Khmernote
  • Boostrong

    ប៊ូសស្រ្តង ពិតជាចិត្តល្អមែន គ្រាន់តែទទួលដំណឹងថា បងប្អូនភៀសសឹកមានការលំបាក ក៏ចំណាយ 200លានរៀលបន្ថែមទៀត រៀបចំធ្វើម្ហូបអាហារ ដើម្បីចូលរូមចំណែកជួយបងប្អូនភៀសសឹកឱ្យបានហូបចុកគ្រប់គ្រាន់។ កូនខ្មែរជួយស៊ែឱ្យពិភពលោកបានឃើញពីការរំលោភ កិច្ច ព្រមព្រៀង បទឈប់ បាញ់យ៉ាងធ្ងន់ធ្ងររបស់យោធាថៃ ដោយបើកការបាញ់ប្រហារសាជាថ្មីមកលើកងកម្លាំងខ្មែរយើង កាលពីថ្ងៃទី8 ខែធ្នូ ឆ្នាំ2025 រហូតមកដល់ពេលនេះក៏មិនទាន់បញ្ឈប់ដែរ ធ្វើឱ្យប្រជាជនខ្មែរយើង ភៀសខ្លួនកាន់តែច្រើនឡើងទៅរកទីកន្លែងសុវត្ថិភាព រីឯវីរៈកងទ័ព កំពុងឈរជើងយ៉ាងរឹងមាំការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ។ បន្ថែមពីនេះ លោកគ្រីស ប្រធានរោងចក្រប៊ូសស្រ្តង សូមអំពាវនាវដល់ស្ថាប័នអង្គការអន្តរជាតិ ជួយយកចិត្តទុកដាក់ស្វែងរកយុត្តិធម៍ និងជួយដោះស្រាយបញ្ឈប់សង្រ្គាមឈ្លានពានរបស់ថៃនេះឱ្យបានឆាប់រហ័សផង។បងប្អូនជួយគាំទ្រប៊ូសស្រ្តង ដូចបានជួយជនភៀសសឹក និងវីរៈកងទ័ពដោយផ្ទាល់ដៃ!

    December 10, 2025
  • Boostrong

    ចង់សល់លុយថ្ងៃអាទិត្យ កុំភ្លេចមកញុំាប៊ូហ្វេនំបញ្ចុកសេដ្ឋី 1តោន ហ្វ្រីៗ នៅផ្សារអ៉ីសុភី ស្រុកបាកាន ខេត្តពោធិ៍សាត់ ថ្ងៃទី7 ខែធ្នូ ឆ្នាំ 2025នេះ ចាប់ពីម៉ោង 4ល្ងាចតទៅ ដើម្បីអបអរអ្នកពោធិ៍សាត់ឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង។ ក្នុងនោះក៏មានការប្រគំតន្រ្តីជួបកំពូលតារាល្បីៗដូចជា ឆាយ វីរៈយុទ្ធ, Zedes និងជាច្រើនរូបទៀត ធានាសប្បាយមួយចាស់ដៃ ដូច្នេះបងប្អូនស៊ែរដំណឹងនេះ ណាត់គ្នាចូលរួមឱ្យបានច្រើនកុះករ។ គួរបញ្ជាក់ផងដែរថា ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ប្ដីឈ្មោះ អ៊ុយ សំអន អាយុ 34ឆ្នាំ ធ្វើការសំណង់នៅក្រុងបាវិត និងប្រពន្ធឈ្មោះ ឡា

