នៅក្នុងថ្នាក់រៀនមួយដែលពេញទៅដោយសិស្ស សាស្រ្តាចារ្យបានសួរទៅកាន់ពួកគេថា៖ « ប្រសិនបើអ្នកមានលុយ ៨៦,៤០០,០០ ដុល្លារហើយមានគេលួច ១០ ដុល្លារពីអ្នកទៅតើអ្នកនឹង បោះលុយ ៨៦,៣៩០,០០ ដុល្លារដែលអ្នកនៅសល់ចោល ហើយព្យាយាមយក ១០ ដុល្លារនោះមកវិញ ឬ បណ្ដោយឲ្យវាបាត់ទៅ? » ។ ខណៈពេលនោះសិស្សទាំងអស់ក៏បានឆ្លើយថា ពួកគេនឹងបណ្ដោយឲ្យវាបាត់ទៅ។
បន្ទាប់ពីបានលឺពីចម្លើយសាស្រ្តាចារ្យក៏បាននិយាយទៅកាន់ពួកគេថា៖ « អ្នកមាន ៨៦.៤០០ វិនាទីជារៀងរាល់ថ្ងៃ ពេលវេលាពិតជាមានតម្លៃច្រើនជាងលុយទៅទៀត អ្នកអាចរកលុយបានច្រើន ប៉ុន្តែរយៈពេលមួយវិនាទីដែលកន្លងផុតទៅ អ្នកនឹងមិនអាចយកមកវិញបានទេ ។ ជាទម្លាប់នៅពេលដែលមាននរណាម្នាក់ធ្វើឲ្យយើងអាក់អន់ចិត្ត យ៉ាងហោចណាស់យើងត្រូវប្រើពេល ១០ នាទីគិតពីវា ដូច្នេះហេតុអ្វីបានជាយើងត្រូវបោះចោល ៨៦.៣៩០ វិនាទីទៀត ដើម្បីខ្វាយខ្វល់ ឬ តូចចិត្តអំពីរឿងទាំងនោះ? »។
យើងទាំងអស់គ្នាកំពុងធ្វើខុស វាដល់ពេលហើយដែលត្រូវចាប់ផ្ដើមបណ្ដោយឲ្យរឿងតូចតាចទាំងអស់នោះកន្លងហួសទៅ៕

អត្ថបទ៖ លីនី


