Khmernote
  • Boostrong

    មិនដឹងថាជាសំណាង ឬស៊យទេ! បុរសម្នាក់ភ័យស្លេកមុខ ពេលត្រូវរង្វាន់ 130លានពីប៊ូសស្រ្តង បែរជាជ្រុលដៃកាត់សំបកកំប៉ុងមើលមុនខុសលក្ខខណ្ឌក្រុមហ៊ុន។ តើក្រុមហ៊ុននឹងអនុគ្រោះផ្ដល់រង្វាន់ជូនគាត់ឬទេ? ក្រុមការងារប៊ូសស្រ្តង បានចុះមកពិនិត្យក្រវិល និងសំបកកំប៉ុង ដើម្បីផ្ទៀងផ្ទាត់គ្នា ក៏ឃើញថាសំបកកំប៉ុងត្រូវបានកាត់មើលមុនបាត់ទៅហើយ ដែលខុសលក្ខខណ្ឌក្រុមហ៊ុន។ ទោះយ៉ាងណា ប៊ូសស្រ្តង ជាក្រុមហ៊ុនចិត្តល្អ ក៏បានពិនិត្យបន្ត ទើបដឹងច្បាស់ថាបងប្រុស វ៉ាន់ ពិតជាឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពិតប្រាកដមែន ទោះបីគាត់កាត់កំប៉ុងមើលមុនក៏ដោយ ក៏ក្រុមហ៊ុនសម្រេចផ្ដល់រង្វាន់ជូនគាត់។ គួរឱ្យដឹងផងដែរថា ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លាន មានឈ្មោះ កង វ៉ាន់ អាយុ46 ឆ្នាំ ជាតៃកុងឡាន បច្ចុប្បន្នរស់នៅខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។

    March 22, 2026
  • Boostrong

    រឿងនឹកស្មានមិនដល់ ដែលកំពុងវែកញែក បន្ទាប់ពីមានការបែកធ្លាយ កំប៉ុងថ្មីប៊ូសស្រ្តង ព័ណ៌បៃតងយ៉ាងទាក់ទាញ និងប្លែកជាងមុន ដោយមនុស្សភាគច្រើននិយាយថា ឃើញហើយចង់ភ្លក់រសជាតិភ្លាមៗ ហើយចាប់អារម្មណ៍ថា ប៊ូសស្រ្តង អាចនឹងនាំយកអ្វីពិសេស និងប្លែកជាងមុនមកបង្ហាញដល់អ្នកគាំទ្រ។   ប៊ូសស្រ្តងកំប៉ុងថ្មីនេះ មិនត្រឹមតែមានរូបរាងថ្មីប៉ុណ្ណោះទេ ថែមទាំងមានរសជាតិឆ្ងាញ់ ដិតជ្រៅខ្លាំងជាងមុន ធ្វើឱ្យអ្នកផឹកមានអារម្មណ៍ស្រស់ស្រាយ កាន់តែមានកម្លាំងជាងមុន និងស្វាំងចែសភ្លាមៗតែម្ដង។ ដូច្នេះអ្នកគាំទ្រប៊ូសស្រ្តង ត្រៀមសាករសជាតិកំប៉ុងថ្មីប៊ូសស្រ្តងទាំងអស់គ្នា ហើយកុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នត្រូវរង្វាន់ធំ ព្រោះប៊ូសស្រ្តងមានរង្វាន់ច្រើនណាស់។ ប៊ូសស្រ្តងឆ្ងាញ់ រសជាតិដិតជ្រៅ មានរង្វាន់សេដ្ឋីក្មេងកែប្រែជីវិតភ្លាមៗ!

    March 16, 2026
  • បុគ្គលជោគជ័យ

     យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានទទួលជួបពិភាក្សាការងារជាមួយសមាជិកសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា (FICCI) ដែលដឹកនាំដោយលោក Chetan Bijesure អគ្គលេខាធិការរងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា។ នៅក្នុងជំនួប ដែលបានធ្វើឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរដ្ឋធានីញូដេលី នៃសាធារណរដ្ឋឥណ្ឌា  សមាជិក FICCI បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មជាមួយកម្ពុជា ដោយប្រើប្រាស់ក្រុមប្រឹក្សាធុរកិច្ចចម្រុះកម្ពុជា-ឥណ្ឌាជាយន្តការ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនេះ។  លោកជំទាវរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសមាជិក FICCI បង្កើនការវិនិយោគក្នុងវិស័យសក្ដានុពលរបស់កម្ពុជា ព្រមទាំងសហការជិតស្និតជាមួយនឹងវិស័យឯកជនកម្ពុជាដែលជាដៃគូ ដើម្បីលើកកម្ពស់ការតការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាងពីរ។ សហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌាជាស្ថាប័នដែលបង្កើតឡើងតាំងពីឆ្នាំ

