- សេដ្ឋកិច្ចសេដ្ឋកិច្ច July 14, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែមិថុនាខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ជិត៣លាននាក់។ចំនួននេះបង្ហាញពីការកើនឡើងជាង ៥០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទេសចរជាតិចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨ភាគរយ និងទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦ភាគរយ ។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 11, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម(ARDB) សាជីវកម្មធានាឥណទានកម្ពុជា(CGCC) និងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា(FTB) នៅទីស្តីការក្រសួង។ នៅចំពោះមុខអង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថានេះជាសមិទ្ធផលថ្មីនៃការខិតខំប្រឹងប្រែងរបស់ក្រសួងកសិកម្ម សហការជាមួយដៃគូសម្រាប់ការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា ធានាឱ្យបាននូវសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ស្របតាមទស្សនទាន «មានហូប មានប្រើ មានបាន និងមានរហូត។ បើតាមឯកឧត្តមរដ្ឋមន្ត្រី សហគមន៍កសិកម្មទំនើប គឺជាដំណោះស្រាយមួយដ៏ល្អជួយដល់ប្រជាកសិករទទួលបានទុនកម្ចីសម្រាប់ផលិតកម្មចំគោលដៅ
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 10, 2025 Khmernote
ករណីគួរឲ្យភ្ញាក់ផ្អើលបំផុត ប្ដីប្រពន្ធ មួយគូភ័យស្ទើរគ្រុន ទិញប៊ូសស្រ្តង ត្រូវរង្វាន់ធំ តែបែរជាច្រលំកាត់កំប៉ុងមើលមុនក្រុមហ៊ុនចុះមកពិនិត្យ ដោយមិនដឹងថាក្រុមហ៊ុនហាមដាច់ខាតមិនឲ្យកាត់កំប៉ុងបែបនេះឡើយ គឺខុសគោលការណ៍។ ប្ដីប្រពន្ធ មួយគូនេះ ប្ដីឈ្មោះ ណឹម សំណាង និងប្រពន្ធឈ្មោះ សយ ចេស្នា ធ្វើការរោងចក្រ ត្រូវរង្វាន់ប្រពន្ធល្អ 888$ គុណ2 ស្មើទឹកប្រាក់ 1776$ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពួកគាត់ត្រេកអរខ្លាំងពេកក៏បានកាត់កំប៉ុងដើម្បីពិនិត្យមើលឲ្យច្បាស់ ធ្វើឲ្យអ្នកជិតខាងភ័យជំនួសខ្លាចខុសគោលការណ៍ក្រុមហ៊ុន គេមិនបើករង្វាន់ជូន។ ពួកគាត់ភ័យផង អរផង ខលមកក្រុមហ៊ុនដើម្បីសួរនាំ ទើបសប្បាយចិត្តវិញ គឺក្រុមហ៊ុនប៊ូសស្រ្តង អនុគ្រោះ និងចុះត្រួតពិនិត្យក្រវិលកំប៉ុងម្ដងទៀតដើម្បីបើករង្វាន់ជូន។
- សេដ្ឋកិច្ចសេដ្ឋកិច្ច July 7, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Pabitra Margherita អនុរដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ សម្ដេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមអនុរដ្ឋមន្រ្តី និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។ សម្តេចសង្ឃឹមថា ទស្សនកិច្ចនេះនឹងរួមចំណែកលើកកម្រិតទំនាក់ទំនងដែលមានវ័យចំណាស់រវាងប្រទេសទាំងពីរនេះបន្ថែមទៀត ហើយក៏សង្ឃឹមថា ឯកឧត្តមអនុរដ្ឋមន្រ្តី នឹងបានឃើញពីការអភិវឌ្ឍរបស់កម្ពុជា និងសមិទ្ធផលនានាដែលកើតចេញពីជំនួយឧបត្ថម្ភ របស់ឥណ្ឌា រួមទាំងការជួសជុលអភិរក្សប្រាសាទនៅតំបន់អង្គរផងដែរ។ ឯកឧត្តមអនុរដ្ឋមន្រ្តីការបរទេសឥណ្ឌា បានសម្តែងនូវការគោរព កិត្តិយស និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ
- BoostrongBoostrong July 3, 2025 Naren