    December 6, 2025
  • Boostrong

    អ្នកបាត់ដំបង បើមិនបានទៅចូលរួម គឺខកចិត្តលំដាប់ VIP ហើយ។ កំពូលតារារ៉េបលោក G-Devith នឹងមកច្រៀងអបអរអ្នកស្រុកកំណើតខ្លួនឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ក្នុងនោះក៏មានវត្តមាន OG, Emi និងតារាចម្រៀងជាច្រើនរូបទៀត ក្នុងព្រឹត្តការណ៍ “Boostrong Concert” ថ្ងៃអាទិត្យ ទី30 ខែវិច្ឆិកា ឆ្នាំ2025 ចាប់ពីម៉ោង 6ល្ងាចតទៅ នៅតារាងបាល់ទាត់វាលបែកចាន ខេត្តបាត់ដំបង។ ប្រគុំតន្រ្តីប៊ូសស្រ្តង នៅបាត់ដំបងនេះ បងប្អូនអាចចូលរួមដោយឥតគិតថ្លៃ ដូច្នេះអ្នកបាត់ដំបងណាត់គ្នាចូលរួមឱ្យបានច្រើនកុះករ។ ជាពិសេស ទិញប៊ូសស្រ្តងញុំាប៉ូវកម្លាំងថាមពលស្រែកច្រៀងរាំឱ្យណាណីម្ដងមើល៎ ប៉ុន្តែពេលគាស់ប៊ូសស្រ្តងញុំា កុំភ្លេចពិនិត្យក្រវិលកំប៉ុងផង ប្រយ័ត្នឈ្នះរង្វាន់សេដ្ឋីក្មេង 130លានរៀល

    November 27, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអនុញ្ញាតជូនលោក Joseph Lin ប្រធានក្រុមហ៊ុន HQ Footwear (Cambodia) Co., Ltd. និងសហការី ចូលជួបសំដែងការគួរសម និងពិភាក្សាពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ នាទីស្តីការក្រសួងទេសចរណ៍។ ក្នុងជំនួបប្រកបដោយផ្លែផ្កា ភាគីក្រុមហ៊ុន សន្យាចូលរួមចំណែកឱ្យសកម្មក្នុងការជួយផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តន៍ភាពវិនិយោគកម្ពុជា ជាពិសេសគឺកត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈល្អប្រសើរ ការរីកចំរើនគ្រប់វិស័យ យន្តការលើកទឹកចិត្ត និងការធានាដល់វិនិយោគិន ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប្រកបដោយការគតិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា

    November 24, 2025
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា វិស័យចំនួន ៥ ទទួលបានការចាប់អារម្មណ៍ ពីយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ ដើម្បីស្នើសុំចុះឈ្មោះចូលរៀនក្នុងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET 1.5M)។ នេះបើតាមអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វិស័យធំៗទាំង៥នោះ រួមមាន ទី១ វិស័យធុរកិច្ច និងព័ត៌មានវិទ្យា មានអ្នកស្នើចុះឈ្មោះចូលរៀន ២៨ ៣២០នាក់ ទី២ វិស័យទេសចរណ៍មានអ្នកស្នើចុះឈ្មោះចូលរៀន ២២ ២០៨នាក់ ទី៣

    November 17, 2025
  • Boostrong

    ស៊ែរឱ្យគ្រួសារជនរងគ្រោះនៅភូមិព្រៃចាន់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ មិនទុកបងប្អូនចោលទេ ជួយឧបត្ថម្ភបន្ទាន់ដល់ប្រជាជនស្លូតត្រង់ដែលបាត់បង់ជីវិត 5លានរៀល និងជួយថ្លៃព្យាបាលដល់អ្នករងរបួសម្នាក់ 1លានរៀល។ នេះហើយស្មារតីខ្មែរជួយខ្មែរ ខ្មែររួមសុខទុក្ខជាមួយគ្នា! ក្រុមហ៊ុនប៊ូសស្រ្តង តែងតែយកចិត្តទុកដាក់ មិនទុកបងប្អូនខ្មែរយើងចោលឡើយ ដូចជាក់ស្ដែងគ្រាន់តែទទួលដំណឹងដ៏សែនសោកសៅ ប្រជាជនស្លូតត្រង់នៅភូមិព្រៃចាន់បានបាត់បង់ជីវិត1នាក់ និងរងរបួស4នាក់ បន្ទាប់ពីទាហានថៃប្រើកាំភ្លើងបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជា កាលពីម្សិលមិញ ថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ2025។ Mr. Christ ប្រធានរោងចក្រប៊ូសស្រ្តង ក៏ស្នើសុំឱ្យអន្តរជាតិជួយរកយុត្តិធម៍ជូនប្រទេសខ្មែរយើងផង ខ្មែរចង់បានសន្តិភាព ខ្មែរស្រលាញ់សន្តិភាព។ ប៊ូសស្រ្តងចិត្តល្អ តែងតែងជួយខ្មែររហូត! ចង់ជួយខ្មែរ ញុំាប៊ូសស្រ្តង!

