មួយសំនួរដ៏ចាក់ដោតពីសាស្រ្តាចារ្យ អាចធ្វើឲ្យសិស្សទាំងអស់ផ្លាស់ប្ដូរការគិតរបស់ពួកគេទាំងស្រុង
គំនិតអប់រំ August 19, 2019 Chan Sreyny

នៅក្នុងថ្នាក់រៀនមួយដែលពេញទៅដោយសិស្ស សាស្រ្តាចារ្យបានសួរទៅកាន់ពួកគេថា៖ « ប្រសិនបើអ្នកមានលុយ ៨៦,៤០០,០០ ដុល្លារហើយមានគេលួច ១០ ដុល្លារពីអ្នកទៅតើអ្នកនឹង បោះលុយ ៨៦,៣៩០,០០ ដុល្លារដែលអ្នកនៅសល់ចោល ហើយព្យាយាមយក ១០ ដុល្លារនោះមកវិញ ឬ បណ្ដោយឲ្យវាបាត់ទៅ? » ។ ខណៈពេលនោះសិស្សទាំងអស់ក៏បានឆ្លើយថា ពួកគេនឹងបណ្ដោយឲ្យវា​បាត់ទៅ។

បន្ទាប់ពីបានលឺពីចម្លើយសាស្រ្តាចារ្យក៏បាននិយាយទៅកាន់ពួកគេថា៖ « អ្នកមាន ៨៦.៤០០ វិនាទីជារៀងរាល់ថ្ងៃ ពេលវេលាពិតជាមានតម្លៃច្រើនជាងលុយទៅទៀត អ្នកអាចរកលុយបានច្រើន ប៉ុន្តែរយៈពេលមួយវិនាទីដែលកន្លងផុតទៅ អ្នកនឹងមិនអាចយកមកវិញបានទេ ។ ជាទម្លាប់នៅពេលដែលមាននរណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្ត យ៉ាងហោចណាស់យើងត្រូវប្រើពេល ១០​ នាទីគិតពីវា ដូច្នេះហេតុអ្វីបានជាយើងត្រូវបោះចោល ៨៦.៣៩០ វិនាទីទៀត ដើម្បីខ្វាយខ្វល់ ឬ តូចចិត្តអំពីរឿងទាំងនោះ? »។

យើងទាំងអស់គ្នាកំពុងធ្វើខុស វាដល់ពេលហើយដែលត្រូវចាប់ផ្ដើមបណ្ដោយឲ្យរឿងតូចតាចទាំងអស់នោះកន្លងហួសទៅ៕

អត្ថបទ៖ លីនី