- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2025 Khmernote
ប្រទេសអូស្ត្រាលី និងកម្ពុជាបានប្រារព្ធពិធីអបអរសាទរនូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ស្របពេលដែលក្រុមហ៊ុន រ៉ូយ៉ាល់ ត្រាស់ ត្រេឌីង ខូ អិលធីឌី (RTT) របស់កម្ពុជា បានបើកការនាំចេញនូវគ្រាប់ធញ្ញជាតិ និងផ្លែឈើក្រៀមជាផ្លូវការលើកដំបូងទៅកាន់ប្រទេសអូស្ត្រាលី។ កិច្ចព្រមព្រៀងនេះ អាចសម្រេចទៅបានក្រោមកិច្ចគាំទ្រយ៉ាងខ្លាំងពីប្រទេសអូស្ត្រាលី តាមរយៈកម្មវិធីភាពជាដៃគូ កម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAPRED)។ CAPRED បានគាំទ្រក្រុមហ៊ុន RTT និងអាជីវកម្មកសិកម្មផ្សេងទៀតរបស់កម្ពុជា តាមរយៈជំនួយបច្ចេកទេសបណ្តុះបណ្តាលលើការត្រៀមខ្លួនសម្រាប់ការនាំចេញ និងការផ្សារភ្ជាប់ក្រុមហ៊ុនទាំងនោះទៅបណ្ដាញទីផ្សារនានា។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា។ ក្នុងពិធីអបអរសាទរការនាំចេញផលិតផលខ្មែរលើកទី១ ទៅកាន់ប្រទេសអូស្រ្ដាលី របស់ក្រុមហ៊ុន រ៉ូយ៉ាល់ត្រាស់ត្រេឌីង ខូ អិលធីឌី នាព្រឹកថ្ងៃទី១៤ ខែសីហា
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 14, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈប្រតិភូវិនិយោគិនចិន ពីទីក្រុងប៉េកាំង មកទស្សនកិច្ចនៅកម្ពុជា និងស្វែងយល់បន្ថែមពីបរិយាកាសវិនិយោគ ពិសេស ការវិនិយោគក្នុងវិស័យឧស្សាហកម្មឈើដាំ និងការវិនិយោគក្នុងវិស័យកម្មន្តសាលវាយនភណ្ឌ។ ឯកឧត្តម លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន មកពីទីក្រុងប៉េកាំង និងខេត្តអានហួយ នៃសាធារណរដ្ឋប្រជាមានិតចិន នាទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅរសៀលថ្ងៃពុធ ៤រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥។ ឯកឧត្តមអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានលើកឡើងពីទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជានិងចិន ក៏ដូចជាកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធក្រោមការឧបត្ថម្ភគាំទ្រពីរដ្ឋាភិបាលនិងប្រជាជនចិន។ បន្ទាប់មក
- BoostrongBoostrong August 14, 2025 Khmernote
បេះដូងខ្មែរតែមួយ! ក្រុមហ៊ុន ប៊ូសស្រ្តង ជួយហើយជួយទៀត ដល់ជនភៀសសឹក វីរៈកងទ័ពរបួស និងពលី។ ឥឡូវនេះ បន្តយកប្រាក់លើកទឹកចិត្ត ១០លានរៀល ដល់វីរៈកងទ័ព សេរី វុទ្ធ ដែលរងរបួសដោយផ្សែងពុលអំឡុងពេលសង្គ្រាមខ្មែរ-សៀម ហើយមានចិត្តអង់អាច ដោយដៃម្ខាងការពារកូនៗពីគ្រាប់ផ្លោង ដៃម្ខាងទប់ទល់នឹងសត្រូវការពារទឹកដីខ្មែរ។ យើងជាកូនខ្មែរ ត្រូវចងចាំថា ទាហានគ្រប់រូប សុទ្ធតែជាវីរៈបុរសរបស់ប្រទេសជាតិទាំងមូល ទោះពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណា សូមគោរពដឹងគុណ និងផ្ដល់តម្លៃជូនពួកគាត់។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
- BoostrongBoostrong August 12, 2025 Khmernote
យើងកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណចំពោះវីរៈកងទ័ពជួរមុខទាំងអស់ ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីខ្មែរមិនឱ្យបាត់បង់សូម្បីតែមួយចំអាម។ ទោះឥឡូវស្ថានភាពស្ងប់ស្ងាត់ក៏ដោយ ក៏ក្រុមហ៊ុន ប៊ូសស្រ្តង នៅតែបន្តចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀលដល់វីរៈកងទ័ពរបួសក្នុងសមរភូមិ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរមួយកន្លែងក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង ជាក្រុមហ៊ុនខ្មែរពិត១០០% ដែលមានទឹកចិត្តល្អ តែងតែជួយលើគ្រប់វិស័យ។ ជាក់ស្ដែង អំឡុងពេលសង្រ្គាមរវាងខ្មែរ-សៀម ប៊ូសស្រ្តងជួយហើយជួយទៀតដល់ជនភៀសសឹក រហូតជួយដល់គ្រួសារវីរៈកងទ័ពពលីក្នុងសមរភូមិជាច្រើនគ្រួសារ។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលីដែរ បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