    February 24, 2026
  • Boostrong

    កក្រើកខេត្តសៀមរាបហើយ! ប៊ូសស្រ្តងលេងឈុតធំ រៀបចំព្រឹត្តិការណ៍ 4ធំៗ 3ថ្ងៃជាប់គ្នា ដើម្បីរួមចំណែកជួយជំរុញវិស័យទេសចរណ៍ជាតិឱ្យបរទេសបានស្គាល់កាន់តែល្បីល្បាញ, ជួយលើកតម្កើងវប្បធម៍ជាតិខ្មែរឱ្យខ្ពស់កប់ពពក, ជួយផ្សព្វផ្សាយប្រដាល់គុនខ្មែរទៅកាន់អន្តរជាតិ, ជួយអភិរក្សខ្លែងឯកខ្មែរ, និងជួយលើកតម្កើងស្រ្តី។ ព្រឹត្តការណ៍ប៊ូសស្រ្តង នឹងប្រារព្ធឡើងនៅថ្ងៃទី20,21 និង22 កុម្ភៈ ឆ្នាំ2026 ដោយរួមមានការប្រកួតបង្ហោះខ្លែងឯក និងខ្លែងសេរី, ព្រឹត្តិការណ៍ប្រកួតបីស្រ្តី ឈ្នះម៉ូតូថ្មី ទូរទស្សន៍ និងទូរស័ព្ទដៃទំនើប, ព្រឹត្តិការណ៍ប៊ូសស្រ្តងគុនខ្មែរ និងព្រឹត្តិការណ៍ប៊ូសស្រ្តងប្រគំតន្រ្តី មានកំពូលតារារ៉េបលោក G-Devith, ទេព ពិសិដ្ឋ, OG និងតារាចម្រៀងជាច្រើនរូបទៀត។ ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ បងប្អូនជាតិ និងភ្ញៀវអន្តរជាតិ អាចចូលរួមដោយសេរី។ ជាពិសេស

    February 20, 2026
  • Boostrong

    ផ្អើលពេញខណ្ឌដង្កោ មនុស្សចោមរោមច្រើនកុះករ បុរសម្នាក់ផឹកប៊ូសស្រ្តងត្រូវរង្វាន់ 130លានរៀលសោះ ប៊ូសស្រ្តងបែរជាចែកអាំងប៉ាវជូន 300កង់បីទៅវិញ។ នេះគេហៅថា សំណាងម្នាក់ឯងមិនអស់ចិត្ត នាំសំណាងដល់បងៗអ្នករត់កង់បីទៀត។ អបអរសាទរ លោក អ៊េន បូឡុង អាយុ 28ឆ្នាំ ជាកម្មករសំណង់ដែលខំប្រឹងប្រែងទាំងថ្ងៃទាំងយប់ ដើម្បីសន្សំលុយសម្រាប់ប្រពន្ធសម្រាលកូននៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ប៉ុន្តែជីវិតគាត់បានផ្លាស់ប្ដូរភ្លាមៗ ដោយសារតែប៊ូសស្រ្តង 1កំប៉ុង ធ្វើឱ្យគាត់ក្លាយជាសេដ្ឋីក្មេង 130លានរៀល មានលុយគ្រប់គ្រាន់សម្រាប់ពេលប្រពន្ធសម្រាលកូន និងផ្គត់ផ្គង់គ្រួសារឱ្យរស់នៅបានស្រណុកសុខស្រួល។ ខណៈពេលប៊ូសស្រ្តងប្រគល់រង្វាន់សេដ្ឋីក្មេងជូន លោក អ៊េន បូឡុង នោះដែរ ប៊ូសស្រ្តងចិត្តល្អ ក៏បានចែកអាំងប៉ាវជូន 300កង់បីបន្ថែមទៀត ធ្វើឱ្យខណ្ឌដង្កោមានការអូរអរ