    November 13, 2025
  • Boostrong

    សូមជួយស៊ែរដំណឹងបន្ទាន់នេះផង អ្នកលក់ប៊ូសស្រ្តងនៅក្រុងបាវិត ឆោឡោស្វែងរកម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលដែលបាត់ខ្លួនមិនព្រមទាក់ទងមកក្រុមហ៊ុនសោះ ក្រោយពីទិញប៊ូសស្រ្តងនៅកន្លែងគាត់ គាស់ត្រូវរង្វាន់ធំ។ មកទល់ដល់ពេលនេះ ក្រុមហ៊ុនប៊ូសស្រ្តង និងអ្នកលក់ប៊ូសស្រ្តង មិនទាន់រកឃើញគាត់ទេ សង្ស័យតែត្រូវរង្វាន់ធំ លុយច្រើនពេក រហូតដល់ 130លាន ស្មើនឹងជិត 4ម៉ឺនដុល្លារឯណោះ គាត់ភ័យខ្លាចផង ហើយអរផង ទើបមិនហ៊ានជួបអ្នកលក់។ បើតាមសម្ដីក្រុមហ៊ុនប៊ូសស្រ្តង បានឱ្យដឹងថា រង្វាន់សេដ្ឋីក្មេង 130លាន គឺអ្នកឈ្នះទទួលបាន 100លានរៀល ហើយអ្នកលក់ប៊ូសស្រ្តង 30នាក់ បានម្នាក់ៗ1លានរៀល។ ដូច្នេះបងប្អូនជួយស៊ែឱ្យគាត់បានដឹងផង ដើម្បីឱ្យក្រុមហ៊ុនប៊ូសស្រ្តងបានចុះទៅពិនិត្យក្រវិល ថាពិតជាត្រូវរង្វាន់ 130លានមែន ឬយ៉ាងណា។ ហើយក៏សូមផ្ដាំទៅអ្នកលក់ប៊ូសស្រ្តងជុំវិញក្រុងបាវិតទាំងអស់

    November 11, 2025
  • Boostrong

    ឃើញហេីយស្រក់ទឹកភ្នែក វីរៈកងទ័ពនិងគ្រួសារបានជុំគ្នា ក្នុងកម្មពិធីញ៉ាំនំបញ្ចុកសន្តិភាពប៊ូសស្ត្រង។ នេះបានហៅថា មានសុខរួមសុខ មានទុក្ខរួមទុក្ខ ប៊ូសស្រ្តងមិនដែលនៅស្ងៀមឡើយ តាំងពីមានជម្លោះព្រំដែន រហូតប្រទេសមានសុខសន្តិភាព។ ជាការអរគុណនូវភាពអង់អាចក្លាហាន លះបង់សាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពទឹកដីមិនឱ្យជនណាឈ្លានពានបានសូម្បី ១ ចំអាម ប៊ូសស្រ្តងចិត្តល្អ រៀបចំប៊ូហ្វេនំបញ្ចុកសន្តិភាព 3តោន ជូនវីរៈកងទ័ពជួរមុខ និងគ្រួសារកងទ័ពពិសារ ថ្ងៃបុណ្យអុំទូក កាលពីថ្ងៃទី6 វិច្ឆិកា ឆ្នាំ2025 នៅខេត្តព្រះវិហារ។ គួរឱ្យដឹងផងដែរថា ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈដ៏ធំ ដែលចិត្តល្អ ជួយទាំងជនភៀសសឹក ជួយកងទ័ពរងរបួស និងគ្រួសារកងទ័ពពលីក្នុងសមរភូមិ ថែមទាំងធ្វើបុណ្យឧទ្ទិសមហាកុសលជូនវីរៈកងទ័ពពលី។ ឥឡូវប្រទេសមានសន្តិភាពឡើងវិញ

