- សេដ្ឋកិច្ចសេដ្ឋកិច្ច October 11, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិទទួលបានទឹកប្រាក់ជាង២២,៣ពាន់លានដុល្លារ គិតត្រឹមរយៈពេល៩ខែដំបូង ឆ្នាំ២០២៤ កើនឡើង១២,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែរការនាំចេញទៅកាន់ទីផ្សារអាមេរិកមានការនាំមុខ។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មកម្ពុជាសម្រេចបានទឹកប្រាក់៤៦,៩ពាន់លានដុល្លារ កើនឡើង១៤,៨ភាគរយ ដោយក្នុងនោះការនាំចូលមានទឹកប្រាក់ចំនួន ២៤,៦ពាន់លានដុល្លារ កើនឡើង១៦,៦ភាគរយ។ ប្រភពដដែលបានបញ្ជាក់ថា សម្រាប់ការនាំចេញសរុបទៅកាន់ទីផ្សារអាមេរិកមានតម្លៃជាង ៩,២ពាន់លានដុល្លារ កើនឡើង ២២ភាគរយ, ចិនមានតម្លៃជាង ១,១ពាន់លានដុល្លារ ធ្លាក់ចុះ ៧,៧ភាគរយ, និងវៀតណាមមានតម្លៃជាង ២,៩ពាន់លានដុល្លារ កើនឡើង ៧,៨ភាគរយ រួមនឹងទីផ្សារផ្សេងទៀត។ សម្រាប់ទំនិញដែលកម្ពុជានាំចេញរួមមាន
- សេដ្ឋកិច្ចសេដ្ឋកិច្ច October 10, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៥៩៦ ៣៤១ តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៩ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ២៤៨ ២៧៧ តោន គិតជាទឹកប្រាក់ចំនួន ១៩២.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១៤៣ ១៨៧ តោន គិតជាទឹកប្រាក់ចំនួន ៨៥.០៤ លានដុល្លារសហរដ្ឋអាមេរិក ទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន
- បុគ្គលជោគជ័យបុគ្គលជោគជ័យ October 7, 2025 Khmernote
(AKP ភ្នំពេញ ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានអនុម័តដំណាក់កាលទីពីរនៃ កម្មវិធីអភិវឌ្ឍន៍វិស័យសម្រាប់អន្តរកម្មថាមពល (ETSDP) របស់កម្ពុជាដែលមានទឹកប្រាក់ ៨២,៥ លានដុល្លារ។ ដោយមានសហហិរញ្ញប្បទានពីមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ាន (ASEAN Infrastructure Fund), មូលនិធិហិរញ្ញវត្ថុអាកាសធាតុអាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Climate Finance Fund), មូលនិធិអាកាសធាតុបៃតង(Green Climate Fund), និងចក្រភពអង់គ្លេស តាមរយៈ មូលនិធិហរញ្ញវត្ថុបៃតងដើម្បីជំរុញសេដ្ឋកិច្ចអាស៊ាន (ASEAN Catalytic Green Finance Facility) កម្មវិធីនេះមានគោលបំណង ផ្តល់ការគាំទ្រទូលំទូលាយ សម្រាប់អន្តរកម្មថាមពលស្អាត
- BoostrongBoostrong September 27, 2025 Naren
កក្រើកមេឃ កក្រើកដីក្នុងថ្ងៃតែ១នៅខណ្ឌកំបូល ប៊ូសស្រ្តងលេងឈុតធំ រៀបចំប្រកួតប្រដាល់ដ៏ធំវាយលក្ខណៈអំបោះឆៅ លើសង្វៀនមូល BOOSTRONG KING OF THE RING KUN KHMER ថែមទាំងចុះហេត្ថលេខាប្រកាសទូតសុឆន្ទៈថ្មីម្ដង៣នាក់។ អបអរសាទរកីឡាករគុនខ្មែរលំដាប់A ធឿន ធារ៉ា, អេ អាំម៉ារីនភូថង និង ម៉ឺន មេឃា ក្លាយជាទូតសុឆន្ទៈក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តងជាផ្លូវការចាប់ពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នេះតទៅ។ គួរបញ្ជាក់ផងដែរថា ប៊ូសស្រ្តង គឺជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងដ៏ធំដែលមានចិត្តល្អ តែងតែជួយគុនខ្មែរជាហូរហែរ ធ្លាប់ផ្ដល់ផ្ទះ ផ្ដល់ឡានសរុប៧គ្រឿង និងប្រាក់ឧបត្ថម្ភជាច្រើនលើកទឹកចិត្តកីឡាករគុនខ្មែរ។ លើសពីនេះ អំឡុងពេលជម្លោះខ្មែរ-ថៃ
- ទេសចរណ៍ទេសចរណ៍ September 25, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បើតាមមន្ត្រីអាជ្ញាធរជាតិអប្សរា បានបង្ហាញថា “សមរាត្រី” ឬ ព្រះអាទិត្យចំកំពូលប្រាសាទអង្គរវត្ត នារដូវវស្សា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៥នេះ បានទាក់ទាញអ្នកទេសចរចម្រុះជាតិសាសន៍ប្រមាណ ៣៦ ៣០០នាក់ ទោះព្រឹត្តិការណ៍លើកនេះ មិនឃើញពន្លឺព្រះអាទិត្យច្បាស់ដោយសារអាកាសធាតុមិនល្អក៏ដោយ។ លោក សេង សុធារ៉ា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌អង្គរ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរប្រមាណ ៣៦ ៣០០នាក់ខាងលើ មានភ្ញៀវទេសចរអន្ដរជាតិ ២ ៥៧៦នាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៣៣ ៧៤០នាក់។