    February 9, 2026
  • Boostrong

    វាសនាមនុស្សមើលឃើញទេ ស្រ្តីមេម៉ាយម្នាក់កំពុងធ្វើសំណង់សុខៗ ស្រាប់តែក្លាយជាសេដ្ឋីនីមួយរំពេច ត្រឹមប៊ូសស្រ្តង 1កំប៉ុង រំភើបពេកម៉ៅជ្រូកអាំងចែកហ្វ្រីៗ ជប់លៀងផ្អើលអស់ក្រុងបាវិត។ អបអរសាទរ បងស្រី អ៊ុង នាង អាយុ41ឆ្នាំ ជាស្រ្តីមេម៉ាយចិញ្ចឹមកូន3នាក់ បច្ចុប្បន្នធ្វើការសំណង់នៅក្រុងបាវិត ខេត្តស្វាយរៀង។ បងស្រីម្ចាស់រង្វាន់​ បានប្រាប់ថា ធ្វើការក្រោមកម្ដៅថ្ងៃ ក្ដៅខ្លាំងពេក ហើយរៀងហត់អស់កម្លាំងផង ក៏ទិញប៊ូសស្រ្តងត្រជាក់ៗញុំា 1កំប៉ុង គាស់ផាច់ ឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល ធ្វើឱ្យគាត់ភ័យផង រំភើបផង ញ័រដៃញ័រជើងអស់ហើយ ព្រោះឈ្នះលុយច្រើនពេក គាត់មិនដឹងធ្វើយ៉ាងម៉េចក៏រត់ចោលការងារទៅស្រុកកំណើតសិន។ លុះរៀងបាត់ភ័យ បាត់រំភើបបន្ដិត​ក៏ទាក់ទងមកក្រុមហ៊ុនដើម្បីបើករង្វាន់ ហើយក៏ម៉ៅជ្រូកអាំងចែកបងប្អូនអ្នកធ្វើការងារជាមួយគ្នា ជប់លៀងផ្អើលពេញក្រុងបាវិត។

    February 6, 2026
  • Boostrong

    ប៊ូសស្រ្តងចិត្តល្អ ធ្វើម្ហូបឆ្ងាញ់ៗហើយ ចាក់សាំងជូនបងប្អូនភៀសសឹកជាមធ្យោបាយធ្វើដំណើរជាច្រើនលីត្រទៀត។ ស្ងាត់សង្គ្រាមក៏ពិតមែន តែបងប្អូនភៀសសឹកមួយចំនួន មិនទាន់អាចត្រឡប់ទៅផ្ទះវិញបានទេ ដោយសារការឈ្លានពានរបស់យោធាថៃ។ នៅក្នុងស្ថានភាពដ៏លំបាកនេះ ប៊ូសស្រ្តងនឹងនៅក្បែរបងប្អូនខ្មែរ និងមិនទុកឱ្យបងប្អូនភៀសសឹកនៅឯកោឡើយ។ ក្រុមហ៊ុនខ្មែរមួយនេះ ចិត្តល្អពេកហើយ មិនដែលខ្លាចនឹងចំណាយថវិការាប់លានជួយបងប្អូនភៀសសឹក និងវីរៈកងទ័ពទេ។ រហូតមកទល់ពេលនេះ ប៊ូសស្រ្តង នៅតែបន្តធ្វើម្ហូបអាហារឆ្ងាញ់ៗ ថែមទាំង​​ចែកអង្ករ និងចាក់សាំងជាច្រើនលីត្រជូនបងប្អូនភៀសសឹក ដើម្បីជួយសម្រួលបន្ទុកជីវភាពដល់បងប្អូនភៀសសឹក ឱ្យមានអាហារគ្រប់គ្រាន់ និងងាយស្រួលធ្វើដំណើរ។ ការជួយនេះ មិនមែនគ្រាន់តែជាការផ្តល់អាហារ ឬសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែវាជាការបង្ហាញក្ដីស្រលាញ់ ការយកចិត្តទុកដាក់ និងផ្ដល់ភាពកក់ក្ដៅ ដែលប៊ូសស្រ្តង ផ្ដល់ជូនបងប្អូនភៀសសឹកក្នុងអំឡុងពេលនេះ។ គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពផ្ទាល់ដៃ!

