ថិតនៅឆ្ងាយពីការវិនិយោគស្មុគស្មាញដូចជា មូលនិធិការពារហានិភ័យ និងមូលប័ត្រដែលគាំទ្រដោយប្រាក់កម្ចី។ ហេតុអ្វី? គឺដោយសារតែការវិនិយោគប្រភេទនេះបង្ហាញពីបញ្ហាមួយចំនួនដែលរួមមានការមិនមានការគ្រប់គ្រងលើហានិភ័យដែលពាក់ព័ន្ធ។ អ្នកមានដឹងអំពីការទទួលបានថ្លៃខ្ពស់ ហើយការវិនិយោគប្រភេទនេះជាធម្មតាត្រូវបានលក់ទៅឱ្យវិនិយោគិនដែលមិនយល់ពីវា ដូច្នេះប្រសិនបើអ្នកមានមិនយល់ពីការវិនិយោគពួកគេមិនទិញវាទេ។
៤.ការមិនចំណាយ គឺដូចគ្នានឹងការរកលុយដែរ៖ នេះមិនមែនមានន័យថាអ្នកត្រូវកាត់បន្ថយ ឬ ក្លាយជាមនុស្សគំរិះនោះទេ តែមានន័យថា ប្រសិនបើអ្នកមិនចំនាយទៅលើអ្វីមួយ នោះអ្នកអាចប្រើលុយនោះសម្រាប់ការវិនិយោគ។ ឧទាហរណ៍ ប្រសិនបើអ្នកកំពុងហោះហើរពីញូវយ៉ក ទៅឈីកាហ្គោហើយសំបុត្រយន្ដហោះថ្នាក់ដំបូងមានតម្លៃជាង ៣០០០ ដុល្លារ តើអ្នកគិតថាអ្នកអាចអង្គុយកៅអីថ្នាក់ជំនួញបានទេពីព្រោះវាតិចជាង ១០០០ ដុល្លារ? តាមរបៀបមួយអ្នកប្រហែលជាទើបតែរកបាន ១០០០ ដុល្លារដែលអាចបញ្ចូលទៅក្នុងទ្រព្យសម្បត្តិរបស់អ្នក។ លុយបង្កើតលុយ គឺជាលុយដែលអ្នកមិនចាំបាច់រកវាបានម្តងទៀតនោះទេ។

៥.វិនិយោគលើការឲ្យតម្លៃលើទ្រព្យសម្បត្តិ៖ អ្នកមានរក្សាទ្រព្យសម្បត្តិរបស់ពួកគេដោយមិនខ្ជះខ្ជាយរាល់ថវិការបស់ពួកគេលើរបស់របរដូចជាសម្លៀកបំពាក់ និងយានយន្ត។ ផ្ទុយទៅវិញពួកគេវិនិយោគដោយឈ្លាសវៃក្នុងការឲ្យតម្លៃទៅលើទ្រព្យសម្បត្តិ។ Tatiana Morales កំណត់និយមន័យទ្រព្យសម្បត្តិនៅលើ CBS ថាជា “ ទ្រព្យសម្បត្តិគឺមានសក្តានុពលក្នុងការបង្កើនតម្លៃ ឬ បង្កើតប្រាក់ចំណូល” ។ នេះរួមបញ្ចូលទាំងទ្រព្យសម្បត្តិងាយៗដូចជា សាច់ប្រាក់ ការវិនិយោគដូចជាភាគហ៊ុន និងមូលបត្របំណុល និងទ្រព្យសម្បត្តិ។
៦.កុំវិនិយោគទ្រព្យសម្បត្តិរបស់អ្នកនៅក្នុងកន្លែងតែមួយ៖ អ្នកមានមិនដែលដាក់ប្រាក់ទាំងអស់របស់ពួកគេទៅក្នុងភាគហ៊ុនមួយ ឬ ពីរទេ។ ដូចដែល Investopedia បានបញ្ជាក់យ៉ាងច្បាស់ “ វាជាការល្ងង់ខ្លៅក្នុងការវិនិយោគប្រាក់របស់អ្នកទាំងអស់ក្នុងការវិនិយោគតែមួយ” ។ នោះហើយជាមូលហេតុដែលវាមានសារៈសំខាន់ក្នុងការមានផលប័ត្រចម្រុះ ដែលរួមមានការវិនិយោគភាគហ៊ុនក្នុងក្រុមហ៊ុន វិនិយោគលើផ្សារភាគហ៊ុន និងមូលនិធិជាដើម។ ផលប័ត្ររបស់អ្នកក៏អាចរួមបញ្ចូលទាំងការវិនិយោគអាជីវកម្មអចលនទ្រព្យ និងការប្រមូលប្រាក់ផងដែរ។

៧-តម្លៃទ្រព្យសម្បត្តិសុទ្ធ មិនមែនជាតម្លៃនៃខ្លួនឯងនោះទេ៖ អ្នកមានដឹងយ៉ាងច្បាស់ថាលុយមិនអាចទិមនុស្សជាទីស្រឡាញ់ ការគោរព មិត្តភក្តិ ឬ សុភមង្គលបានទេ។ ពួកគេដឹងថាតម្លៃខ្លួនឯងមិនអាចវាស់វែងដោយភាពជោគជ័យផ្នែកហិរញ្ញវត្ថុរបស់ពួកគេបានឡើយ៕

អត្ថបទ៖ លីនី
ប្រភព៖ entrepreneur


