- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី0៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមទទួលទានអាហារការងារពេលព្រឹកជាមួយតំណាងក្រុមហ៊ុន Toyota Tsusho Corporation ដែលដឹកនាំដោយលោក Harada Shigeru, Division CEO ក្រុមហ៊ុន Toyota Tsusho Co., LTD (Japan) និងសហការី ព្រមទាំងតំណាងក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia)
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 4, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃពុធ ទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងអូសាកា តំបន់កាន់សៃ ប្រទេសជប៉ុន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Taniguchi Kentaro អគ្គនាយកក្រុមហ៊ុន Mirarth Energy Solutions Inc., គណៈប្រតិភូ Mirarth Holdings, Inc., តំណាងក្រុមហ៊ុន ITOCHU Corporation និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម
- សេដ្ឋកិច្ចសេដ្ឋកិច្ច September 1, 2025 Khmernote
យោងតាមការចុះផ្សាយនៅលើផេកផ្លូវការ ធនាគារពិភពលោកប្រចាំកម្ពុជា World Bank Cambodia បានឱ្យដឹងថា ធនាគារពិភពលោកផ្តល់ជំនួយថ្មីសម្រាប់កែលម្អការអប់រំ និងការរៀនសូត្រសម្រាប់កុមារតូចនៅកម្ពុជា។ កុមារកម្ពុជាជាង ១,៧ លាននាក់ ត្រូវបានកំណត់ថានឹងជាអ្នកទទួលបានប្រយោជន៍ពីការកែលម្អការអប់រំនៅកម្រិតបឋមសិក្សា បន្ទាប់ពីក្រុមប្រឹក្សាធនាគារពិភពលោកបានអនុម័តគម្រោងកែលម្អការអប់រំកម្រិតមូលដ្ឋាននៅប្រទេសកម្ពុជាកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ ។ ក្រោមជំនួយសហហិរញ្ញប្បទានថវិកាចំនួន ១០០ លានដុល្លារអាម៉េរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របស់ធនាគារពិភពលោក និងជំនួយឥតសំណងចំនួន ៥ លានដុល្លារអាម៉េរិក ពីមូលនិធិបរធនពហុម្ចាស់ជំនួយសម្រាប់ភាពជាដៃគូសម្រាប់ការរៀនសូត្រតាំងពីវ័យក្មេងខ្ចី (Early Learning Partnership Multi-Donor Trust Fund)គម្រោងនេះនឹងជួយពង្រឹងជំនាញអក្ខរកម្ម និងគណិតវិទ្យាមូលដ្ឋាននៅតាមសាលាបឋមសិក្សាទូទាំងប្រទេស។ លើសពីនេះ
- បុគ្គលជោគជ័យបុគ្គលជោគជ័យ September 1, 2025 Khmernote
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ត្រូវបានទស្សនាវដ្តីអន្តរជាតិ Global Finance ផ្តល់ចំណាត់ថ្នាក់ A- ដែលបញ្ជាក់ពីការដឹកនាំធនាគារកណ្តាលប្រកបដោយប្រសិទ្ធភាពប្រចាំឆ្នាំ២០២៥។ នេះជាចំណាត់ថ្នាក់ល្អដែលលោកជំទាវទេសាភិបាល ទទួលបានពីរឆ្នាំជាប់គ្នា បន្ទាប់ពីលោកជំទាវត្រូវបានតែងតាំងជា ទេសាភិបាល ធនាគារជាតិនៃកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២៣។ ទំព័រហ្វេសប៊ុកផ្លូវការធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៣០ ខែសីហាបានឱ្យដឹងបន្ថែមទៀតថា ចំណាត់ថ្នាក់លំដាប់ខ្ពស់របស់លោកជំទាវទេសាភិបាលនាពេលនេះក៏ទទួលបានទន្ទឹមគ្នានឹងឥស្សរជនជាថ្នាក់ដឹកនាំល្បីៗក្នុងវិស័យហិរញ្ញវត្ថុលើពិភពលោកដូចជា លោកជំទាវ Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប ឯកឧត្តម Eli Remolona ទេសាភិបាលធនាគារកណ្តាលហ្វីលីពីន និង ឯកឧត្តម
- BoostrongBoostrong August 30, 2025 Khmernote
