សៀវភៅល្អៗ ៥ក្បាល ដែលជួយឲ្យបុរសម្នាក់ដោះទាំងបំណុល និងសន្សំប្រាក់បានមិនចេះតិច
គំនិតអប់រំ October 8, 2020 Chan Sreyny

ក្នុងឆ្នាំ​២០១៤ លោក Todd Kunsman ដែលបច្ចុប្បន្នជាអ្នកបង្កើតប្លុកហិរញ្ញវត្ថុផ្ទាល់ខ្លួន ជាប់បំណុលដល់ទៅ ២៩,០០០ ដុល្លារ ហើយធ្វើការបានប្រាក់ខែមិនដល់ ៣៦,០០០ ដុល្លារផងក្នុងមួយឆ្នាំ។ ដោយសារស្ថានភាពលំបាកពេក លោកសម្រេចចិត្តផ្ដោតលើផ្នែកហរិញ្ញវត្ថុរបស់ខ្លួន និងកែប្រែស្ថានភាពដោយអប់រំខ្លួនឯងលើប្រធានបទ ការវិនិយោគ និងលុយច្រើនៗ។

បុរសរូបនេះ បានសម្រេចចិត្តលះបង់ពេលវេលាមួយ ទៅពីរម៉ោងរបស់ខ្លួនរាល់សប្តាហ៍ដើម្បីរៀនអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួន តាមរយៈការអានសៀវភៅជាច្រើន។ មកដល់សព្វថ្ងៃគាត់បានសងទាំងបំណុលអស់គ្មានសល់ ហើយអាចសន្សំប្រាក់បានជាង ១០ម៉ឺនដុល្លារទៀត។ យ៉ាងណាមិញខាងក្រោមនេះគឺជាសៀវភៅចំនួន ៥ក្បាលដែល​ជួយឲ្យគាត់អាចលុយបានដោះទាំងបំណុល និងសន្សំជាបន្តបន្ទាប់៖

១.សៀវភៅ « I Will Teach You to Be Rich »៖ នេះគឺជាសៀវភៅលក់ដាច់បំផុតរបស់ Ramit Sethi អ្នកនិពន្ធនៅកាសែតញូយ៉កថែមស៍ ដែលបង្ហាញនូវវិធីហិរញ្ញវត្ថុផ្ទាល់ខ្លួនរយៈពេល ៦ សប្តាហ៍ដែលគ្របដណ្តប់លើធនាគារសន្សំថវិកា និងការវិនិយោគ។

២.សៀវភៅ « The Simple Path to Wealth »៖ JL Collins អ្នកនិពន្ធសៀវភៅនេះបាននិយាយថា គាត់បានសរសេរសៀវភៅរបស់គាត់សម្រាប់កូនស្រីរបស់គាត់ ជាមធ្យោបាយមួយដើម្បីសម្រួលហិរញ្ញវត្ថុ។ គាត់បញ្ជូលគំនិតដូចជា បំណុល របៀបនិងពេលណា ដែលត្រូវវិនិយោគនៅផ្សារហ៊ុន។

៣.សៀវភៅ « The Millionaire Next Door: The Surprising Secrets of America’s Wealthy »៖ សៀវភៅ « The Millionaire Next Door » របស់ Thomas Stanley បានបង្ហាញពីឥរិយាបថ ៧ យ៉ាងដែលអ្នកមានមានដូចជា ភាពសន្សំសំចៃ និងទំនិញសម្ភារៈមានតម្លៃថ្លៃៗ ។ លោក Stanley ពន្យល់នៅក្នុងសៀវភៅថា អ្នកមានភាគច្រើនមិនរស់នៅក្នុងតំបន់ដែលមានតំលៃថ្លៃដូចជា Beverly Hills ឬនៅ Park Avenue ក្នុងទីក្រុងញូវយ៉កទេ ប៉ុន្តែនៅជាប់នឹងតំបន់ដែលមានតំលៃសមរម្យ។

៤.សៀវភៅ « Your Money or Your Life »៖ សៀវភៅ លុយ ឬ ជីវិតរបស់អ្នកនេះ និពន្ធដោយ Joseph R. Dominguez, Monique Tilford, និង Vicki Robin ដែលជាវីធិសាស្រ្ត ៩ជំហាន បង្រៀនអ្នកអានពីវិធីដោះបំណុ​ល​ សន្សំលុយ និងមើលឃើញបញ្ហាជា​ឱកាស។

៥.​សៀវភៅ « Money Master the Game: 7 Simple Steps to Financial Freedom »៖ នៅក្នុងសៀវភៅអំពីហិរញ្ញវត្ថុផ្ទាល់ខ្លួននេះ លោក Tony Robbins គ្រូបង្ហាត់បង្រៀនពីជីវិតនេះ បានសម្ភាសវិនិយោគិនដូចជាលោក Warren Buffett ដើម្បីបង្កើតការណែនាំ ៧ ជំហានសម្រាប់ការទទួលបានការគ្រប់គ្រងលើហិរញ្ញវត្ថុរបស់អ្នក។ ទាំងនេះរួមបញ្ចូលអ្វីៗគ្រប់យ៉ាង ចាប់ពីការរៀបចំសន្សំ និងគម្រោងវិនិយោគរហូតដល់បង្កើតផែនការសម្រាប់ប្រាក់ចំណូលពេញមួយជីវិត៕

អត្ថបទ៖ លីនី
ប្រភព៖ cnbc