- BoostrongBoostrong August 12, 2025 Khmernote
យើងកូនខ្មែរគ្រប់រូប សូមគោរពដឹងគុណចំពោះវីរៈកងទ័ពជួរមុខទាំងអស់ ដែលអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីការពារទឹកដីខ្មែរមិនឱ្យបាត់បង់សូម្បីតែមួយចំអាម។ ទោះឥឡូវស្ថានភាពស្ងប់ស្ងាត់ក៏ដោយ ក៏ក្រុមហ៊ុន ប៊ូសស្រ្តង នៅតែបន្តចុះទៅសួរសុខទុក្ខ និងជួយឧបត្ថម្ភទឹកប្រាក់សរុប ៤០លានរៀលដល់វីរៈកងទ័ពរបួសក្នុងសមរភូមិ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរមួយកន្លែងក្នុងខេត្តសៀមរាប។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង ជាក្រុមហ៊ុនខ្មែរពិត១០០% ដែលមានទឹកចិត្តល្អ តែងតែជួយលើគ្រប់វិស័យ។ ជាក់ស្ដែង អំឡុងពេលសង្រ្គាមរវាងខ្មែរ-សៀម ប៊ូសស្រ្តងជួយហើយជួយទៀតដល់ជនភៀសសឹក រហូតជួយដល់គ្រួសារវីរៈកងទ័ពពលីក្នុងសមរភូមិជាច្រើនគ្រួសារ។ ដូច្នេះបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលីដែរ បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
- BoostrongBoostrong August 9, 2025 Khmernote
យេីងខ្មែរតែមួយ យេីងស៊ូការពារ គ្រួសារ ទឹកដី ជាតិសាសន៍ យេីងមិនឲ្យជនឈ្លានពានណាមកប៉ះពាល់បានទេ។ ក្រុមហ៊ុន ប៊ូសស្រ្តង សូមគោរពដឹងគុណ និងចងចាំនូវការពលីដ៏ធំមួយនេះដើម្បីការពារភ្នំទ្រព្យមិនឱ្យបាត់បង់ចេញពីផែនទីខ្មែរឡើយ។ ក្រុមហ៊ុនប៊ូសស្រ្តង ចូលរួមរំលែកទុក្ខ និងប្រកាសឧបត្ថម្ភ ១០លានរៀល ដល់ក្រុមគ្រួសារវីរៈកងទ័ពខ្មែរឥស្លាម ឈ្មោះ ទីន រ៉សេត (ហៅប្រាក់ ពិសិដ្ឋ) ដូច្នេះបងប្អូនជួយផ្សព្វផ្សាយបន្ត ដើម្បីឱ្យក្រុមគ្រួសារពួកគាត់បានទទួលដឹងផង។ ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរជំរុញសេដ្ឋកិច្ចក្នុងស្រុកឱ្យកាន់តែរីកចម្រើន! ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!
- សេដ្ឋកិច្ចសេដ្ឋកិច្ច August 9, 2025 Khmernote
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានជំរុញផ្ដល់ការលើកទឹកចិត្តឱ្យក្រុមហ៊ុនផលិតម៉ាកយីហោល្បីៗរបស់ប្រទេសចិន ពិចារណាក្នុងការវិនិយោគនៅកម្ពុជា។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ចសង្គម សម្រាប់តំបន់អាស៊ី និងអាស៊ីប៉ាស៊ីហ្វិក (អេស្កាប់) បានជំរុញបែបបនេះខណៈដែលឯកឧត្ដមតំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា ផ្តល់បទសម្ភាសន៍មួយដោយផ្ទាល់ជាមួយគណៈកម្មការរៀបចំ មហោស្រពម៉ាកយីហោចិនលើកទី១៩ ឆ្នាំ២០២៥ នៅទីក្រុងស៊ិនជិន ប្រទេសចិន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៥ នេះ នៅទីក្រុងស៊ិនជិនរបស់ប្រទេសចិន។ ក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានផ្ដល់តម្លៃចំពោះម៉ាកយីហោ របស់ប្រទេសចិន ដែលបាននិងកំពុងមានការប្រកួតប្រជែង និងផ្តល់នូវទំនុកចិត្តខ្ពស់ជូនដល់ ប្រជាជននៅជុំវិញពិភពលោក ដោយក្នុងនោះ
- BoostrongBoostrong August 7, 2025 Khmernote
រំជួលចិត្តណាស់ វីរៈកងទ័ព ទេព ម៉ាឡា បានពលីជីវិត ដោយបានដកទង់ជាតិសៀមពីភ្នំទ្រព្យ។ ក្រុមហ៊ុនប៊ូសស្រ្តង សូមគោរពដឹងគុណនូវភាពអង់អាចក្លាហាន និងការលះបង់ដ៏ធំមួយនេះ បានឧបត្ថម្ភ ១០លានរៀល ដើម្បីជួយសម្រួលបន្ទុកខ្លះដល់ក្រុមគ្រួសារ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ព ទេព ម៉ាឡា ដែលបានបាត់បង់កូនប្រុសល្អ ប្ដីល្អ ប៉ុន្តែការពលីមួយនេះ កូនខ្មែរគ្រប់រូបនឹងចងចាំជានិច្ច។ ទឹកដីខ្មែរ ត្រូវតែមានទង់ជាតិខ្មែរ! ប្រសិនបើបងប្អូនចង់ចូលរួមជួយវីរៈកងទ័ពរបួស និងពលី បងប្អូនអាចចូលរួមជាមួយយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ បងប្អូនខ្មែររួមគ្នាគាំទ្រផលិតផលខ្មែរ ឈប់គាំទ្រផលិតផលថៃ។ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!









