យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឆមាសទី១ ឆ្នាំ២០២៥ គិតចាប់ពីខែមករា ដល់ខែមិថុនាខេត្តសៀមរាបទទួលបានភ្ញៀវទេសចរ ជិត៣លាននាក់។ចំនួននេះបង្ហាញពីការកើនឡើងជាង ៥០ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំ២០២៤។
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាបបានឱ្យដឹងថា ក្នុងរយៈពេល៦ខែកន្លងទៅនេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ២ ៨៩៣ ០០៨នាក់ កើនឡើង ៥០.៩១ភាគរយបើប្រៀបធៀបនឹងឆ្នាំ២០២៤ ក្នុងនោះទេសចរជាតិចំនួន ២ ៣២៥ ៣៣៥នាក់ កើនឡើង ៦៦.៦៨ភាគរយ និងទេសចរអន្តរជាតិមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើង ៨.៧៦ភាគរយ ។
សូមរំលឹកថា ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស.) ធ្លាប់បានបញ្ជាក់ថា ឆ្នាំ២០២៤ ខេត្តសៀមរាប បានទទួលទេសចរអន្តរជាតិ ចំនួន ១,០២៣ ៦៨៨ នាក់ កើនឡើង ២៨.២៧% ហើយតាមការព្យាករខេត្តសៀមរាប អាចនឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ ១,២ ទៅ ១,៣លាននាក់សម្រាប់ឆ្នាំ២០២៥៕
ដោយ៖ ក្រុមការងារ MoINFO APP រូបថត៖មន្ទីរទេសចរណ៍ខេត្តសៀមរាប