បិណ្ឌ១ ក្រុមហ៊ុនប៊ូសស្រ្តង សូមអញ្ជើញប្រជាជនខ្មែរទាំងអស់ រួមគ្នាធ្វើបុណ្យឧទ្ទិសមហាកុសលផលបុណ្យជូនវីរៈកងទ័ពពលីឱ្យបានឡើងឋានសួគ៌ក្លាយជាទេវត្តា។ ប្រជាជនខ្មែរនឹងចងចាំអស់មួយជីវិតនូវការលះបង់ដ៏មហិមា ការពារបូរណភាពទឹកដីពីចោរឈ្លានពានសៀម។ ក្រុមហ៊ុនប៊ូសស្រ្តង ផ្ដើមធ្វើបុណ្យឧទ្ទិសកុសលជូនវីរៈកងទ័ពពលី ដោយនិមន្តព្រះសង្ឃ ១០០០ព្រះអង្គ ប្រារព្ធធ្វើនៅថ្ងៃបិណ្ឌ១ ត្រូវនឹងថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ នៅវត្តពោធិ៍៥០០០ដើម ខេត្តព្រះវិហារ។ ដូច្នេះបងប្អូនពលរដ្ឋខ្មែរ កុំភ្លេចចូលរួមឱ្យបានច្រើនកុះករ ដើម្បីគោរពដឹងគុណដល់វិញ្ញាណក្ខន្ធវីរៈកងទ័ពពលី និងធ្វើបុណ្យរួមគ្នាឧទ្ទិសមហាកុសលផលបុណ្យជូនពួកគាត់ឱ្យបានទៅបដិសន្ធិក្នុងសុគតិភព និងរួចផុតចាកទុក្ខទាំងពួង។ អរគុណក្រុមហ៊ុនប៊ូសស្រ្តង ដែលកន្លងមកតែងតែជួយផ្ដល់អង្ករ ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់ជនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍
- BoostrongBoostrong August 20, 2025 Khmernote
ក្ដុកក្ដុលចិត្តណាស់! ខ្មែរជួយខ្មែរ! ក្រុមហ៊ុនប៊ូសស្រ្តង មិនឱបដៃឈរមើលទេ គ្រាន់តែទទួលដំណឹងពីវីរៈកងទ័ពរបួសភ្លាម Mr. Christ និងក្រុមការងារប៊ូសស្រ្តង មិនបង្អង់ចាំយូរ ចេញដំណើរទៅមន្ទីរពេទ្យមួយកន្លែងនៅខេត្តព្រះវិហារ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ក្រុមគ្រួសារវីរៈកងទ័ពរបួស និងជួយឧបត្ថម្ភទឹកប្រាក់ សរុប ៤០លានរៀល កាលពីព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥នេះ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង នៅតែបន្តបេសកកម្មជួយវីរៈកងទ័ពរបួស និងពលី ក្នុងយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ ខ្មែរជួយខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ! ញុំាប៊ូសស្រ្តង ឆ្ងាញ់ រសជាតិដិតជ្រៅ!
- BoostrongBoostrong August 20, 2025 Khmernote
ស្ដែងៗពេកហើយ បើមិនជឿកុំប្រមាថ ធ្វើបុណ្យ បុណ្យពិតជាតាមជួយមែន។ ស្រ្តី២នាក់ រត់ទៅទិញប៊ូសស្រ្តង ក្នុងហេតុផលចង់ចូលរួមយុទ្ធនាការប៊ូសស្រ្តង ជួយវីរៈកងទ័ពរបួស និងពលី ស្រាប់តែត្រូវរង្វាន់ធំទាំង២នាក់ ភ័យញ័រអស់សារត្មី។ នេះបានថា សំណាងតែងតែកើតមានឱ្យមនុស្សល្អ ក្នុងនោះម្ចាស់រង្វាន់ប្រពន្ធល្អ 888$ x2 ឈ្មោះ ចាម ធឿន ភេទស្រី អាយុ ៤៨ឆ្នាំ ធ្វើការផ្នែកអនាម័យ នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ រីឯម្ចាស់រង្វាន់កូនល្អ 888$ x2 ឈ្មោះ ង៉ិក នួន ភេទស្រី
- BoostrongBoostrong August 15, 2025 Khmernote
កាលពីព្រឹកថ្ងៃទី14 ខែសីហា ឆ្នាំ2025 លោក Christ Topher និងក្រុមការងារប៊ូសស្រ្តង ចូលរួមគោរពវិញ្ញាណក្ខន្ធវីរៈកងទ័ពពលីក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ ឈ្មោះ ទីន រ៉សេត (ហៅប្រាក់ ពិសិដ្ឋ) និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈកងទ័ពពលី ព្រមទាំងជួយឧបត្ថម្ភ ១០លានរៀល ដល់ប្រពន្ធរបស់គាត់សម្រាប់សម្រាលបន្ទុកខ្លះក្នុងការចិញ្ចឹមកូនៗ។ ក្រុមហ៊ុនប៊ូសស្រ្តង នឹងបន្តបេសកកម្មជួយវីរៈកងទ័ពរបួស និងពលី ក្នុងយុទ្ធនាការ ប៊ូសស្រ្តង ១លានកំប៉ុង បរិច្ចាគ ១០០០លានរៀល។ កូនខ្មែរត្រូវចងចាំថា វីរៈកងទ័ពគ្រប់រូប សុទ្ធតែជាវីរៈបុរសរបស់ប្រទេសជាតិទាំងមូល ទោះបីជាពួកគាត់ស្ថិតនៅក្នុងស្ថានភាពបែបណា សូមគោរពដឹងគុណ និងផ្ដល់តម្លៃជូនពួកគាត់។ ខ្មែរជួយខ្មែរ ខ្មែររួមគ្នាតែមួយ ខ្មែរខ្លាំង!