    February 4, 2026
  • Boostrong

    កូនខ្មែរខ្លាចអ្វីនឹងស៊ែរ! បើក្រុមហ៊ុនខ្មែរមួយនេះ មិនខ្លាចនឹងការចំណាយជួយបងប្អូនភៀសសឹក និងវីរៈកងទ័ពផង។ តាំងពីផ្ទុះសង្គ្រាម 2លើក រហូតស្ថានការណ៍ស្ងប់ស្ងាត់ ប៊ូសស្រ្តងនៅតែមិនបោះបង់បងប្អូនខ្មែរយើងចោលទេ គឺបន្តបេសកកម្មធ្វើម្ហូបជូនបងប្អូនភៀសសឹក និងវីរៈកងទ័ពជួរមុខជានិច្ច ដើម្បីឱ្យពួកគាត់បានហូបអាហារឆ្ងាញ់ៗ និងមានភាពកក់ក្ដៅ។ នេះបានហៅថា ខ្មែរជួយខ្មែរ ពិតប្រាកដ។ ប៊ូសស្រ្តង ជាក្រុមហ៊ុនកូនខ្មែរ ដែលមានចិត្តល្អ មានបេះដូងធំជួយខ្មែរច្រើនណាស់ និងតែងតែនៅក្បែរបងប្អូនខ្មែរយើងគ្រប់ពេលដែលត្រូវការ គ្រប់ស្ថានភាពដែលលំបាក។ គួររំលឹកផងដែរថា អំឡុងពេលប្រទេសកំពុងមានសង្រ្គាម ប៊ូសស្រ្តង បានធ្វើម្ហូបជូនបងប្អូនភៀសសឹក និងវីរៈកងទ័ពជាច្រើនទីតាំងរួចមកហើយ។ ជាក់ស្ដែងដូចនៅពេលនេះ ទោះបីស្ថានភាពនៅតាមព្រំដែនខ្មែរ-ថៃ កំពុងស្ងប់ស្ងាត់ក៏ដោយ ក៏ប៊ូសស្រ្តងនៅតែបន្តធ្វើម្ហូបអាហារឆ្ងាញ់ៗជូនបងប្អូនភៀសសឹក និងវីរៈកងទ័ពបន្ថែមទៀត មិនឱ្យពួកគាត់ខ្វះអាហារហូបឡើយ។ គាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក

    January 28, 2026
  • បុគ្គលជោគជ័យ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅពេលឆាប់ៗខាងមុខនេះ កសិផលកម្ពុជាទាំងអស់អាចដឹកជញ្ជូនតាមផ្លូវគោកទៅទីផ្សារ ចិនដោយឆ្លងកាត់ទឹកដីឡាវ។ ការបញ្ជាក់នេះបានធ្វើឡើងដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងពិធីចុះកិច្ចព្រមព្រៀងដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ជាមួយ លោក Linkham DOUANGSAVANH រដ្ឋមន្រ្តីក្រសួងកសិកម្ម និងបរិស្ថាន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីថ្ងៃទី២៥មករា២០២៦ម្សិលមិញនេះ។ យន្តការថ្មីនេះនឹងជួយបង្កើនសមត្ថភាពប្រកួតប្រជែងនៃការនាំចេញ កសិផលកម្ពុជាទៅកាន់ ទីផ្សារប្រទេសចិន តាមរយៈការកាត់បន្ថយ ឧបសគ្គនៃការដឹកជញ្ជូនតាមផ្លូវគោក សន្សំពេលវេលា បន្ថយចំណាយ ជាពិសេសពង្រីកឱកាសសម្រាប់កសិពាណិជ្ជកម្មនៃកសិផលមួយចំនួន ដូចជាអង្ករ ដំឡូងមី ផ្លែឈើ បន្លែ និងកសិផលកែច្នៃដទៃទៀត។

    January 26, 2026
  • សេដ្ឋកិច្ច

    កម្ពុជានាំចេញ​ស្រូវ-អង្ករ បានជិត ១៥ លានតោន នៅក្នុងឆ្នាំ ២០២៥ កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ដោយ​រកចំណូល​បាន​ប្រមាណ​ ៥​ ពាន់លានដុល្លារ។ ក្នុងផលិតកម្មកសិកម្ម មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋទោះបីស្ថិតក្នុងស្ថានភាពឈ្លានពានពីប្រទេសថៃ។​ យោងតាមរបាយការណ៍​របស់ក្រសួងកសិកម្ម បង្ហាញថា ​នៅក្នុងឆ្នាំ ២០២៥ ការនាំ​ចេញ​ផលិតផលដំណាំសរុបចំនួន ១៤.៩១០.៤៨០ តោន កើនឡើង ២៧,៨៣% ធៀបនឹងឆ្នាំ ២០២៤ ក្នុងនោះការនាំចេញស្រូវសម្រេចបាន ៦.៨៥៩.៩៣០ តោន កើនឡើង ៤៨,៨៥%, អង្ករ ចំនួន

    January 23, 2026