    November 7, 2025
  • សេដ្ឋកិច្ច

    បើតាមសេចក្តីប្រកាសព័ត៌មានប្រចាំខែរបស់គ្រឹះស្ថានអង្ករ បានអោយដឹងថា ក្នុងរយៈពេល ១០ខែមកនេះ គ្រឹះស្ថានអង្គររកចំណូលបានជាង ៣៥លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ឱ្យភ្ញៀវទេសចរអន្តរជាតិជាង ៧៦ម៉ឺននាក់។ ក្នុងរបាយការណ៍របស់គ្រឹះស្ថានអង្គរដដែល សម្រាប់ការលក់សំបុត្រចូលទស្សនា ប្រាសាទកោះកែ គិតចាប់ពីខែមករា រហូតដល់ខែតុលា ឆ្នាំ២០២៥ ទទួលបានចំណូលប្រមាណជាង២៣ម៉ឺនដុល្លារ។ ចំណែកចំណូលពីការលក់សំបុត្រទូកវិញ មានជាង១លានដុល្លារ។ ចំពោះស្ថិតិភ្ញៀវទេសចរបរទេសដែលបានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ក្នុងខែតុលា មានត្រឹមតែជាង៦ម៉ឺននាក់ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ មានការថយចុះប្រមាណជាង ១៨ភាគរយ។ សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែដើមឆ្នាំនេះ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាដែលប្រមូលបានពីវិស័យទេសចរណ៍នេះចូលទៅក្នុងមូលនិធិនៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាជាង១,៥លានដុល្លារ ដើម្បីជួយទ្រទ្រង់ក្នុងមូលនិធិសម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា៕ ប្រភព៖ ក្រសួងព័ត៌មាន

    November 3, 2025
  • សេដ្ឋកិច្ច

    វីរៈកងទ័ពខ្មែរ១៨នាក់ នឹងត្រូវបានដោះលែងឆាប់ៗ! ស៊ែឱ្យគ្រួសារពួកគាត់បានឃើញផង ប៊ូសស្រ្តងចិត្តល្អ ឧបត្ថម្ភសរុប ១៨០លានរៀល ជូនវីរៈកងទ័ព១៨នាក់ ជាការដឹងគុណនៃភាពអង់អាចការពារបូរណភាពទឹកដី។ បងប្អូនខ្មែរ និងប៊ូសស្រ្តង ត្រៀមស្វាគមន៍ការវិលត្រឡប់មកមាតុភូមិយើងវិញ! គួរឱ្យដឹងផងដែរថា តាំងពីមានជម្លោះព្រំដែនរហូតស្ថានភាពល្អឡើងវិញ ក្រុមហ៊ុនប៊ូសស្រ្តង មិនដែលនៅស្ងៀមឡើយ តែងតែជួយផ្ដល់អង្ករសរុប ២២០តោន ភេសជ្ជៈ ៦០០០កេស កន្ទេល ១០០០០ និងភួយ ១០០០០ ដល់បងប្អូនភៀសសឹក ថែមទាំងជួយគ្រួសារកងទ័ពរបួស និងពលីក្នុងយុទ្ធនាការណ៍ ប៊ូសស្រ្តង១លានកំប៉ុង បរិច្ចាគ១០០០លានរៀលជាហូរហែរ ជាពិសេសបានធ្វើបុណ្យដ៏ធំឧទ្ទិសមហាកុសលជូនដល់កងទ័ពពលីទៀត។ ឥឡូវនេះប៊ូសស្រ្តងបន្ថែម ១៨០លានរៀលទៀត ជួយដល់វីរៈកងទ័ព១៨នាក់ ពេលវិលត្រឡប់មកមាតុភូមិយើងវិញ។ ខ្មែរជួយខ្មែរ

    October 27, 2025