តើនេះជាបារមីជំនាងផ្ទះឬយ៉ាងណា? កំពុងសូត្រមន្តឡើងផ្ទះថ្មី ស្រាប់តែបារមីបង្ហាញឬទ្ធ គាស់ប៊ូសស្រ្តងដាក់សែន ឈ្នះរង្វាន់កូនល្អ បានលុយជិត2ពាន់ដុល្លារ ផ្អើលទាំងអាចារ្យ ផ្អើលទាំងអ្នកភូមិរត់មកមើល។ ប្ដីប្រពន្ធល្អ កំពូលសំណាង ប្ដីឈ្មោះ ម៉ោង ហឿង អាយុ 39ឆ្នាំ និងប្រពន្ធឈ្មោះ ទុយ សាមាន អាយុ46 ឆ្នាំ រស់នៅភូមិតាពេជខាងត្បូង ឃុំរក្សាជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។ បងស្រី សាមាន បានប្រាប់ថា គាត់ធ្វើផ្ទះអស់លុយគ្មានសល់ ក៏ទៅជំពាក់ប៊ូសស្រ្តងគេ 2កំប៉ុង ទុកដាក់សែនឡើងផ្ទះថ្មី លុះពេលអាចារ្យសូត្រធម៍បានពាក់កណ្ដាល ទើបនឹកឃើញទៅគាស់ប៊ូសស្រ្តង គាស់ផាចផ្អើលទាំងអាចារ្យសូត្រធម៍លែងត្រូវ
- សេដ្ឋកិច្ចរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជំរុញកែច្នៃ និងនាំចេញស្វាយចន្ទី ក្រោយជំនួបជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជាសេដ្ឋកិច្ច July 1, 2025 Khmernote
ភ្នំពេញ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ – លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតឲ្យគណៈប្រតិភូសហព័ន្ធស្វាយចន្ទីកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងពាណិជ្ជកម្មនាព្រឹកមិញនេះ។ ជំនួបនេះមានគោលបំណងសំខាន់ ដើម្បីឲ្យសហព័ន្ធស្វាយចន្ទីកម្ពុជារាយការណ៍អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗដែលខ្លួនសម្រេចបាន ក៏ដូចជាទិសដៅការងារបន្ទាប់ និងស្នើសុំកិច្ចសហប្រតិបត្តិការបន្ថែមពីក្រសួងពាណិជ្ជកម្ម។ ក្នុងឱកាសនោះ លោកប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវរដ្ឋមន្ត្រី ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការយ៉ាងជិតស្និទ្ធកន្លងមក។ ការគាំទ្រទាំងនោះរួមមានការបង្កើតសហព័ន្ធស្វាយចន្ទីកម្ពុជាកាលពីឆ្នាំ២០២២ ការរៀបចំសន្និសីទស្វាយចន្ទីពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការផ្សេងៗទៀត ដូចជាការចូលរួមពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក ការដាក់លក់ផលិតផលស្វាយចន្ទីតាមផ្សារទំនើប ម៉ាត និងសមាគមសណ្ឋាគារ-ចុងភៅជាដើម។ ជាការឆ្លើយតប លោកជំទាវរដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់សហព័ន្ធស្វាយចន្ទីកម្ពុជា ក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជាទាំងមូល។ លោកជំទាវបានសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាព និងទំហំនៃការកែច្នៃផលិតផលស្វាយចន្ទី
- BoostrongBoostrong June 27, 2025 Khmernote
តើជាគ្រោះឬក៏លាភ? ទើបយំស្ដាយ រកមាស 5ហ៊ុន មិនឃើញ មកឃើញរង្វាន់ប្រពន្ធល្អក្នុងក្រវិលកំប៉ុងប៊ូសស្រ្តង។ បងស្រី ចន្នី បានប្រាប់ថា គាត់បាត់មាស 5ហ៊ុន ដើររកហត់ពេកនៅតែមិនឃើញ ក៏ទៅទិញប៊ូសស្រ្តងត្រជាក់ៗ ផឹកពីរនាក់ប្ដី ស្រាប់តែប្ដីរត់មកឱបគាត់ ប្រាប់ថាឈ្នះរង្វាន់ 88$ លុះមើលឱ្យច្បាស់ទើបដឹងថា ជារង្វាន់ប្រពន្ធល្អ 888$ គុណនឹង2 ស្មើ 1776$ ក៏ស្រែកអរផ្អើលភូមិ ភ្លេចអស់រឿងបាត់មាស។ ម្ចាស់រង្វាន់ប្រពន្ធល្អ ប្ដីឈ្មោះ សឹម សារី អាយុ 27ឆ្នាំ និងប្រពន្ធឈ្មោះ ភាព ចន្នី
- BoostrongBoostrong June 23, 2025 Khmernote
មួយលានសំណាង លោកយាយអូន យល់សប្ដិឃើញពស់ 2ក្បាល ព្រឹកឡើងស្រែកផ្អើលពេញភូមិរត់មកមើល ទើបដឹងថា គាត់ត្រូវរង្វាន់ប្រពន្ធល្អពីប៊ូសស្រ្តង បាន 888$គុណនឹង 2។ ម្ចាស់រង្វាន់ ប្ដីឈ្មោះ សុខ នឿន អាយុ53ឆ្នាំ និងប្រពន្ធឈ្មោះ ស៊ីន អូន អាយុ 48ឆ្នាំ ប្រកបរបរជាអ្នកធ្វើស្រែចម្ការ នៅស្រុកចម្ការលើ ខេត្តកំពង់ចាម។ លោកយាយអូន បានប្រាប់ថា យប់ឡើងយប់សប្តិឃើញពស់ 1ក្បាល ព្រឹកឡើងមុននឹងទៅស្រែចម្ការ ផឹកប៊ូសស្រ្តងត្រជាក់ៗ 1កំប៉ុង គាស់ផាច់ឃើញ 888$ លោតផង ស្រែកហ៊ោផង