- BoostrongBoostrong September 9, 2025 Khmernote
ភាពឈឺចាប់ដែលខ្មែរនឹងចងចាំអស់មួយជីវិតនៃការពលីរបស់វីរៈកងទ័ពដែលតស៊ូទប់ទល់ការពារទឹកដីពីសត្រូវឈ្លានពាន។ កាលពីបិណ្ឌ១ ប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ បងប្អូនខ្មែរយ៉ាងច្រើន ក៏បានចូលរួមមកធ្វើបុណ្យ និងគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលីផងដែរនៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ខ្មែរនឹងចងចាំអស់មួយជីវិតនូវវីរៈភាពដ៏អង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ និងពលីដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន។ គួរបញ្ជាក់ផងដែរថា បច្ច័យពុទ្ធបរិស័ទចូលបុណ្យគ្រួសារកងទ័ពពលី តាម QR បុណ្យ សរុប ៦៩១៧ដុល្លារ, បច្ច័យចូលបុណ្យពីក្រុមហ៊ុនប៊ូសស្រ្តងជូនគ្រួសារកងទ័ពពលី សរុប ១៤៥លានរៀល និងបច្ច័យប៊ូសស្រ្តងចូលបុណ្យ កសាងវត្តពោធិ៍ ៥០០០ដើម សរុប ១១៤១០ដុល្លារ។ ចំពោះបងប្អូនខ្មែរដែលមានបំណងចង់ធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលីដែរ បងប្អូនអាចរកទិញផលិតផលខ្មែរ ដូចជាទឹកផ្លែឈើហ្រ្វេសស៊ី, ភេសជ្ជៈប៊ូសស្រ្តង
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 5, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ គ្រាប់ស្វាយចន្ទីកម្ពុជាចំនួន ១៤តោន ដែលត្រូវបានកែច្នៃសម្រេច ១០០ភាគរយពីក្រុមហ៊ុនអ៊ែមភល តាមរយៈការគាំទ្របច្ចេកទេស និងវាយតម្លៃពីក្រុមហ៊ុនដៃគូសហភាពអឺរ៉ុប ត្រូវបាននាំចេញទៅកាន់ទីផ្សារប្រទេសអ៊ីតាលីជាលើកដំបូង។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចាត់ទុកថា ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាលើកដំបូងទៅកាន់ប្រទេសអ៊ីតាលី គឺជាជំហានដ៏សំខាន់សម្រាប់ដំណាំស្វាយចន្ទី ដែលជាដំណាំយុទ្ធសាស្ត្រ ហើយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការជំរុញការនាំចេញផលិតផលកែច្នៃ។ ការចូលទៅកាន់ទីផ្សារដែលមានតម្លៃខ្ពស់ដូចជាប្រទេសអ៊ីតាលី និងសហភាពអឺរ៉ុប មិនត្រឹមតែលើកកម្ពស់កេរ្តិ៍ឈ្មោះស្វាយចន្ទីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានានូវការបន្ថែមតម្លៃកាន់តែច្រើនសម្រាប់សេដ្ឋកិច្ចជាតិផងដែរ។ ក្រសួងសង្ឃឹមយ៉ាងមុតមាំថា គ្រាប់ស្វាយចន្ទីខ្មែរ នឹងមានទីផ្សារនាំចេញកាន់តែច្រើននិងទូលំទូលាយបន្ថែមទៀតនាពេលអនាគត៕ ប្រភព៖ ក្រសួងព័ត៌មាន
- BoostrongBoostrong September 4, 2025 Khmernote
ការពលីរបស់វីរៈកងទ័ពយើងដើម្បីការពារបូរណភាពទឹកដីពីជនឈ្លានពាន មកទល់ពេលនេះយើងជាកូនខ្មែរនៅតែឈឺចាប់ និងចងចាំនូវវីរៈភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់សម្រាប់ជាតិមាតុភូមិមួយនេះ។ ដល់ពេលហើយ ដែលខ្មែរត្រូវរួមគ្នាតបស្នងសងគុណនូវការពលីរបស់វីរៈកងទ័ពយើង។ បិណ្ឌ១ ខ្មែររួមគ្នាគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឲ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ បិណ្ឌ១ ត្រូវនឹងថ្ងៃទី៨ កញ្ញា ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ ក្រុមហ៊ុនប៊ូសស្រ្តងនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ធ្វើពិធីភត្តានុមោទនា ឧទ្ទិសមហាកុសលជូនវីរៈកងទ័ពដែលបានពលីក្នុងសមរភូមិឱ្យបានទៅបដិសន្ធិក្នុងសុគតិភព រួចផុតចាកទុក្ខទាំងពួង និងឡើងឋានសួគ៌ក្លាយជាទេវត្តា។ ដូច្នេះប៊ូសស្រ្តង សូមជម្រាបបុណ្យជូនបងប្អូនខ្មែរ ចូលរួមដោយផ្ទាល់ក្ដី ដោយបច្ច័យក្ដី ដើម្បីឧទ្ទិសផលបុណ្យជូនកងទ័ពពលីទាំងអស់គ្នា។ បងប្អូនអាចចូលបច្ច័យ តាមរយៈ QR បុណ្យបាន។ គួររំលឹកផងដែរថា ក្រុមហ៊ុនប៊ូសស្រ្តង តែងតែជួយខ្មែរជានិច្ច










